មិនដឹងថាត្រូវសម្លាប់ខ្លួនដោយវិធីណា??????????
វីធីទី១៖ វីធីនេះត្រូវចំណាយធំបន្តិច!
វិធីទី២៖ វិធីនេះសំរាប់អ្នករៀនសាលាបច្ចេកទេស
វិធីទី៣៖ សំរាប់អ្នករៀនខាងរុក្ខសាស្រ្ត
វិធីទី៤៖ វិធីធ្វើអត្តឃាតដ៏ល្អសំរាប់អ្នករៀន IT
វិធីទី៥៖ វិធីនេះមិនដឹងថាស្លាប់ទៅមានសភាពយ៉ាងណានោះទេ…កិកិ
វិធីទី៦៖ ស្លាប់ដោយមានលក្ខណៈពិសេសព្រោះចំទៀងម៉ោងទើបអាចស្លាប់បាន
វិធីទី៧៖វិធីធ្វើអត្តឃាតដ៏ល្អសំរាប់អ្នករៀនឱសថ និង អ្នកធ្វើការនៅមន្ទីរពិសោធន៍….កិកិកិ (តែញ៉ុមអត់ទេ)
វិធីទី៨៖ មិនដឹងថាពេលណាអាចសំរេចបំណងបាន!! ដើមឈើអឺយ មេត្តាលូតឲ្យឆាប់ឡើង!!!
វិធីទី៩៖ ក្បាច់សម្លាប់ខ្លួនដែលឈឺចាប់ជាងគេ!!
++++++++++++++++
++++++++
+++
+
ហេហេ!!!អត់មានអីទេ នេះគ្រាន់តែជារូបភាពកម្លែងកំសាន្តតែប៉ុណ្ណោះ !






















Boeun 2:41 am on June 23, 2008 Permalink |
ឯងស្មានថាគេគិតផ្ដេសផ្ដាស ហាហា
vandakimseok 3:06 am on June 23, 2008 Permalink |
មើលចំណងជើងម៉ាភ្លែត ខំតាភ័យស្មានតែបងឯងគិតផ្តេសផ្តាស
ព្រោះលឺថាកាន់តែរៀនច្រើនកាន់តែបែក…..
ហាសហា!កិកិកិ!
កំប្លែងដល់ករ តាម្រ៉ងហើយបងសំណាងឯង!
តែវិធីទាំងអស់នេះខ្ញុំមិនចូលចិត្តទេ!
កិកិកិ!
samnang 5:06 am on June 23, 2008 Permalink |
បឿន៖ ចេះតែដាក់ទៅ ក្រែងបឿនឯងមានចំនាប់អារម្មណ៍លើវិធីណាមួយខាងលើ, ហេហេ…..កិកិកិ។
Vandakimseok៖ ដាក់កម្លែងលេងទេ, ឃើញរូបក្នុងInternetកម្លែងៗគួរឲ្យចង់សើចចេះតែដាក់លេងទៅ
អត់មានគិតអីផ្តេសផ្តាសទេ……… រៀនប៉ុណ្ណាក៏មិនបែកដល់ថ្នាក់នឹកឃើញរឿងចឹងចឹងដែរ….ហេហេហេ…
មិនទាន់បានអីតិចផង សម្លាប់ខ្លួមម៉េចកើត….កិកិកិកិ។
រ៉ាមណា 5:12 am on June 23, 2008 Permalink |
បង វិធីអស់នឹង cute ណាស់ ចាំមើលង៉ៃណាធុញចាំ សាកលេងម្តង ។ ជួយរើសមើលតើអាណាគួរអោយចាប់អារម្មណ៍ជាងគេ ?
samnang 5:27 am on June 23, 2008 Permalink |
អូនរ៉ាមណា៖អៃយ៉ា!កុំអីល្អជាង,អាណិតទ្រូងបងផង កុំគិតខ្លីអី!!!
តែបើគ្មានផ្លូវជ្រើសរើសបងជួយបំពេញបំណងទៅចុះ បងជួយរើសវិធីសមរម្យមួយសំរាមប់អូន,,,ហេហេ….វិធីដែលល្អសំរាប់អូនគួរតែវិធីទី៨ចុះព្រោះមិនត្រូវការចំនាយដើមទុនធំ ចំនេញដល់បរិស្ថាន,តែមានការលំបាកមួយគឺត្រូវរង់ចាំ… ហេហេហេ និយាយលេងទេ Please don’t try….
vandakimseok 5:54 am on June 23, 2008 Permalink |
ឹ1-ល្បងរ៉ាម៉ាណា, មានរឿងអីពួកយើងអាចជួយពិភាក្សាបានហ្តើ!
កុំគិតផ្តេសផ្តាសអី! ដីអីឡូវថ្លៃណាស់។ ហាសហា…កិកិកិ
ញ៉ុមនិយាយលេងទេ!
vandakimseok 6:03 am on June 23, 2008 Permalink |
ឹ1-ល្បងរ៉ាម៉ាណា, មានរឿងអីពួកយើងអាចជួយពិភាក្សាបានហ្តើ!
កុំគិតផ្តេសផ្តាសអី! ដីអីឡូវថ្លៃណាស់។ ហាសហា…កិកិកិ
ញ៉ុមនិយាយលេងទេ!
2-ល្បងខ្នាង,សុំវ៉ៃស្មើបន្តិច, អាវិធីទី២ល្បងឯងទោះបីជាចង់
ស្លាប់ក៏ពិបាកដែលល្បងអ៊ើយ!ចំណាយដើមទុនធំ ស្រួលមិនស្រួល
បើកប្រាក់ខែមួយខែប្រើមិនគ្រាន់ផង, ត្រូវប្រើខួរក្បាល, បញ្ចេកវិទ្យា, ឡើងឧបករណ៍អីគេទេល្បងអ៊ើយ ទំរាំតំឡើងហើយអស់អារម្មណ៍នឹងចង់ស្លាប់ហើយ! កិកិកិ…!
samnang 6:34 am on June 23, 2008 Permalink |
vandakimseok៖ យី!ហៅសុទ្ឋតែល្បងរ៉ាម៉ាណា! គាត់ស្រីតើ!!!គាត់ឮខូចចិត្តស្លាប់ហើយ…កិកិកិ!
» អាវីធីទី២នឹងគេទុកឲ្យអ្នករៀនខាងបច្ចេកទេសទេ ព្រោះគេជំនាញខាងហ្នឹង…..បើសិនជាដូចពួកយើងអត់បានរៀនខាងហ្នឹងទេច្បាស់ជាអស់អារម្មណ៍នឹងស្លាប់មែនហើយ, បើខ្ញុំវិញរកនឹកមិនឃើញថាត្រូវស្លាប់របៀបម៉េចទេឲ្យសម្លាប់ខ្លួនតាមរបៀបហ្នឹងនោះ………… ហេហេ! បើល្បងមានចំនាប់អារម្មណ៍ចាំខ្ញុំរកវិធីល្អៗមកជូនល្បងមើល!!! ហេហេហេ (និយាយលេងទេ)
vandakimseok 10:26 am on June 23, 2008 Permalink |
ម៉ាយហ្គដ! ងាប់ហើយខ្ញុំមិននឹកស្មានថា គាត់ជាស្រីស្អាតសោះ
ខ្ញុំទើបតែចេញពី ប្លក់គាត់អំម៉ាញ់មិញហ្នឹង. ស្មានថា បុរស!
បងសំណាង ខ្ញុំគួរធ្វើម៉េចទៅ?សុំទោសផងបង រ៉ាម៉ាណា,
បងសំណាង អាការសំលាប់ខ្លួននឹង បើនៅកូរ៉េ បើយើងសំលាប់ខ្លួន
ដោយធ្វើអោយប៉ះពាល់ដល់បរិស្ថាន នោះគ្រួសារយើងជាអ្នកត្រូវ
បង់ពិន័យទៅរដ្ឋាភិបាលដូចជា លោតទឹកលើស្ពាន, ចងកនៅទីសារ
ធារណ, ….(នៅកូរ៉េពិបាកស្លាប់ដោយសំលាប់ខ្លួនណាស់)
នៅខ្មែរស្ពានជ្រោយចង្វារ, គីហ្សូណា,…។ ម៉ាសេរី!
ស្រីភា 12:39 pm on June 24, 2008 Permalink |
មកវិញហើយបង!គឺ នឹកបងណាស់!!!!!!!!!!!!
យ៉ាប់មែនបងប្រុសរបស់ប្អូននេះ!អត់មានរឿងអី
ចេះតែ យកអាវិធី សំលាប់ខ្លួនមកដាក់អោយប្អូនអានទៅ
កើតបង។
បង!!ប្អូនត្រឡប់មកពី ប្រលងវិញហើយបង។
គឹនឹកបងខ្លាំងណាស់។
អស់កំលាំងសឹងថាដើរដួលហើយបង។
សូមទោសបង!ប្អូនមិនទាន់រកនឹកឃើញ ប្រធាន
បទ ណាដែលគួរលើកមកនិយាយនឹងបងទេ
ឥឡូវនេះ។
សប្បាយឌីបង?
ការប្រលងគឺ ដំនើរការយ៉ាងរលូនតែប្អូនអត់ចេះ
ត្រង់សំនួរជីវះណាបង។
គេសួរទាក់ទងនឹងពេទ្យណាបង។
បង!ប្អូនសួរបងមួយ!
បងស្គាល់ពាក្យជំពាក់ទេបង?
samnang 4:31 pm on June 24, 2008 Permalink |
»»»»វណ្ណដា៖ ហេហេ អត់អីទេគាត់ក៏ប្រហែលជាមិនមែនជាមនុស្សចង្អៀតចង្អល់អីដែរ គាត់ស្លូតសឹងអីហ្នឹង!!
នៅកូរ៉េគេមានច្បាប់ទម្លាប់ត្រឹមត្រូវ(មនុស្សគេចេះគោរពច្បាប់) ចឹងហើយស្អីក៏គេអាចធ្វើបានដែរ
នៅស្រុកសខ្មែរយើងមិនទាន់មានលក្ខខ័ណ្ឌគ្រប់គ្រាន់នៅឡើយទេ…..ចង់មានន័យថាអាការសម្លាប់ខ្លួនហើយទៅផាកពិន័យគ្រួសារគេនោះបែបនៅយូរទៀតទើបគេអនុវត្ត….ហេហេហេ
»»»»អូនភា៖
នឹកបងមែនអី! បងក៏នឹកអូនដែរ,
បងសុខសប្បាយទេ,ឡូវហ្នឹងកំពុងនៅឯខេត្តនៅឡើយទេ,ស្អែកទើបឡើងទៅ ហាណូយ វិញ។ Internet នៅកន្លែងមិត្តភ័ក្ត្របងយឺតដូចក្តាមវារចឹង ចឹងហើយបានជា Reply ទៅអូនយឺត។
ប្រឡងបានយ៉ាងរលូនចឹងមកពីប្អូនស្រីបងឆ្លាតហ្នឹងណា!!
ចុះថាមានសំនួរជីវៈសួរទាក់ទងហ្នឹងពេទ្យជាស្អីទៅវិញអូន?
ពាក្យ”ជំពាក់”????
——> ជំពាក់=មិនទាន់សងរួច (ជំពាក់លុយ)
——> ជំពាក់= មិនអាចដកវិញបាន (ជំពាក់ចិត្ត)
——> ជំពាក់= ស្រាយមិនបានឬមិនទាន់ស្រាយបាន (ជំពាក់ខ្សែ)
ហេហេហេ បងអត់ដឹង អូនចង់មានន័យទៅលើ “ជំពាក់”ណាមួយ….
samnang 4:34 pm on June 24, 2008 Permalink |
»»»»អូនភា៖
មិនអីទេអូន ទើបមកពីប្រឡងនឿយហត់ចឹងសំរាកចុះអូន!
អត់ទាន់មានប្រធានបទអីយកមកនិយាយក៏មិនអីដែរ ចាំពេលណារកនឹកឃើញចាំយកមកនិយាយក៏បាន អត់បញ្ហាទេ។
ស្រីភា 7:09 am on June 25, 2008 Permalink |
ចឹងប្អូនសូមអរគុណបងច្រើនហើយ!ថ្ងៃ នេះដូចជា
អត់សូវមានអារម្មណ៍ល្អ ទេដូចជារក៍កលតែ គ្រុន
មិនដឹងទេ?
ប្អូនថាប្រុងតបទៅ បងតាំងពី យប់មិញ តែ
ដូចជាងងុយគេងក៏ តបថ្ងៃនេះតែម្តងទៅ!
ពាក្យជំពាក់ហ្នឹងហើយបងដែលជាប្រធានបទ របស់
ប្អូននោះ បង!ព្រោះ ពួកបងៗរកអត់ឃើញ ទេ។
រកនឹកអោយខ្លាំងជាងហ្នឹងតិចមើល៍ បងក្រែង
ល៍ អាចស្រាយចេញណាបង។
អូខេបងចាំមើលប្អូនបានស្រួលខ្លួនពេលណាប្អូននឹងបក
ស្រាយអាពាក្យជំពាក់នោះ ណាបង។
ហើយវាក៏មិនមែនពាក្យជំពាក់ដូចបងបាននិយាយ
ខាងលើនោះ ទេតាមមើល៍ទៅ នោះ!
samnang 12:45 pm on June 25, 2008 Permalink |
ប្រហែលជាអស់កម្លាំខ្លាំងហើយបានជារកកលគ្រុនចឹង
សំរាកឲ្យបានច្រើនចុះណា!
អារឿង”ជំពាក់”ហ្នឹងបងមិនដឹងថាអូនចង់មានន័យថាម៉េចទេ អូនបកស្រាយឲ្យបងដឹងផង…………….កិកិកិ
ស្រីភា 3:02 pm on June 25, 2008 Permalink |
ចាស! អាពាក្យជំពាក់នោះគឺ៖
ពេលយើងបាននិយាយជាមួយ នរណាម្នាក់ហើយ
យើងសន្យានឹងគេថាយើងនឹងធ្វើអោយគេ
បើទោះបី វាធ្ងន់យ៉ាងណាក៏ ដោយព្រោះ យើងបាន
ជំពាក់ពាក្យ«សន្យា»គេណាបង។
រឿងពាក្យជំពាក់វាមានតែ ប៉ុនហ្នឹង!
មើលទៅ ដូចជាអស់ហើយគឺ អត់មាន
អី យ៉ាប់ផងហ្នឹងបង!
ប្អូនបានជំពាក់ពាក្យគេច្រើនណាស់តែ សងរួច
អោយខ្លះហើយបង។
តែ នៅ រឿងមួយទៀតដែលមិនទាន់សងគេវិញទេណាបង។
បងហា!ប្អូនផ្តាំមួយ«បងកុំរកស៊ីជំពាក់ពាក្យគេ
ដូចប្អូនណាបង!កិកិកិកិតែ បើជំពាក់ពាក្យគេ
ប្រសើរជាងជំពាក់ជីវិតគេមែនទេបង?
បងកុំថាបងអត់យល់ពាក្យប្្អូននិយាយណាបងប្រុស!
និយាយរួមទៅ ពាក្យជំពាក់នោះ គឺ «សន្យា»
!!!!!!!
samnang 4:42 pm on June 25, 2008 Permalink |
អូ!ជ្រៅណាស់តើប្អូនស្រីបង!បងយល់ហើយ ហើយប្រហែលជាយល់ជាងអ្វីដែលអូនបានប្រាប់ និង បម្រុងនឹងប្រាប់…..កិកិកិកិ
កុំសន្យាអី សន្យានាំតែឈឺចាប់,សន្យានាំអោយចិត្តរង់ចាំ…………..
បងមិនហ៊ានសន្យាទេ ខ្លាចបងធ្វើមិនបាន………..កិកិកិ
អូ!! ចង់មានន័យថាម៉េចទៅ អ្នកណាទៅជំពាក់ជិវិតអ្នកណា ស្តាប់ទៅដូចជាគួរឲ្យក្លាយខ្លាំងណាស់..ហេហេហេ
បងនិយាយលេងទេ ម៉េចមានរឿងដល់ជំពាក់ជិវិតគេកើតទៅ!!!
ឆ្លាតមែន!!!!!!!!!!!!!
posoky 3:58 am on June 26, 2008 Permalink |
ហើយទំរាំបានដាក់យោបល់អូសចុះក្រោម ចង់រោយដៃ ពិតជាប្រជាប្រីយមែន ចង់ដាក់ពណិជ្ជកម្ម បែបរហ័សដាច់ ហាហា JK
ប៉ូសុខគី
ស្រីភា 12:59 pm on June 26, 2008 Permalink |
មិនបានជំពាក់ជីវិតនរណាទេ!ប្អូនគ្រាន់តែលើក
យកអ៊ិចសាំផលមកនិយាយតើបង!
ខ្លាចអី បង!
បើជំពាក់ជីវិតគឺ សងជីវិតគេវិញទៅ វាចប់គ្នាហើយបង។
ហាស!បងម៉េចចឹងប្អូនបកស្រាយត្រឹមតែតិចសោះ
ហ្នឹងស្រាប់តែ បងយល់យ៉ាងច្បាស់លើសអ្វី ដែលប្អូន
បានបកស្រាយទៅ ទៀត។
បងដូចជាអត់ស្រួលទេនៀក!
បងក្តៅ ខ្លួនរឺមិនមែនបង?
ហាស!បងរបស់ប្អូននេះ!
អរគុណ!
samnang 3:56 pm on June 26, 2008 Permalink |
បង posoky៖ បងបាត់មុខទៅណាបានជាមិនសូវឃើញមកអើតខ្ញុំសោះ។ បងយឺតទើបបានជាComments វាហៀរហូររហូតដល់ទាញចុះឡើងចុកដៃបែបហ្នឹង។
បងសុខសប្បាយទេ??
អូនភា៖ ចុះបងយល់ឆ្ងាយចឹងត្រូវឬក៏អត់? មិនដែលសុខៗ លើក example រឿង “ជំពាក់”ជីវិតគេចឹងទេ… បើអត់មានជំពាក់ជិវិតគេចឹងល្អហើយ, ជំពាក់ជិវិតសងជិវិតដូចជាអត់ស្រួលទេ!! ហេហេ!!!
Sreyphea 1:27 pm on June 27, 2008 Permalink |
គ្រាន់តែ មិនសប្បាយចិត្តចេះតែលើករឿងដែល
គួរអោយរន្ធត់ឡើងមកនិយាយលេងក្រែងល៍បាន
ស្រាលចិត្តវិញ។
រឿងស្មុគស្មាញចេះតែ មានរហូតចុះអារឿងសប្បាយ
អី ក៏ ប្រយ៉ាប់ហោះចេញ ទៅ ម្ល៉េះ?
ហើយហេតុអ្វី បានជារឿងពិបាកនៅយូរម្ល៉េះ?
គិតគិតទៅ កើតជាមនុស្សពិតជាពិបាកមែនបើមាន
ជាតិក្រោយសូមអោយកុំកើតជាអ្វី ទាំងអស់ប្រសើរ
ជាងព្រោះ កើតជាមនុស្សពោរពេញ ទៅ ដោយការឈឺ ចាប់ណាស់!
ហេហេហេបង!តិចគិតថាប្អូនចង់សំលាប់ខ្លួនទៅ!
អត់មានទេណាបង!គ្រាន់តែចង់និយាយអោយធូរ
ស្រាលក្នុងព្រះរាជហឬទ័យបន្តិចតែ ប៉ុននោះ ទេបង!
ព្រោះ ពិបាកចិត្តណាស់ព្រោះ អត់អ្នកយល់ចិត្ត!!!!!
ស្រីភា 1:31 pm on June 27, 2008 Permalink |
ត្រូវបង!គឺ ត្រូវម្យ៉ាង!
គ្រាន់តែ មិនសប្បាយចិត្តចេះតែលើករឿងដែល
គួរអោយរន្ធត់ឡើងមកនិយាយលេងក្រែងល៍បាន
ស្រាលចិត្តវិញ។
រឿងស្មុគស្មាញចេះតែ មានរហូតចុះអារឿងសប្បាយ
អី ក៏ ប្រយ៉ាប់ហោះចេញ ទៅ ម្ល៉េះ?
ហើយហេតុអ្វី បានជារឿងពិបាកនៅយូរម្ល៉េះ?
គិតគិតទៅ កើតជាមនុស្សពិតជាពិបាកមែនបើមាន
ជាតិក្រោយសូមអោយកុំកើតជាអ្វី ទាំងអស់ប្រសើរ
ជាងព្រោះ កើតជាមនុស្សពោរពេញ ទៅ ដោយការឈឺ ចាប់ណាស់!
ហេហេហេបង!តិចគិតថាប្អូនចង់សំលាប់ខ្លួនទៅ!
អត់មានទេណាបង!គ្រាន់តែចង់និយាយអោយធូរ
ស្រាលក្នុងព្រះរាជហឬទ័យបន្តិចតែ ប៉ុននោះ ទេបង!
ព្រោះ ពិបាកចិត្តណាស់ព្រោះ អត់អ្នកយល់ចិត្ត!!!!!
សំណាង 6:11 pm on June 27, 2008 Permalink |
អូនភា៖
ស្តាប់ទៅគួរឲ្យអាណិតខ្លាំងណាស់
មានរឿងអីពិបាកចិត្តមែនទេ (ក្រៅពីរឿងនឹងប៉ាម៉ាក់) បើមានអូនអាចនិយាយប្រាប់បងផងបានទេ, ជួនកាលបងអាចជាអ្នកយល់ចិត្តអូនភាក៏អាចថាបាន។
បងក៏គិតដែរថាអូនមិនទៅគិតខ្លីចង់សម្លាប់ខ្លួននោះទេ ប្អូនស្រីបងឆ្លាតសឹងអីមានរឿងអីដល់ថ្នាក់គិតខ្លីនោះ។
បើមានជាតិក្រោយប្រាថ្នាមិនគិតកើតជាអ្វីទាំងអស់មានន័យថាម៉េចទៅ…….ករណីហ្នឹងអត់កើតមានទេ គ្រប់រូបធាតុទាំងអស់ក្រោយពីបំលែងពីទំរង់ដើមត្រូវកើតជាទំរង់ណាមួយទៀត,មិនអាចថាគ្មានកើតទេ!(យី!ខ្ញុំទៅជាបកស្រាយតាមគីមីវិទ្យាទៅវិញ)……..ហេហេហេ និយាយលេងទេ,ចង់ឲ្យអូនសប្បាយចិត្តហ្នឹងណា! កុំពិបាកចិត្តអី ជិវិតយើងនៅវែងឆ្ងាយណាស់។
ស្រីភា 2:47 am on June 28, 2008 Permalink |
អូខេ!ប្អូនប្រាប់ចុះ!
តែមុននឹងប្រាប់ប្អូនមានប្រធានបងលើកសួរបងមួយ!
តើការប្រាប់រឿងពិបាកចិត្តរបស់យើងទៅគេមានន័យថាយើងជាមនុស្សទន់ជ្រាយមែនទេ?
នេះមិនមែនជាគំនិតរបស់ប្អូនទេតែវាជាការ
យល់ឃើញរបស់មនុស្សម្នាក់ៗទៅ វិញទេ!
Ramana 9:36 am on June 29, 2008 Permalink |
មិនអីទេលោកប្អូនវណ្ណដា ឈ្មោះចឹងមែនទេ? អត់បានមកលេងតែប៉ុន្មានថ្ងៃគេនិយាយដើមលាន់
។ ខ្ញុំមិនដឹងជាបងឬប្អូនខ្ញុំទេ តែបើជ្រុលហៅខ្ញុំបងហើយ ខ្ញុំហៅប្អូនតែម្តងទៅ ។ បងណាង អាវិធីទី៨ឡូយបស់គេមែន មិនអីទេបើតុកស៊ិកខ្លាំងអាចអាវិធីនឹងក៏បាន ជ្រុលជាស្លាប់ហើយទុកកេរ្តិ៍ឈ្មោះដល់ក្មេងជំនាន់ក្រោយផង ហេហេ
samnang 2:35 pm on June 29, 2008 Permalink |
អូនភា៖
យី!ទៅជាចេញភាសាកីឡាកាសវិញខ្ញុំ!!!!)។
ប្រាប់រឿងក្នុងចិត្ត មិនមែនមានន័យថាយើងជាមនុស្សទន់ជ្រាយនោះទេ តែជាមនុស្សឆ្លាតដែលចេះរកវិធីរំដោះទុក្ខចេញពីខ្លួន
បើទ្រាំលាក់ទុកម្នាក់ឯងពិបាកចិត្តស្លាប់ហើយ។
មានរឿងអីខ្សឹបដាក់Email របស់បងម៉ោ!….កិកិកិ
រ៉ាមណា៖ ហេហេ អត់មានអ្នកណានិយាយដើមទេ គេសសើរអូនឯងស្អាតតើ!
បងអត់ដឹងថា ល្បង វណ្ណដា គាត់អាយុប៉ុន្មានទេ តែបើបងគិតប្រហែលអាយុច្រើនជាងបង…….កិកិកិកិ
បងមានវិធីទី១០ហើយ ជាវិធីមួយដែលមានប្រសិទ្ឋភាព និង ដំណើរការបានយ៉ាងស្អាត។ បើអូនចាប់អារម្មណ៍បង ណែនាំជូន…….ហេហេហេ(please don’t try at home and school
Ramana 1:49 am on June 30, 2008 Permalink |
មានវិធីទី១០ ទៀតប្រហែលជាអស្ចារ្យហើយមើលទៅនោះ ចឹងចាំង៉ៃណាអត់ស្រួលខ្លាំងមកសួររកវិធីទី១០ ពីបងណាងហើយ
vandakimseok 6:51 am on July 1, 2008 Permalink |
អូរ!បងស្រី, ញ៉ុមនិង បងសំណាង អត់និយាយដើមនិយាយចុងអី
ទេអ្នកបងអ៊ើយ,គ្រាន់តែសសើរថាស្អាត… ហ្នឹងហើយញ៉ុម ឈ្មោះ វណ្ណដា និយាយពីអាយុវិញ
ស្របាលនឹងល្បងសំណាងហ្នឹងដែរ, តើគួរហៅអ្នកបង រ៉ាម៉ាណា
ថាម៉េចសមទៅ?
បងខ្នាង, និយាយអញ្ចឹង បើមានអាវិធីទី១០រឺ ១១ទៀតចាំជួយ
ប្រាប់ផងណាល្បង! ព្រោះធ្វើការនៅទីនេះស្រ្តេសដល់ក៏តាម៉ង!
សព្វថ្ងៃបានអាប្អូន ABC & SOJOO(ស្រាកូរ៉េ)ជួយកំដរកុំអី
ប្រហែលជានឹងជ្រើសរើសជំរើសណាមួយដែលល្បងណាស់អោយ
បាត់ទៅហើយ! ហាសហាសហា! កិកិកិ…!
និយាយលេងទេល្បង…!
samnang 10:30 pm on July 1, 2008 Permalink |
អូនរ៉ាមណា៖ យី! គ្រាន់តែប្រាប់ថាមានវិធីទី១០ដូចជាចាប់អារម្មណ៍តាម៉ង! បើអូនដាច់ចិត្តមែនមិនដឹងថាមានមនុស្សប៉ុន្មានលាននាក់អង្គុយស្តាយអូនទេ ….. ក្នុងហ្នឹងអាចមានបងដែរហ្នឹងណា…កិកិកិ (និយាយលេងទេ)។
វណ្ណដា៖ ហេហេ! ហើយខ្ញុំបងទៅហើយនោះ ហៅរ៉ាមណាថាបងទៀតក៏មិនទាស់ខុសអីដែរព្រោះមុនក្រោយគង់តែហៅបងអាដែលហ្នឹង……..ហេហេ..កិកិកិ (និយាយលេងទេ! ប្រាប់មុនថានិយាយលេង បើមិនចឹងទេអាចត្រូវកេវ៉ៃអត់ដឹងខ្លួន បើមិនចឹងទេអាចគេបិទប្លក់…ហេហេហេ)
អូ!ល្បងឯងក៏ចាប់អារម្មណ៍អាវីធីទី១០ហ្នឹងដែរអី! មិនកើតទេដឹង ម្នាក់ៗគិតចឹងវាលផែនដីអស់ហើយ!