
តាំងពីក្មេងរហូតដល់ពេលនេះ ខ្ញុំបានធំឡើងជិតអស់ជីវិតទៅវិញទៅហើយ ខ្ញុំដូចជាមិនទាន់បានធ្វើអ្វីដើម្បីតបស្នងសងគុណមាតាបិតាខ្ញុំនៅឡើយ។ ស្តាប់ទៅវាគួរឲ្យអាមាសណាស់មែនទេ? មិនតែប៉ុណ្ណោះខ្ញុំនៅបានធ្វើឲ្យគាត់ពិបាកចិត្តជារឿយៗថែមទៀត,ពួកគាត់ស្រឡាញ់ខ្ញុំណាស់ ពេលខ្ញុំចង់បានអី ពួកគាត់មិនដែលប្រកែកទេ ទោះបំណងតូចធំម៉េចក្តីគាត់មិនដែលថាទេនោះទេ ជាពិសេសគឺម៉ែរបស់ខ្ញុំ។ ម៉ែខ្ញុំស្រឡាញ់អាណិតនិងបារម្ភពីខ្ញុំបំផុត, គាត់ខំធ្វើការពេញមួយថ្ងៃស្ទើរតែមិនបានសំរាកកាយដើម្បីរកលុយមកឲ្យខ្ញុំបានរៀនសូត្រដល់ថ្នាក់នេះ,ជួនកាលគាត់មិនស្រួលខ្លួនតែគាត់មិនដែលត្អូញត្អែរឲ្យខ្ញុំឮទេ។ ខ្ញុំជាកូនប្រុសតែមួយក្នុងគ្រួសារ តែពេលនេះខ្ញុំនៅឆ្ងាយពីគ្រួសារ មិនដឹងថាម៉ែខ្ញុំ និងគ្រួសារខ្ញុំពិបាកប៉ុណ្ណាទេ? ពេលទូរស័ព្ទទៅលេងពួកគាត់ គាត់តែងតែនិយាយលួងលោមខ្ញុំឲ្យខំរៀន កុំបារម្ភពីពួកគាត់អី តែខ្ញុំដឹងថាពួកគាត់មានការលំបាកជាច្រើនតែគាត់មិនបានប្រាប់ខ្ញុំ។ ថ្ងៃនេះ(០៨/០៣/២០០៨) ទិវាសិទ្ឋនារីអន្តរជាតិ ខ្ញុំសូមបង្ហាញពីចិត្តគោរពស្រឡាញ់ស្មើនឹងអាយុជិវិតរបស់ខ្ញុំចំពោះពុកម៉ែរបស់ខ្ញុំ ,សូមឲ្យថ្ងៃនេះជាថ្ងៃដ៏មានជ័យ ជាថ្ងៃដែលពួកគាត់មានសេចក្តីសុខបំផុតក្នុងលោក សូមឲ្យទេវតាជួយថែរក្សាមាតាបិតាខ្ញុំឲ្យទទួលបានតែសេចក្តីសុខជារៀងរហូត។
បងប្អូនស្រីខ្ញុំ ,ថ្វីត្បិតតែពេលខ្លះតែងតែឈ្លោះប្រកែកគ្នាព្រោះតែការចំអន់លេងក៏ពិតមែន តែបងប្អូនខ្ញុំស្រឡាញ់គ្នាណាស់។ នៅចាំពេលមួយខ្ញុំនិងបងស្រីខ្ញុំឈ្លោះគ្នាខ្លាំងណាស់ដោយសារតែនៅក្មេងៗតែងតែចង់យកឈ្នះគ្នា តែមិនយូរប៉ុន្មានខ្ញុំនិងគាត់ក៏ជានានឹងគ្នាវិញ។ពេលដែលបែកពីគាត់ខ្ញុំនឹកគាត់ខ្លាំងណាស់, និយាយៗទៅគួរឲ្យអាណិតគាត់ណាស់ គ្រួសារខ្ញុំជួបការលំបាក គាត់ជាកូនស្រីច្បងសុខចិត្តបោះបង់ការសិក្សាដើម្បីរកលុយមកជួយទំនុកបំរុងគ្រួសារនិងជួយឧបត្ថម្ភឲ្យខ្ញុំបានរៀនខ្ពង់ខ្ពស់ទៀតផង។ ក្នុងឱកាសនេះ ខ្ញុំសូមជូមពរបងស្រីតែមួយរបស់ខ្ញុំសូមឲ្យគាត់បានសេចក្តីសុខគ្រប់ពេលវេលា ហើយក៏សុំអភ័យទោសចំពោះគ្រប់រឿងទាំងឡាយដែលខ្ញុំបានធ្វើឲ្យគាត់មិនសប្បាយចិត្តកន្លងមក។
ចំនែកប្អូនស្រីខ្ញុំវិញ គួរឲ្យស្រឡាញ់ណាស់ ហើយក៏គួរឲ្យអាណិតទៀតផង, នៅចាំថ្ងៃដែលខ្ញុំចេញមកវៀតណាម នាងយំតាម មើលទៅគួរឲ្យសង្វេកប្អូនណាស់,ឥឡូវនេះកាន់តែអាណិតនាងថែមទៀតព្រោះនាងមានតែម្នាក់ឯងនៅផ្ទះមើលថែពុកម៉ែ. ខ្ញុំក៏សូមឲ្យថ្ងៃសិទ្ឋនារីនេះក្លាយជាកំឡាំងកាយចិត្តមានប្អូនស្រីខ្ញុំ និង សូមឲ្យប្អូនស្រីបងក្លាយជានារីល្អនិងគួរស្រឡាញ់ពេញបេះដូងបងប្រុសជារៀងរហូតទៅ!
តើអ្នកបានធ្វើអ្វីសំរាប់អ្នកម្តាយរបស់អ្នកហើយឬទៅ??? សូមប្រញាប់ឡើង!!
មិនបានធ្វើអ្វីក៏បានដែរ
ត្រឹមតែកុំឲ្យគាត់ពិបាកចិត្តដោយសារយើងគឺល្អណាស់ហើយ!!!













chharda 3:30 am on March 8, 2008 Permalink |
samrab tae family te ey ? what about me ? am ur friend na , no wish ? ekekke ,
Happy Wona day to ur Mom and Sis na
samnang 5:10 am on March 8, 2008 Permalink |
បាទ! មានគ្រប់គ្នាហ្នឹង! ០៨មិនាជូនពរChhardaសុខភាពល្អ,ស្មារតីរឹងមាំជានារីគំរូ,សុភមង្គលក្នុងគ្រួសារ and all best wish to you na!!
កូនខ្មែរ 10:52 am on March 8, 2008 Permalink |
Thank for you remember me. wish you good na!
samnang 11:09 am on March 8, 2008 Permalink |
hehehe ប្លកកូនខ្មែររចនាបានស្អាតណាស់ សុំសសើរ ។ផ្ទះខ្ញុំមានតែសំបកទេ,អត់មានអីដាក់ឲ្យស្អាតនឹងគេទេ,វវល់ពេក។
naraths 2:57 am on March 9, 2008 Permalink |
បើតាមខ្ញុំស្មានសំណាងប្រហែលបានផ្ញើសំបុត្រឲ្យគាត់ហើយមែនទេ ? ព្រោះសំណាងចូលចិត្តសរសេរសំបុត្រមកលេងផ្ទះ ។
រចនា 8:15 am on March 9, 2008 Permalink |
អរគុណបងសម្រាប់ពរ!!! សាធុ!!!
samnang 9:06 am on March 9, 2008 Permalink |
រចនា៖ បាទ!អត់អីទេអូន! បងចង់ឲ្យថ្ងៃ០៨មិនាក្លាយជាអមតៈសំរាប់ស្រ្តីខ្មែរគ្រប់រូប…
រដ្ឋ៖ អត់បានសសេរសំបុត្រទៅទេ ព្រោះមិនដឹងផ្ញើរទៅតាមណា! បានតែទូរសព្ទតែប៉ុណ្ណឹង..
រចនា 9:19 am on March 9, 2008 Permalink |
អញ្ចឹងក៏អញ្ចឹងទៅ! គេខំអរគុណហើយនៅអត់ចង់បានទៀត!!!
ហើយចុះបងបាត់ទៅណា? មិនឃើញទៅអើតប្អូនសោះ ប៉ុន្មានអាទិត្យនេះ?
chharda 1:15 am on March 10, 2008 Permalink |
orkun na Samnang
samnang 5:21 am on March 10, 2008 Permalink |
អាចម៍ផ្កាយ 5:11 am on March 11, 2008 Permalink |
៨មីនា បានកន្លងផុតទៅហើយ ខ្ញុំទើបតែចូលមកឃើញ អានហើយសង្វេគចិត្តនឹកដល់អ្នកម្តាយភ្លាម។ ពលិកម្មរបស់បងស្រីក៏ធំធេងហ្ន៎! គួរឲ្យគោរពកោតស្ញប់ស្ញែងគាត់ណាស់។
ប្រសិនបើបងស្រីខ្ញុំនៅរស់ ប្រហែលជាគាត់ក៏លះបង់ដូច្នេះដែរ… គាត់នឹងមិនធ្វើឲ្យអ្នកម្តាយនិងប្អូនៗតស៊ូពិបាកដូចនេះទេ។
បើមេឃនៅតែភ្លឺ ខែនៅតែរះ ចូរកូនគ្រប់រូបខំធ្វើបុណ្យតបគុណលោកភ្លាមទៅ!!! សូមកុំកុំរង់ចាំឲ្យថ្ងៃលិចមេឃងងឹតទាន់។
samnang 1:27 pm on March 11, 2008 Permalink |
រចនា៖ អូ បងសុំទោសប្អូនស្រីសំឡាញ់បង, តាំងពីចូលកងវិញម៉ោរវល់រកពេលទំនេរគ្មានទេអូនអើយ! រកតែពេលចូលបន្ទប់ទឹកសឹងមិនបាន! ចាំបងស្បើយការងារតិចសិនចាំបងទៅលេងអូនឲ្យបានញឹកញាប់,សូម្បីតែប្លកបងក៏បងមិនសូវបានចូលមើលផង ចឹងហើយសុំទោសរាល់ការឆ្លើយតបយឺតយ៉ាវ!!!
អាចម៍ផ្កាយ៖ មែនហើយ អាចម៍ផ្កាយនិយាយត្រូវ គួរតែធ្វើបុណ្យទាន់ខែភ្លឺ ដល់ខែងងឹតមើលមិនឃើញអ្វីនោះទេ។ កូនប្រុសត្រូវតែចេះរក្សាគ្រួសារ……………
រចនា 10:32 am on March 12, 2008 Permalink |
Never mind, I just feel empty when you’re not around… seems like missing somethin’ n that thing is ma lovely Brother…
natana 8:43 am on March 21, 2008 Permalink |
បងណាងទៅណាបាត់យូរម្លេះ ម៉េចក៏អត់ អាប់ដេតអីសោះចឹង ។
chharda 11:43 am on March 22, 2008 Permalink |
angkal ban update tov Samnang?
samnang 3:22 pm on April 5, 2008 Permalink |
ហេហេហេ,សុំសំរាកម៉ារយៈសិនឆដាអឹយ! ទឹកកំពុងដល់ច្រមុះហើយ,ប្រឹងហែលឆ្លងឲ្យរួចខ្លួនសិន….ចាំរាងធូរខ្លួនតិចសឹមវិលមកវិញ!
វាសនា 4:06 pm on April 9, 2008 Permalink |
សួស្តីប្រិយមិត្ត
វាពិតជាអស់ចាមែនដែលមានកតញ្ញូចំពោះមាតា បីតាដូច្នេះ ដូចពាក្យចាស់
លោកតែងតែពោលថាអ្នកដែលដេងគុណនិងឪពុក ម្តាយហើយតបស្នងសង
គុណគត់វិញនោះអ្នកនោះនិងរស់នៅមានសេចក្តីសុខគ្រប់ពេលវេលាទាំងអស់ណា!!!!