រដូវ​រងារ អាកាសធាតុ​ត្រជាក់​មាន​សំនើម​បណ្តាល​ឲ្យ​មាន​ជំងឺ​សន្លាក់​ឬ​ធ្វើ​ឲ្យ​ស្ថានភាពជំងឺ​សន្លាក់​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត។ Rheumanthoid Arthritis, Rheumatoid fever និង​ Gout ជា​ជំងឺ​បី​ប្រ​ភេទ​ដែល​តែង​តែ​យាយី​មនុស្ស​នៅ​រដូវ​រងារ។

អាកាស​ធាតុ​ត្រជាក់​និង​សើម​ធ្វើ​ឲ្យ​ជំងឺ​ទាំង​បី​ប្រ​ភេទ​ខា​ង​លើ​រីក​រាល​ដាល​និង​វិវត្ត​​លឿន​បំផុត។ អ្នក​ជំងឺ​ Gout តែង​តែ​មាន​សភាព​ជំងឺ​​ធ្ងន់​ធ្ង​រ​នៅ​ក្នុង​រដូវ​រងារ ទោះ​បី​ជា​អាកាសធាតុ​ត្រជាក់​និង​សំនើម​មិន​មែន​ជា​មូល​ហេតុ​ដែល​បង្ករ​ជំងឺ​នេះ​ក៏​ដោយ​តែ​វា​ជា​កត្តា​ជំ​រុញ​ឲ្យ​សភាព​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ង​រ។​មូល​ហេតុ​នេះ​ដោយ​សារ​រដូវ​រងារ​ ជំរុញ​ឲ្យ​មនុស្ស​បង្កើន​ការ​ហូប​ចុក​ ដូច្នេះ​ហើយ​ទើប​ជំងឺ​ Gout កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

១.​ Rheumathoid Fever (ជំងឺ​សន្លាក់​​បណ្តាល​ឲ្យ​ក្លាយ​ជា​ជំងឺ​បេះ​ដូង)

v6c11a1.jpg

ជំងឺ​នេះ​ភាគ​ច្រើន​កើត​លើ​កុមារ​ចាប់​ពី​អាយុ​៥​ឆ្នាំ​ឡើង​និង​​មនុស្ស​វ័យ​ជំទង់។​ អាកាសធាតុ​ត្រជាក់​និង​សើម​ជា​កត្តា​ងាយ​ស្រួល​ឲ្យ​បាក់តេរី​ Streptococcus បន្ត​ពូជ​និង​រីក​រាល​ដាល​បង្ករជំងឺ​រលាក​បំពង់​ករ​,​ក្រោយ​មក​វិវត្ត​ទៅជា​រលាក​ផ្លូវ​ដង្ហើមផ្នែក​ខាង​លើ។

ប្រភេទបាក់តេ​រី​នេះ​ ជំរុញ​ឲ្យ​សារពាង្គកាយ​ផលិត​នូវ​អង់ទីករ​(ប្រឆាំង​​បាក់​តេរី)ហើយ​វា​មាន​ឥទ្ឋិពលទៅ​ដល់​បេះ​ដូង,​សន្លាក់,​សសៃរ​ប្រសាទ​និង​បង្ករ​ឲ្យ​មាន​ជំងឺ​បេះ​ដូង។ លក្ខណៈ​សំគាល់​របស់​ជំងឺ៖ ក្មេង(អ្នក​ជំងឺ​ភាគ​ច្រើន​ជា​កុមារ)​ក្តៅ​ខ្លួន​ខ្លាំង,ឈឺ​ក(បំពង់ក),ក្អក,​បន្ទាប់​មក​ចាប់​ផ្តើម​ហើម​ក្តៅ​សន្លាក់ និង លក្ខណៈ​សំគាល់​យ៉ាង​ពិសេស​មួយ​ទៀត​នោះ​គឺ​អាការៈ​ឈឺ​សន្លាក់​ផ្លាស់​ទី​ពី​សន្លាក់​មួយ​ទៅ​សន្លាក់​មួយ(ឧទាហរណ៍​ ដូចជា ថ្ងៃ​នេះ​ឈឺ​សន្លាក់​​ឆ្អឹង​ម្រាម​ដៃ​ លុះ​ស្អែក​ឡើង​ទៅ​ឈឺ​សន្លាក់​ឆ្អឹង​ក​ដៃ…)និង​ចុង​ក្រោយ​វា​រាល​ដាល​ដល់​បេះ​ដូង(រលាក​ស្រោម​ក្នុង​របស់​បេះ​ដូង)។

នៅ​ពេល​ដែក​ក្មេង​មាន​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​,​ត្រូវ​នាំ​ទៅ​មន្ទីរ​ពេទ្យជា​បន្ទាន់​ដើម្បីទទួល​ការ​ពិគ្រោះ​ធ្វើ​រោគ​វិនិ​ច្ឆ័យ និង​ ព្យាបាល​ឲ្យ​បានទាន់​ពេល​វេលា។ ប្រភេត​ជំងឺ​បេះ​ដូង​នេះ​អាច​បង្ការ​បាន​ដោយ​ការ​ចាក់​ថ្នាំ​Penicillin​យឺត ដើម្បី​ការពារ។​ការ​ចាក់​ថ្នាំ​បង្ការ​នេះ​មាន​ទអ្ថប្រយោជន៍​ណាស់ គឺ​វា​អាច​ការពារ​កុំ​ឲ្យ​ជំងឺ​រើ​ឡើង​វិញផង​ និង មិន​ឲ្យ​ជំងឺកាន់​តែ​ធ្លន់​ធ្ងរ​ថែម​ទៀត​ផង។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​មុន​ពេល​ចាក់​ថ្នាំ​បង្ការ(មិន​មែន​ជា​វ៉ាក់សាំង​ទេ)​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ម៉ត់​ចត់​ពី​សំណាក់​គ្រូ​ពេទ្យ​ដើម្បី​កំណត់​បាន​នូវ​រាល់​កត្តា​ផ្សេងៗ​ដែល​អាច​ជះឥទ្ឋិពល​ដល់​ជំងឺ​​និង​ការ​ប្រើ​ថ្នាំ។រាល់​កុមារគ្រប់​រូប​ ទោះ​ជា​មាន​ជំងឺ​ឈឺ​សន្លាក់​តែ​ម្តង​ក៏​ដោយ​ ក៏​គួរ​តែ​ទៅ​ចាក់​ថ្នាំ​​បង្ការ​ (Penicillin យឺត)​ដើម្បី​បង្ការ​ជំងឺ​នេះរហូត​ដល់​អាយុ​ ២១​ ឬ ២៥​ឆ្នាំ។

២.​ជំងឺ​រលាក​សន្លាក់

rheumatoid1.jpg

clip_image001_001.jpg

 

 

គឺជា​ជមងឺ​រលាក​សន្លាក់​រ៉ាំ​រ៉ៃ​អូស​បន្លាយ​ច្រើន​ឆ្នាំ​ និង​ បន្សល់ទុក​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ ដូចជា៖​ ស្អិត​សន្លាក់,​បំលែង​រូប​រាង​របស់​សន្លាក់នាំ​ឲ្យ​ខូច​សន្លាក់។ រោគ​សញ្ញា​របស់​ជំងឺ​គឺ​រលាក​ច្រើន​សន្លាក់​ក្នុងពេល​តែ​មួយ(ដូច​ជា​សន្លាក់​កដៃ,សន្លាក់​ម្រាម​ដៃ,ថ្នាំង​ម្រាម​ដៃ,​កជើង….) និង​ ជំងឺ​មាន​បំរែ​បំរួល​អូស​បន្លាយ​​វែង។ អ្នក​ជំងឺ​អាច​មាន​អាការៈ​រឹង​សន្លាក់​នៅ​ពេល​ព្រឹក(ពេល​ទើប​ក្រោក​ពី​ដំណេក)​បង្ករ​ឲ្យ​ពិបាក​កំរើក​សន្លាក់ និង អូស​បន្លាយ​រាប់​ម៉ោង​ទើប​អាច​ធ្វើ​ចលនា​បាន​ដុច​ធម្មតា​វិញ។

រលាក​សន្លាក់​កើត​ឡើង​តាម​ដំនាក់(មិន​ជាប់​រហូត​ទេ),​ប្រសិន​បើ​យើង​ពិនិត្យ​ឃើញ​ជំងឺ​នេះ​ឆាប់​យើង​អាច​ស្វែង​រក​ការ​ព្យាបាល​សម​ស្រប,ត្រូវ​តាម​ក្បួន​ខ្នាត ជំងឺ​អាច​វិវត្ត​មក​រក​ភាព​ប្រ​សើរ​ឡើង។ ប្រ​សិន​បើ​ជំងឺ​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ,​មាន​ការ​រលាក​ដល់​ឆ្អឹង​ខ្ចី​របស់ក្បាល​ឆ្អឺង​ អ្នក​ជំងឺ​អាច​ប្ឈម​មុខ​នឹង​ការ​ខូច​សន្លាក់,​ស្ងិត​ជាប់​សន្លាក់,​រឹង​សន្លាក់​ និង សន្លាក់​មិន​អាច​កំរើក​បាន។

៣.​​ជំងឺ​ប្រគ្រីវ (Gout).

gout.jpg

arthritis_gout_intro01.jpg

gout_fig7.gif

នេះ​ជា​ជំងឺ​មួយ​ដែល​តែង​តែ​កើត​ឡើង​ចំពោះ​បុរស​ភេទ​ដែល​រស់​នៅ​ទី​ក្រុង​ ចាប់​ពី​អាយុ​៣០ឆ្នាំ​ឡើង​ទៅ។ លក្ខណៈ​សំគាល់៖​សន្លាក់​ឈឺ​ហើម,ជាពិសេស​ឈឺ​ហើម​សន្លាក់​ឆ្អឹង​មេជើង។ ដំណាក់​កាល​ដំបូង​ មាន​ការ​រលាក​សន្លាក់​ឆ្អឹង​យ៉ាង​ទាន់​ហន់,​ឈឺ​ក្តៅ​សន្លាក់,ក្តៅ​ឡើង​ពណ៌​ក្រហម,ឈឺ​ចាប់​ធ្ងន់​ធ្ងរ។ ប៉ន្តែ​អាច​តែ​រយៈ ពេល​មួយ​យប់​ សន្លាក់​ទាំង​ប៉ុន្មាន​ដែល​ឈឺ​ចាប់​ប្រែ​ជា​ធម្មតា​(មិន​មាន​ការ​ឈឺ​ចាប់)។

ជំងឺ​នេះ​អាច​ជា​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ,​អាច​រើ​ឡើង​វិញជា​លើក​ទី​ពីរ។​ជំងឺ​កាន់​តែ​មាន​បំរែ​បំរួល​ធ្ងន់​ធ្ងរ​ថែម​ទៀត​ពេល​ដែល​ទទួល​ទាន​សុរា និង ទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន…..

ពេល​អាកាសធាតុ​ត្រជាក់​, ផ្សំ​ជាមួយ​ភ្លៀង​រលឹម​ អ្នក​ជំងឺ​បេះ​ដូង,​ជំងឺ​រលាក​សន្លាក់ មិន​គួរ​នៅ​ខាង​ក្រៅ​ផ្ទះ,គួរ​តែ​រក្សា​ភាព​កក់​ក្តៅ​,ជាពិសេស​គឹ​ដៃ​និង​ជើង។​អ្នក​ជំងឺ​ ប្រគ្រីវ​ គួរ​តែ​កុំ​ទទួល​ទាន​សុរា និង អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ប្រ​សិន​បើ​មិន​ចង់​ឲ្យ​ជំងឺ​កាន់​តែធ្ងន់​ធ្ងរ​ថែម។

About these ads