
Updates from February, 2008 Hide threads | Keyboard Shortcuts
-
ស្រា?
សំណាង
ស្រាជាមិត្តរបស់អ្នកមែនទេ?ស្រាជាសម្លាញ់ដែលយល់ចិត្តអ្នកមែនទេ? -
ស្រាថ្នាំបណ្តាំគ្រូ!
សំណាង

ស្រាថ្នាំ,ស្រាប៉ូវ,ស្រាតុកកែ,ស្រាយីនស៊ិន,ស្រាថ្នាំត្រាំពស់ត្រាំក្អែប……មានលក់ពេញទីផ្សាតាំងពីហាងតូចតាចរហូតដល់ហាងធំៗជាហូរហែរ, តែប្រសិទ្ឋភាពរបស់វាមិនដូចគ្នាទេ វាអាស្រ័យទៅតាមមនុស្សម្នាក់ៗ!!
គេតែងមានជំនឿថាខ្សោយផ្នែកណាតរូវញ៉ាំផ្នែកនោះចូលទៅដូចជាញ៉ាំថ្លើមប៉ូវថ្លើម,ញ៉ាំបេះដូងប៉ូវបេះដូង,ញ៉ាំគ្រលានប៉ូវគ្រលាន…..។តែតាមការពិតទៅគេនេះគ្រាន់តែជាជំនឿមួយប៉ុណ្ណោះ ហើយគេមិនទាន់ស្រាវជ្រាវបកស្រាយឲ្យច្បាស់នៅឡើយទេ។
ចំពោះស្រាថ្នាំសរាប៉ូវក៏ចឹងដែរ ប្រសិទ្ឋភាពរបស់វាមិនដុចគ្នាទេ មិនមែនសុទ្ឋប៉ូវគ្រប់មនុស្សទាំងអស់នោះទេ! ដូចជាអ្នកជំងឺលើសឈាម ទទួលទានស្រាថ្នាំត្រាំយិនស៊ិនវាកាន់តែធ្វើឲ្យសំពាធឈាមកាន់តែកើនឡើងថែមទៀត,ចឹងហើយគ្រប់អ្នកជំងឺលើសឈាមត្រូវហាមផ្តាច់មិនឲ្យទទួលទានស្រា រាប់ទាំងស្រាថ្នាំស្រាប៉ូវ។
តាមខ្ញុំ យើងមិនគួរទទួលទានស្រាថ្នាំក្នុងគោលដៅប៉ូវនោះទេព្រោះមានផ្តល់ផលវិបាកជាច្រើន,សមាសធាតុដែលនៅក្នុងវត្ថុធាតុដែលយើងត្រាំនោះមិនមែនគ្រាន់ធាតុដែលចាំបាច់នៅទេ វាមានតាំងពីសារធាតុមួយចំនួនទៀតដែលមិនផ្តល់ផលប្រយោជន៍ដល់យើង មិនតែប៉ុណ្ណោះវាក៏អាចបង្ករគ្រោះថ្នាក់ឲ្យយើងថែមទៀតផង។
សូមថែរក្សាសុខភាពរបស់លោកអ្នក
ដើម្បីសុភមង្គលរបស់លោកអ្នក និង គ្រួសារលោកអ្នក
សូមអរគុណ!
-
សុទ្ធិពង្ស
សួស្តី វេជ្ជបណ្ឌិត
ខ្ញុំមានបញ្ហារមួយគឺមិនដឹងមកពីហេតុអី្វហាក់បីដូចជាឆាប់មានក្លិនខ្លួនដល់ហើយ
កាលដើមលើយមិនអញ្ចឹងទេតែពេលក្រោយ ៗ វាចំឡែក ។
អ ! សូមកុំភ្លេចចូលទៅទស្សនាប្លកថ្មីរបស់ខ្ញុំផងណា
សូមចុចត្រង់នេះ -
សុទ្ធិពង្ស
សូមអរគុណដែលបានអោយចម្លើយ
ម៉ែនហើយខ្ញុំធុញទ្រាន់ខ្លួនឯងណាស់ តាមពិតទៅខ្ញុំសំអាងខ្លួនណាស់ ប្រើរបស់ថ្លៃ ៗ
ដើម្បីសំអាងខ្លួន ខ្ញុំសង្កេតមើលគឺខ្ញុំឆាប់ចេញញើសណាស់ ជួនកាលកំពុងតែរៀនខ្ញុំសុំ
គ្រូទៅបន្ទប់ទឹកដើម្បីងូតទឹកដែរ
-
-
១៤ កុម្ភៈគ្មានន័យ!!
សំណាង
១៤ កុម្ភៈគេសប្បាយចិត្តព្រោះគេរង់ចាំថ្ងៃនោះជាយូរមកហើយដើម្បីបញ្ជាក់ចិត្តសេ្នហ៍ឲ្យ គ្នាទៅវិញទៅមក,ជាឱកាសមួយដែលគូរស្នេហ៍បានយល់ចិត្តគ្នា។តែសំរាប់ខ្ញុំ ថ្ងៃ ១៤ កុម្ភៈ មានន័យអីទៅ? គ្មានអ្វីគួរឲ្យវិសេសវិសាលបន្តិចសោះ។តើនាងយល់ចិត្តខ្ញុំដែរឬអត់ណ៎?តើនាងមាននឹកមករកខ្ញុំបន្តិចទេណ៎?អ្វីៗសុទ្ឋតែជាក្តីស្រមៃដែលគ្មានការពិត!!-
kosal
ម៉េចបានកំសត់ម៉េះ សំណាងអើយ ណ្ហើយកុំខ្វល់ច្រើនអីផឹកមួយខ្ញុំតិចទៅ ម៉ាកេសផឹកពីរនាក់ខ្ញុំបានអត់?
-
kosal
ល្បីថាខាងណឹងផឹកប៊ីយែដូចផឹកទឹកចឹង ចង់សាកមួយជើងខ្លាំងចឹងហេ បានវិជ្ជាគុណឡើង.
-
kosal
សំណាងអើយ ក្រមុំយួនស្អាតៗម៉ាកកូកម៉េចក៏មិនទាក់ទងរកមួយនឹងគេដែរទៅ? ក្រមុំយួនស្អាតៗណាស់ សាច់អោយសខ្ចី ។
-
naraths
យី កំសត់មាំណាស់ល្បងណាងអឺយ!! យ៉ាប់ណាស់មនុស្សមានខ្លួន… ទៅខ្វល់ស្អី ដូចខ្ញុំឯណេះទំនេរស្អាត គ្មានគិតចង់ឲ្យផ្កាពីណាទេ
-
evannak
អុញមានអ្នកបន្លំឈ្មោះទៀតហ្ន???? យ៉ាប់ហើយចឹង… ១៤ កុម្ភៈ គ្មានអីសំខាន់ទេ ហេហេហេ(ចំពោះអ្នកអត់សង្សារ និងស្រីស្នេហ៍ច្រើនតែនិយាយចឹង) ថ្ងៃនេះ គេរកស៊ីបានច្រើនសឹងអី???
-
chharda
if she dont miss or thinking of u , plz think of me , am ur friend , i will be there for u na
-
-
ទេសចរ វៀតណាម(Sapa Resort) – ចិន
សំណាង
Sapa Resort
Sapa Church , iam not a churchman te!
បក្សពួកខ្ញុំ
អ្នកក្លាហានទាំង៤
Style ដូចគ្នា
ត្រជាក់ពេក ឡើងចង់រួញអស់ហើយ
សីតុណ្ហភាពធ្លាក់ចុះ វាមិនធ្លាក់ព្រិល ទៅជាធ្លាក់ទឹកកកទៅវិញ
២នាក់ញញឹមដាក់កាមេរ៉ា,២នាក់ទៀតរងារពេកហែកដំឡូងក្តៅចែកគ្នាញ៉ាំ
ក្រុមយានអវកាសទើបចុះមកដល់ដី
អានេះគេហៅថា Sausage នៅស្រុកចិន,មាននរណាចង់ភ្លក់សាកមើលទេ!
នៅស្រុកចិនគេលក់សុទ្ឋតែដាវលំពែង,មិត្តភ័ក្ត្រទិញបានម៉ាគ្រឿងដែរ
ចេញអីស្រុកចិនវិញ================នៅមានច្រើនទៀត,ចាំឱកាសលើកក្រោយចាំដាក់ជូនទៀត!!-
ramana
ឡូយណាស់ណ៎ បានទៅលេងដល់ស្រុកចិនសប្បាយស្លាប់ហើយ ។ កិកិកិ
-
-
ផ្តាសាយ
សំណាង


++++++++++++++++++++++++++++++++++++++++++++++++++
ផ្តាសាយ
ជំងឺផ្តាសាយជាជំងឺឆ្លងទាន់ហន់មួយតាមរយៈផ្លូវដង្ហើមបង្ករដោយវិរុសផ្តាសាយ ហើយរាលដាលយ៉ាងឆាប់រហ័ស។
១.រោគសញ្ញា៖
» ផ្តាសាយមានរោគសញ្ញាជាក់ស្តែងជាច្រើន, រោគសញ្ញាដែលតែងជួបប្រទះគឺ៖ ក្រោយពេលឆ្លងវិរុសផ្តាសាយមួយរយៈ(ប្រហែលមួយថ្ងៃ),ជំងឺលេចឡើងភ្លាមៗ: អ្នកជំងឺក្តៅខ្លួន,រងារញាក់ច្រើនលើកក្នុងមួយថ្ងៃ,កំដៅខ្លួនឡើងដល់៣៩-៤០អង្សារ,អូសបន្លាយពី៣ទៅ៥ថ្ងៃ,អ្នកជំងឺអស់កំលាំង,ឈឺពេញទាំងខ្លួន,ឈឺក្បាល,ឈឺសាច់ដុំ,ឈឺឆ្អឹង,សន្លាក់។ រោគសញ្ញាទាំងនេះថយចុះបន្តិចម្តងៗក្នុងដំនាក់កាល ៥-៧ថ្ងៃ។មនុស្សចាស់ រោគសញ្ញានេះតែងតែអូសបន្លាយយូរជាងហើយការជាសះស្បើយក៏យឺតជាងមនុស្សពេញវ័យ។
» ជំងឺផ្តាសាយលើកុមារអាយុក្រោម៥ឆ្នាំមានលក្ខណៈស្រាលជាង,ចំពោះទារកទើបនឹងកើត,លេចចេញនូវរោគសញ្ញាដូចជា៖ ឈឺត្រចកក្នុង(ដោយសារការរលាកត្រចៀក្នុង),រលាកបំពង់សំលេង,ក្នុងករណីធ្ងន់ធ្ងរអាចប៉ះពាល់ដល់ខួរក្បាល(ប្រព័ន្ឋសសៃរប្រសាទ)។
២.បំរែបំរួលរបស់ជំងឺ និង ផលប៉ះពាល់៖
» ផ្លូវដង្ហើមទទួលរងនុវផលប៉ះពាល់ច្រើនជាងគេនិងធ្ងន់ធ្ងរជាងគេ: ក្នុងចំនោមផលប៉ះពាល់ទាំងនោះជំងឺរលាកសួតជាជំងឺមួយតែងជួបប្រទះជាងគេនិងមានលក្ខណៈធ្ងនធ្ងរ,រោគសញ្ញាដូចជា កំដៅខ្លួនមិនបានថយចុះក្នុងរយៈពេល ៥-៧ថ្ងៃ(អ្នកជំងឺធម្មតាគឺកំដៅខ្លួនថយចុះក្នុងដំណាក់កាលនេះ),ក្រោយមកមានរោគសញ្ញាពិបាកដកដង្ហើម,ស្លេកស្លាក,ខាកមកមានស្លែសច្រើន ជួនកាលមានលាយឡំជាមួយឈាម ក្លាយមកវិវត្តយ៉ាងលឿនទៅរក ភាពខ្សោយដំនកដង្ហើម,ខ្សោយប្រព័ន្ឋរបត់ឈាម ក្រោយមកអាចស្លាប់ប្រសិនបើមិនព្យាបាលឲ្យបានទាន់ពេល។
» ជំងឺផ្តាសាយក៏នៅមានឥទ្ឋិពលជួយដាស់ជំងឺដែលសំងឺនៅក្នុងខ្លួនយើងឲ្យកើតឡើងដូចជាជំងឺរលាកត្រចៀកក្នុង,រលាកច្រមុះ,រលាកប្រព័ន្ឋផ្លូវនោម……
» ជំងឺផ្តាសាយលើស្ត្រីមានផ្ទៃពោះតែងបង្ករផលប៉ះពាល់ដល់សួតនិង អាចបង្ករឲ្យរលូត។ ប្រសិនបើមានជំងឺផ្តាសាយក្នុងរយៈពេល៣ខែដំបូងនៃរយៈពេលមានផ្ទៃពោះ វាអាចបង្ករជំងឺឲ្យទារកក្នុងផ្ទៃ,ជាពិសសេសគឺជំងឺខួរក្បាល(សសៃរប្រសាទ)។
» ជំងឺផ្តាសាយទាន់ហន់មិនសូវជួបប្រទះ តែវាមានអត្រាមរណភាពខ្ពស់,ជំងឺចាប់ផ្តើមដូចជំងឺផ្តាសាយធម្មតា ក្រោយមកមានប្រជុំរោគសញ្ញាខ្សោយប្រព័ន្ឋដំណកដង្ហើមដោយសារហើមសួត,ក្រោយមកអ្នកជំងឺទទួលមរណភាពដោយសារកង្វះអុកស៊ីសែនដកដង្ហើម។
៣.ការព្យាបាល
» ការព្យាបាលសំខាន់គឺព្យាបាលរោគសញ្ញាចំពោះប្រភេទផ្តាសាយដែលមិនមានបំរែបំរួល៖ ព្យាបាលនៅផ្ទះ,សំរាកសំរានឲ្យបានគ្រប់គ្រាន់,ទទួលទានទឹកឲ្យបានច្រើន,ទទួលទានអាយាររាវក្តៅៗ(ដូចជាបបរ),បំប៉នវីតាមីនអោយបានច្រើន ជាពិសេសគឺវិតាមីនC។
» ថ្នាំ៖ ថ្នាំបញ្ចុះកំដៅ,ខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ឬជាមួយទឹកអំបិល,ថ្នាំបន្តក់ច្រមុះ(បន្ថយអាការៈតឹងច្រមុះ)។ សូមប្រយ័ត្ន សូមកុំប្រើថ្នាំAntibiotics ដើម្បីបង្ការជំងឺឆ្លងបាកតេរីផ្សេងៗក្នុងកំឡុងព្យាបាលជំងឺផ្តាសាយ,ព្រោះវាអាចមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀត។
៤. វិធីបង្ការ៖
» ពេលផ្តាសាយចាប់ផ្តើម,គួររកវិធីបង្ការឲ្យបានជាក់ស្តែងទាន់ពេលវេលា។
» ពេលដែលដឹងថាមានអ្នកជំងឺផ្តាសាយ ត្រូវផ្តាច់អ្នកជំងឺឲ្យនៅដោយឡែកមួយរយៈដើម្បីទទួលការព្យាបាលនិងកុំឲ្យឆ្លងដល់អ្នកដទៃ។
» ពេលមានទំនាក់ទំនងជាមួយអ្នកជំងឺ, មនុស្សធម្មតា,ភ្នាក់ងារសុខាភិបាលត្រូវពាក់ម៉ាស(Mask)ដែលមានកំរាស់៤ស្រទាប់ ដើម្បីបង្ការ,ជៀសវាងនិយាយឬធ្វើទំនាក់ទំនងជាមួយអ្នកជំងឺក្នុងចំងាយមួយជិត(ជិតគ្នាជាង១ម)។
» ពេលផ្តាសាយក្លាយជាជំងឺឆ្លង, ត្រូវបិទទ្វារសាលារៀនបណ្តោះអសន្ន,ផ្អាកការជួបប្រជុំជាលក្ខណៈសមូហភាពមួយរយៈ។
» ប្រើថ្នាំបង្ការ៖ Antivirus, Interferon, vaccine…..
សូមថែទាំសុខភាពរបស់លោកអ្នកឲ្យបានល្អ
ដើម្បីសុភមង្គលរបស់លោកអ្នក និង គ្រួសារលោកអ្នក
សូមអរគុណ!!
-
naraths
អរគុណសម្រាប់អតថបទនេះ! ចិត្តបានមែន ដឹងថាខ្ញុំផ្ដាសាយ ដាក់ប្រកាសភ្លាមម៉ង!
-
chharda
mine sometime i got this problem almost a month, i can’t sleep well, cuz i cant stop drinking ice,
-
រ៉ាមណា
ហាហា ណារដ្ឋអីក៏ក្បាច់ក្បូរម្លេះ ។ អូបងសំណាងខ្ញុំធ្លាប់អានប៉ះសៀវភៅមួយតែភ្លេចបាត់ហើយ គេថាផ្តាសាយមិនអាចជាដាច់ទេ តែអាចគ្រាន់តែព្យាបាលបណ្តោះអាសន្នតែប៉ុណ្ណោះ តើមែនឬអត់?ហើយម្យ៉ាងទៀត កាលទៅស្រុកខ្ញុំផ្តាសាយដែរតែខ្ជិលលេបថ្នាំហើយញ៉ាំទឹកកករហូតទៀត តើវាអាចប៉ះពាល់ដល់ថ្ងៃក្រោយអត់នឹង? រង់ចាំចម្លើយពីលោកបងពេទ្យណា៎
-
-
ការព្យាបាលរបេង និង ផលគ្រោះថ្នាក់ដល់ថ្លើម
សំណាង
X-ray របេង
Rifampicin

Pyrazinamid

Isoniazid

ថ្លើម
RIFAMPICIN + PYRANZINE មានគ្រោះថ្នាក់ចំពោះថ្លើមខ្លាំងជាង ISONIAZID
តាមការស្រាវជ្រាវយ៉ាងម៉ត់ចត់បានឲ្យឃើញថា ទោះបីជាការព្យាបាលរបេងដោយការប្រើថ្នាំ Rifampicin+Pyranamide មានរយៈពេលតែ២ខែក៏ដោយ តែមានមានផលគ្រោះថ្នាក់ដល់ថ្លើមធ្ងន់ធ្ងរជាង ការប្រើថ្នាំលេប Isoniazid (INH)ដែលមានរយៈ ពេលព្យាបាលអូសបន្លាយដល់ទៅ៦ខែ តែមានបង្ករគ្រោះថ្នាក់ចំពោះថ្លើមតិចជាងថ្នាំ២មុខខាងលើ។
ក្នុងឆ្នាំ ១៩៩៩-២០០១, តាមដានចំនួន ២២៤ អ្នកជំងឺ ចាប់ផ្តើមការព្យាបាលតាមលំនាំ២ខែដោយការប្រើថ្នាំ Pyrazinamide 15mg/kg/day + Rifampicin 10mg/kg/day ឬ ប្រើការព្យាបាលតាមលំនាំ ៦ខែ ដោយប្រើ Isoniazid 300mg/day។ តួនាទីរបស់ថ្លើមត្រូវបានត្រួតពិនិត្យជាមូលដ្ឋានដំបូង បន្ទាប់មកត្រួតពិនិត្យប្រចាំខែ។ អ្នកជំងឺដែលប្រើថ្នាំ RIFAMPICIN + PYRANZINE ឃើញថាមានផលគ្រោះថ្នាក់ដល់ថ្លើមយ៉ាងច្រើន(SGPT>160 ខ្នាត/លីត្រ)ត្រូវបានផ្តាច់ចេញពីការស្រាវជ្រាវ។
បញ្ចប់ការព្យាបាល លទ្ឋផលបានបញ្ជាក់ថា ក្រុមអ្នកជំងឺអ្នកជំងឺដែលប្រើថ្នាំ Rifampicin + Pyrazinamide មានចំនួន១៣%ទៅ១៤%ដែលមានផលគ្រោះថ្នាក់ដល់ថ្លើម និង ចំពោះអ្នកជំងឺដែលប្រើ Isoniazid មានផលគ្រោះថ្នាក់ដល់ថ្លើមចំនួន ៤%ទៅ៥%។ ភាគច្រើនផលគ្រោះថ្នាក់នេះ(ជាតិពុលរបស់ថ្នាំ)កើតឡើងក្នុងរយៈពេលប្រើថ្នាំបាន ២ទៅ៤សប្តាហ៍។
-
វីតាមីន ដេ(D)អាចជួយ កាត់បន្ថយជំងឺបេះដូង
សំណាង

បេះដូង

រូមមន្តគីមីរបស់វីតាមីនD

ថ្នាំគ្រាប់វីតាមីនD
វីតាមីនD ដែលគេនិយមហៅថាវីតាមីន “កំដៅព្រះអាទិត្យ”, មានប្រសិទ្ឋភាពក្នុងការធ្វើឲ្យឆ្អឹងរឹងមាំ។ ការស្រាវជ្រាវថ្មីបំផុតមួយរបស់វិទ្យាស្ថានផ្នែកបេះដូង Framingham បានឲ្យឃើញថាវីតាមីនD ជួយរួមចំនែកការពារបេះដូង។
អ្នកស្រាវជ្រាវបានតាមដានការតាមដានការពិសោធន៍ស្រាវជ្រាវយ៉ាងម៉ត់ចត់អស់រយៈពេល៥ឆ្នាំនិងបានបង្ហាញឲ្យឃើញថាក្រុមមនុស្សដែលមានកំហាប់វីតាមីនDក្នុងឈាមទាបងាយនឹងទទួលរងនូវជំងឺបេះដូងដូចជាជំងឺឈឺបេះដូងនិងជំងឺគាំងបេះដូង(ខ្យល់គ) ច្រើនជាង២ដងបើធៀបទៅនឹងក្រុមមនុស្សដែលមានកំហាប់វីតាមីនDក្នុងឈាមខ្ពស់,ទោះជាគេបានវីភាគនិងព្យាបាលរាល់កត្តាដែលប៉ះពាល់ដល់បេះដូងក៏ដោយក៏ជំងឺបេះដូងមិនបានប្រសើរឡើងដែរចំពោះក្រុមមនុស្សដែលខ្វះវីតាមីនDក្នុងឈាមទាប។ បើធៀបទៅនឹងក្រុមមនុស្សដែលមានកំហាប់វីតាមីនDក្នុងឈាមខ្ពស់,អ្នកដែលមានកំហាប់វីតាមីនDក្នុងឈាមទាបមានអត្រាកើតជំងឺបេះដូងខ្ពស់ជាងដល់ទៅ៦២%។
លទ្ឋផលបានបង្ហាញឲ្យឃើញច្បាស់បំផុតគឺចំពោះអ្នកជំងឺលើសឈាម(សម្ពាធឈាមខ្ពស់)។ ក្នុងចំនោមក្រុមមនុស្សទាំងនេះ,អ្នកដែលមានកំហាប់វីតាមីនDក្នុងឈាមទាបងាយនឹងមានជំងឺបេះដូងច្រើនជាងអ្នកជំងឺលើសឈាមធម្មតា(កំហាប់វិតាមីនDក្នុងឈាមធម្មតា)ដល់ទៅ២ដង គិតទាំងក្រោយពេលដែលអ្នកស្រាវជ្រាវបានគិតគូអំពីកត្តាគ្រោះថ្នាក់ដល់បេះដូងផងដែរ។
វីតាមីនDមានឥទ្ឋិពលទៅលើបេះដូងតាមយន្តការណា? លោកវេជ្ជបណ្ឌិត Wang បានបកស្រាយបញ្ជាក់ថា Receptor របស់វីតាមីនD មាននៅក្នុងសាច់ដុំរលីងសសៃរឈាម និង ស្រទាប់ក្នុងនៃសសៃរឈាមក្នុងសារពាង្គកាយ, ហើយវាក៏ជាទំនាក់ទំនងមួយរវាងជំងឺបេះដូងជាមួយវីតាមីនD។ បញ្ហានេះត្រូវការការស្រាវជ្រាវបន្ថែមទៀតដើម្បីឲ្យកាន់តែច្បាស់។
តែទោះជាយ៉ាងណាក៏ដោយ,គេបានបញ្ជាក់ថា”ការព្យាបាលជំងឺកង្វះវីតាមីនD តាមរយៈការបំប៉នបន្ថែមវីតាមីនD និង តាមរយៈថែរក្សាសុខភាពប្រចាំថ្ងៃ, អាចជួយកាត់បន្ថយគ្រោះថ្នាក់កើតជំងឺបេះដូង”
-
Boeun
គេងហាលថ្ងៃឱ្យបានច្រើន ប្រហែលជាល្អមែនទេសំណាង?
-













chharda 4:12 am on February 27, 2008 Permalink |
sra min men jea mith rbos khnum te , but sra for me just drink when i meet my friends
vutha 6:58 am on February 27, 2008 Permalink |
ស្រាជាសត្រូវនៃអាយុជីវិត ហេតុអ្វីបានជាគេចូលចិត្តផឹកម្ល៉េះ? តើស្រាអាចជាអ្នកជួយកំដរជីវិតបានទេ? សូមជួយសាកល្បងឆ្លើយមើល!!!
samnang 1:06 pm on February 27, 2008 Permalink |
បាទមែនហើយ ស្រាមិនមែនជាមិត្តល្ងឡើយ តែគេមិនអាចចោលស្រាបានទេ,តំរូវការសង្គមត្រូវតែមានស្រាមកបង្រ្គប់អត្ថន័យ ជាពិសេសគឺបុរសភេទ។ មិនចេះស្រាមិនអាចចូលចុះចំនោមនឹងគេទេ,ទោះជាដឹងថាស្រាមានគ្រោះថ្នាក់ដល់សុខភាពតែគេនៅតែផឹកវា។
អ្វីក៏ដោយក៏ត្រូវមានកំរិតដែរ ផឹកត្រូវគិត!!!!!!!!!!!!!!
naraths 11:20 am on February 28, 2008 Permalink |
tae Samnang eng asa phoek sra dae ter ey?
samnang 1:33 pm on February 28, 2008 Permalink |
ម្តងម្កាលដែរហ្នឹង,មិនមែនញញឹកញាប់តែក៏មិនអត់សោះ………………………ហេហេ!
chharda 2:59 pm on February 29, 2008 Permalink |
me either will cheer when i got party with friends kekekek
kosal 7:04 am on March 1, 2008 Permalink |
ចុមយក្ស លែងសុទ្ធតែស្រាផងល្បងសំណាងអីឡូវ ! ហេសហេ ស្រាមិនមែនជាមិត្តខ្ញុំទេ តែបើអត់វាក៏មិនបានដែរ កម្មវិធីជប់លៀងអបអរអ្វីមួយបើមិនមានស្រារឺប៊ីយែធ្វើម៉េចនឹងសប្បាយទៅកើត វាជាប្រពៃណីមួយរបស់ប្រជាជននៅលើពិភពលោកនេះទៅហើយ មិនថាតែប្រទេសយើងទេ ។ ទោះដឹងថាស្រារឺប៊ីយែវាធ្វើអោយប៉ះពាល់ដល់សុខភាព ហេតុអ្វីគេនៅតែចូលចិត្តផឹកវាម្ល៉េះ? សំណួរនេះខ្ញុំក៏ធ្លាប់ងឿងឆ្ងល់ប្រមាណបួនប្រាំឆ្នាំមុនដែរ ខ្ញុំសែនឆ្ងល់ហេតុអ្វីបានជាគេចូលចិត្តផឹកស្រាម្ល៉េះ គ្មានទៅឆ្ងាញ់អីផង ល្វិញអោយចង់ងាប់ តែពេលនេះខ្ញុំអាចយល់ច្បាស់ហើយ វាជាផ្នែកមួយនៃតំរូវការសង្គម បើយើងមិនចេះផឹកស្រារឺប៊ីយ៊ែទេ វាពិបាកនឹងចូលចំនោមគេណាស់ តួយ៉ាងដូចជាក្នុងកម្មវិធីអាពាហ៌ពិពាហ៌ រឺជប់លៀងគេតែងតែដាក់ស្រារឺប៊ីយ៊ែមកទទួលភ្ញៀវ បើយើងមិនផឹកទេវាធ្វើអោយបរិយាកាសមិនសូវសប្បាយ និងមិនជិតស្និទ្ធជាមួយអ្នកដទៃទៀត សួរថាហេតុអ្វីក៏ចង់ចូលចំនោមគេម្ល៉េះ?
ធម្មតាយើងមិនអាចរស់នៅលើពិភពលោកនេះតែម្នាក់ឯងបានទេ គឺត្រូវមានការទំនាក់ទំនងពឹងពាក់គ្នាទៅវិញទៅមក មានគ្នីគ្នាច្រើនវាប្រសើរជាងគ្មានស្គាល់នរណាសោះ ។ បើនិយាយក្នុងរឿងការងារវិញ វារឹតតែសំខាន់ នៅពេលដែលយើងមានកម្មវិធីជួបជាមួយអ្នកធំ បើគេផឹកហើយយើងមិនផឹក វាមើលទៅវាហាក់ដូចជាយើងមិនគោរពគេ ដល់ចឹងទៅទំនាក់ទំនងក្នុងរឿងការងារក៏វាមិនរលូនទៅមុខល្អដែរ ។ ខ្ញុំនិយាយដូច្នេះមិនមែនមានន័យថាត្រូវផឹកស្រារឺប៊ីយ៊ែគ្រប់ពេលនោះទេ សំខាន់យើងត្រូវមើលទៅតាមកាលះទេសះគួររឺមិនគួរ ហើយខ្លួនយើងត្រូវច្បាស់ខ្លួនឯងថាត្រូវផឹកកំរិតណាបានឈប់ តាមដែលខ្ញុំដឹងអាស្រានេះបើផឹកក្នុងកំរិតមួយសមល្មម វាធ្វើអោយសុខភាពយើងល្អថែមទៀត ណាស់តែយើងខ្លួនឯងទេបានផឹកហើយផឹកមិនឆ្អែតសោះដូចល្បងសំណាងចឹង កិកិកិកិ ដាច់ម៉ាដបថែមម៉ាដប ឃើញតែថែមរហូត ដល់ចឹងទៅអាគ្រឿងក្នុងយើងក៏វាទៅតាមណឹងដែរ បើស្រាសុទ្ធតែ៤០ដឺក្រេយកមកត្រាំក្នុងពោះ អោយគ្រឿងក្នុងក្រពះយើងទទួលបានយូរប៉ុនណា្ណ ហើយលែងសុទ្ធតែម្នាក់ម៉ាដបចឹង មិនយូរទេនឹងបានចូលលេងវត្តលង្កាហើយ នៅស្មែនេះវិញឧកញ៉ាៗអ្នកធំៗ ចូលទៅនៅក្នុងវត្តមិនតិចនាក់ដែរទេតាមដែលខ្ញុំដឹង ដោយស្រាសូនីវ៉កឃើ វី អេស អូ ភី អីណឹង ។
samnang 4:40 pm on March 1, 2008 Permalink |
ហេហេ!ល្បងកុសលរៀបរាប់បានក្បោះក្បាយល្អណាស់! អត្ថន័យទាំងប៉ុន្មានល្បងបានរៀបនរាប់ជំនួសខ្ញុំអស់ហើយ។ តំរូវការសង្គមវាសំខាន់ណាស់ក្នុងឆាកជិវិតការងាររបស់យើង ទោះជាខ្ញុំនៅក្មេងខ្ចី មិនទាន់យល់ច្បាស់ពីមជ្ឍដ្ឋានការងារក៏ដោយក៏ខ្ញុំអាចគិតត្រូវពីបញ្ហានេះ, ដូចល្បងបានរៀបរាប់ចឹងគ្មាននរណាម្នាក់អាចរស់នៅក្នុងសង្គមតែម្នាក់ឯងបានទេ យើងត្រូវតែចុលក្នុងចំនោមមនុស្ស។
តែវារឿងល្បងថាញ៉ុមដាក់សុទ្ឋតែអា៤០ដឺក្រេនោះ អត់ហ៊ានទទួលរ៉េ ដូចជាធ្ងន់ពេកក្លាយរលួយក្នុងអស់…កិកិកិកិ ដាក់បានតែអាត្រឹម៦០ដឺក្រេអីបានហើយ…កិកិកិ
និយាយលេងទេ….
ឆាដាក៏និយាយត្រូវ មិនថាជាអ្វីទេ ក្នុងពីធីជប់លាងយើងគួរតែលើកកែវឡើងដើម្បីបរិយាកាសសប្បាយរីករាយជាមួយមិត្តភ័ក្ត្រ បងប្អូន!!
chharda 8:28 am on March 5, 2008 Permalink |
yes it true kekeek
samnang 12:49 pm on March 5, 2008 Permalink |
naraths 1:06 pm on March 5, 2008 Permalink |
ខឹខឹខឹខឹ