ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០០៨ ខ្ញុំបានទៅចូលរួបអបអរបងៗទទួលសញ្ញាប័ត្រឱសថសាស្ត្រជំនាន់ទី៥៨នៅមហាវិទ្យាល័យឱសថសាស្ត្រហាណូយ (សាលាខ្ញុំហ្នឹង)។ និស្សិតដែលទើបនឹងបញ្ញប់ការសិក្សាថ្មី ត្រូវបានសាលារៀបចំចែកសញ្ញាប័ត្រជូនដើម្បីចេញទៅធ្វើការឬរៀនបន្តរថ្នាក់ក្រោយឧត្តមសិក្សាតាមជំនាញផ្សេងៗដែលពួកគេបានត្រៀមទុក។ ក្នុងឱកាសនោះដែរ សង្កេតឃើញថា គ្រប់និស្សិតទាំងអស់ដែលកំពុងរង់ចាំដល់វេនខ្លួនឡើង ទទួលសញ្ញាប័ត្រសុទ្ឋតែមានទឹកមុខសប្បាយរីករាយ ខ្លះនិយាយគ្នាលេង ខ្លះទៀតថតរូបទុកជាអនុស្សារិយិ៍,ខ្លះទៀតមាននាំទាំងម៉ែឳបងប្អូនមកចូលរួមយ៉ាងកុះករ, អនិច្ចារតែនិសិ្សតខ្មែរយើងទេ អត់មានប៉ាម៉ាក់បងប្អូនទៅអបអរនឹងគេ មើលទៅគួរឲ្យកណ្តោចកណ្តែងតាម៉ង តែធ្វើម៉េចបើយើងរៀនឆ្ងាយស្រុកចឹង!!!!!!!!!!!!!
ពិធីចែកសញ្ញាប័ត្រនៅយួន ខុសពីខ្មែរយើងដាច់!!
នៅខ្មែរពេលបញ្ចប់ការសិក្សាគេអត់ទាន់ទទួលសញ្ញាប័ត្រភ្លាមៗទេ គេទុករកឱកាសអ្នកធំទំនេរទើបគេរៀបចំពីធីចែកសញ្ញាប័ត្រ ព្រោះគេយកតែមអ្នកធំទៅរកការងារ។
នៅយួនគេអត់គិតរឿងសញ្ញាប័ត្រនរណាជាអ្នកចែកទេ សំខាន់ឲ្យតែមានសញ្ញាប័ត្រគឺអូខេ! ចឹងហើយការចែកសញ្ញាប័ត្រនៅនេះមហាសមញ្ញ គ្រូជាអ្នកចែកតាម៉ង!
ឃើញបងទទួលសញ្ញាប័ត្រចឹងដូជាចង់បានសញ្ញាប័ត្រដូចគេដែរតែធ្វើម៉េចបើកមកក្រោយគេ…….. គិតម្នាក់ឯងក្នុងចិត្តថា “ហេតុអ្វីមិនមែនជាខ្ញុំ”
សិស្សច្បងទាំង២របស់ខ្ញុំ! ញញឹមទទួលសញ្ញាប័ត្រ!!
សុំសង្ហារក្បែរឡានបស់គេមួយសិន……..កិកិកិកិកិ
មិនដឹងថ្ងៃណាមានលុយទិញឡានជិះដូចគេណ៎!!!:D:D:D






































Ramana 2:22 am on June 30, 2008 Permalink |
បងប្អូនខ្មែរយើងតើហ្អី? ជួយអបអរពួកគាត់ផង ហើយមួយទៀត កុំទាន់គិតច្រើនគង់តែបានទទួលទេបងអើយ ។ ស៊ូ ស៊ូ ស៊ូអោយរស់ កុំស្លាប់អី
vandakimseok 4:27 am on June 30, 2008 Permalink |
អូរ! ប្រហែលជាពួកគាត់សប្បាយណាស់ហើយមើលទៅ, ជួយអបអរសាទរគាត់ផង! Congratulation! 축하합니다!
បង អោសថសាស្រ្តហ្នឹងគេរៀនហ្មានឆ្នាំចប់ទៅបង?
មានឡានបានប្រយោជន៍អីបងអើយ ច្រាសសាំងណាស់ល្បង!
សាំងថ្លៃទៀត មិនឃើញសម្តេចយើងឃោសនាបញ្ចុះថ្លៃសាំងសោះ
ឃើញតែលើករឿង ៧ មករា ៗៗៗៗ
ញ៉ុមមួយខែៗ មិនហ៊ានស៊ីចុក អីទេ ទុកអោយតែគាត់ស៊ីចុកជំនួស
អស្ចារ្យហើយ….
បងគង់តែមានទេពេលបងមានលុយ ពេលធ្វើការសន្សំបន្តិចទៅ!
samnang 5:45 am on June 30, 2008 Permalink |
រ៉ាមណា៖ ហ្នឹងហើយបងៗខ្មែរយើងតើអូន!
កុំឃើញសញ្ញាប័ត្ររបស់គាត់តូចចឹងកុំអាលឆ្ងល់ ថ្វីត្បិតតែវាតូចតែទំរាំយកបានវាហ្នឹងអត់ស្រួលទេ ចំនាយពេលអស់៦ឆ្នាំទើបបានវាមកកាន់។ មិនដឹងជាខាតអាយុអស់ប៉ុន្មានទៅហើយទេ ទំរាំឆ្លងរួចពីសាលាឱសថ………កិកិកិកិ
នៅម៉ាឆ្នាំ បងនឹងស៊ូរ ស៊ូរ ស៊ូរ ឲ្យអត់ស្លាប់!!!!!កិកិកិកិ
វណ្ណដា៖ និយាយមិនសប្បាយយ៉ាងម៉េចកើតល្បង ទ្រាំយូរហើយទើបមានថ្ងៃហ្នឹង!! កុំថាតែគាត់ខ្ញុំក៏សប្បាយជួសគាត់ដែរ។
រៀនឱសថ៥ឆ្នាំល្បងអើយ! តែរៀនត្រៀមភាសាវៀតណាម១ឆ្នាំទៀតវាឡើងទៅ៦ឆ្នាំ……..តាំងពីចូលមហាវិទ្យាល័យម៉ោ គីឡូធ្លាក់រហូត………កិកិកិ
មែនហើយ មានលុយទិញឡានក៏មិនប្រាកដថាមានលុយចាក់សាំងដែរ,រាល់ង៉ៃមានអាប្អូន Wave សំណព្វមួយក៏ទទួលសាំងសម្បើមណាស់ដែរ, ចុងខែមិនសូវហ៊ានចេញទៅណាម៉ានរ៉េ………ស្រួលមិនស្រួលដាច់បាយ…កិកិកិកិ
អាចម៍ផ្កាយ 9:31 am on June 30, 2008 Permalink |
គង់តែដល់ថ្ងៃនោះដូចតែគ្នាទេ កុំអន្ទះសារពេក! ខំតែរៀនឲ្យបានពិន្ទុល្អសិនទៅ:-)
ស្រីភា 9:53 am on June 30, 2008 Permalink |
មិនមានរឿងអី ទេបង!
ជួនកាលមានរឿងគេនិយាយរឺក៏ ធ្វើមុខប៉ះពាល់ដល់
យើងបែបមិនសមសួនហ្នឹងណាបង!
តែ ប្អូនមិនថាអី គេទេព្រោះ វាជាសិទ្ធិរបស់ពួក
គេហើយពួកគេចង់និយាយពេលណាក៏ បានដែរ!
អារឿងចឹងៗប្អូនមិនចង់ទៅ តបតនាំតែឈ្មោះ គ្នា
ធ្វើអី នោះ ទេ!
ព្រោះ កើតម៉ាជាតិនេះនឹងគេដែរគឺស្អប់បំផុតអាពាក្យឈ្មោះគ្នាណាស់ណាបង!
បើប៉ះពាល់ដល់ប្អូនតែ ម្នាក់គឺ ប្អូនមិនថាអី ទេ
តែ បើហ៊ានដល់ក្រុមគ្រួសាររបស់ប្អូននោះ
តិចថាទប់មិនឈ្នះទៅ!(អត់និយាយអីច្រើនម៉ាត់ទេគឺ
និយាយតែ ម៉ាម៉ាត់គត់រួចដើរចេញ ហើយ!)
ស៊ូ!!ស៊ូ ឡើងបងប្រុសរបស់ប្អូន!
នែ៎ក!បង!ប្អូនចាំមើលថ្ងៃដែលបងទទួលសញ្ញាប័ត្រ
ណាបង!កុំភ្លេចណាបងពេលបងទទួលសញ្ញាប័ត្រ
ហើយកុំភ្លេចដាក់រួបភាពដ៏ សង្ហាររបស់បងអោយ
ប្អូនមើលផង!ប្អូននឹងដេកចាំ ដល់ថ្ងៃ ហ្នឹងណាបង!
អូហ៍!និយាយដល់រឿងសញ្ញាប័ត្រនេះ ប្អូននឹកឃើញ
ដល់រឿងមួយណាបង!
សញ្ញាបត្រ័បច្ចុប្បន្នមានប៉ុន្មានប្រភេទបងៗ?
បងៗណាក៏ បានដែរអោយតែ អាចឆ្លើយសំនួរ
របស់ប្អូនចេញ?
ប្អូនសង្ឃឹមថាបងៗនឹងឆ្លើយនឹងសំនួររបស់ប្អូនចេញណាបងៗ!
កូនខ្មែរ 10:23 am on June 30, 2008 Permalink |
I never think about that.but my life have to like Mr. said:ស៊ូ ស៊ូ ស៊ូ!
Posoky 5:42 am on July 1, 2008 Permalink |
ចុះមិចមិនសុំ អាហ្វឿង នៅខាងក្រោយពីនាក់នឹងថតជាមួយផង និយាយអីចឹង សំណាងនៅអាគារលេខ១៣មែនទេអាគារទល់មុខក្លោងទ្វារ ខាងមុខនឹងមានគេលក់ទឹកអំពៅកាលពីឆ្នាំ២០០៥ ខ្ញុំបានទៅលេងនៅនឹង ជួប សល់(master IT) បង វណ្ណា(PHD ខាងគមនាគមន៏គាត់មានប្រពន្ឋvnនឹងកូននៅនឹងប្រព្នន្ឋគាត់ជាគ្រូនៅនឹងដែរ)… ផ្លេចអស់ហើយយូពេក ខ្ញុំធ្លាប់ទៅធ្វើការ២ខែ ជាមួយក្រុមហ៊ុន ថ្តល់សេវាទូរស័ព្ឋ VNP បានទៅលេង ហូតី ញាំបាយមុខរ៉ាទេះភ្លើង។ល។ អូរនីចាំ អស័យដ្ឋានបាន មើយជិនង៉ូវ៉ាន់សើ.. សាខាក្រុមហ៊ុន Huawei Tech …add: ស៊ូបាលៀសាយ(military bank)
samnang 10:48 pm on July 1, 2008 Permalink |
»»»»»ល្បងផ្កាយ៖ មានតែចាំទេល្បងអើយ! អាឡូវនេះរៀនសូត្រលែងជាបញ្ហាហើយ អារឿងត្រូវភ័យបន្ទាប់ទៀតនោះគឺពេលរៀនចប់ធើម៉េចទើបរកលុយបានច្រើន…..
ធ្វើម៉េចទេល្បងអើយ ខំខំទៅដើម្បីអនាគតកូនគេ…កិកិកិ
»»»»»អូនភា៖
អូ!មានរឿងចឹងទេអី! បងយល់ហើយ! ណ្ហើយអូនអើយជិវិតយើងនៅវែងឆ្លាយណាស់
ខិតខំហាត់ពត់លត់ដំខ្លួនធ្វើចិត្តឲ្យទូលាយទៅវាបានទៅហើយ!
បើបងវិញ បងមិនពេញចិត្តអ្នកណាមិនទៅរវល់ជាមួយគេជាការស្រេចទៅហើយ!
អូ! សួររឿងសញ្ញាប័ត្រមានម៉ានប្រភេទចឹងបងក្តៀនយោបល់បាត់ហើយ ព្រោះរៀនម៉ោយូរហើយ អត់ទាន់បានសញ្ញាប័ត្រមួយផង…កិកិកិ
»»»»»កូនខ្មែរ៖ ស៊ូរ! ស៊ូរ! ស៊ូរ…កុំឲ្យស្លាប់
»»»»»បង Posoky ៖ អូ!ឆ្នាំ២០០៥ខ្ញុំទើបនឹងចូលរៀនឆ្នាំទី១ឡើងទី២ ប្រហែលជាអត់ស្គាល់បងៗម៉ាននាក់ដែលងបបានប្រាប់នឹងទេ,
កន្លែងដែលមកចូលទៅហ្នឹងគេហៅថា អគារ T4, អគារហ្នឹងសុទ្ឋតែខ្មែរយើងស្នាក់នៅ ចំនែកខ្ញុំនៅឯអគារ A3 ចំងាយប្រហែលជាង១Kmពី T4។ អាឡូវកន្លែងញ៉ាំបាយនៅមុខរ៉ាហ្នឹងគេលក់ចោលសង់អគារថ្មីបាត់ហើយបងអើយ, កាលណុងរបស់របរនៅថោកល្មមម៉ារស់បានតែអាឡុវឡើងថ្លៃដល់កហើយ។
ស្រីភា 9:53 am on July 2, 2008 Permalink |
ប្រាប់ចុះក៏ បានដែរបង!
តែប្អូនចង់អោយបងលើកយកប្រធានបទដែល
និយាយពី សញ្ញាប័ត្រដែលប្អូនបាននិយាយជាមួយ
បងនេះមកដាក់ដើម្បី លើកសួរពួកបងៗណាបង!
តែ ប្អូនចង់អោយបងបន្ថែមបន្ថយរឺ
លំលេចទៅ ដោយអត្ថន័យដែល គួរអោយចាប់
អារម្មណ៍ដូចនឹងពាក្យសំដី ដែលបងបាន
និយាយកាលកន្លងមកណាបង!
នេះ ជាសំនូម ពររបស់ប្អូន!
បងអាចយល់ព្រមរឺមិនយល់ព្រមបង?
នេះ គ្រាន់តែជាសំនូមពរ!
ទោះ បងមិនយល់ព្រមក៏មិនអី ដែរណាបង!
ប្អូនមិនបានខឹងរឺបិទចិត្តឯណាបង?
ហើយក៏ មិនចេះ ចងគំនុំដែរណាបង!
ប្អូនស្រឡាញ់មិត្តភាពស្រឡាញ់មិត្តណាស់តែ អ្នកដែល
ប្អូនស្រឡាញ់គេមិនមានចរិតដូចប្អូនរឺ ក៏ យល់ពី
ចិត្តរបស់ប្អូនទេណាបង!
samnang 2:04 pm on July 3, 2008 Permalink |
ចិត្តទូលាយចឹងល្អណាស់អូន! បើកចិត្តទូលាយចឹងស្រួលរស់នៅជាមួយសង្គមណាស់! ប្រសើរណាស់!
រឿងប្រភេទសញ្ញាប័ត្រហ្នឹងបងអត់ដឹងច្រើនទេ!!!!
ចាំសួរបងៗមើលសិនមើលមាបប្រភេទណ៎!! មានមានឃើញបងណាឆ្លើសំនួរអូនសោះចឹងណ៎!!!
ហេហេហេហេ
ស្រីភា 10:05 am on July 4, 2008 Permalink |
មើលទៅ ប្រហែលជាពួកគាត់អត់ដឹងហើយមើល៍
ទៅ នោះ។
មែនបង!ចិត្តទួលាយគឺ ពិតជាស្រួលរស់នៅ
ក្នុងសង្គមណាស់។
ថ្ងៃ មិញឈរសំរក់ទឹកភ្នែកនឹកអាណិតមិត្តរបស់ប្អូន
ជាខ្លាំង។ខ្លោចចិត្តណាស់បងអើយ!!!!!!!!
តែ ប្អូនមិនអាចជួយគេបានទេ!ប្អូនគិតថាប្អូន
ជាមនុស្សគ្មានបានការនិងមិនអាច
ជួយមិត្តបាន។
ស្អប់ខ្លួនឯង ណាស់!!
ប្អូនបានសួរខ្លួនឯងថា«ហេតុអី ខ្ញុំមិនអាចជួយគេបានយ៉ាងនេះ?»ប្អូនជាមនុស្សដែលមានចិត្តផ្កា
ពេលត្រូវទឹកភ្លៀងតែ បើអត់ទឹកភ្លៀងផ្កានឹងស្រពោន
ហើយ!
និយាយអញ្ចឹងតិចបងប្រុសរបស់ប្អូននឹងបងៗដទៃ
ទៀតអត់យល់ទៅ?
«មានចិត្តដូចផ្កាពេលត្រូវទឹកភ្លៀងមានន័យ
ថាមានសេចក្តី សោមនស្សពេលបានធ្វើរឺ ដោះ ស្រាយ
និងអាចជួយមិត្តបានសំរេច»។
ឃ្លាបន្ទាប់ប្អូនដឹងថាបងនឹងយល់ហើយ!
ជូនពរបងប្រុសប្អូនខ្លាំង!!!!!!!ជានិច្ច!
samnang 9:59 am on July 5, 2008 Permalink |
មិនអីទេអូន,មានចិត្តចង់ជួយមិត្តភ័ក្ត្រល្អណាស់ហើយ! កុំបន្ទោសខ្លួនឯងអី! បងដឹងថាអូនជាមនុស្សមានចិត្ត អ្នកផ្សេងក៏គិតចឹងដែរកុំបារម្ភអី! អូនមិនមែនមិនចង់ជួយឯណាគ្រាប់តែជួយមិនបានតើ!
រីករាយឡើងប្អូនស្រី!
ស្រីភា 1:15 pm on July 5, 2008 Permalink |
ចាស!ប្អូនសូមអរគុណដល់បងច្រើនហើយដែល
បងតែងតែជួយលើកកំលាំងចិត្តដល់ប្អូនជានិច្ច។
ប្អូននឹងរីករាយនៅពេលមិត្តរបស់ប្អូនគេ
បានធូរឡើងវិញណាបង។
តែបងកុំភ័យមានទុក្ខប៉ុនណាពេលចូលមកដល់
ប្លក់របស់បងប្អូនបានសប្បាយហើយបង។
ព្រោះបានស្តាប់បទចំរៀងនិងអានរាល់អ្វី ដែលបង
បានដាក់ហើយជាពិសេសនោះ គឺរួបថតរបស់បង
ពេលដែលបងគេងមិនលក់នោះ ណាបង។
គួរអោយអានិតណាស់បងរួបថតបងមួយនេះ!
samnang 5:51 pm on July 5, 2008 Permalink |
ពិតជាចឹងមែនហ៎, ពលចូលមកស្តាប់ចម្រៀងនៅប្លក់បងបានស្បើយទុក្ខមែន បងសប្បាយចិត្តណាស់។
បើចឹងមែនចាំបងរកបទចម្រៀងពិរោះឲ្យអូនបានស្តាប់ថែមទៀត។
រូបថតបងមើលទៅ គួរឲ្យសង្វេគណាស់មែនទេ!
ប្រហែលជាមានតែអូនទេដែលអាណិតបង…
សប្បាយចិត្តណាស់។
ស្រីភា 7:20 am on July 6, 2008 Permalink |
បងមិនអី ទេ!
មនោសញ្ចេតនាមិនអាចបង្ខំបានទេណាបង។
បើគេមិននឹករឺ ក៏អាណិតយើងផងនោះ តើ
យើងចង់អោយគេនឹករឺអាណិតយើងដែររឺអី បង?
យើងមិនអាចបង្ខំ គេបានទេបង។
ចាស!រូបថតរបស់គួរអោយសង្វេគ មែនណាបង។
មែន!ពេលប្អូនចូលមកកាន់ប្លក់របស់បងហើយបាន
អានកិច្ចសន្ទនារបស់បងទៅ ពួកបងៗដទៃទៀត
គឺ ប្អូនសប្បាយចិត្តណាស់ព្រោះ ប្អូនបានឃើញ ពួកបងៗ
ញញឹមហើយសន្ទនាប្រកបដោយទឹកចិត្តចេះ
អត់អោនអោយគ្នាទៅ វិញ ទៅ មក។
ពេលប្អូនឃើញ បងសបាយប្អូនក៏ សបាយដែរ។
បងនៅ ឆ្ងាយពី ម្តាយរបស់បងណាស់!
ប្រាប់ចំលើយដល់បងណាបង!
បង!!សញ្ញាបត្រ័មានពីរណាបង។
មួយសំរាប់អ្នកដែលអានពូកែនិងខិតខំ។
មួយទៀតសំរាប់អ្នកពូកែដែរតែ ពូកែចំលងគេដោយ
ខ្្លួនមិនចេះនឹងធ្វើអី សូម្បី តែ បន្តិច។
សរុបទៅ សញ្ញាប័ត្រមានពីរ។
យ៉ាងម៉េចបង?
samnang 4:39 pm on July 6, 2008 Permalink |
បាទ! អរគុណអូនច្រើន,ញញឹករកគ្នាប្រសើរជាងឈ្លោះគ្នាអូនអឺយ! មានមិត្តច្រើនល្អជាមានសត្រូវ, ចេះទន់ឱនឲ្យគ្នាតិចទៅក៨មិនខាតអីដែរតែបានចំនេញច្រើន។
អូ! បងគិតមិនដល់រឿងសញ្ញាប័ត្រហ្នឹងសោះ,ឆ្លាតមែន។
ញាក់បងដាច់ចង្កេះបាត់ហើយ……កិកិកិកិ
ស្រីភា 11:59 am on July 7, 2008 Permalink |
ចាស៎បង!
មានមិត្តប្រសើរជាងមានសត្រូវ!
បង…..បងម៉េចហើយ????
ប្អូនដូចជានិយាយត្រឡប់ត្រឡិនម៉េចទេនៀក៎បង?
យល់ៗៗៗៗៗៗៗៗៗទេៗៗៗៗៗៗបងៗៗៗ?
សូមទោសបងថ្ងៃ នេះ ប្អូនដូចជាមានអារម្មណ៍ស្រពេច
ស្រពិលមិនដឹងទេ?
ហើយមិនដឹងថាហេតុអីដែរទេ?
ប្រហែលហែលទឹកភ្លៀងច្រើនពេលហើយមើលទៅនោះ?
samnang 6:55 am on July 8, 2008 Permalink |
ត្រលប់ត្រឡិនយ៉ាងម៉េចបងឃើញធម្មតាៗតើ!
ម៉េចបានជាស្រពេចស្រពិលចឹង, មិនស្រួលខ្លួនហ្នឹង! សម្រាកឲ្យបានច្រើនចុះណា,កុំបណ្តាលឲ្យឈឺអី ពិបាកណាស់,ឆ្ងាយពីប៉ាម៉ាកផង, គាត់ដឹងគាត់ពិបាកចិត្តដឹងទេ!
ស្រីភា 12:38 pm on July 8, 2008 Permalink |
បង!!ប្អូនដូចជាយ៉ាងម៉េចមិនដឹងទេ?
ប៉ុន្មានថ្ងៃ នេះ រវល់តែភ្លេចភ្លាំងពេលខ្លះដើរតាម
ផ្លូវទៅ រៀនក៏ គិតនេះ គិតនោះ ដែរបង។
តែមិនប្រាកដថាប្អូនកំពុងគិតអ្វីអោយច្បាស់!!!
ពេលខ្លះ ឡានម៉ូតូមកដល់សឹងនឹងប៉ះ ខ្លួនក៏ មិនខ្វល់ដែរ។មិនដឹងកើតអី ទេប្អូននេះ!!ចាំ មើល៍
រកមើលគ្រូទាយមើល៍បង!
និយាយលេងទេបង!គ្រូទាយអី គេអត់ដែរទាយសោះ!
អត់ឈឺទេបង!សុខភាពប្អូនល្អ ណាស់បង!កុំព្រួយបង!
បង!ពេលប្អូនឈឺប្អូនមិនដែលខលទៅ ប្រាប់
គាត់អោយដឹងទេព្រោះ ខ្លាចគាត់ព្រួយបារម្ភណាបង!
ប្អូនសូមអរគុណដល់បងច្រើនហើយ!
samnang 3:44 pm on July 9, 2008 Permalink |
យី! ម៉េចបានជាររម្មណ៍មិននៅនឹងខ្លួនចឹង !! មានរឿងអីមិនសប្បាយចិត្តទេដឹង។ ប្រយ័ត្នថែរក្សាខ្លួនណាអូន!
អូនជឿគ្រូទាយដែរអត់? បងមិនថាមិនជឿ តែបងមិនចូលចិត្តទាយ!
មិនអីទេអូន ប្អូនស្រីបង បងត្រូវតែបារម្ភចឹងហើយ!
sphea 2:27 pm on July 10, 2008 Permalink |
ប្អូនបានស្បើយហើយពេលប្អូនបាននិយាយជាមួយបង។
ប្អូនគិតច្រើនណាស់ណាបងទើបអារម្មណ៍
មិននៅ នឹងខ្លួនទេ។
ពេលខ្លះប្អូនក៏ជឿដែរតែមិនច្រើនភាគរយទេបង។
បងនិងប៉ារបស់ប្អូនដូចគ្នា!
ប៉ារបស់ប្អូនគាត់អត់ចូលចិត្តទាយទេបង។
និយាយទៅ គាត់មិនជឿ!
រឿងមិនសបាយចិត្តមានតែ រាល់ថ្ងៃហ្នឹងបង!
ពេលខ្លះប្អូនអង្គុយយំព្រោះតែខឹងខ្លួនឯងថាហេតុអី ក៏កើតមកជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំង
យ៉ាងនេះធ្វើអី?
ជួនពេលខ្លះគេថាប្អូនឆ្កួតតែម្នាក់ឯងទៀតផង។
តែប្អូនមិនខ្វល់ទេព្រោះ អ្នកដែលថាអោយប្អូននោះ
គេមិនបាននៅ ក្នុងចិត្តរបស់ប្អូនទេទើបគេមិនដឹងនោះ។
ចាស!បងកុំបារម្ភអីប្អូននឹងធ្វើខ្លួនអោយសបាយៗ។
ប្អូននឹងយកការនិពន្ធរឿងនិងតែងកំនាព្យមកជំនួសការមិនសបាយវិញ ណាបង!
សបាយៗបង!!នៀកប្អូនកំពុងញញឹមដាក់បងហើយតើ!
Thanks very much for Bro.
samnang 6:17 pm on July 10, 2008 Permalink |
បើបាននិយាយជាមួយបងបានស្បើយទុក្ខអូនចឹងបងសប្បាយចិត្តណាស់ បងនឹងខំនិយាយជាមួយអូនឲ្យបានច្រើនដើម្បីកុំអោយអូនពិបាកចិត្ត…..ហេហេ!
ប៉ាអូនដូចបងដែរ បងអត់ចូលចិត្តទាយទេ, ព្រោះការទាយហ្នឹងវាបង្វែរទិសដៅជិវិតរបស់យើង។
កុំចឹងអី,អ្នកណាក៏មានមនោសញ្វេតនាដែរអូន តែគ្រាន់តែចេះគ្រប់គ្រងវាឲ្យនៅក្នុងរង្វង់ការគ្រប់គ្រង់របស់យើងជាការល្អ។
ល្អណាស់អូន! ចំណាយពេលសំរាប់សាងស្នដៃនិងអភិវឌ្ឍន៍ខ្លួនជាការប្រពៃណាស់។
អូនញញឹមចឹងទៅគួរឲ្យស្រឡាញ់ណាស់, មានដែលឧស្សាហ៍ញញឹមដាក់មុខកញ្ចក់ទេ? ហេហេ!!
sphea 10:12 am on July 11, 2008 Permalink |
ចាសបង!អរគុណ ច្រើនហើយបងដែលបងបានធ្វើ
អោយប្អូនសបាយចិត្តនោះ បង។
ចាសប្អូននឹងថែរក្សាមនោសញ្ចេតនារបស់ប្អូនដែល
មានចំពោះមនុស្សម្នាក់ៗអោយគង់វង្សណាបង!
ប៉ាប្អូនគាត់ក៏ និយាយដូចបងអញ្ចឹងដែរទើបបាន
ជាគាត់មិនអោយប្អូនរឺ ម៉ាក់របស់ប្អូនទៅ ទាយនោះ។
ញញឹមដាក់កញ្ចក់?
សាកហើយតែ អស់ស្រស់ផងហ្នឹង!
មើលខ្លួនឯងម៉េចដឹងថាស្រស់បានទៅ បង?
បងប្រហែលធ្លាប់សាកល្បងហើយមើលទៅ
ទើបបងមកប្រាប់ប្អូននេះ?
មែនទេបងប្រុសរបស់ប្អូន?
samnang 7:03 am on July 13, 2008 Permalink |
ធ្លាប់តើ! បងធ្លាប់ញញឹមដាក់កញ្ចក់ដែរហ្នឹង,តែមិនមែនដើម្បីមើលថាញញឹមស្រស់ឬមិនស្រស់នោះទេ តែវាធ្វើឲ្យយើងមានទំនុកចិត្តលើខ្លួនឯង។
ពេលឆ្លុះកញ្ចក់យើងដឹងថាពេលយើងធ្វើមុខយ៉ាងនេះឬយ៉ាងនោះនៅមុខអ្នកដទៃតើសមឬអត់…………ហេហេហេ។
sphea 2:44 pm on July 13, 2008 Permalink |
ចាសត្រូវហើយបង!ញញឹមដាក់កញ្ចក់មិនមែន
ចង់ដឹងថាខ្លួនញញឹមស្រស់រឺមិនស្រស់នោះ ទេ។
គឺ ឆ្លុះកញ្ចក់ដើម្បី រៀនធ្វើមុខយ៉ាងណាអោយសម
នឹងការនិយាយជាមួយអ្នកដទៃ។តែ ប្អូនញញឹមស្រស់
ស្រាប់ហើយមិនបាច់មើលកញ្ចក់ទេក៏ ដឹងថាស្រស់
ដែរ។និយាយលេងទេបង!
តែ បងគួរតែសាកឆ្លុះកញ្ចក់មើលមើល៍តើបងញញឹម
ស្រស់ទេក្រែងល៍មានជាប់ចិត្តប្រតិពទ្ធ័លើ
នារី ណាម្នាក់តិចថា……………!
យ៉ាប់មែនបងអើយ!!!
សំណាង 7:56 am on July 14, 2008 Permalink |
ស្រស់មែនហ៎! មិនញញឹមដាក់កញ្ចក់ចឹងត្រូវហើយ ស្រួលមិនស្រួលលង់សម្រស់ស្នាមញញឹមខ្លួនឯង…….. និយាយលេងទេ
មានអ្នកណាគេលង់បងទៅ អត់មានអីឲ្តគេលង់ផង។
ហាហាហា
ស្រីភា 10:04 am on July 14, 2008 Permalink |
ប្រហែលហើយបង!
មាននរណាទៅ លងនឹងស្នាមញញឹមរបស់ខ្លួនឯងទៅ
បង?
ទើបតែ ដឹងរឺ បង?ស្រស់យូរហើយហ្នឹងបង!
ប្អូនញញឹមស្រស់ណាស់ណាបង!
បងមិនជឿមើលរួបប្អូនមើលទៅ ឃើញ ហើយ!
និយាយលេងទេបង!
កូនសត្វតូចមួយនេះ ផ្តាសាយហើយបង!
ថែមទាំងឈឺក្បាលទៀត!
ប្អូនសូមសួរមួយណាបង!
ហេតុអី យើងផ្តាសាយគឺ តែងតែ ឈឺក្បាលអញ្ចឹងបង?
ហើយក្រហាយដល់ភ្នែកទៀតបង!
តើមកពី មូលហេតុអី ទៅ បងប្រុសរបស់ប្អូន?
សំណាង 6:36 pm on July 14, 2008 Permalink |
ក្តៅខ្លួន,ក្តៅភ្នែក, តឹងច្រមុះ,ឈឺក្បាល…………..ជារោគសញ្ញារបស់ផ្តាសាយ បើបងបកស្រាយឲ្យជ្រៅទៅប្រហែលជាត្រូវវែងឆ្ងាយបន្តិចហើយ!
បងបានផូសអត្ថបទមួយទាក់ទងនឹងជំងឺផ្តាសាយដែរ អូនចូលទៅមើលលេងទៅ មានទាំងសំណួររបស់ blogers ក្នុងនឹងដែរសុទ្ឋតែទាក់ទងទៅហ្នឹងផ្តាសាយ៖
http://samnangphar.wordpress.com/2008/02/05/%E1%9E%95%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%99/
មានឆ្ងល់អីសួរបងចុះណា!