១.ចិត្តឥតសង្ឃឹម(សាមុត)
ផ្គររន្ទះបានគំរាមចិត្តខ្ញុំអោយតក់ស្លុតអារម្មណ៍ ធ្លាប់តែសុខសាន្តជាមួយគូរស្នេហ៍ដ៍សែនរមនា តែឥឡូវអ្វីៗវាបានក្លាយជាផ្សេងដែលអណ្តែតហើរទៅបាត់តាមការបក់ផាត់របស់ខ្យល់។ មិនថាមានរឿងអ្វីកើតឡើងទេ បងនៅតែរង់ចាំអូនជានិច្ច……..
(ចាំទៅ………..)
************
២.សម្រស់នាងចែវទូក (សាមុត)
វាសនាមនុស្សមិនដូចគ្នាទេ, កើតមកមិនបានគ្រប់លក្ខណៈដូចអ្នកដទៃ គួរអោយអាណិតអាសូរនាង។ ក្នុងនាមជាកូនកសិករ ប្រកបរបរជាអ្នកអុំទុកចំលងភ្ញៀវទៅមក, ទោះបីជាអូនក្រធនតែអូនមានចរិយាមាយាទល្អគួរបេតី។ រឿងដែលគួរអាសូរនាងទៀតនោះគឺនាងគនិយាយមិនរួច,បានត្រឹមតែ សម្លឹងភ័ក្ត្រាដ៏សែនស្រគត់ស្រគំរបស់នាង តែបងមិនអាចឆ្លើយឆ្លងវាចាទៅមករកនាងអោយដូចតាមក្តីប្រាថ្នាបាន ទេ។ តើផលកម្មអ្វីទើបអោយរូបស្រីមានពារបែបនេះ….
៣.ស្តាយថ្ពាល់ស្តាំ (សាមុត)
ស្នេហាដែលមិនច្បាស់ក្នុងចិត្ត ចុងក្រោយគឺមានតែនាំមកនូវក្តីសោកា ការស្តាយក្រោយ អ្វីៗវាបានហួសអស់ទៅហើយ មិនអាចវិលត្រលប់មកវីញបានឡើយ។
បងជាកូនប្រុស បងត្រូវតែមានទំនួលខុសត្រូវលើគ្រួសារ មានសច្ចភាព មិនអានកែប្រែពាក្យសម្តីតាមចិត្តខ្លួនឯងបានទេ បងត្រូវតែគិតអនាគតរបស់នារីម្នាក់ដែលបងបានសន្យាថានឹងមើលថែនាង អស់មួយជិវិត។បងនៅតែស្រឡាញ់អូនពេញបេះដូង បងស្ទើរតែដុតចោលរោងការដែលកំពុងតែរៀបចំដើម្បីរៀបការបងនិងនារី ម្នាក់ដែលមិនមែនជាអូន ហើយនារីនោះជានារីគួរអោយអាណិត។ បងត្រូវរក្សាសច្ចភាពបងនិងគ្រួសារបង ព្រោះបងជាកូនប្រុស។
ពេលបងចូលរោងការទើបអូនឆ្លើយថាអូនស្រឡាញ់បង ហេតុអ្វីពាក្យដ៏សែនមានន័យនេះមិនបន្លឺអោយនងបានបានដឹងមុនពេល បងចូលរោងការ? ហេតុអ្វីពេលបងសុំស្នេហ៍អូន អូនមិនព្រមប្រណី?
អ្វីៗបានហួសអស់ទៅហើយ បងសុំលាអូនចូលរោងការដើម្បីបំពេញមុខជាកូនប្រុសក្នុងគ្រួសារ កិត្តិយសគ្រួសារវាធំជាស្នេហារបស់យើងណាអូន។
អនុស្សារិយ៍បងនិងអូនទុកជាក្តីសុបិន្តដ៏មានន័យសម្រាប់យើងទាំងពីរទៅចុះ……………….
៤.នឹកឃើញយប់ម្សិលម៉ិញ (សុទ្ឋា)
នឹកឃើញយប់ម្សិលម៉ិញ ជាបទចំរៀងមួយរស់អ្នកស្រី រស សេរីសុទ្ឋា មិនដឹងថាអត្ថន័យរបស់គាត់ចង់មានន័យថាយ៉ាងណាទេ ស្តាប់ទៅដូចជាមិនយល់ន័យបង្កប់របស់គាត់សោះ យល់បានតែន័យត្រង់របស់ចំរៀង,
“នឹកឃើញយប់ម្សិលម៉ិញ ពិតពេញមួយរាត្រី ខ្ញុំស្រវឹងស្រាភ្លេចស្មារតី ភ្លេចអស់អ្វីៗ ភ្លេចទាំងសម្តីដែលបានវាចា”
“ស្រវាំងនេត្រាមើលអ្វីមិនយល់ ហើយខ្ញុំនឹកឆ្លល់តើហេតុអ្វីបានជា ខ្ញុំផឹកស្រាស្រវឹងដូច្នេះ បើខ្ញុំមិនចេះទាំងផឹកផង “
“ទឹកភ្នែកខ្ញុំក៏ហូរ ហូរទាំងក្តីមួហ្មង ហូរមកទាំងមិនដេងខ្លួនផង តើទឹកភ្នែកខ្ញុំស្រក់ទាំងក្រៀមក្រំ យំព្រោះរឿងអ្វី ……………….”
















Sunnya 3:04 am on June 17, 2009 Permalink |
ខ្ញុំស្តាប់បទចំរៀង ហើយខ្ញុំក៏នឹកដល់រឿងរបស់ខ្ញុំ…មកដល់ពេលនេះហើយខ្ញុំនៅតែមិនយល់ ថាតើហេតុអ្វីបានជាគាត់ទៅចោលខ្ញុំ? គាត់ថាដើម្បីគ្រួសារ…ចុះរូបខ្ញុំ?ខ្ញុំមិនមានន័យសម្រាប់គាត់ទេ?អនុស្សារិយ៍ខ្ញុំនិងគាត់ទាំងអស់បានក្លាយទៅជាផ្សេងដែលអណ្តែតហើរទៅបាត់តាមខ្យល់អស់ហើយ។ ខ្ញុំយំ…ខ្ញុំយំអស់ទឹកភ្នែកខ្ញុំហើយ…ក៏មិនមានន័យទេ…មានតែក្តីសោកានិងស្តាយក្រោយ…នេះហើយវាសនាខ្ញុំមែនទេ?បងសន្យាថានឹងមើលថែអូនអស់មួយជិវត…នឹកឃើញទេបង?ឆ្លើយមកអូនមក…
សំណាង 2:06 pm on June 17, 2009 Permalink |
កុំសោកស្តាយអី អូន!គ្រប់យ៉ាងវាបានកន្លងហួសអស់បាត់ទៅហើយ! បងមិនមែនមិនចង់រក្សាស្នេហ៍យើងទេ តែគ្រួសារ និង ស្នេហាបងយកមួយណា!
Sunnya 4:12 pm on June 18, 2009 Permalink |
គ្រប់យ៉ាងវាបានកន្លងហួសអស់បាត់ក៏ព្រោះតែបង…បងមិនចង់រក្សារស្នេហ៍យើង…បងយកគ្រួសារបងជាធំក៏ព្រោះតែបងបានស្រឡាញ់នារីម្នាក់…តែអូនមិនដឹង…នេះមែនទេការស្រឡាញ់របស់បង?កុំភរអូនអីបង…អូនសោកស្តាយដែលបានស្រឡាញ់បង…ទៅចុះ…ទៅបំពេញមុខជាកូនប្រុសក្នុងគ្រួសារដែលមានកិត្តិយស…ស្នេហារបស់បងមិនមានន័យទៀតទេ!!!
សំណាង 4:22 pm on June 18, 2009 Permalink |
បងដឹងបងឋុសព្រោះបងមិនបានទទួលខុសត្រូវចំពោះរឿងស្នេហ៍យើង តែអូនត្រូវយល់ថាអ្នកណាក៏មានគ្រួសារ គ្រួសារជាអ្វីៗទាំងអស់សម្រាប់បង, ទោះបងត្រូវក្ស័យជីវីក៏បងព្រមដែរ ពុកម៉ែ បងប្អូនដែលធ្លាប់មានគុណចំពោះបងតាំងពីតូចមកតើបងចោលពួកគេម៉េចបាន។ ចំពោះនារីម្នាក់ដែលបងព្រមទទួលជាគួរអនាគតបងក៏ត្រូវមានទំនួលខុលត្រូវលើជិវិតនាង បើបងរៀបការហើយ បងព្រងើយកន្តើយចំពោះរូបនាងតើសមដែរឬអត់!
ចំពោះរៀងស្នេហ៍យើងបានត្រឹមតែសាងស្នេហ៍ក្នុងសុបិន បងក៏សោកស្តាយ ហើយគ្មានពាក្យអីក្រៅពីសុំលោកិយអភ័យទោសគ្រប់យ៉ាងចំពោះរឿងដែលកន្លងផុតទៅ!!!
Sunnya 7:35 pm on June 18, 2009 Permalink |
ពេលនេះបងថាគ្រួសារវាធំជាងស្នេហារបស់យើង ចុះហេតុអ្វីពីរមុនបងសុំស្នេហ៍អូន…ដើម្បីអ្វីទៅបង? ដើម្បីទៅចោលអូនមែនឬទេ? បងព្រងើយកន្តើយចំពោះអូនតើសមដែរឬអត់!?? បងមានអាសូរអូនឬទេ? បងដឹងទេ អ្នកដែលក្រៀមក្រំគឺរូបអូន តែមិនមែនជារូបបង…បងត្រូវគិតមុនហើយសុំស្នេហ៍ក្រៅយ…កុំអោយមានការសោកស្តាយចំពោះរឿងស្នេហាជាមួយនារីម្នាក់នោះ……យល់រូបនាងផងណាបង…
សំណាង 7:00 am on June 19, 2009 Permalink |
អូនកុំចឹងអី! អូនត្រូវគិតអោយវែងឆ្ងាយ បងដឹងថាអូនឈឺចាប់! រឿងរ៉ាវអតីកាលកន្លងមករវាងយើងទាំងពីរមិនមែនជាកំហុសរបស់អ្នកណាមួយឡើយ តែវាជារឿងបុព្វេ។ បងមិនអាចវិលត្រឡប់ថយក្រោយទៅរកកន្លែងចាស់របស់ស្នេហ៍យើងបានទេ។ អ្វីៗបានត្រឹមតែសោកស្តាយ ស្តាយនិងខំជីកកប់អនុស្សាវរិយិ៍ទាំងប៉ុន្មានដែលយ់ងបានសាងអោយរលប់បាត់ពីក្នុងបេះដូង។ ចាប់ពីពេលនេះទៅបងមិនអាចនៅមើលថែអូនបានទៀតទេ, អូនត្រូវខំថែរក្សាខ្លួនឯងអោយបានច្រើន, សម្លឹងមើលអនាគតខាងមុខ។ អូនអាចបន្ទោសបង អូនអាចជឹរស្តីអោយបងបាន បងមិនថាទេ តែសូមអូនថែរក្សាខ្លួន ពេលបងដឹងថាអូនឈឺបងបារម្ភណាណ់អូនដឹងទេ!
ញញឹមទៅអូន កុំយំចឹងមិនស្អាតទេ!
Sunnya 6:36 pm on June 20, 2009 Permalink |
រូបបងគិតថាជារឿងបុព្វេ តែអូនគិតថាបងជាប្រុសមិនមានការទទួលខុសត្រូវបងបានតែនិយាយទៅទេ…បងគ្មានការគិតខ្លួនងង…អ្វី អ្វីក៏ពុកម៉ែបងប្អូនរបស់បងគិតដែរ…នេះការសុខសាន្តរបស់បងទៅអនាគត? ពេលនេះអូនដឹងហើយថាស្រឡាញ់បងបានតែការឈឺចាប់ តែការសោកស្តាយ…នឹងការជឹរស្តីពីរវាសនារបស់អូន។ ទៅចុះប្រុសចិត្តសាវារ…ជិវិតក្រោយក្រោយ កុំអោយយល់បងអ្វី…
សំណាង 6:34 am on June 21, 2009 Permalink |
ចុះអូនថាចឹងអូនមានគិតថាបងពិបាកចិត្តដែរឬអត់! បើបងបោះបង់ពួកគេទៅរកអូនអូនសប្បាយចិត្តណាស់មែនទេ!អូនថាបងអាត្មានយម ចុះអូន? អូនថាអូនឈឺចិត្ត ចុះបងអូនមានគិតថាបងដូចអូនដែរឬអត់ ណាមួយគ្រួសារ ណាមួយស្នេហា! អូនថាបងសាវ៉ា ចុះបើបងទៅតាមផ្លូវជិវិតជាមួយអូន គ្រួសារបងគាត់នឹងថាបងយ៉ាងម៉េចវិញ? ហើយជាក់ស្តែងបងមិនអាចរើសទាំងពីរបានទេ។
(ខ្ញុំមិនដឹងថា sunnya ជាអ្នកណាទេ តែខ្ញុំអាណិត sunnya ហើយក៏សុំអោយ Sunnya ខំកាត់ចិត្តទៅ កំណាត់ឈើដែលបានកាច់ដាច់ពីគ្នាទៅហើយគឺមិនអាចតភ្ជាប់អោយបានដូចដើមបានទេ ហើយបើទៅជាតភ្ជាប់បានក៏វាមិនមែនជាកំណាត់ឈើដើមដែរ ខ្ញុំមានតែពាក្យប៉ុណ្ណឹងទេ)
Sunnya 7:10 pm on June 22, 2009 Permalink |
សួរស្តីសំណាង
ខ្ញុំសុំអរគុណសំណាងហើយ ដែលយកពេលឆ្លើយមកខ្ញុំ…ខ្ញុំមិនអ្វីទេ…ខ្ញុំបានកាច់ចិត្តហើយតែខ្ញុំនៅតែសោកស្តាយ…បានតែសោកស្តាយនឹងការឈឺចាប់ទេ…ខ្ញុំដឹងថាហួសពេលនឹងស្តាយក្រោយហើយ…ខ្ញុំក៏ត្រូវតែគិតដលអនាគតរបស់ខ្ញុំដែរ…សុំអរគុណ” ស្នេហាដែលមិនច្បាស់ក្នុងចិត្តចុងក្រោយគឺមានតែនាំមកនូវក្តីសោកា ការស្តាយក្រោយអ្វីៗវាបានហួសអស់ទៅហើយមិនអាចវិលត្រលប់មកវីញបានឡើយ។ ” —> ត្រូវមែន
សំណាង 9:05 am on June 23, 2009 Permalink |
បាទ! មិនជាអ្វីទេ ទោះបីខ្ញុំមិនដឹងថាsunnya ជាអ្នកក៏ដោយចុះតែនារីគ្រប់រូបដែលធ្លាក់ចូលក្នុងសភាពបែបនេះគឺគួរអោយអាណិតណាស់ ខ្លួនមានស្នេហាស្មោះត្រង់តែមួយតែកម្មអីបើយើងមិនបានជួបគ្នា។ Sunnya គួរធ្វើចិត្តអោយសប្បាយៗទៅណា៎! យ៉ាងហោចណាស់ក៏នៅមានមិត្តម្នាក់ដែលមិនដែលបានស្គាល់មុខពីមុនមកដូចជាខ្ញុំនេះនៅចាំជួយជាកម្លាំងចិត្តអោយ sunnya ជានិច្ច។
ថាខ្ញុំជាមនុស្សរស់ជាមួយមនោសច្ចេតនាក៏ថាបានតែភាពពិតយើងគួរតែមើលអោយឆ្ងាយ។
ញញឹមទៅទើបស្រស់! ហេហេ
Sunnya 5:35 pm on June 23, 2009 Permalink |
ខ្ញុំសប្បាយចិត្តណាស់ដែលបានធ្វើជាមិត្តរបស់សំណាង។ ខ្ញុំជាមនុស្សម្នាក់ដែលរស់នៅSrok ក្រៅ។ ខ្ញុំចូលចិត្តអានអ្វីដែលសំណាងឆ្លើយមកខ្ញុំ…ព្រោះវាមានអត្ថន័យណាស់…ពេលនេះខ្ញុំយល់ហើយ ជិវិតគឺជាការតសួរ !!!
vireakstyle 2:52 pm on July 6, 2009 Permalink |
anh oi e nghe nhac ko nghe thay dau. Tai sao day?
សំណាង 4:52 pm on July 6, 2009 Permalink |
vi may files ay bi hong anh chua sua!!
Sunnya 3:58 pm on July 12, 2009 Permalink |
ខ្ញុំមិនយល់ទេនេះ ថាអីនឹង?