រដូវរងារ អាកាសធាតុត្រជាក់មានសំនើមបណ្តាលឲ្យមានជំងឺសន្លាក់ឬធ្វើឲ្យស្ថានភាពជំងឺសន្លាក់កាន់តែធ្ងន់ធ្ងរថែមទៀត។ Rheumanthoid Arthritis, Rheumatoid fever និង Gout ជាជំងឺបីប្រភេទដែលតែងតែយាយីមនុស្សនៅរដូវរងារ។
អាកាសធាតុត្រជាក់និងសើមធ្វើឲ្យជំងឺទាំងបីប្រភេទខាងលើរីករាលដាលនិងវិវត្តលឿនបំផុត។ អ្នកជំងឺ Gout តែងតែមានសភាពជំងឺធ្ងន់ធ្ងរនៅក្នុងរដូវរងារ ទោះបីជាអាកាសធាតុត្រជាក់និងសំនើមមិនមែនជាមូលហេតុដែលបង្ករជំងឺនេះក៏ដោយតែវាជាកត្តាជំរុញឲ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ។មូលហេតុនេះដោយសាររដូវរងារ ជំរុញឲ្យមនុស្សបង្កើនការហូបចុក ដូច្នេះហើយទើបជំងឺ Gout កាន់តែធ្ងន់ធ្ងរថែមទៀត។
១. Rheumathoid Fever (ជំងឺសន្លាក់បណ្តាលឲ្យក្លាយជាជំងឺបេះដូង)

ជំងឺនេះភាគច្រើនកើតលើកុមារចាប់ពីអាយុ៥ឆ្នាំឡើងនិងមនុស្សវ័យជំទង់។ អាកាសធាតុត្រជាក់និងសើមជាកត្តាងាយស្រួលឲ្យបាក់តេរី Streptococcus បន្តពូជនិងរីករាលដាលបង្ករជំងឺរលាកបំពង់ករ,ក្រោយមកវិវត្តទៅជារលាកផ្លូវដង្ហើមផ្នែកខាងលើ។
ប្រភេទបាក់តេរីនេះ ជំរុញឲ្យសារពាង្គកាយផលិតនូវអង់ទីករ(ប្រឆាំងបាក់តេរី)ហើយវាមានឥទ្ឋិពលទៅដល់បេះដូង,សន្លាក់,សសៃរប្រសាទនិងបង្ករឲ្យមានជំងឺបេះដូង។ លក្ខណៈសំគាល់របស់ជំងឺ៖ ក្មេង(អ្នកជំងឺភាគច្រើនជាកុមារ)ក្តៅខ្លួនខ្លាំង,ឈឺក(បំពង់ក),ក្អក,បន្ទាប់មកចាប់ផ្តើមហើមក្តៅសន្លាក់ និង លក្ខណៈសំគាល់យ៉ាងពិសេសមួយទៀតនោះគឺអាការៈឈឺសន្លាក់ផ្លាស់ទីពីសន្លាក់មួយទៅសន្លាក់មួយ(ឧទាហរណ៍ ដូចជា ថ្ងៃនេះឈឺសន្លាក់ឆ្អឹងម្រាមដៃ លុះស្អែកឡើងទៅឈឺសន្លាក់ឆ្អឹងកដៃ…)និងចុងក្រោយវារាលដាលដល់បេះដូង(រលាកស្រោមក្នុងរបស់បេះដូង)។
នៅពេលដែកក្មេងមានអាការៈដូចដែលបានរៀបរាប់ខាងលើ,ត្រូវនាំទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការពិគ្រោះធ្វើរោគវិនិច្ឆ័យ និង ព្យាបាលឲ្យបានទាន់ពេលវេលា។ ប្រភេតជំងឺបេះដូងនេះអាចបង្ការបានដោយការចាក់ថ្នាំPenicillinយឺត ដើម្បីការពារ។ការចាក់ថ្នាំបង្ការនេះមានទអ្ថប្រយោជន៍ណាស់ គឺវាអាចការពារកុំឲ្យជំងឺរើឡើងវិញផង និង មិនឲ្យជំងឺកាន់តែធ្លន់ធ្ងរថែមទៀតផង។ ទោះជាយ៉ាងណាក៏ដោយមុនពេលចាក់ថ្នាំបង្ការ(មិនមែនជាវ៉ាក់សាំងទេ)ត្រូវពិនិត្យសុខភាពឲ្យបានម៉ត់ចត់ពីសំណាក់គ្រូពេទ្យដើម្បីកំណត់បាននូវរាល់កត្តាផ្សេងៗដែលអាចជះឥទ្ឋិពលដល់ជំងឺនិងការប្រើថ្នាំ។រាល់កុមារគ្រប់រូប ទោះជាមានជំងឺឈឺសន្លាក់តែម្តងក៏ដោយ ក៏គួរតែទៅចាក់ថ្នាំបង្ការ (Penicillin យឺត)ដើម្បីបង្ការជំងឺនេះរហូតដល់អាយុ ២១ ឬ ២៥ឆ្នាំ។
២.ជំងឺរលាកសន្លាក់


គឺជាជមងឺរលាកសន្លាក់រ៉ាំរ៉ៃអូសបន្លាយច្រើនឆ្នាំ និង បន្សល់ទុកផលវិបាកយ៉ាងធ្ងន់ធ្ងរ ដូចជា៖ ស្អិតសន្លាក់,បំលែងរូបរាងរបស់សន្លាក់នាំឲ្យខូចសន្លាក់។ រោគសញ្ញារបស់ជំងឺគឺរលាកច្រើនសន្លាក់ក្នុងពេលតែមួយ(ដូចជាសន្លាក់កដៃ,សន្លាក់ម្រាមដៃ,ថ្នាំងម្រាមដៃ,កជើង….) និង ជំងឺមានបំរែបំរួលអូសបន្លាយវែង។ អ្នកជំងឺអាចមានអាការៈរឹងសន្លាក់នៅពេលព្រឹក(ពេលទើបក្រោកពីដំណេក)បង្ករឲ្យពិបាកកំរើកសន្លាក់ និង អូសបន្លាយរាប់ម៉ោងទើបអាចធ្វើចលនាបានដុចធម្មតាវិញ។
រលាកសន្លាក់កើតឡើងតាមដំនាក់(មិនជាប់រហូតទេ),ប្រសិនបើយើងពិនិត្យឃើញជំងឺនេះឆាប់យើងអាចស្វែងរកការព្យាបាលសមស្រប,ត្រូវតាមក្បួនខ្នាត ជំងឺអាចវិវត្តមករកភាពប្រសើរឡើង។ ប្រសិនបើជំងឺដល់ដំណាក់កាលធ្ងន់ធ្ងរ,មានការរលាកដល់ឆ្អឹងខ្ចីរបស់ក្បាលឆ្អឺង អ្នកជំងឺអាចប្ឈមមុខនឹងការខូចសន្លាក់,ស្ងិតជាប់សន្លាក់,រឹងសន្លាក់ និង សន្លាក់មិនអាចកំរើកបាន។
៣.ជំងឺប្រគ្រីវ (Gout).



នេះជាជំងឺមួយដែលតែងតែកើតឡើងចំពោះបុរសភេទដែលរស់នៅទីក្រុង ចាប់ពីអាយុ៣០ឆ្នាំឡើងទៅ។ លក្ខណៈសំគាល់៖សន្លាក់ឈឺហើម,ជាពិសេសឈឺហើមសន្លាក់ឆ្អឹងមេជើង។ ដំណាក់កាលដំបូង មានការរលាកសន្លាក់ឆ្អឹងយ៉ាងទាន់ហន់,ឈឺក្តៅសន្លាក់,ក្តៅឡើងពណ៌ក្រហម,ឈឺចាប់ធ្ងន់ធ្ងរ។ ប៉ន្តែអាចតែរយៈ ពេលមួយយប់ សន្លាក់ទាំងប៉ុន្មានដែលឈឺចាប់ប្រែជាធម្មតា(មិនមានការឈឺចាប់)។
ជំងឺនេះអាចជាដោយខ្លួនឯងក្នុងរយៈពេលមួយឆ្នាំ,អាចរើឡើងវិញជាលើកទីពីរ។ជំងឺកាន់តែមានបំរែបំរួលធ្ងន់ធ្ងរថែមទៀតពេលដែលទទួលទានសុរា និង ទទួលទានអាហារមានជាតិខ្លាញ់ច្រើន…..
ពេលអាកាសធាតុត្រជាក់, ផ្សំជាមួយភ្លៀងរលឹម អ្នកជំងឺបេះដូង,ជំងឺរលាកសន្លាក់ មិនគួរនៅខាងក្រៅផ្ទះ,គួរតែរក្សាភាពកក់ក្តៅ,ជាពិសេសគឹដៃនិងជើង។អ្នកជំងឺ ប្រគ្រីវ គួរតែកុំទទួលទានសុរា និង អាហារដែលសម្បូរជាតិខ្លាញ់ ប្រសិនបើមិនចង់ឲ្យជំងឺកាន់តែធ្ងន់ធ្ងរថែម។














ទីតាំងរបស់លំពែង
+++++++++++++++













ខ្មែរតែមួយ 1:00 am on January 20, 2008 Permalink |
អ៊ូយ! តាមស្តាប់ទៅដូចជាពិបាកដល់ហើយចំពោះអ្នកមានជំងឺនេះ។ សង្ឃឹមថាទៅថ្ងៃអនាគត
ពិតជាមានអ្នករកឃឪសថសំរាប់ព្យាបាលជំងឺនេះឲ្យដាច់ស្រឡះមិនខាន….
samnang 4:53 am on January 20, 2008 Permalink |
ខ្ញុំក៏សង្ឃឹមចឹងដែរ,ជំងឺទឹកនោមផ្អែមយើងស្តាប់មើលទៅវាជាជំងឺមួយធម្មតា ប៉ុន្តែពេលដែលយើងសិក្សានិងជួបផ្ទាល់ទើបដឹងថាវាមិនធម្មតា។
សំណាង 7:18 pm on January 20, 2008 Permalink |
សូមអរគុណ ខ្មែរតែមួយ
sharing202 6:25 am on January 21, 2008 Permalink |
ខ្ញុំសង្ឃឹមថាពួកយើងចេះការពារខ្លួនកុំអោយមានជំងឺនេះ។ តើសំណាងអាចប្រាប់អំពីវិធីការពារកុំអោយមានជំងឺនេះបានទេ? សូមអរគុណ។
samnang 10:44 am on January 23, 2008 Permalink |
ជំងឺទឹកនោមផ្អែមមានមូលហេតុជាច្រើនដែលបង្ករវាដូចដែលខ្ញុំបានរៀបរាប់។បើយើងមានការសង្ស័យថាខ្លួនកំពុងប្រឈមមុខជាមួយនឹងជំងឺនេះយើងគួរតែទៅមន្ទីរពេទ្យដើម្បីឲ្យគេពិនិត្យកំរិតជាតិស្ករនៅក្នុងឈាម,បើលទ្ឋផលធម្មតាគឺល្អណាស់ គ្រាន់តែហាត់ប្រាណឲ្យបានទៀងទាត់ ខ្ញុំថាអាចការពារបាន,តែបើលទ្ឋផលចេញមកបញ្ជាក់ពីសញ្ញាថាមានការកើនឡើងកំរិតជាតិស្ករនៅក្នុងឈាមយើងត្រូវស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលា,ហាត់ប្រាណ និង សំខាន់ត្រូវមានរបបអាហារត្រឹមត្រូវតាមការកំណត់របស់គ្រូពេទ្យ។របបអាហារ និង ការហាត់ប្រាណសំខាន់ណាស់ក្នុងការរារាំងជំងឺ។ក្នុងករណីនេះយើងត្រូវទៅពិនិត្យឈាមជាប្រចាំ(១ខែម្តងឬ២ខែម្តង)ដើម្បីតាមដានមើលប្រសិទ្ឋភាពរបស់ថ្នាំ។
អរគុណរាល់សំនួរ!!!
sphea 3:03 pm on August 8, 2008 Permalink |
សូមសាកមួយទេ!