Posts Mentioning RSS Toggle Comment Threads | Keyboard Shortcuts

  • សំណាង 12:15 am on November 28, 2007 Permalink | Reply
    Tags: មានអ្វីប្លែកទេ?   

    ចំនេះដឹងទូទៅ 

    ផលប៉ះពាល់របស់ភេសជ្ជៈទៅលើប្រតិកម្ម និង ប្រសិទ្ឋភាពរបស់ឱសថ

    b70684744e7135c117936d5073ce52ad2.jpg

    អានេះសុទ្ឋតែថ្នាំ(ឱសថ),តែមិនដឹងថាថ្នាំអី,កុំប្រថុយលេប​ផ្តេសផ្តាស់ឲ្យ​សោះ!​ងាប់ភ្លាម!

    cup_of_cafe-full2.jpg

     

    អានេះកាហ្វេទេ! ញ៉ាំទៅបងប្អូន! អត់គ្រោះថ្នាក់ខ្លាំងក្លាដូចថ្នាំខាងលើទេ!
    birra.jpg
    នេះគឺចំនងចំនូលចិត្តផស់បងប្រុសៗ! Cheer!ម៉ស់!លើកដាច់សាច់ស្អាត

    180px-achel_beer_and_glass.jpg
    នេះក៏ត្រូវចិត្តបងប្រុសៗណាស់ដែរ! ចឹងដាក់មួយទៀតមើល៎

    cocacola.jpg
    អូ!អានេះត្រូវចិត្តខាងសុភាពនារីវិញនែ៎! តែសូមរំលឹកកុំទទួលទានច្រើនពេកក្រែងកើត​រោគ​ទឺក​នោម​ផ្អែម!!អាហ្នឹងពិបាកព្យាបាលណាស់!

    milk.gif
    ហាហា!អានេះត្រូវចិត្តអូនៗៗឯណោះទេ !!! ឆ្ងាញ់ម៉ង!! ជំនួយឆ្អឹងជមនួយខួរក្បាល!តែកុំញ៉ាំឲ្យលើសពីកំរិតប្រើប្រាស់ណា៎អូនៗៗ​

    (ឲ្យអូនៗអស់​អាត្មា​បានអីឆាន់ទៅ??)
     
     
    ភេសជ្ជៈដែល​យើង​ទទួល​ទាន​ក្នុង​ពេល​តែ​មួយជាមួយ​នឹង​ការលេប​ថ្នាំ(ភាសាសាមញ្ញ)​វា​អាច​បង្ករ​ឲ្យមានភាព​ផ្លាស់​ប្តូរដំណើរ​ប្រតិកម្ម​ក៏​ដូចជា​កំរិតជាតិពុល​របស់​ឱសថ។ ការយល់ដឹង​ពីផល​ប៉ះពាល់ទាំងនេះ អាចជួយសម្រួលដល់​អ្នកប្រើ​ប្រាស់ឱសថ​ឲ្យ​បង្ការ​បាន និង​ ជឿសវាង​បានរាល់​ផលប៉ះពាល់ដែលបង្ករមកពី​ការ​ទទួល​ទានភេសជ្ជៈក្នុងពេល​កំពុងតែប្រើឱសថ​ ឬ ប្រើភេសជ្ជៈ​ជំនួស​ទឹកក្នុងការលេបថ្នាំ។

    ១.ទឹក៖​ នៅគ្រប់ករណីទាំងអស់ទឹកគឺ​ជាភេសជ្ជៈ​ដែល​អាចប្រើ​សំរាប់​លេប​ថ្នាំ​បានគ្រប់​ប្រភេទ​ថ្នាំ​លេប​ទាំងអស់។ ទឹកជួយសម្រួលដល់ការនាំ​ថ្នាំដែលបាន​លេប​ឆ្លង​កាត់​បំពង់​អាហារ​បាន​យ៉ាង​ងាយ​ស្រួល​ និង ធ្វើឲ្យថ្នាំឆាប់បានទៅ​ដល់​ផ្នែកដំដូងនៃ​ពោះវៀនតូច(ទីកន្លែងដែលថ្នាំ​ភាគច្រើន​សំយោគ​នៅទីនេះ)។ ទឹក​កី៏ជួយកាត់បន្ថយ​នូវភាពរំញោចកន្រ្តាក់សាច់ដុំបំពង់អាហារ ដោយទឹក​ជាអង្គធាតុ​ជួយលាង​សំអាតបំពង់អាហារមិន​ឲ្យថ្នាំនៅជាប់​ស្អិតនឹង​ភ្នាសបំពង់អាហារ(ថ្នាំមួយចំនួន​ដែល​អាច​បង្ករ​ឲ្យមានការ​កន្រ្តាក់​សាច់ដុំបំពង់អាហារ​ដូចជា​ អាស្ពីរីន, អេរីត្រូមីស៊ីន, ដូស៊ីក្លីន, ឃ្វីនីន…)។​ បញ្ហា​នេះចោទជាសំខាន់​ទៅលើ មនុស្ស​ចាស់​ ព្រោះវ័យកាន់តែចាស់ការបញ្ចេញរសអាហារកាន់តែតិច​ជា​លំដាប់។

     (សូមផ្អាកត្រឹមនេះសិន ងុយគេងណាស់!!!ចូលនិន្រ្ទាមួយសិន!!)
     

    Ảnh hưởng của nước: Trong mọi trường hợp, nước là đồ uống thích hợp cho mọi loại thuốc. Nước giúp thuốc dễ dàng trôi từ thực quản đến dạ dày và chóng tới tá tràng, giảm kích ứng của một số thuốc (quinin, erythromycin, doxycyclin, aspirin…). Điều này đặc biệt quan trọng với người già vì ở đối tượng này, lượng chất tiết giảm rất nhiều. Nước làm tăng độ tan của dạng bào chế và dược chất, thúc đẩy quá trình hấp thu, nhờ đó làm tăng sinh khả dụng của thuốc, nhất là với các thuốc ít tan (amoxycilin, theophyllin,…). Nước cũng giúp làm tăng tác dụng của các thuốc kém bền vững trong môi trường acid của dạ dày do tác dụng hòa loãng dịch vị. Nước còn giúp rửa sạch thuốc đọng lại ở ống tiêu hóa, nhờ đó giảm được các tác dụng phụ như buồn nôn, kích ứng và loét. Lượng nước nhiều sẽ giúp bài xuất nhanh một số thuốc có độc tính cao (cyclophosphamid) qua nước tiểu, giảm tác dụng phụ tạo sỏi của một số thuốc (sulfamid…). Nói chung, khi sử dụng thuốc nên uống nhiều nước. Không nên dùng các loại nước hoa quả, nước khoáng, các loại nước ngọt có gas… để uống thuốc, vì các loại đồ uống này có thể phá hỏng thuốc hoặc gây thay đổi hấp thu. Cần đặc biệt lưu ý điều này với các thuốc có khoảng điều trị hẹp để tránh dẫn đến tăng tác dụng phụ hoặc độc tính.

     
    • ទឹម បឿន 11:44 am on November 30, 2007 Permalink | Reply

      ល្អ​ម្យ៉ាង​ដែរ !

    • samnang 12:34 pm on November 30, 2007 Permalink | Reply

      អត់ទាន់មានពេលបង្ហើយ ព្រោះកំពុង​ប្រឡង​ដល់ក​ហើយ..

    • Bandith 6:25 pm on November 30, 2007 Permalink | Reply

      ឭគេថាបើផឹកស្រាបៀជាប្រចាំម៉ាង៉ៃត្រឹម ២ ៣កាប៉ុង ឡើងកាឡូ ហៅសាច់ស្អាតទៀត គេយាយចឹងត្រូវរ៉េលោកគ្រូពេទ្យ?

    • samnang 6:49 pm on November 30, 2007 Permalink | Reply

      ត្រូវតើ! តែមិនមែនបានន័យថា១០០%​សុទ្ឋ​តែទទួល​បាន​លទ្ឋផល នោះទេ។ ជាធម្មតា​សារធាតុនៅ​ក្នុង​បៀរពេល​យើងទទួល​ទាន​នៅ​មុន​ពេល​បាយ​វា​នឹងជូយដល់ការ​កន្រ្តាក់សាច់ដុំ​ក្រពះ​អោយ​បញ្ចេញ​រស​ក្រពះ​ធ្វើឲ្យទទួល​ទាន​អាហារ​បាន​ច្រើន និង ឆ្ងាញ់ពិសារ។ ម្យ៉ាងវិញ​ទៀត បៀរ ជួយ​អោយឈាមរត់​បាន​ស្រួល​ក្នុង​សសៃរ​ឈាម(សំរួលដល់​ដំណើរការ​របស់ឈាម​ និង ខ្យល់​ក្នុង​ខ្លួន)។ មិនតែ​ប៉ុណ្ណោះ​នៅ​ក្នុង​បៀរក៏នៅមានសារធាតុមួយចំនួនទៀតដូចជាពពួក​វីតាមីន​បេ … កត្តាទាំងនេះហើយដែល​អាចជួយឲ្យយើងអាច​មានសាច់​មាន​ឈាម​ស្រស់ថ្លាបាន តែខ្ញុំសូមប្រាប់​ថា​ក្រៅពីអត្ថប្រយោជន៍​របស់​វាក៏នៅមានគុណវិបត្តយ៉ាង​ច្រើន​ដែលបណ្តាលពីការ​ញ៉ាំ​បៀរ​។ រឿងដែល​ថាញ៉ាំបៀរ​ទៅវាមាន​សាច់​មាន​ឈាម​នៅ វា​មិនទាំងអស់​នោះ​ទេ, មាន​អ្នកខ្លះមិនអាចទទួល​លទ្ឋផល​​ដោយ​សារមានជំងឺ​ប្រចាំកាយ​ផ្សេងៗ, ដោយសារ​ហ្សែនពីកំណើត, ឬ ក៏ដោយសារ​មាន​អាឡាកហ្សី ជាមួយបៀរ…ប្រភេទមនុស្ស​ទាំងនេះមិន​ត្រឹមតែមិនបានលទ្ឋផលនោះ​ទេ​ ថែម​ទាំង​អាចបង្ករ ឲ្យកើតជំងឺ​ផ្សេងៗដោយ​សារ​គុណវិបត្តរបស់បៀរ ជាពិសេស អ្នកជំងឺ​ថ្លើម….

    • វណ្ណា 5:40 pm on December 1, 2007 Permalink | Reply

      ផ្ទះ​ថ្មី​នេះ​ឡូយ​មែន! ប្រហែល​ជា​ត្រូវ​មក​កាន់​ទី​នេះ​ញឹកញាប់​ហើយ ព្រោះ​កំពុង​ត្រូវ​បំប៉ន​សុខភាព​ស្រាប់ :p

    • samnang 12:04 am on December 2, 2007 Permalink | Reply

      មាន​អី​ល្បង ទំនេរចូលមកលេង​ផង, ចង់បំប៉នសុខភាព​ហ៎??​យើងគិត​ថា​ការ​បំប៉នសុខភាព​ជារឿង​មួយ​ងាយ ស្រួល​ដោយគ្រាន់តែហូប​ចុក គេង ឲ្យបាន​គ្រប់គ្រាន់​នោះវានឹង​បាន​មិន​ខាន តែវា​មិន​ដូច្នេះទេ វាប្រៀបដូចទៅ​នឹង​អ្នក​មាន​លុយ​តែ​មិន​ចេះក្បួនចាយ​លុយ នោះគ្មានអ្វីចំរើនឡើយ, យើង​មាន​អាហារ​ហូបចុក​គ្រប់​គ្រាន់​ មាន​ពេលពេល​វេលា​​គ្រប់គ្រាន់​ក្នុង​ការ​សំរាក​សំរាន្ត​ ប៉ន្តែបើ​មិនដឹងពីដឹងពីក្បួន​ហូប​ចុក និង​ សំរាក​សំរាន្តនោះទេ​ច្បាស់ជាមិន​បាន​ផលឡើយ​ មិនតែ​ប៉ណ្ណោះវា​អាច​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់ទៀត​ផង…………….

  • សំណាង 8:27 pm on November 26, 2007 Permalink | Reply
    Tags:   

    ខ្មោចឬមិនមែនហ្នឹង???? 

    ghost7.jpg

    អានេះគេហៅថាខ្មោចរហេមរហាម!!(អត់មានផ្ទះនៅ)
    kerrhigh1.jpg
    អាមួយនេះរាកាចបន្តិច!!(គួរឲ្យខ្លាចដែរហ្នឹងណា៎)
    hitchfcg.jpg
    មួយនេះកុំច្រឡំថាខ្លោច មែនរ៉េ!! (រូបគេភរហ្នឹង)

    ខ្មោចលង ឬ លងខ្មោច!!!

    យប់ម៉ិញ(ឈានចូលព្រឹកថ្ងៃទី២៧/១១/២០០៧) ខ្ញុំអង្គុយមើលមេរៀនត្រៀបប្រឡងអស់ពេញ មួយយប់មិនហ៊ានដេកទេព្រោះខ្លាចប្រឡងធ្លាក់, ស្រាប់តែមានស្រមោលមួយហោះកាត់បង្អួចបន្ទប់ ខ្ញុំ (សូមបញ្ញាក់ថាកន្លែងអង្គិយរៀនផស់ខ្ញុំហ្នឹងនៅជិតបង្អួចស្រាប់)។​ ធម្មតាខ្ញុំជាមនុស្សនឹងនរ ណាស់ មិនដែលភ័យខ្លាចអីភ្លាមៗទេ, តែលើកនេះឃើញជាក់ស្តែងពេក ចង់បះសក់!!! ខ្ញុំមិនដែល គិតថាវាជាខ្មោចលងទេព្រោះខ្ញុំមិនសូវជឿរឿងហ្នឹង។ ក្រោយពេលតាំងចិត្តបានរឹងមាំហើយខ្ញុំក៏ សំរេចចិត្តបើកបង្អួចឲ្យធំដើម្បីពិនិត្យឲ្យបានច្បាស់នឹងភ្នែក។ កំពុងតែភ័យខ្លាចផង ពេលដែលខ្ញុំ យកដៃបើកបង្អួចនោះ ស្រាប់តែមានអាចង្រៃកណ្តុរដ៏ធំមួយរត់កាត់បង្អួចនោះដែរ ធ្វើឲ្យខ្ញុំអស់ ព្រលឹងពីខ្លួន…..។ ពេលសំរូលអារម្មណ៍បានវិញក៏រកមើលស្រមោលដែលតែងតែហោះកាត់បង្អួច បន្តទៀត…..បងប្អូនដឹងអត់ថាមានអីកើតឡើង……..ព្រះពិតជាលេងសើចនឹងអាត្មាមែន មានអី មាន ខ្មោចឯណា វាគឺជាស្បោងសរមួយដែលនៅជាប់ជំពាក់ជាមួយខ្សែណែតវើក ខាងក្រោយបន្ទប់។ ចង្រៃវាយ៎ ធ្វើឲ្យភ្ញាក់ខាតអាយុអស់ម៉ាសន្ឋឹក!!!

     
    • sokmean 1:05 am on November 27, 2007 Permalink | Reply

      លើលោកនេះមានខ្មោចមែនហា​សំណាង?

    • ទឹម បឿន 3:06 am on November 27, 2007 Permalink | Reply

      យ៉ាប់​ហើយ អ្នក​ខ្លាច​ខ្មោច ! ហាហា

    • naraths 3:56 am on November 27, 2007 Permalink | Reply

      ហាហា!! ហ្នឹង​ហើយ​ខ្លាច​ខ្មោច​ពេក… ចាំ​ង៉ៃ​ណា​ទៅ​ហោះ​កាត់​បង្អួច សំណាង​ម្ដង!!

    • duongchan 4:08 am on November 27, 2007 Permalink | Reply

      សំណាងអីក៏ដូចគ្នាម៉េះ? ចន្ទក៏មានប្រលងដែរ។ ម្សិលមិញរំលឹកមេរៀនបានបន្តិចក៏ចូលគេង គិតថានឹងក្រោករៀនបន្ត
      ម៉ោង៤កន្លះព្រឹក។ មានអីភ្ញាក់ទ្បើងម៉ោងប្រាំ មើលបានតា១ម៉ោងសៀវភៅមើលវិញ ដល់ម៉ោង៨បានក្រោក ហាហា។
      តែមានអី ហេងដែរ ព្រោះថាធ្វើបានអស់ដែរ មិនអាក្រក់ដូចដែលបានគិត។
      អូខេ សំណាងល្អទាំងអស់គ្នានែ!

    • duongchan 4:09 am on November 27, 2007 Permalink | Reply

      សំណាងដូរ theme ហ្នឹងចេញទៅ! ពិបាកមើលអក្សរណាស់!

    • Rainna 10:34 am on November 27, 2007 Permalink | Reply

      ចឹង​បាន​ត្រឹម​ត្រូវ! តែ​វា​មិន​ដែល​ទេ​ល្បង​អើយ! ថា​រ៉េនណា​ទៅ​ខ្លាច មាន​អ្នក​ខ្លាច​ដូច​រ៉េនណា​ដែរ!

    • samnang 6:22 pm on November 27, 2007 Permalink | Reply

      សុខមាន៖ លើលោកប្រហែលជាអត់មានទេ,តែមិនធានាថាអត់ខ្លាចខ្មោច ព្រោះ​វាជា​អារម្មណ៍​របស់​មនុស្ស​តែងតែមាន​ការភ័យ​ខ្លាច, រន្ឋត់, ភ្ងាក់ផ្អើល នឹង​អ្វីដែល​ធ្វើឲ្យផ្លាស់​ប្តូ​អារម្មណ៍ភ្លាមៗ, ពេលនោះយើងមិនអាចទប់​អារម្មណ៍​ជាប់ទេ។ ការភ័យខ្លាចកើតមកពីរូបភាពដែលយើងធ្លាប់ឃើញ​ និង ធ្លាប់គិតថា​វាមាន​មហន្តរាយដល់​យើង​,តេបើពិការភ្នែក,ថ្លង់ពី​កំណើត​ប្រហែល​ជាមិនទទួលអារម្មណ៍​បែប​នេះឡើយ…..អៃយ៉ូយដូចជាវែង​ឆ្ងាយតិច​ហើយ,សុំទោស។
      បឿន៖ បឿនឯងកុំចេះតែថានោះ, មនុស្ស​មាន​វិញ្ញាណណា​ចេះភ័យខ្លាច​ចឹងហើយ….ហាហាហា(ប្រហែល​ជាខ្លាចជាងខ្ញុំផងមិនដឹង)
      រដ្ឋ៖​បើចេះហោះមិនខ្មោច…..កុំអី,រកវិធីផ្សេងទៅអាណិតខ្លួន…ហាហា
      ចន្ទ៖ ជិវិតសិស្សចឹងហើយចន្ទអើយ, សមត្ថភាពគួប​ផ្សំ​ជា​មួយសំណាង​ដែរបានទៅរួច។ខ្ញុំមិនចេះតែអួតទេ រៀនក៏មិនពូកែម៉ានទេ​តែសំណាង​ក៏មិន​តិច,(ប្រហែលជាឈ្មោះសំណាងទេដឹង????)។មនុស្ស​ខ្ញុំស្រឡាញ់​កិត្តិយសណាស់​ ពេលប្រឡង​បើទៅឲ្យមើលអាយួន ទាល់តែយូរ…… តែសំណាងត្រង់ថា​រៀន​ភាគច្រើន​ចំកន្លែងវិញ្ញាសារចេញ…ឡូយចឹង​វិញ។
      អូនរ៉េនណា៖ អូនឯងខ្លាចខ្មោចមែន, ត្រូវហើយអូនយើង​ជាមនុស្ស​ពេញ​លក្ខណៈ​ខ្លាចខ្មោច​ជា​រឿង​ធម្មតា​ទេ…..(មិន​ដូចអ្នក​ខ្លះ​អួត​ថា​មិនខ្លាច​តែតាម​ពិតទៅជាង​គេទៅទៀត….ហាហាហា ណាគេណ៎!!)

    • រជ្ជនី 10:09 am on December 18, 2007 Permalink | Reply

      ខ្លាច​ពេក​មិន​ល្អ​ទេ​ណា​! ចឹង​ប្រា​កដ​ជា​អត់ហ៊ាន​មើល​​រឿង​ខ្មោច​ហើយ​!​

    • samnang 11:09 am on December 18, 2007 Permalink | Reply

      បង​ទាល់​តែ​យូរ​បាន​អត់​ហ៊ាន​មើល​រឿង​ខ្មោច! រឿង​ខ្មច​ជា​មួយ​បង​ជា​រឿង​កំប្លែង​ទេ!!!

  • សំណាង 7:48 pm on November 25, 2007 Permalink | Reply
    Tags:   

    Cancer 

     

    genes-cancer.gif

    ដំណើរនៃការកើនឡើងរបស់កោសិការក្នុងសរីរាង្គរាងកាយ

    ជំងឺមហារីកជាអ្វី? មហារីកជាក្រុមមហារីកដែលមានជាង១០០ប្រភេទ មហារីកខុសគ្នា។ ជំងឺមហារីកអាចកើតឡើងតែនៅក្នុងសរីរាង្គរបស់ មនុស្សយើងតែប៉ុណ្ណោះ។

    តើជំងឺមហារីកកើតឡើង និង វិវត្តន៍យ៉ាងដូចម្តេច? សរីរង្គនៅក្នុងសារពាង្គកាយរបស់ យើងជាកន្លែងផលិតនូវកោសិការ។ បណ្តាកោសិការទាំងនោះធ្វើការបំបេកជាបន្តបន្ទាប់ និង មានច្រើន ប្រភេទ ដើម្បីបំពេញតំរូវការរបស់សារពាង្គកាយប្រើប្រាស់ដើម្បី ស្ថាបនាសរីរាង្គនិងសារពាង្គកាយទាំងមូល។ នៅពេលបណ្តាកោសិការ ទាំងនោះចេះតែបន្តការរីកលូតលាស់ និង មានកំនើនច្រើនហួស តំរូវ ការរបស់សារពាង្គកាយ ពេលនោះហើយនឹងមានដំពក ឬ សាច់ដុះ នៅ សរីរាង្គដែលកោសិការមានការលូតលាស់ខុសប្រក្រតីនោះ។ សាច់ដុះ ឬ ដុំពកនោះ គេហៅថាមហារីក។

    ពពួកសាច់ដុះទាំងនោះមានតួនាទីកំណត់លក្ខណៈរបស់ជំងឺមហារីក ជា លក្ខណៈមហារីកសាហាវ ឬ ជាសាច់ដុះធម្មតា។

    សាច់ដុះធម្មតាវាមិនបណ្តាលឲ្យក្លាយជាជំងឺមហារីកទេ ពេលព្យាបាល ដោយប្រើថ្នាំ និង គួបផ្សំជាមួយការវះកាត់នូវសាច់ដុះនោះចេញ ជំងឺ អាចជា១០០%។ ចំនែកឯ មហារីកសាហាវ វាជាមូលហេតុដ៏ចំបងមួយ ដែលបណ្តាលឲ្យក្លាយជាជំងឺមហារីករ៉ាំរ៉ៃ និង ជូបឧបសគ្គច្រើន ក្នុងការព្យាបាលឲ្យជាសះស្បើយ,​ម៉្យាងដោយជំងឺមហារីកនេះជាជំងឺ ដែលងាយប្រឆាំងជាមួយថ្នាំ ធ្វើឲ្យថ្នាំបាត់បង់ប្រសិទ្ឋិភាព។


     
  • សំណាង 7:42 pm on November 25, 2007 Permalink | Reply
    Tags:   

    Cafe 

    cup_of_cafe-full.jpg

    ពេលខ្ញុំធ្វើការអស់កំលាំង,ល្ហិតល្ហៃដៃជើង,ងងុយគេងខ្ញុំតែងតែទទួលទានកាហ្វេ​មួយ កូនពែងដើម្បីឲ្យខួរក្បាលភ្លឺស្វាងបន្តិច។តាមពិតទៅកាហ្វេក៏ជាឱសថសំរាប់ព្យាបាល​ ជំងឺ ប៉ុន្តែដោយសារអ្នកទទួលទានកង្វះការយល់ដឹងពីកាហ្វេនាំឲ្យពួកគេធ្លាក់ក្នុងស្ថាន ភាពញៀន។យល់ដឹងពីកំរិតនៃការទទួលកាហ្វេនាំឲ្យយើងអាចទាញប្រយោជន៍ពីវា…..

     
    • samnang 9:12 pm on November 25, 2007 Permalink | Reply

      មិនមែនកាហ្វេល្វីងស្នេហ៍ទេណា!!

c
compose new post
j
next post/next comment
k
previous post/previous comment
r
reply
e
edit
o
show/hide comments
t
go to top
l
go to login
h
show/hide help
esc
cancel