ផ្តាសាយ


++++++++++++++++++++++++++++++++++++++++++++++++++
ផ្តាសាយ
ជំងឺផ្តាសាយជាជំងឺឆ្លងទាន់ហន់មួយតាមរយៈផ្លូវដង្ហើមបង្ករដោយវិរុសផ្តាសាយ ហើយរាលដាលយ៉ាងឆាប់រហ័ស។
១.រោគសញ្ញា៖
» ផ្តាសាយមានរោគសញ្ញាជាក់ស្តែងជាច្រើន, រោគសញ្ញាដែលតែងជួបប្រទះគឺ៖ ក្រោយពេលឆ្លងវិរុសផ្តាសាយមួយរយៈ(ប្រហែលមួយថ្ងៃ),ជំងឺលេចឡើងភ្លាមៗ: អ្នកជំងឺក្តៅខ្លួន,រងារញាក់ច្រើនលើកក្នុងមួយថ្ងៃ,កំដៅខ្លួនឡើងដល់៣៩-៤០អង្សារ,អូសបន្លាយពី៣ទៅ៥ថ្ងៃ,អ្នកជំងឺអស់កំលាំង,ឈឺពេញទាំងខ្លួន,ឈឺក្បាល,ឈឺសាច់ដុំ,ឈឺឆ្អឹង,សន្លាក់។ រោគសញ្ញាទាំងនេះថយចុះបន្តិចម្តងៗក្នុងដំនាក់កាល ៥-៧ថ្ងៃ។មនុស្សចាស់ រោគសញ្ញានេះតែងតែអូសបន្លាយយូរជាងហើយការជាសះស្បើយក៏យឺតជាងមនុស្សពេញវ័យ។
» ជំងឺផ្តាសាយលើកុមារអាយុក្រោម៥ឆ្នាំមានលក្ខណៈស្រាលជាង,ចំពោះទារកទើបនឹងកើត,លេចចេញនូវរោគសញ្ញាដូចជា៖ ឈឺត្រចកក្នុង(ដោយសារការរលាកត្រចៀក្នុង),រលាកបំពង់សំលេង,ក្នុងករណីធ្ងន់ធ្ងរអាចប៉ះពាល់ដល់ខួរក្បាល(ប្រព័ន្ឋសសៃរប្រសាទ)។
២.បំរែបំរួលរបស់ជំងឺ និង ផលប៉ះពាល់៖
» ផ្លូវដង្ហើមទទួលរងនុវផលប៉ះពាល់ច្រើនជាងគេនិងធ្ងន់ធ្ងរជាងគេ: ក្នុងចំនោមផលប៉ះពាល់ទាំងនោះជំងឺរលាកសួតជាជំងឺមួយតែងជួបប្រទះជាងគេនិងមានលក្ខណៈធ្ងនធ្ងរ,រោគសញ្ញាដូចជា កំដៅខ្លួនមិនបានថយចុះក្នុងរយៈពេល ៥-៧ថ្ងៃ(អ្នកជំងឺធម្មតាគឺកំដៅខ្លួនថយចុះក្នុងដំណាក់កាលនេះ),ក្រោយមកមានរោគសញ្ញាពិបាកដកដង្ហើម,ស្លេកស្លាក,ខាកមកមានស្លែសច្រើន ជួនកាលមានលាយឡំជាមួយឈាម ក្លាយមកវិវត្តយ៉ាងលឿនទៅរក ភាពខ្សោយដំនកដង្ហើម,ខ្សោយប្រព័ន្ឋរបត់ឈាម ក្រោយមកអាចស្លាប់ប្រសិនបើមិនព្យាបាលឲ្យបានទាន់ពេល។
» ជំងឺផ្តាសាយក៏នៅមានឥទ្ឋិពលជួយដាស់ជំងឺដែលសំងឺនៅក្នុងខ្លួនយើងឲ្យកើតឡើងដូចជាជំងឺរលាកត្រចៀកក្នុង,រលាកច្រមុះ,រលាកប្រព័ន្ឋផ្លូវនោម……
» ជំងឺផ្តាសាយលើស្ត្រីមានផ្ទៃពោះតែងបង្ករផលប៉ះពាល់ដល់សួតនិង អាចបង្ករឲ្យរលូត។ ប្រសិនបើមានជំងឺផ្តាសាយក្នុងរយៈពេល៣ខែដំបូងនៃរយៈពេលមានផ្ទៃពោះ វាអាចបង្ករជំងឺឲ្យទារកក្នុងផ្ទៃ,ជាពិសសេសគឺជំងឺខួរក្បាល(សសៃរប្រសាទ)។
» ជំងឺផ្តាសាយទាន់ហន់មិនសូវជួបប្រទះ តែវាមានអត្រាមរណភាពខ្ពស់,ជំងឺចាប់ផ្តើមដូចជំងឺផ្តាសាយធម្មតា ក្រោយមកមានប្រជុំរោគសញ្ញាខ្សោយប្រព័ន្ឋដំណកដង្ហើមដោយសារហើមសួត,ក្រោយមកអ្នកជំងឺទទួលមរណភាពដោយសារកង្វះអុកស៊ីសែនដកដង្ហើម។
៣.ការព្យាបាល
» ការព្យាបាលសំខាន់គឺព្យាបាលរោគសញ្ញាចំពោះប្រភេទផ្តាសាយដែលមិនមានបំរែបំរួល៖ ព្យាបាលនៅផ្ទះ,សំរាកសំរានឲ្យបានគ្រប់គ្រាន់,ទទួលទានទឹកឲ្យបានច្រើន,ទទួលទានអាយាររាវក្តៅៗ(ដូចជាបបរ),បំប៉នវីតាមីនអោយបានច្រើន ជាពិសេសគឺវិតាមីនC។
» ថ្នាំ៖ ថ្នាំបញ្ចុះកំដៅ,ខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ឬជាមួយទឹកអំបិល,ថ្នាំបន្តក់ច្រមុះ(បន្ថយអាការៈតឹងច្រមុះ)។ សូមប្រយ័ត្ន សូមកុំប្រើថ្នាំAntibiotics ដើម្បីបង្ការជំងឺឆ្លងបាកតេរីផ្សេងៗក្នុងកំឡុងព្យាបាលជំងឺផ្តាសាយ,ព្រោះវាអាចមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀត។
៤. វិធីបង្ការ៖
» ពេលផ្តាសាយចាប់ផ្តើម,គួររកវិធីបង្ការឲ្យបានជាក់ស្តែងទាន់ពេលវេលា។
» ពេលដែលដឹងថាមានអ្នកជំងឺផ្តាសាយ ត្រូវផ្តាច់អ្នកជំងឺឲ្យនៅដោយឡែកមួយរយៈដើម្បីទទួលការព្យាបាលនិងកុំឲ្យឆ្លងដល់អ្នកដទៃ។
» ពេលមានទំនាក់ទំនងជាមួយអ្នកជំងឺ, មនុស្សធម្មតា,ភ្នាក់ងារសុខាភិបាលត្រូវពាក់ម៉ាស(Mask)ដែលមានកំរាស់៤ស្រទាប់ ដើម្បីបង្ការ,ជៀសវាងនិយាយឬធ្វើទំនាក់ទំនងជាមួយអ្នកជំងឺក្នុងចំងាយមួយជិត(ជិតគ្នាជាង១ម)។
» ពេលផ្តាសាយក្លាយជាជំងឺឆ្លង, ត្រូវបិទទ្វារសាលារៀនបណ្តោះអសន្ន,ផ្អាកការជួបប្រជុំជាលក្ខណៈសមូហភាពមួយរយៈ។
» ប្រើថ្នាំបង្ការ៖ Antivirus, Interferon, vaccine…..
សូមថែទាំសុខភាពរបស់លោកអ្នកឲ្យបានល្អ
ដើម្បីសុភមង្គលរបស់លោកអ្នក និង គ្រួសារលោកអ្នក
សូមអរគុណ!!













naraths 10:20 am on February 6, 2008 Permalink |
អរគុណសម្រាប់អតថបទនេះ! ចិត្តបានមែន ដឹងថាខ្ញុំផ្ដាសាយ ដាក់ប្រកាសភ្លាមម៉ង!
samnang 12:27 pm on February 6, 2008 Permalink |
បាទ!មិនអីទេ! ជាហើយនៅ??
naraths 10:36 am on February 7, 2008 Permalink |
គិតមកទល់ ម៉ោង៥ល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៨ នេះ ខ្ញុំបានធូរច្រើនហើយ … អរគុណលោកគ្រូពេទ្យ!
chharda 12:00 pm on February 9, 2008 Permalink |
mine sometime i got this problem almost a month, i can’t sleep well, cuz i cant stop drinking ice,
រ៉ាមណា 3:40 pm on February 11, 2008 Permalink |
ហាហា ណារដ្ឋអីក៏ក្បាច់ក្បូរម្លេះ ។ អូបងសំណាងខ្ញុំធ្លាប់អានប៉ះសៀវភៅមួយតែភ្លេចបាត់ហើយ គេថាផ្តាសាយមិនអាចជាដាច់ទេ តែអាចគ្រាន់តែព្យាបាលបណ្តោះអាសន្នតែប៉ុណ្ណោះ តើមែនឬអត់?ហើយម្យ៉ាងទៀត កាលទៅស្រុកខ្ញុំផ្តាសាយដែរតែខ្ជិលលេបថ្នាំហើយញ៉ាំទឹកកករហូតទៀត តើវាអាចប៉ះពាល់ដល់ថ្ងៃក្រោយអត់នឹង? រង់ចាំចម្លើយពីលោកបងពេទ្យណា៎
samnang 4:17 pm on February 12, 2008 Permalink |
Narath: ពុទ្ឋោ!គ្រាន់តែសួរថាជាហើយឬនៅ,ស្រាប់តែមករាយការណ៍ដូចឡើងសាលាចឹង។ឡូយផស់គេ។
Chharda: ពេលផ្តាសាយកុំតមខ្លះទៅ,ទុកវាឲ្យឈឺយូរអត់ស្រួលទេ វាអាចក្លាយជាផ្តាសាយធំពិបាកព្យាបាលណាស់។
រ៉ាមណា៖ មែនហើយអូន,ផ្តាសាយគ្មានថ្នាំណាអាចព្យាបាលវាបានទេ,ព្រោះវាបង្ករដោយវិរុស។ពេលផ្តាសាយគេគ្រាន់តែអាចព្យាបាលបាននូវរោគសញ្ញារបស់វាប៉ុណ្ណោះ,ហើយរោគសញ្ញាទាំងនេះវាបណ្តាលមកពីវិរុសជាអ្នកបង្ករឡើង ដូចជា ក្តៅខ្លួន គេប្រើថ្នាំដើម្បីបញ្ចុះកំដៅ,តឹងច្រមុះ ហៀរសំបុរគេប្រើថ្នាំ Anti histamine or Antiallergic ដើម្បីទប់ស្កាត់វាតែប៉ុណ្ណោះ,ក្រៅពីនេះគេនៅប្រើថ្នាំមួយចំនួនទៀតដើម្បីជំនួយអងិទីកររបស់សារពាង្គកាយ ដូចជា វិតាមីនសេជាដើម។
ចំពោះបញ្ហាញ៉ាំទឹកកកពេលកំពុងផ្តាសាយវាគ្រាន់តែបង្ករលក្ខណៈឲ្យវិរុសផ្តាសាយរាលដាលកាន់តែយូរប៉ណ្ណោះ ចឹងហើយបានជាវាពិបាកព្យាបាល(ចំនាយពេលយូរ),ពេលព្យាបាលផ្តាសាយលើកក្រោយក៏ពិបាកដែរព្រោះ ប្រភេទវិវុសនេះបានស្គាល់បជ្ឃដ្ឋានរស់នៅក្នុងខ្លួនយើង។ ប៉ុន្តែទោះជាយ៉ាងណាវាគ្មានបញ្ហាអីធ្ងន់ធ្ងរដែរ អូនកុំបារម្ភអី។
naraths 1:16 am on February 13, 2008 Permalink |
ចុះដែលឮទេថាពឹសបង្ក្រាបពឹសនុះអី!! ផ្ដាសាយត្រូវផឹកទឺកកកឲ្យបានច្រើន ។
samnang 1:56 am on February 13, 2008 Permalink |
នោះគ្រាន់តែជារឿងសំណាងមួយប៉ុណ្ណោះទេ,ជួនកាលជំងឺយើងមិនមែនជាដោយសារទឹកកក តែវាជាដោយសារថ្នាំផ្សេងៗដែលយើងប្រើ។
Vannara 2:41 pm on February 21, 2008 Permalink |
លឺគេថាពេលផ្តាសសាយដាក់តែម៉ាកាយវ (ដកមេ) គឺហើយ ត្រូវអត់? សុំសួរមួយទៀតលោកដុកទ័រសំណាង នៅកន្លែងធ្វើការខ្ញុំគេមានផ្តល់វ៉ាសំាងការពារផ្តាសសាយ សួរថាតើបើយើងចាក់វាច្រើនពេកអាចមាន side affect អត់? ព្រោះធម្មតាដូចជាចាក់ម៉ាដងការពារបាន ១ ឆ្នាំ តែខ្ញុំអត់ដែលបានសាកទេ ព្រោះខ្លាចពេទ្យ
samnang 3:12 pm on February 21, 2008 Permalink |
ហេហេបងប្រសប់និយាយលេងណាស់,ធម្មតាពេលអាកាសធាតុត្រជាក់តែងតែជួបផ្តាសាយ ចឹងហើយបើដាក់ម៉ាកាយ៉យទៅអាចឲ្យយើងក្តៅខ្លួនក៏ថាបាន(និយាយលេងទេ)។សូមកុំព្យាយាមជាមួយវិធីនេះអី,មិនមែនជាវិធីល្អទេ ស្រួលមិនស្រួលអាចអោយយើងកាន់តែធ្ងន់ធ្ងរថែមទៀត ព្រោះស្រាអាចបន្ថយសម្មភាពរបស់អង់ទីកររបស់យើង,ម្យ៉ាងទៀតស្រាបង្ករគ្រោះថ្នាក់ដល់ថ្លើមយើងយ៉ាងខ្លាំង។ តែទោះជាយ៉ាងណា បុរសភេទយើងមិនអាចបោះបង់ស្រាបានទេ ព្រោះវាជាតំរូវការសង្គម ,មិនផឹកមិនស៊ីមិនអាចចូលចុះចំនោមគេទេ។ ទោះជាយ៉ាងនេះក៏ដោយ យើងគួរតែជៀសវាងពេលមានជំងឺទោះជាជំងឺនោះមិនមែនជាជំងឺធំដុំក៏ដោយ។
ចំពោះសំនួរអំពីវ៉ាសាំងការពារផ្តាសាយ, វ៉ាសាំងការពារគឺមានប៉ុន្តែលក្ខណៈសំខាន់របស់វិរុសផ្តាសាយមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដូច្នេះហើយយើងប្រើvaccine មិនសូវមានប្រសិទ្ឋភាពទេ,ម្យ៉ាងទៀតការប្រើvaccine គេត្រូវពិនិត្យសុខភាព(ធ្វើតេស្ត) ថាតើនៅក្នុងខ្លួនយើងមានប្រតិកម្មប្រឆាំងដែរឬអត់។ក្នុងករណីយើងមិនបានពិនិត្យធ្វើតែស្តឲ្យបានច្បាស់លាស់ទេវាអាចបង្ករគ្រោះថ្នាក់ដល់សុខភាពយើងជាមិនខាន ព្រោះថាvaccine គឹជាប្រភេទមីក្រូសារពាង្គកាយរស់ ពេលចូលក្នុងខ្លួនយើងវាបង្ករឲ្យមានប្រតិកម្មអង់ទីករដើម្បីប្រឆាំងនឹងវិរុសផ្តាសាយ(នេះជាប្រតិកម្មមានប្រយោជន៍)។ តែផ្ទុយទៅវិញបើវាមិនបង្ករប្រតិកម្មអង់ទីករវិញ វាអាចចូលទៅក្នុងសរីរាង្គផ្សេងទៀតហើយបង្ករជំងឺនៅទៅនោះតែម្តង។
តាមខ្ញុំ, មិនចាំបាច់ចាក់វ៉ាសាំងក៏បានដែរព្រោះមិនសូវមានប្រសិទ្ឋភាព និង ម្យ៉ាងទៀតស្រុកយើងក៏គ្មានជំងឺផ្តាសាយអីធ្ងន់ធ្ងរដែរ។
សូមអរគុណរាល់សំនួររបស់លោកអ្នក!!!
Vannara 3:03 pm on February 22, 2008 Permalink |
អគុណច្រើនលោកដុកទ័រ ពិតជាក្បោះក្បាយមែន និយាយចឹងល្ងាចមិញនឹងនៅកន្លែងខ្ងុំគេប្រកាសតាមអ៊ីម៉ែលអោយទៅចាក់ទៀតហើយ តែដល់លឺចឹងដូចជាខ្ជិលទៅចាក់ណាស់