Updates from August, 2008 Hide threads | Keyboard Shortcuts

  • When you be sad! 

    សំណាង 1:14 pm on August 31, 2008 Permalink | Reply

    ពេល​អ្នក​ពិបាក​ចិត្ត​តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​កែ​ខៃ​បញ្ហា​នេះ???

    អ្នក​ពិបាកចិត្ត​ជា​មនុស្ស​ដែល​ទំនេរ ពេក​អត់​មាន​ការ​ងារ​ធ្វើ​មែន​ទេ​បាន​ជា​មាន​ពេល​ទៅ​គិត​រឿង​មួយ​ចំនួន​អោយ​ពិបាក​ចិត្តឥត​ប្រយោជន៍??

    រឿង​ដែល​ពិបាក​ចិត្ត​មក​ពី​ចិត្ត​ចង់​បាន​ ពេល​មិន​បាន​តាម​ក្តី​ប្រាថ្នា​ក៏​កើត​មាន​ក្តីសោកា មិន​សុខ​ចិត្ត មិន​ព្រម​ទទួល​នូវ​អ្វី​ដែល​បាន​កើត​ឡើង, តែ​មនុស្ស​មាន​លិលេស មិន​មែន​ព្រះ​វេសន្តរ​ទេ ធ្វើ​ម៉េច​លះ​បង់​បាន​ទៅ?

    ចិត្ត​ប៉ង​កាន់​តែ​ធំ​ក្តី​អស់​សង្ឃឹម​ក៏​កាន់​តែ​ធំ! លោត​កាន់​តែ​ខ្ពស់​ពេល​ធ្លាក់​ចុះ​មក​វិញ​ឈឺ​ក៏​កាន់​តែ​ខ្លាំង។

    តើ​អ្្នកណា​ទៅ​ដែល​អាច​គ្រប់​គ្រង​ចិត្ត​ខ្លួន​ឯងបាន​អោយ​នៅ​ក្នុង​រង្វង់​ភាព​សុខ​ស្ងប់​បាន​នោះ ពិបាក​នឹង​ធ្វើ​ណាស់។

     
    • សោភា 12:08 pm on September 6, 2008 Permalink | Reply

      ត្រូវ​ហើយ!!ប៉ង​កាន់​តែ​ខ្ពស់​តែ ពេល​ធ្លោយ​ជើង​ធ្លាក់​វិញ​នោះ​គឺ វា​ឈឺ​ខ្លាំង​ណាស់​ដូច្នេះ​ទើប​មាន​ពុំ​នោល​មួយ​ពោល​ថា«​ខ្លួន​ទាប​កុំ​ឈោង​ដៃ​ខ្លី​កុំ​ស្រវារ​អោប​
      ភ្នំ​នោះ​អី»​តើ​ត្រូវ​ទេ?​មនុស្ស​យើង​ប៉ង​អ្វី​ដែល​គួរ​
      អោយ​ប៉ង​សឹម​ប៉ង​កុំ​ប៉ង​អ្វី​ដែល​វា​មិន​អាច​ជា​រឿង​
      ដែល​​ទៅ រូច​នោះ!!វា​ពិបាក​នឹង​សំរេច​ណាស់!!
      កុំ​ពិបាក​ចិត្ត​អី​ធ្វើ​ខ្លួន​អោយ​សប្បាយៗ​ឡើង!​
      នេះ​ជា​ពាក្យ​មនុស្ស​ម្នាក់​ដែល​គេ​បាន​ប្រាប់​មក​កាន់​ខ្ញុំ!!​អរគុណ​គេ​ដែល​បាន​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំ​គ្រប់​ពេល​វេលា​!
      ជូន​ពរ​បង​អោយ​សប្បាយ​ចិត្ត​ដូច​ពេល​មុន​វិញ!!!
      សូម​ទោស​អត់​សូវ​មាន​ពេល​ទេ!!!

    • SAYON 6:39 pm on September 6, 2008 Permalink | Reply

      មិនដឹងធ្វើយ៉ាងណាអោយខ្ញុំដូចមុនវិញបានទេ!!
      យូរទៅរៀនអត់ទាន់យួនថុញមែនទែន!!
      តែគិតទៅឆ្នាំទី៣ ហើយរៀនតែយ៉ាងនេះប្រាកដជាធ្វើការអោយគេ
      អត់កើតទេ!!
      តែរាល់មធ្យោបាយដែលខ្ញុំបានសាកធ្វើ ហាក់ដូចជាបានលទ្ធផលតិច
      ណាស់!

    • សោភា 6:18 am on September 7, 2008 Permalink | Reply

      Bong Sayon I think you have got big problem in your mind or in your heart… Try by your self and then you will control or like before.
      No one help or know ourselve than ourselve na Brother!

    • sakal 4:44 am on September 15, 2008 Permalink | Reply

      ត្រូវហើយៗ មានរូបគឺមានទុក្ខ ។ ដូច្នេះត្រូវលើកដាច់មួយកែវសិន នឹងអាលបានថែមមួយកែវទៀត។ :D

    • vandakimseok 6:53 am on September 16, 2008 Permalink | Reply

      ល្បងសំណាង៖​បាត់មុខបាត់មាត់មិនឃើញផូសអីនឹងគេសោះ
      បងឯងមានតែរឿងពិបាកចិត្តពិបាកកាយ ស្មុគស្មាញ លាយឡំពេញខួរក្បាលអាចឹង បែបយ៉ាប់ហើយល្បងខ្ញុំ ទាល់តែដូច​ល្បងសាកល និយាយអញ្ចឹង មានតែលើកដាច់ទេទើប បំបាត់ស្ត្រេសហ្នឹងបាន។
      ហាសហាសហា​កិកិកិ​!!!!

    • សំណាង 2:17 pm on September 16, 2008 Permalink | Reply

      អរគុណ​អ្នកទាំងអស់​គ្នា​ដែល​បាន​មក​ Comments នៅ​ផ្ទះ​របស់​ខ្ញុំ​ មិន​ដឹង​ជា​យ៉ាង​ទេ​ម៉ាន​ង៉ៃ​ហ្នឹង​មិន​ចង់​ចូល​ទៅ​មើល​ប្លក់​សោះ, ទាល់​តែ​ Check mail ទើប​ដឹង​ថា​មាន​គេ​ចូល​មក​លេង​ផ្ទះ… ម៉ាន​ង៉ៃ​ហ្នឹង​រវល់​ធ្វើ​របាយការណ៍​អោយ​មន្ទីរពេទ្យ​ មិន​សូវ​បាន​រវីរវល់​មក​ផ្ទះ…ហេហេហេ!
      អូខេ​ល្បង​សកល និង​ ល្បង​វណ្ណដា លើក​អោយ​ដាច់​មួយ​សិន​ទៅ​ទើប​និយាយ​គ្នា​រាង​ធូរ​បន្តិច អាឡូវ​ហ្នឹង​ស្ថានការណ៍​កំពុង​តែ​តឹង​តែង​ខ្លាំងណាស់ រក​នឹង​ដោះ​ស្រាយ​មិន​ឃើញ​សោះ។

      អូនភា៖ បង​សុំទោស​ណា៎ តប​ទៅ​អូន​មហា​សែន​យឺត.សងឃឹម​ថា​អូន​ក៏​សុខ​សប្បាយ​ដែរ, បង​សុខ​ជា​ធម្មតា​ទេ។
      សាយ័ន្ត៖ ម៉េច​បាន​ជា​ទៅ​ធុញ​ថប់​នឹង​ជិវិត​នៅ​យួន​ទៅ​វិញ​ចឹង!​ហេហេហេ កុំ​គិត​វែង​អី រៀន​អោយ​តែ​ចប់​នឹង​អាល​បាន​ទៅ​ស្រុក​យើងវិញ!!!!

    • naryphing 1:30 am on September 17, 2008 Permalink | Reply

      love the song

    • សំណាង 10:05 am on September 17, 2008 Permalink | Reply

      thankss Naryphing for coming here and like my song, that is a sweet song i listen to this song every night.

    • vandakimseok 9:22 am on September 19, 2008 Permalink | Reply

      ល្បងខ្នាង! អាឡូវញុំមានសំនួរមួយចង់សួរល្បងបន្តិចទាក់ទង
      នឹងជំងឺ ពោះវៀនដុះខ្នែង តើវាកើតលើគ្រប់មនុស្សទាំងអស់
      រឺយ៉ាងម៉េច? ខ្ញុំលឺគេថាគ្រប់មនុស្សទាំងអស់មានពោះវៀនដុះស្នែងហ្នឹង​គ្រាន់តែវាតូចនិង ធំ​តើវាជាការពិតដែរទេ?
      ក្នុងករណីអ្នកជំងឺ មានអាការជឺពោះខ្លាំង ដល់យកទៅពេទ្យ(សង្ស័យ
      ពោះវៀនដុះស្នែង)ឆ្លុះគេថាពោះវៀនយើងខុសប្រក្រតី
      តើការដែលគាត់និយាយអញ្ចឹងមានន័យថាយើងមានពោះវៀន
      ដុះខ្នែងរឺអី? បើមានពោះវៀនដុះខ្នែងមែនតើវាចុកចាប់ជាហូត
      ហើយចុកចាប់ខ្លាំងទៀត​មែនទេ? ត្រូវតែវះកាត់រឺយ៉ាងម៉េច?​បើមិនវះកាត់ទេតើអាចធូរស្រាលវិញបានទេ?
      ព្រោះមិត្តខ្ញុំគេមានអាការដូចខ្ញុំរៀបរាប់ហ្នឹង តែគេអត់វះកាត់ទេ
      គ្រាន់តែស្អំទឹកកកស្រាប់តែអាការះគេធូរស្រាលបន្តិចម្តងៗជាលំ
      ដាប់, ៣-៤ ថ្ងៃក្រោយមកស្រាប់តែបាត់ឈឹង តើអាការនេះជាជំ
      ងឺពោះវៀនដុះខ្នែងរឺយ៉ាងម៉េច?​តើគេសំគាលពោះវៀនដុះខ្នែងតាម
      រយះអី? តើវាមានលក្ខណះសំគាល់យ៉ាងណាពេលយើង អេកូទៅ?
      អរគុណបង!ទុកជាមុន….

    • Posoky 6:36 am on September 22, 2008 Permalink | Reply

      ខានចូលមកលេងយូ ពេលមកដល់សុទ្ឋតែចំរៀងស្នេហា ដល់ករ ហាហា ហោ អា យូ?

    • កូនខ្មែរ 1:24 pm on September 26, 2008 Permalink | Reply

      ជំរាបសួរបងសំណាង!
      ម៉េចហើយភ្ជុំបិណ្ឌបានទៅវត្តណាខ្លះ?

    • សំណាង 4:39 pm on September 27, 2008 Permalink | Reply

      ល្បង​វណ្ណដា៖ សុំទោស​ណា៎ល្បង​ព្រើ​ប៉ុន្មាន​អាទិត្យ​ហ្នឹង​រវល់​ការ​ងារ​របស់​សមាគមន៍
      »ពោះ​វៀត​ដុះ​ខ្នែង​នរណា​ក៏​មាន​ដែរ​តែ​សំខាន់​គឺវា​រលាក​ឬ​អត់ បើ​វា​រលាក​ទើ​ប​វា​បង្ករ​អោយមាន​​អាការៈ​ឈឺ​ពោះផ្នែក​ក្រោមខាង​ស្តាំ…។
      »ពេល​មាន​អាការៈ​ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម​ឈៀង​ចាង​ស្តាំ​លក្ខណៈ​ធ្ងន់​ធ្ងរ​គួរ​នាំ​អ្នក​ជំងឺ​ទៅ​មន្ទី​រ​ពេទ្យ​ជា​បន្ទាន់ អេ​កូ​មើល​នឹង​ឃើញ​ច្បាស់​ថា​ជា​ជំងឺ​រលាក​ខ្នែង​ពោះវៀត​ឬអត់។
      »ករណីរ​បើ​ឆ្លុះ​ឃើញ​ថា​មាន​រលាក​ខ្នែង​ពោះវៀត​ហើយ​គឺ​ត្រូវ​តែ​វះ​កាត់។ បើ​មិន​ធ្វើ​ការ​វះ​កាត់​ទេ​វា​អាច​បង្ករអោយ​មាន​ផល​លំបាក​ទៅ​ថ្ងៃ​ក្រោយព្រោះ​កន្លែង​រលាក​នោះ​វា​នឹង​បង្ករ​អោយ​មាន​ខ្ទុរ​យ៉ាង​ច្រើន​ហើយ​បែក​ធ្លាយ​ពេញ​ពោះ ហើយ​លើក​នេះ​ត្រូវ​វះ​ពោះទាំង​មូល​ដើម្បី​លាង​ខ្ទុរ​ចេញ ហើយ​អត្រា​រស់​រាន​មាន​ជិវិត​គឺ​តិច​ណាស់ ចឹង​ហើយ​ពេល​ដឹង​ច្បាស់​ថា​មាន​រលាក​ខ្នែង​ពោះ​រៀន​ហើយ​គួរ​តែ​វះ​កាត់​អោយ​បាន​ទាន់​ពេល​វេលា។
      »ការ​វះ​កាត់​ពោះ​វៀន​ដុះ​ខ្នែង​មាន​ការ​ងាយ​ស្រួល​ជាង​ការ​វះកាត់​ផ្សេងៗ​ទាំង​អស់, ថ្មីៗ​នេះ​វាគេ​មាន​វិធី​វះ​កាត់ អង់​ដូស្កូប ជា​បច្ចេក​ទេស​វះ​កាត់​ទំនើប​មិន​បង្ករ​អោយ​មាន​ការ​ហូរឈាម​ពេល​វះ មាន​ន័យ​ថាមិន​ប្រើ​កាំបិត​វះ​កាត់​ស្បែក​សាច់​របស់​អ្នក​ជំងឺ ហើយអ្នក​ជំងឺមិន​បាច់​សំរាក​នៅ​មន្ទីរ​ពេទ្យ​យូរ​ទេ។
      » អ្នក​ណា​ក៏​មាន​ខ្នែង​ពោះ​វៀន តែ​បើ​វា​អត់​មាន​រលាក​គួរ​តែ​កុំ​ថះ​កាត់​វា​ចេញ ព្រោះ​វា​ក៏​មាន​តូនាទី​សំរប​សំរួល​មួយ​ចំនួន​ក្នុង​ផ្លូវ​អាហារ។
      ……..សូមអរគុណ​ល្បង​ដែល​បាន​មាន​សំនួរ………….
      បងPosoky៖ ហេហេ….ប្រ​ហែល​ជា​មាន​ស្នហា​ហើយ​បង​បាន​ជា​ដាក់​ចំរៀង​ស្នេហា​ចឹង… បង​ទៅ​ណា​យូរ​ម្លេះ​អត់​ឃើញ​ចូល​មក​អើត​មើល​ខ្ញុំ​សោះ។
      កូន​ខ្មែរ៖ បាទ!​សួរស្តី​កូន​ខ្មែរ !នៅ​នេះ​អត់​មាន​វត្ត​ផង​មិន​ដឹង​ថា​ត្រូវ​ទៅណា។ គិត​ថា​មិន​បាន​ទៅ​ណា​ទេ​តែ​ប្រ​ហែលជា​ទូរស័ព្ទ​ទៅ​លេង​ដូនតា​វិញ​ល្អជាង………កិកិកិ
      ល្បង​ទៅ​បាន​ប៉ុន្មាន​វត្ត​ហើយ​ហ្នឹង?​

  • ផ្តាសាយវាយប្រហារខ្ញុំម្តងទៀត 

    សំណាង 9:22 am on August 31, 2008 Permalink | Reply

    ម្តង​នេះ​ប្រ​ហែលជា​ធ្ងន់​ធ្ងរជាង​លើក​មុន​បន្តិច​ព្រោះអី​ដូចជា​មាន​រោគសញ្ញា​មិន​​ស្រួល​ទាល់​តែ​សោះ។

    ប៉ុន្មាន​ថ្ងៃ​មុន​មិន​ដឹង​ជា​មូល​ហេតុអី​ស្រាប់​តែ​យប់​ឡើង​ ឈឺ​ក គេង​មិន​បាន​ លេប​ទឹក​មាត់​សឹង​មិន​រួច (រលាក​បំពង់​ក និង មាន​ឆ្លង​បាក់​តេរី) ព្រឹក​ឡើង​លេប​ថ្នាំ (Antibiotics)អស់២​គ្រាប់​ រួច​ទៅ​ពេទ្យ(ចុះ​ស្តារ)​ មិន​បាន​និយាយ​ស្តី​រក​អ្នកណាទេ ព្រោះ​ក​ខ្ញុំ​ឈឺ​ជិត​ដាច់ហើយ។

    ពេល​មក​វិញ​មិន​ហ៊ាន​ញ៉ាំ​របស់​អី​រឹង​ទេ​ខ្លាច​ឈឺ​ថែម ក៏​ផ្តាំ​អោយ​មិត្ត​ភ័ក្ត្រ​ដាំ​បបរ​អោយ​ញ៉ាំ។ សំរុក​លេប​ថ្នាំ​អស់២​ថ្ងៃ​ឃើញ​ថា​ស្ថានភាព​ឈឺ​បំពង់​ក​បាន​ធូរ​ស្បើយ​តែ​វា​បែរ​ទៅ​ជា​មាន​រោគ​សញ្ញា​ផ្តាសាយ​ ហៀរ​សំបុរ,​តឹង​ច្រមុះ,ក្តៅ​ភ្នែក,​ក្អក… ពេល​នេះ​ថ្នាំ​ត្រូវ​បាន​បន្ថែម។

    ខ្ញុំ​មិន​ចង់​លេប​ថ្នាំ​ទេព្រោះពេល​លេប​ម្តងៗ​ខ្ញុំ​ងងុយ​គេង​​មិន​អាច​ធ្វើ​អី​កើត​ទេ។

    ម៉ាន​ង៉ៃ​ហ្នឹង​មក​ពី​ពេទ្យ​វិញគេង​រហូត​មិន​ដែល​បាន​ទៅ​ណា​មកណា​សោះ។

     
  • បន្តោងសោរអាថិ៍កំបាំង 

    សំណាង 5:43 am on August 26, 2008 Permalink | Reply

    មិន​ដឹ​ថា​ខ្ញុំ​ភ្លេច​មិន​ចាំ ឬ​ក៏​មាន​អ្នក​ណា​ផ្ញើរ​របស់​មួយ​នៅ​ក្នុង​កាបូប​ស្ពាយ​សំរាប់​ដាក់​ឯកសារ​ទៅ​សាលា​របស់​ខ្ញុំ។

    ខ្ញុំ​មិន​ដឹង​ថា​របស់​នោះ​នោ​ក្នុង​កាបូប​ខ្ញុំ​តាំងពីពេលណា​មក​ទេ។

    របស់​នោះ​គឺ​បន្តោង​សោរ​មួយ​ដែល​ជា​ចម្លាក់​ឈើ​ធម្មតា​ គេ​ឆ្លាក់​និង​រចនា​ជា​រូប​កូន​ក្រមុំ​វៀតណាម។

    បន្តោង​សោ​នោះ​គ្មានអី​គួរ​អោយ​ចាប់​អារម្មណ៍​ទេ តែ​អ្វី​ដែល​ខ្ញុំ​ឆ្ងល់​រក​នឹក​មិន​ឃើញ​នោះ​គឺមិន​ដឹង​អ្នក​ណា​ជូន​ខ្ញុំ​ ឬ ក៏​មាន​អ្នក​ណា​ផ្ញើរអោយ​ខ្ញុំទុក​អោយ…..

    ……..ខ្ញុំ​ខំ​រក​នឹក​ដែរ​តែ​នៅ​តែ​រក​នឹក​មិន​ឃើញ…..

     
    • sphea 1:45 pm on August 26, 2008 Permalink | Reply

      សង្ឃឹមថាការសង្ស័យនឹងលេចឡើងក្នុងពេលឆាប់ៗ!

    • សំណាង 3:07 pm on August 26, 2008 Permalink | Reply

      មិន​ដឹង​ថា​លេច​ឡើង​ឬ​ក៏​អត់​ព្រោះ​បង​អត់​សូវ​ចាប់​អារម្មណ៍​ផង អាឡូវ​ព្យួរ​វា​ចោល​មួយ​កន្លែង……. បើ​មាន​និស្ស័យ​ប្រហែល​ជា​អាច​រក​ម្ចាស់​ឃើញ..ហេហេ

    • រជ្ជនី​ 4:09 am on August 27, 2008 Permalink | Reply

      សុទ្ធ​តា​មាន​និស្សយ័​ទៀត​!

    • សំណាង 4:37 am on August 27, 2008 Permalink | Reply

      សង្ស័យ​អី​ទៀត​ហើយអូន! បង​ដូចជា​ត្រូវជាប់​ពិរុទធ្ងន់​ធ្ងរ​ម៉ង​ហ្នឹងណា!!
      កិកិកិ

    • sphea 6:56 am on August 27, 2008 Permalink | Reply

      អាហ្នឹង​ប្រហែល​​គេ​មិន​ហៅ​និស្ស័យ​ទេ​ដឹង??
      ហេតុ​អ្វី​ចាំ​បាច់​និយាយ​ពាក្យ​​«​កិ​កិ​កិ​កិ​»​នេះ​ធ្វើ​អី??

    • សំណាង 9:58 am on August 27, 2008 Permalink | Reply

      ម៉េច​ក៏​អូន​ឆ្ងល់​ពាក្យ​”កិកិកិកិ”​ហ្នឹងទៅ​វិញ.
      បើ​មិន​មែន​ហៅ​ថា​និស្ស័យ​ចុះ​វា​ជា​ស្អី​ទៅ​វីញ​ទៅ???

    • sphea 3:30 pm on August 27, 2008 Permalink | Reply

      មិន​មាន​អី ទេ​តែ គ្រាន់​តែ ឆ្ងល់​ថា​ហេតុ​អ្វី​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​និយាយ​ពាក្យ​នេះ​ណាស់!
      និស្ស័យរឺ​មិន​មែន!!!?

    • vandakimseok 5:07 am on August 29, 2008 Permalink | Reply

      បងភ្លេចហើយមែនទេ?​កាលនោះនាងហ្វឿងអោយរបស់អានុស្សាវរីយ៍​ហ្នឹងដល់បងនោះ!
      ????​បែកតាប៉ុន្មានខែសោះ​ចង់ភ្លេចមែនទេ?​ល្បងឯង!
      ហាស​ហា​កិក​កិកិ​!!!!
      បន្តោងសោរនោះស្អាតណាស់បង!

    • សំណាង 8:26 am on August 31, 2008 Permalink | Reply

      ល្បង​ដូចជា​ចាំ​ច្រើន​ជាង​ខ្ញុំ​ទៀតណ៎!ហេហេ ប្រ​ហែល​ទៅ​លួច​មើល​នាង​ហ្វឿង​ជូន​បន្តោង​សោរ​អោយខ្ញុំទេ​ដឹង។
      បន្តោងសោរ​ហ្នឹង​ស្អាត​មែន​ទេ!ចឹង​ចាំ​ខ្ញុំទៅ​ស្រុក​វីញ​ខ្ញុំ​ជូន​ល្បង​ទោ​ចុះ!! កិកិកិ

    • រ៉ាមណា 8:09 am on September 2, 2008 Permalink | Reply

      យើស​បង​ខ្ញុំ មាន​ស្នេហ៍​មុខ​ណាស់​ណ៎​បាន​ជា​ទទួល​បាន​កាដូ​អាថ៍កំបាំង​មួយ​នេះ មើល​បងឯង​មាន​មើល​គ្រប់​ជ្រុងជ្រោយ​នៅ​ ក្រែង​ល៎​គេ​លាក់​ពាក្យ​សារភាព​ស្នេហ៍​នៅ​ជ្រុង​តូច​មួយ​អីណា​ រក​មើល​អោយ​សព្វ​ទៅ​ :P

    • សំណាង 5:35 am on September 3, 2008 Permalink | Reply

      ហេហេហេ! រក​អស់​ហើយ​អូន បង​កំពុង​តែ​រក​ម្ចាស់​វា​ហ្នឹងណា! មិន​ដឹង​អ្នកណា បើ​បាន​ជា​អោយ​កាដូ​ហើយ​ម៉េច​មិន​អោយ​ដំដឹង​អី​តិច​មក​ស្រួល​បង​ទៅ​អរគុណ​ដល់​កន្លែង​តាម៉ង!!!

    • naraths 2:04 am on October 12, 2008 Permalink | Reply

      គ្មាន​អ្នក​ណា​ក្រៅ​ពី​កាហ្វឿង​ទេ ចេះ​ឆ្ងល់​ទៅ​កើត…

    • សំណាង 5:20 am on October 12, 2008 Permalink | Reply

      មិន​ដឹង​ថា​មួយ​ណាព្រោះ​ច្រើន​ពេក​ហ្នឹងណា!

  • ​ស្តាយ​ថ្ពាល់​ស្តាំ (សាមុត) 

    សំណាង 8:05 am on August 18, 2008 Permalink | Reply

    ស្នេហា​ដែល​មិន​ច្បាស់​ក្នុង​ចិត្ត ចុង​ក្រោយ​គឺ​មាន​តែ​នាំ​ម​កនូវ​ក្តី​សោកា ការ​ស្តាយ​ក្រោយ អ្វី​ៗ​វា​បាន​ហួសអស់ទៅ​ហើយ មិន​អាច​វិល​ត្រលប់​ម​កវីញ​បាន​ឡើយ។
    បង​ជា​កូន​ប្រុស បង​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​លើ​គ្រួសារ មាន​សច្ចភាព មិន​អាន​កែ​ប្រែ​ពាក្យ​សម្តី​តាម​ចិត្ត​ខ្លួន​ឯង​បាន​ទេ បងត្រូវ​តែ​គិត​អនាគត​របស់​នារី​ម្នាក់​ដែល​បង​បាន​សន្យា​ថា​នឹង​មើល​ថែ​នាង​អស់​មួយ​ជិវិត។

    បង​នៅ​តែ​ស្រឡាញ់អូន​ពេញ​បេះ​ដូង​ បង​ស្ទើរ​តែ​ដុត​ចោល​រោងការ​ដែលកំពុង​តែ​រៀប​ចំ​ដើម្បី​រៀប​ការ​បង​និង​នារី​ម្នាក់​ដែល​មិន​មែន​ជា​អូន ហើយ​នារី​នោះ​ជា​នារី​គួរ​អោយ​អាណិត។ បង​ត្រូវ​រក្សា​សច្ចភាព​បង​និង​គ្រួសារ​បង ព្រោះ​បង​ជា​កូន​ប្រុស។

    ពេល​បង​ចូល​រោង​ការ​ទើប​អូន​ឆ្លើយ​ថា​អូន​ស្រឡាញ់​បង ហេតុ​អ្វី​ពាក្យ​ដ៏​សែន​មាន​ន័យ​នេះ​មិន​បន្លឺ​អោយ​នង​បាន​បាន​ដឹង​មុន​ពេល​បង​ចូល​រោង​ការ? ហេតុ​អ្វី​ពេល​បង​សុំ​ស្នេហ៍​អូន​ អូន​មិន​ព្រម​ប្រណី?

    អ្វី​ៗ​បាន​ហួស​អស់ទៅ​ហើយ បង​សុំ​លាអូន​ចូល​រោង​ការ​ដើម្បី​បំពេញ​មុខ​ជា​កូន​ប្រុស​ក្នុង​គ្រួសារ កិត្តិយស​គ្រួសារ​វា​ធំ​ជា​ស្នេហា​របស់​យើង​ណាអូន។

    អនុស្សារិយ៍បង​និងអូន​ទុក​ជា​ក្តី​សុបិន្ត​ដ៏​មាន​ន័យ​សម្រាប់​យើង​ទាំង​ពីរ​ទៅចុះ។

    រវាង​បង​និង​អូន​គ្មាន​អ្នក​ណា​ខុសទេ មាន​តែពាក្យ​ថា​សោក​ស្តាយ​ប៉ុណ្ណោះ……………….

    ” នេះ​គ្រាន់​តែ​អារម្មណ៍​របស់​ខ្ញុំ​មាន​លើ​បទចំរៀង​ប៉ុណ្ណោះ

    =========================

     
    • vandakimseok 10:49 am on August 21, 2008 Permalink | Reply

      បង​រឿងនេះញ៉ុមបានអាន ជាប្រលោមលោករួចហើយ ៨ឆ្នាំមុន កំសត់ណាស់ មានអត្តន័យ និង​អត្តរស មហិមា អានហើយខ្ញុំជៀស
      មិនរួចពីការសរសើរមិនដាច់ពីមាត់ដល់អ្នកនិពន្ធដ៏កំពូលមានថ្វីដៃ
      គង្គ ប៊ុនឈឿន
      រឿងនេះជារឿងពិតកើតឡើងនៅស្រុក ស្គន់ ខេត្តកំពុងចាម
      គាត់ទាំងពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា ខាងបុរសមករៀន
      នៅភ្នំពេញស្នាក់នៅផ្ទះខាងស្រី………
      ដល់នៅយូរៗទៅ ចាប់ចិត្តប្រត្តិព័ទ្ធ​លើប្អូនស្រីជីដូនមួយ…
      …..បើចង់ច្បាស់សូមកុំភ្លេចរកជាវអាន ភាគ​១រឿងសែនស្តាយថ្ពាល់ស្តាំ
      និង ភាគពីរ រឿង មុខបងអូន ស្នេហ៍មុខម៉ែអូនស្អប់
      ល្អមើលរកទីបំផុតគ្មាន…..។

    • Sreyphea! 12:48 pm on August 21, 2008 Permalink | Reply

      ដូច​ ជា​មិន​ដែរ​លឺ គេ​និយាយ​ពី​រឿង​ខាង​លើ​ដែល​បងVanna និយាយ​សោះ?
      ប្រហែល​ជា​មក​ពី ខ្្ញុំ​មិន​សូវ​ទិញ រឿង​មើល​មិន​ដឹង?
      ៌ឥឡូវ​រឿង​ពី​មុន​ទៅ រក​សឹង​ថា​មិន​មាន​ទេ​មិន​ថា​តូប​ណា​ក៏ ដូច​តូប​ណា​ដែរ។
      ថ្ងៃ មុន​សួរ​គេ​ពី មរណៈភាព​នៅ អារញ្ញ​តែ គេ​ថា​រឿង​ចាស់​ហើយ​គឺ អត់​មាន​ទេ!
      ដូច​នេះ បើ​ចង់​ទិញ រឿង​ចាស់ៗ​ទល់​តែ ចំនាយ​ពេល​យូរ​ទើប​បាន!

    • សំណាង 2:15 pm on August 21, 2008 Permalink | Reply

      កាល​ខ្ញុំ​នៅ​រៀនឯ​អំពេញ​ក៏​ចូល​ចិត្ត​អាន​ប្រលោម​លោក​របស់​លោក​ គង្គ ប៊ុន​ឈឿន​ដែរ តែអាឡូវ​អត់​មាន​ប្រលោម​លោក​អាន​សោះ។ មួយវិញ​ទៀត​បង​ចូល​ចិត្ត​ស្តាប់​បទ​ចំរៀង​របស់​គាត់ ព្រោះ​បទ​របស់​គាត់​ពោរ​ពេញ​ដោយ​អត្ថន័យ​យ៉ាង​ជ្រៅ។
      ទាំង​អត្ថន័យ​ទាំង​បទ​ភ្លេង​ខ្ញុំ​ពេញ​ចិត្ត​ទាំង​អស់!

      ចឹង​តួរ​អង្គ​ក្នុង​រឿង​ហ្នឹង​ជា​និស្សិត​ទៅ​រៀន​នៅ​ភ្នំ​ពេញ​ទេអី ស្មាន​ថា​ជា​និស្សិត​មក​រៀន​នៅ​យួន…កិកិកិ

      នៅ​មាន​បទ​មួយ​ទៀត​គឺ​បទ “ស្តាយ​ជំនូន​ជូនម៉ែទៅ​ស្តី” បទ​ហ្នឹង​ក៏​ត្រូវ​ចិត្ត​ខ្ញុំ​ដែរ…ពិរោះ​ម៉ង​ហ្នឹងណា!

    • SAYON 5:07 pm on August 22, 2008 Permalink | Reply

      តើហេតុអ្វីបានជាស្តាយតែខាងស្តាំ?
      បើខ្ញុំវិញខាងណាក៏ស្តាយដែរ បើមិនបាននោះ!ហេហេ
      តើមានអ្នកបកស្រាយបានទេ?

    • សំណាង 4:13 am on August 23, 2008 Permalink | Reply

      តាម​បង​គិត​ប្រ​ហែលជា​នារី​នោះ​មាន​ថ្ពាល់​ឆ្វេង​មិន​ស្អាត​ទេដឹង បើ​មិន​ចឹង​ទេអាច​ថាថ្ពាល់​ឆ្វេង​និង​ថ្ពាល់​ស្តាំ​រសជាតិ​ខុសគ្នា
      បើ​មិន​ចឹង​ទេគឺ​មាន​តែ​​នារី​នោះ​អត់​មាន​ថ្ពាល់​ឆ្វេង………
      (ចេះ​តែ​ស្មាន​ទៅ…)

    • sphea 6:41 am on August 23, 2008 Permalink | Reply

      ឥឡូវ​នេះ ខ្ញុំ​សូម​បង​ស្រាយ​តាម​អ្វី ដែល​ខ្ញុំ​បាន​ដឹង​ពី អ្នក​ដែល​រស់​នៅ ជា​មួយ​ខ្្ញុំ​គេ​ប្រាប់​ខ្ញុំ!
      ហេតុ​អ្វី បាន​ជា​អ្នក​និពន្ធ​ដាក់​ចំនង​ជើង​ថា​«​ស្តាយ​ថ្ពាល់​ស្តាំ​?​រឺ​ស្តាយ​ថ្ពាល់​ស្តាំ​នោះ!»
      បើ​បក​ស្រាយ​បង​សំណាង​ស្តាប់​ទៅ ដូច​ជា​មិន​ទំនង​សោះ!​
      ថ្ពាល់​ស្តាំ​ជា​ថ្ពាល់​ពិសេស​ជាង​ថ្ពាល់​ឆ្វេង​ហើយ​ម្យ៉ាង​ទៀត​ជា​ថ្ពាល់​ដែល​តំណាង​អោយ​សេចក្តី ស្មោះ​ស្មគ្រ័​នៃ គូ​ស្នេហ៍​មួយ​រូបៗ។​សរុប​ទៅ ថ្ពាល់​ស្តាំ​ជា​ថ្ពាល់​ពិសេស​សំរាប់​ស្នេហា!
      ដឹង​តែ ប៉ុន​ហ្នឹង​លើស​ពី នេះ​ទៀត​គឺ​អត់​ជ្រាប​ទេ!
      សូម​សរសើរ​ដល់​បង​សាយណ័​ដែល​បាន​លើក​សំនួរ​ដ៏​ល្អ​មក​សួរ!

    • vandakimseok 9:04 am on August 23, 2008 Permalink | Reply

      ហេតុអ្វីស្តាយថ្ភាល់ស្តាំ? នេះជាសំនួរដ៏ល្អដែលខ្ញុំពីមុនក៏ឆ្ងល់ដែរ!
      ថាហេតុអ្វី​លោកស៊ិន ស៊ីសាមុតស្តាយតែថ្ពាល់ស្តាំ?​មិនស្តាយអាឆ្វេងផងទៅ?

      តាមពិតគឺអញ្ចេះទេ​ចិត្ត​ជាឈ្មោះ​តួអង្គប្រុសក្នុងរឿងនោះ​ឯតួស្រីឈ្មោះ​អាមុំ(ខ្ញុំចាំមិនសូវច្បាស់ទេ)
      តាំងពីចិត្តលួចស្រលាញ់អាមុំមកគេមិនដែលនិយាយប្រាប់អោយអាមុំ
      ដឹងឡើយ​រាល់ពេលចិត្តបង្រៀនអាមុំ​(បង្រៀនគួរពេលនៅផ្ទះ)ចិត្តតែងលួចបន្លឺបង្កប់ពាក្យស្នេហា តែអាមុំមិនដឹងខ្លួនទេ(ឧទាហរណ៍
      គេបង្រៀនអាមុំថា​បើចង់ដឹងជំរៅទឹកត្រូវដកដើមព្រលិតមកវាស់
      តែ​ដើម្បីដឹងជំរៅចិត្តអាមុំធ្វើម៉េញទៅហ្ន?
      ថ្ពាល់ដ៏សែនក្រហម របសើនារីវ័យ​16ឆ្នាំនរណាមិនគ្រឺត?
      (សំដីរបស់ចិត្ត)​រាត្រីមួយនៅឯស្រុកមានរវល់ពិធីបុណ្យ​ម្តាយអាមុំ
      ទៅចូលរួមទុកតែ ចិត្ត​និង អាមុំនិងប្អូនៗអោយនៅផ្ទះ
      អាមុំអង្គុយខាងក្រៅផ្ទះតែម្នាក់ឯង រាត្រីខែភ្លឺនាងប្រហែលកំពុងគិត
      អ្វីម្យ៉ាង រឺ នាងកំពង់នឹកដល់ឪពុកនាងក៏មិនដឹងដែលបានស្លាប់ទៅ
      មិនយូរប៉ុន្មាននោះ។
      ពេលកំពុងតែអណ្តែតអណ្តូង ស្លុងអារម្មណ៍ ចិត្តក៏ដើរមកដល់
      ឃើញផ្ពាល់នាងពណ៌ក្រហមព្រឺងៗ គេក៏បានអោនថើបផ្ពាល់ខាង
      ឆ្វេងនាងមួយខ្សឺត ធ្វើអោយនាងភ្ញាក់ខ្លួនងើបឡើង ទះចិត្តមួយ​កំផ្លៀង…………ចាប់ពីពេលនោះមកនាងមិនដែលនិយាយ
      រកចិត្តទេអស់រយះពេលប្រហែល​៣ខែក្រោយទើបនាងនិយាយ
      រកនាយខ្លះៗ…….។
      ចាប់ពីពេលនោះមកគេទាំងពីរក៏ល្អូកល្អឺន និយាយលេបខាយអោយ
      គ្នាប្រលែងគ្នាគ្រប់ពេល…ដោយច្បាស់ចិត្តថាស្រលាញ់ខ្លួនហើយ
      ចិត្តក៏អោយម៉ែឪមកចូលដណ្តឹងនាង តែអកុសលបែរជា​នាងប្រកែកទៅវិញ……..បន្ទាប់មកដោយសារឈឺចិត្ត​គេក៏
      អោយម៉ែចូលដណ្តឹងអ្នកផ្សេងមករៀបការវិញគឺនៅពេលនោះហើយ
      ដែលអាមុំបានផ្ញើសំបុត្រមកអោយចិត្តមានអត្តន័យថា​(តាមពិតអូន
      ស្រលាញ់បងណាស់តែមានគេមកគំរាម ហាមអូន​មិនអោយរៀបការជាមូយបងឡើយ​សូមទោសផងបងអើយ ជាតិ
      នេះហួសហើយបើមានជាតិក្រោយសូមជួបចុះ) ពាក្យទាំងនេះហើយដែលធ្វើអោយចិត្តកំពុងរៀបការស្ទើក្លាយជា
      មនុស្សឆ្កួត ចង់ដុតរោងការចោល ធ្វើអោយគេនឹកឃើញថ្ពាល់
      ឆ្វេងដែលគេបានថើប និងថ្ពាល់ស្តាំដែលគេស្តាយមិនបានថើប
      ដូច្នេះហើយដែលគេអោយលោក គង់ ប៊ុនឈឿន តែងបទចំរៀង
      នេះឡើង។
      នៅមានត….

    • សំណាង 11:31 am on August 23, 2008 Permalink | Reply

      ចឹង​ទេ​អី! ណាដឹង​បើ​អត់​បាន​អាន​ផង!
      តាម​មើល​ល្បង​រៀ​បរាប់​ចឹង​ទៅ​ដូចជា​ពិរោះ​ដែរ​ហ្នឹង!!
      កិកិកិ

    • SAYON 8:57 am on August 24, 2008 Permalink | Reply

      ម៉ែន!!! តាមអត្ថន័យរឿងនេះគឺ ចង់បញ្ចាក់ពីការសោកស្តាយរបស់ចិត្ត
      រឿងរបស់លោក គង្គ បុនឈឿន ពិតជាមានអត្ថន័យណាស់!
      តែខ្ញុំសូមបកស្រាយបន្ថែម តែមិនមែនសុទ្ធតែត្រូវគ្រប់គ្នានោះទេ!
      ជាទូទៅមនុស្សដែលមានចិត្តលើគ្នា ច្រើនតែចូលចិត្តលែបខាយដាក់គ្នា
      ឌឺដងដាក់គ្នាដូចស្អីអីចឹង! លុះពេលស្រលាញ់គ្នាពួកគេចូលចិត្ត និយាយ
      លែមៗ តិចៗ ដែលអាចស្តាប់តែ២នាក់គ្នាគេ!! ពេលដែលដើរលេង
      ជាមួយគ្នាភាគច្រើននារីច្រើនតែងតែដើខាងឆ្វេងដៃបុរស ព្រោះគេអាច
      ស្តាប់ពាក្យពេចន៏របស់បុរសច្បាស់ជាង(ភាគច្រើនត្រចៀកខាងស្តាំ
      រសជាងខាងឆ្វេង) ជាហេតុធ្វើអោយខាងបុរសមានឪកាសនែបនិត្យ
      ខាងស្តាំជាង! ក្នុងរឿងនោះចិត្តមានបំនងថើបមុំ តែបើដើរទៅខាងស្តាំ
      ខ្លាចនាងមុំដឹងខ្លួន ទើបលួចថើបខាងឆ្វេងវិញ!
      នេះគ្រាន់ជាការវិភាគ១ភាគបុណ្ណោះ បើនឹកឃើញទៀតចាំសរសេរទៀត!

    • សំណាង 12:46 pm on August 24, 2008 Permalink | Reply

      អីយ៉ា! សុទ្ឋតែ​អ្នក​វិភាគ​យ៉ាង​ចំណានទាំងអស់ ថែមទាំង​បទ​ពិសោធន៍​ទៀត​ផង !! អនិច្ចារ​តែ​ខ្ញុំ​អត់​ដឹង​អី​សោះ!

      ស្តាប់​អ្នក​ទាំងអស់​គ្នា​បរិយាយ​ទៅ​ដូ​ចជាជក់​ចិត្ត​មែន​ទែន!!

    • Khmer blog 5:46 am on August 27, 2008 Permalink | Reply

      Hi bong Samnang!
      your blog is good now!
      never see you to visit me soss.
      baeb rovol khlang nass hoey mel tov.

    • សំណាង 10:20 am on August 27, 2008 Permalink | Reply

      hi កូន​ខ្មែរ
      រវល់​មែន​ហ្នឹងណា!មិន​បាន​ចេញ​ទៅ​លេង​ផ្ទះអ្នកណា​ម៉ាន​ទេ​ឡូវ​ហ្នឹង!
      រវល់​ការ​ងារ​ប្រទេសជាតិតិច(និយាយ​លេង កុំ​ច្រឡំ​ថា​ខ្ញុំ​ទៅ​ធ្វើ​នយោបាយអី​ណា)

      កំពុង​តែ​ចុះ​ស្តារ​នៅពេទ្យ​ចឹង​ហើយ​អត់​សូវ​មាន​ពេល​ទៅ​ណា​ទៅ​ណី!

    • vandakimseok 4:59 am on August 29, 2008 Permalink | Reply

      សុំទោសតួស្រី​មិនមែនឈ្មោះ​អាមុំទេ​គឺ​ឈ្មោះ​អាស្រី
      សុំទោសកំហុសបញ្ចេកេទស…
      កិកិកិ

    • សំណាង 8:31 am on August 31, 2008 Permalink | Reply

      យ៉ាប់​ណាស់​ល្បង​វណ្ណដា​នេះ ខ្ញុំ​ខំ​តែ​ស្លុងអារម្មណ៍​ទៅ​លើ​អាមុំ​ តែអា​ឡូវ​ទៅជា​អា​ស្រី​ណា​ណោះ​ទៅ​វិញ។

    • SAYON 5:34 am on September 3, 2008 Permalink | Reply

      តាមពិតទៅ ហៅអាមុំក៏បានដែរព្រោះអត់មានប្តីផង! នៅភូមិខ្ញុំបើហៅ
      អាមុំអត់ងាកបានន័យថាមានប្តីហើយ គេអត់ចាប់អារម្មណ៏អ្នកណាទេ!ហេហេ

    • vandakimseok 10:30 am on September 22, 2008 Permalink | Reply

      ម៉្យាងដែលហ្ន៎ ល្បងសាយ័ន! អោយតែហៅមិនងាកសុទ្ធតែមានប្តី
      សីហើយមែនទេ? កិកិកិ!!!

    • asianteenaer 5:20 pm on October 9, 2008 Permalink | Reply

      wow, thatt is the good blog and I learn alot from this blog. thanks for your sharing with all people who interested in creating blog…..

  • សម្រស់​នាង​ចែវ​ទូក(សាមុត) 

    សំណាង 3:16 pm on August 16, 2008 Permalink | Reply

    វាសនា​មនុស្ស​មិន​ដូច​គ្នា​ទេ, កើត​មក​មិន​បាន​គ្រប់​លក្ខណៈដូចអ្នកដទៃ​ គួរអោយ​អាណិត​អាសូរ​នាង។ ក្នុង​នាម​ជាកូន​កសិករ​ ប្រ​កប​របរ​ជា​អ្នក​អុំទុក​ចំលង​ភ្ញៀវទៅ​មក, ទោះ​បីជា​អូន​ក្រ​ធន​តែ​អូន​មាន​ចរិយា​មាយាទ​ល្អ​គួរ​បេតី។ រឿង​ដែល​គួរ​អា​សូរ​នាង​ទៀត​នោះ​គឺ​នាង​គ​និយាយ​មិន​រួច,បាន​ត្រឹម​តែ​សម្លឹង​ភ័ក្ត្រា​ដ៏​សែន​ស្រគត់ស្រគំ​របស់​នាង​ តែ​បង​មិន​អាច​ឆ្លើយ​ឆ្លង​វាចា​ទៅ​មក​រក​នាង​អោយ​ដូច​តាម​ក្តី​ប្រាថ្នា​បាន​ទេ។ តើ​ផល​កម្ម​អ្វី​ទើប​អោយ​រូប​ស្រី​មាន​ពារ​បែប​នេះ….

    ឱ!ស្ទឹង​សង្កែ​សូម​អ្នក​ជួយ​ថែ​ស្នេហ៍​ខ្ញុំ​ផង,ជាតិ​នេះ​បង​ប៉ង​ប្រា​ថ្នា​តែ​លើ​រូប​កែវ​ជិវ៉ា​ ទោះ​បី​ជា​មេឃ​រលំ​ភ្នំ​រលាយ​បង​នៅ​តែ​ស្នេហ៍​អូន​លុះ​ដង្ហើម​ចុង​ក្រោយ……

    នេះ​គ្រាន់​តែ​ជា​អារម្មណ៍​របស់​ខ្ញុំ​មាន​លើ​បទ​ចំរៀង​ប៉ុណ្ណោះ។

     
    • sphea 11:44 am on August 17, 2008 Permalink | Reply

      Bong! why can’t listen it?
      Your new two songs they can’t play!
      I did not know how can I listen them.
      Can you repair them again!
      so I did not why?

    • សំណាង 12:59 pm on August 17, 2008 Permalink | Reply

      here bong can listen to it,ok bong’ll repair it again!

    • សំណាង 1:07 pm on August 17, 2008 Permalink | Reply

      បង​បាន​កែ​វា​ម្តង​ទៀត​រួច​ហើយ! នៅ​នេះ​បង​ស្តាប់​វា​បាន​តើ! បង​អោយ​មិត្ត​ភ័ក្ត្រ​បង​ស្តាប់​ក៏​បាន​ដែរ!​ អូន​សាក​ស្តាប់​ម្តង​ទៀត​មើល​មើល៍!

    • sphea 1:25 pm on August 17, 2008 Permalink | Reply

      ok!បាន​មិន​បាន​ក៏​មិន​អី ដែរ!

    • SAYON 3:29 pm on August 17, 2008 Permalink | Reply

      បងក៏ស្តាប់បានដែរ!ពិរោះ!!!

    • សំណាង 8:13 am on August 18, 2008 Permalink | Reply

      មែន​ហើយ​ ប្រហែ​លម៉ាស៊ីន​អូន​មាន​បញ្ហាអី​ទេដឹង!
      ចំពោះ Link សំនួរ​ចម្លើយ​អំពី​ មហារីក​ខួរ​ក្បាល​ក៏​នៅ​តែ​អាច​ភ្ជាប់​បាន​តែ បង​ដូចជា​សង្ស័យ​ថា​ម៉ាស៊ីន​អូន​មាន​បញ្ហា!

      អរគុណ sayon ដែល​បាន​ចូល​មក​លេង​ផ្ទះ​បង!

    • SAYON 4:52 pm on August 18, 2008 Permalink | Reply

      ខ្ញុំចូលរាល់តែថ្ងៃហ្នឹង!!!តែផ្នែកថ្នាំខ្ញុំអត់សូវមានមតិទើបមិនបាន បញ្ចេញ យោបល់!!
      ចំនែកផ្នែកបទចំរៀងខ្ញុំមានចំនូលចិត្តដែរ ពិសេសបទត្រូវរឿង!ហេហេ

    • សំណាង 4:07 am on August 19, 2008 Permalink | Reply

      អូ! ចុះ​បទ​នេះ​ត្រូវ​រឿង​ដែរអត់? ប្រ​ហែល​ជា​ត្រូវហើយ​មើល​ទៅ! ហេហេហេ!!!

  • ចិត្ត​ឥត​សង្ឃឹម (ស៊ីន ស៊ីសាមុត) 

    សំណាង 7:56 am on August 16, 2008 Permalink | Reply

    បទ​ពិរោះរបស់​ខ្ញុំ! ទាំងទឹក​ដម​សំនៀងទាំង​បទ​ភ្លេង និង អត្ថន័យ​ត្រូវ​ចិត្ត​ខ្ញុំទាំងអស់។

    មាន​បទ​របស់​លោក​អ៊ំសាមុត​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​ចូល​ចិត្ត

    ============================

     
    • sphea 3:03 pm on August 16, 2008 Permalink | Reply

      ខ្ញុំ​ថា​ហើយ​ថា​ទៀត​ណា​​បង!​រឿង​កន្លង​ហួស​ហើយ​
      ម៉េច​ក៏​នៅ គិត​វា​ទៀត​បង!
      គេ​ទៅ ហើយ​អោយ​គេ​ទៅ ចុះ​ទោះ ចិត្ត​ខំ​ស្រែក​ថា​
      ឥត​មាន​សង្ឃឹម​យ៉ាង​ណា​ក៏​គេ​មិន​ត្រឡប់​វិញ ដែរ!
      រឿង​អីតត​កាល​ទុក​វា​ជា​ពពក​ខ្មៅ​មួយ​ចុះ​ណា​បង!​
      ពេល​ពពក​ខ្មៅ រសាត់​ចេញ គឹ​ចូល​ពពក​ស​ហើយ​ណា​បង!​
      «​ចិត្ត​អើយ​ម៉េច​ក៏​ឆាប់​ស្រែក​ថា​ឥត​សង្ឃឹម​ម្ល៉េះ?»
      អត់​ដឹង!!!!

    • សំណាង 3:14 pm on August 16, 2008 Permalink | Reply

      ចំរៀង​តើអូន​ មាន​អី​ទៅ​ទាក់ទង​ហ្នឹង​បង​ទៅ!

      និយាយ​ទៅ​បទ​ចំរៀង​សង់ទី​ម៉ង់​ចឹង​ៗ​បង​ចូល​ចិត្ត​ស្តាប់​តាំងពី​ក្មេង​ម្លេះ។

      កាល​ពី​ក្មេង​គ្រួសារ​បង​នៅ​ក្រ​ណាស់ កាល​នោះ​មិន​ទាន់​មាន​ម៉ា​ញ៉េចាក់​កាស្សែត​អី​ទេ មាន​តែ​វិទ្យុ​, ពេល​ដល់​កម្ម​វិធី​ចំរៀង​ចាស់​បង​សុំ​ច្បាប់​ដូរ​បុស្តិ៍​ទៅ​ស្តាប់​កម្មវិធី​ហ្នឹង​ហើយ​ ទោះ​ជា​អ្នក​ផ្សេង​កំពុង​ស្តាប់​កម្ម​វិធិ​ផ្សេងក៏​ដោយ។

      មាន​បទជា​ច្រើន​បង​ច្រៀង​តាម​រហូត​ដល់​ចាំ​ប៉ារ៉ូល,ហេហេ!​និយាយ​ទៅ​ម្យ៉ាង​ដែរ។

      ទើប​តែ​ម៉ាប​ឆ្នាំ​ក្រោយ​នេះ​ទេ​ដែល​បង​ចេះ​ស្តាប់​បទ​ចំរៀង​សម័យ​ថ្មី!!

      ហេហេ!

    • sphea 7:16 am on August 17, 2008 Permalink | Reply

      អា​ហ្នឹង​គេ​ហៅ ថា​ជីវិត​គឺ​មិន​ទៀត​ទាត់​ណា​បង!
      មួយ​វិនាទី អាច​បំរែ​បំរួល​ចិត្ត​មនុស្ស​លោក​បាន​ណា​បង!
      ថ្ងៃ​នេះ​ស្រឡាញ់​ថ្ងៃ​ក្រោយ​ស្អប់!​ថ្ងៃ​នេះ​សប្បាយ​
      ចំពោះ ការ​ជួប​ជុំ​មិត្ត​ថ្ងៃ​ស្អែក​យំ​ព្រោះ មិត្ត​លា​ចាក​
      លោក!​ហ្អើយ!!​បើ​គេ​ទៅ ខ្លួន​កន្តោច​កន្តែង​ស៊ូ​ខ្លួន​ទៅ វិញ ទើប​អត់​អី!(មិត្ត)!!
      ចំពោះ ខ្ញុំ​ចូល​ចិត្ត​បទ ណា​ដែល​ព្រាត់​ប្រាស់​គ្នា​រវាង​គូ
      ស្នេហ៏​និង​ទាក់​ទង​នឹង​ប្រទេស​ជាតិ។
      ចំពោះ​បទ​ពី​មុនៗ​ខ្្ញុំ​ចូល​ចិត្ត​ស្តាប់​ដែរ​ហើយ​ក៏ ចូល​ចិត្ត
      ស្តាប់​បទ​សម័យ​មិន​ណយ៍ ដែរ។
      ចំពោះ បទ ដែល​ខ្លួន​ចូល​ចិត្ត​ស្តាប់​ហើយ​គេ​ស្តាប់​អ្វី
      ផ្សេង​នោះ គឺ​ខ្ញុំ​មិន​ហ៊ាន​ទេ!​ព្រោះ ចិត្ត​គេ​ចិត្ត​ចិត្ត​យើង
      !​គិត​ត្រឹម​នេះ ទើប​មិន​ចង់!​

  • តើ​នរណា​ខ្លះ​ត្រូវ​​ប្រឈមមុខនឹង​ជំងឺ​មហារីក​ខួរក្បាល??? 

    សំណាង 2:13 pm on August 7, 2008 Permalink | Reply

    គ្មាន​នរណា​ម្នាក់​ដឹង​ពីមូល​ហេតុ​អោយ​ច្បាស់​លាស់​ថា​មហារីក​ខួរ​ក្បាល​បណ្តាល​មកពី​មូល​ហេតុអ្វី​អោយ​ច្បាស់​លាស់​នោះ​ទេ, តែ​បញ្ហា​ដែល​ប្រាកដ​ប្រជា​នោះ​គឺ​ជំងឺ​មហារីក​មិន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដូចជា​ជំងឺ​ឆ្លង​នោះ​ទេ។

    ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​មាន​កត្តា​ធ្វើ​អោយ​កើន​ឡើង​នូវ​អត្រា​មហារីក​ខួរ​ក្បាល(Risk Factors), មនុស្ស​ដែល​មាន​ជាប់​ទាក់​ទិន​នឹង​កត្តា​បង្ករ​នេះ មាន​អត្រា​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ខួរ​ក្បាល។

    កត្តា​ទាំង​នោះ​រួម​មាន​៖

    • ភេទ: បុរស​ភេទ​មាន​អត្រា​កើត​ជំងឺ​មហារីក​ខួរ​ក្បាល​ច្រើន​ជាង​ស្រ្តី​ភេទ
    • ពូជ: ជនជាតិ​ស្បែក​ស​មាន​អត្រា​ខ្ពស់​ជាង​ជនជាតិ​ផ្សេង
    • អាយុ: តែង​កើត​លើ​មនុស្ស​ដែល​មាន​កំរិត​អាយុ​ ៧០​ឆ្នាំ និង កូន​ក្មេង​។
    • បរិស្ថាន​រស់​នៅ​មាន​ជាតិ​ពុល​ដោយ​កាំ​រស្មី និង សារធាតុគីមី:កាំរស្មី​ក្នុង​រោង​ចក្រ​នុយក្លេអ៊ែ, សារធាតុ​ហ្វកម៉ាល់​ដេ​ហ៊ីត(Formaldehyde), វីនីល​ក្លរីដ(Vinyl chloride), អាក្រី​ឡូនីទ្រីល(Acrylonitrile).
    • ……….

    ភាគ​ច្រើន​មនុស្ស​ដែល​មាន​កត្តា​ខាង​លើ​តែ​ង​តែ​មាន​អត្រា​កើត​ជំងឺ​មហារីក​ខួរ​ក្បាល​ច្រើ​នជាង​អ្នក​ផ្សេង,ទោះជា​យ៉ាង​នេះ​ក៏​ដោយ​ក៏មាន​ករណី​មួយ​ចំនួន​មហារីក​ខួរ​ក្បាល​កើត​ឡើង​មិន​មែន​ដោយ​សារ​បណ្តា​ករណី​ខាង​លើ។

    ខាង​ផ្នែក​វេជ្ជសាស្រ្ត​មិន​ទាន់​បាន​ធ្វើ​ការពិសោធន៍​បញ្ញាក់​អំពី​ទ្រឹស្តី​ដែល​បាន​និយាយ​ថា​ការ​ប្រើ​ទូ​រស័ព្ទ​ដៃ​មាន​ជាប់​ទាក់ទង​ទៅនឹង​ជំងឺ​មហារីក​ខួរ​ក្បាល​នៅ​ឡើយ ហើយ​ក៏​នៅ​មិន​ទាន់​បាន​ធ្វើ​ការ​ពិសោធន៍​ថា​ការ​របួស​ផ្នែក​ក្បាល​មាន​ជាប់​ទាក់ទង​(អត្រាកំនើន)​ទៅ​នឹង​ជំងឺ​មហារីក​ខួរ​ក្បាល​ដែរ។

    ទោះ​ជា​យ៉ាងណា គួរ​តែ​ប្រយ័ត្ន​ទៅ​វា​ល្អ​ជាង………

    ជំងឺ​មហារីក​ខួ​ក្បាល​អាចជាជំងឺ​មាន​សភាព​ស្លូត(ហៅ​ថា​ មហារីក​ខួរ​ក្បាល​ស្លូត) និង មហារីក​កាច​សាហាវ
    ១. មហារី​ខួរក្បាលស្លូត: ដុំ​ពក​ក្នុង​ខួរ​ក្បាល​គ្មាន​កោសិកា​មហារីក

    • មហារីក​ខួរ​ក្បាល​ស្លូត​អាច​ជា​ដាច់​ និង មិន​រើ​ឡើង​វិញ
    • ជ្រុង​របស់​កោសិការ​ដុំ​ពក​ងាយ​ស្រួល​នឹង​រាប​បាត់​ទៅ​វិញ​ និង មិន​បង្ករ​ការ​រាល​ដាល​ដល់​កោសិការ​ផ្សេង​ទៀត។ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​កំរិត​គំរាម​កំហែង​វា​អា​ស្រ័យ​ទៅ​នឹង​ទី​តាំង​របស់​ដុំពក​ដែល​មាន​នៅ​ក្នុង​ខួរ​ក្បាល​វា​ស្ថិត​នៅ​ទី​តាំង​សំខាន់​របស់​ខយរ​ក្បាល​ឬ​ក៏​អត់។
    • មហារីក​ខួរ​ក្បាល​ស្លូត​វា​កម្រ​នឹង​ឈាន​ក្លាយទៅ​ជា​ប្រ​ភេទ​មហារីក​កាច​​សាហាវ, ទោះ​ជា​យ៉ាងណា​ក៏​នៅ​មាន​ករណី​លើក​លែង​មួយ​ចំនួន។

    ២. មហារីក​កាច​សាហាវ:

    • ប្រភេទ​មហារីក​នេះ​តែង​តែ​គំរាម​កំហែង​ដល់​អាយុ​ជិវិត​របស់​អ្នក​ជំងឺ
    • ប្រភេទ​មហារីក​នេះមាន​ការ​វិវត្តន៍​យ៉ាង​ឆាប់​រហ័ស​ និង ស៊ី​ជ្រៅ​ដល់​កោ​សិការ​ដែល​នៅ​ជុំវិញ។ ជួន​កាល​កោសិការ​មហារីក​ត្រូវ​​បាន​ស្រោប​ដោយ​ស្រទាប់​ការពារ​មួយ​ដែល​វា​ជា​ប្រហែល​កោសិការ​ធម្មតា​, ករណី​នេះ​វា​ជួយ​ដល់​យើង​ក្នុង​ការ​វះ​កាត់​ដុំ​ពក​(មហារីក)​ចេញ​ពី​ខួរ​ក្បាល។
    • ជួន​កាល​ មហារីក​ប្រភេទ​នេះ​អាច​រីក​រាល​ដាល​ដល់​កន្លែង​ផ្សេង ទៀ​ត​ដែល​មិន​មែន​ជា​តំបន់​ខួរ​ក្បាល។
     
    • ស្រីភា 10:23 am on August 8, 2008 Permalink | Reply

      យល់​ហើយ​បង!
      អរគុណ​សំរាប់​ចំលើយ​តែ​មិន​ទាន់​អស់​សំនួរ​ទេ​បង​ព្រោះ
      ចង់​ចេះ​ចង់​ដឹង​ហើយ​មាន​អ្នក​ដែល​ចិត្ត​ល្អ​អោយ​សួរ
      ទៀត​នោះ គឺ​មិន​ទាន់​ពេល​អោយ​អត់​ប្រយោជន៍​ទេ​គឺ
      ត្រូវ​តែ​ខ្លា​ហ៊ាន​សួរ​មែន​ទេ​បង​បើ​បង​មិន​កំនាញ់​នោះ?
      ១,​តើ​ជំងឺ មហារីក​ខួរ​ក្បាល​ឈាន​ដល់​កំរិត​ណា​ទើប​
      អាច​ធ្វើ​អោយ​បាត់​បង់​ជីវិត​មនុស្ស​នោះ?
      ២,​តើ​មាន​វិធី ណា​ដែល​អាច​ការពារ​ជំងឺ​នេះ​មិន​អោយ
      ផ្តាច់​ជីវិត​របស់​មនុស្ស​ទេ?
      ៣,​តើ​ជំងឺ​នេះ​អាច​បណ្តាល​អោយ​មាន​អាការៈ​យ៉ាង​ណា​
      ខ្លះ?
      ៤,​តើ​ការ​គិត​ច្រើន​អាច​ឈាន​ទៅ រក​ជំងឺ នេះ បាន​ទេ​បង?
      បង​ច្រើន​ពេក​ទេ​ដឹង​បង?
      តែ ប្អូន​គិត​ថា​វា​មិន​អី ទេ​ចំពោះ បង​នោះ ព្រោះ បង​របស់​ប្អូន
      ម្នាក់​នេះ​ពូកែ​គ្រប់​មុខ​វិជ្ជា​ទាំង អស់​នៅ ឯណោះ នោះ។
      ឆ្លើយ​បាន​ទាំង​អស់​រឺ​មិន​បាន​ទាំង​អស់​ក៏​មិន​អី ដែរ​ណា​
      បង​ព្រោះ​មិន​មែន​ជា​រឿង​សំខាន់​តែ បើ​ថា​វា​សំខាន់​សំរាប់
      ប្អូន​ក្នុង​ពេល​នេះ ក៏​អាច​ថា​បាន​ដែរ​បង!
      អរគុណ ទុក​ជា​មុន!

    • ស្រីភា 10:27 am on August 8, 2008 Permalink | Reply

      សរសេរ​ខុស​ទៀត​ហើយ​ភា​អើយ!!!​
      យ៉ាង​ម៉េច​ហ្នឹង​ហា៎​ភា??
      សូម​ទោស​បង!
      «គឺ​មិន​ចង់​ទុក​ពេល​អោយ​អត់​ប្រយោជន៍​ត្រូវ​……..!»
      ខ្ញុំ​កែ​ត្រង់​ឃ្លា​ដែរ​បាន​និយាយ​ខុស​ខាង​លើ​ទេ​បង!
      យល់​ទេ​បង?

    • ี่economic 12:14 pm on August 9, 2008 Permalink | Reply

      ជំរាបសួរបាទ!
      ពីប្លុកខ្ញុំ Economic
      ខ្ញុំទើបតែបង្កើតថ្មី សូមជួយផ្ដល់កំលាំងចិត្តផង ជួយកែលំអរ រាល់កំហុសឆ្គង ដែលកើតដោយអចេតនា។
      សូមទទួលនូវក្ដីរាប់អានពីខ្ញុំ។

    • sith 4:50 am on August 12, 2008 Permalink | Reply

      Hallo Samnang, Thanks for create this blog, it let me earn so many precious thing from here. For now, i still have some wonder about the Liver cancel and heart attact. Can you please describe briefly about these two illness, about their source, hospitalization, prevention… especially what should sicker do if they meet it. Thanks so much.

    • vandakimseok 7:59 am on August 14, 2008 Permalink | Reply

      Please go to see blog phengy.wordpress.com
      there are many misunderstanding problem around phengy and sopheak,
      pls help!

    • ស្រីភា 12:45 pm on August 14, 2008 Permalink | Reply

      ខ្ញុំ​គិត​ថា​បង​វណ្ណា​កុំ​អី ល្អ ជាង​ព្រោះ វា​មិន​មែន​ជា​រឿង
      ដែល​ងាយ​ស្រួល​ទេ​ព្រោះ រឿង​វា​ដល់​ដំណាក់​កាល
      ដែល​ប្រើ​ពាក្យ​អញ​ហ្អែង​ហើយ​នោះ!
      រឿង​នេះ​ខ្ញុំ​បាន​គិត​ថា​ប្រាប់​គាត់​ដែរ​តែ រឿង​វា​ធ្ងន់​ធ្ងរ
      ពេក​ប្តូរ​ចិត្ត​វិញ​ទៅ!​តែ បង​ប្រាប់​គាត់​បាត់​ទៅ ហើយ
      ហ្នឹង!
      ជួយ​មិន​បាន​ទេ​បង​ណាង!​គឺ មិន​អាច​ជួយ​បាន​ទេ!
      ទៅ នាំ តែ​ស្មុគ ស្មាញ ទេ!

    • សំណាង 1:50 pm on August 14, 2008 Permalink | Reply

      Sith & Sreyphea:បាទ!​ខ្ញុំ​សុំទោស​ចំពោះ​ការ​យឺត​យ៉ាវ​ចំពោះ​សំនួរ​ដែល​បាន​សួរ ព្រោះ​ក្នុង​អាទិត្យ​នេះ​ខ្ញុំជាប់​រវល់​ទៅ​ចុះស្តារនៅ​មន្ទីរ​ពេទ្យ ចាំ​ចុង​សប្តាហ៍​ខ្ញុំ​នឹង​បក​ស្រាយ​សំនួរទាំងអស់​នោះ,

      សូម​អភ័យ​ទោស​ផងណា៎

      Economi:បាទ!សូម​ស្វាគមន៍!រីក​រាយ​ដែល​បាន​ស្គាល់!

      វណ្ណដា៖ ខ្ញុំ​បាន​ចូ​លទៅ​មើល​ហើយ តែ​សមត្ថភាព​ខ្ញុំ​មិនអាច​អារកាត់អី​បាន​ទេ ព្រោះ​ខ្ញុំ​អត់​ដឹង​អត់​ចេះ។ អរគុណ​ចំពោះ​ពត៌មាន​របស់​ល្បង។ ណា​មួយ​អាទិត្យ​ហ្នឹង​រវល់​ផង កុំ​តែ​ល្បង​ប្រាប់​អត់​ដឹង​ថា​អ្នកណា​មាន​រឿង​អី​ទេ…
      ស្រីភា៖ មិនអី​ទេ​អូន​ បង​បាន​ចូល​ទៅ​មើល​ហើយ​ បង​គ្មាន​មតិ​យោបលអី​ទេ បង​អត់​ចេះ​ដឹង​ទេអា​រឿង​ហ្នឹង​នោះ ទុកអោយ​ភាគីគេ​ដោះ​ស្រាយ​ទៅ។ បើ​សំរុះសំរួល​គ្នា​បាន​ក៏​ល្អ​ព្រោះ​យើង​សុទ្ឋតែជា​ខ្មែរ.

    • vandakimseok 4:08 am on August 15, 2008 Permalink | Reply

      thank you too much Sreyphea, Bong Samnang.
      me too, I don’t know how to help them.
      I have some idears would like to show to them, but I’m afraid they can’t accept and call me badly.
      A Chanrai,…..
      it’s good thing to do is to pretend to not know, not see anything….!
      have a niceday to u….( B.samnang, Sreyphea)
      but my name’s Vanda not Vanna te sreyphea euy!

    • សំណាង 4:20 am on August 15, 2008 Permalink | Reply

      ok i think so vanda. we just wait to see they solve their problem but can not say anything because we don’t know how is that. i know we love justice but how can we do.

      hehehe ok join blog to make some happy dont be oike that….

      we are free to leave comment but must respect someone’s ideas…

      Ohhh Oun Phea, oun have a mistake again with someone name, he is VANDA is not VANNA.
      (លើក​នេះ​បង​ជួយ​ប្រាប់​ទេ លើក​មុន​ថា​បង​មិន​ជួយ​ប្រាប់..កិកិ)

    • sphea 1:04 pm on August 15, 2008 Permalink | Reply

      អរគុណ​បង​ទាំង​ពីរ​ដែល​បាន​ប្រាប់!
      បើ​សិន​បង​ទាំង​ពីរ​មិន​ប្រាប់​នោះ ទេ​គឺ​អត់​ដឹង​ថា​បង​
      Vanda ឈ្មោះ​អី ទេ!​
      សរសេរ​ជា​ខ្មែរ​ច្រើន​តែ​ខុស​អញ្ចឹង​ថ្ងៃ ក្រោយ​លែង​
      ហ៊ាន​សរសេរ​ជា​ខ្មែរ​ហើយ!
      សរសេរ​ឈ្មោះ​បង​ណាង​ខុស​មួយ​ហើយ​ឥឡូវ​សរសេរ​Bong Vanda’s name ខុស​ទៀត!
      សូម​ទោស​ណា​បង​Vanda!​ប្អូន​did not ​ស្គាល់​ឈ្មោះ បង​ផង!​មិន​ដឹង​ថា​Vanda or Vanna!​តែ​ឥឡូវ​បាន​
      ស្គាល់​ហើយ​តាម​រយៈ​បង​Nang and Bong !
      អរគុណសំរាប់​ពាក្យ​Wish big and big na Bong!!!!!
      Ok. You too na bong Vanda!

    • សំណាង 7:43 pm on August 16, 2008 Permalink | Reply

      ស្រី​ភា៖ យប់​នេះ​បង​​ធ្វើ​ការ​ឆ្លើយ​តបទៅ​នឹង​សំនួរ​របស់​អូន!​ បងមិន​ជំពាក់ទៀតទេ ខ្លាច​ភ្លេច។ ដោយ​សារ​ចម្លើយ​វែង​ពេក បង​បាន​ផូស​នៅ​ទំព័រ​ផ្សេង​មួយទៀត អូន​ចូលទៅ​មើល​តាម​link ខាង​ក្រោម​នេះ​នឹង​ទទួល​បាន​ពត៌មាន​ពិស្តារ
      http://samnangphar.wordpress.com/?p=503&preview=true
      ឬក៏​ចង់​អានពត៌មាន​ផ្សេងៗ​អូន​ចូល​ក្នុង ទំព័រ​ “ពត៌មាន​ផ្សេងៗ”តាម​រយៈ Link ភ្ជាប់៖ http://samnangphar.wordpress.com/%E1%9E%96%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E2%80%8B%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/

    • sphea 7:08 am on August 17, 2008 Permalink | Reply

      ចាំ​មាន​ពេល​ខ្ញុំ​នឹង​ព្រីន​វា​ចេញ ទុក​អាន​ព្រោះ ចូល​ចិត្ត​
      ខាង​ពេទ្យ​ដើម្បី ទៅ និយាយ​ជា​មួយ​មិត្ត​ភក្តិ!
      តែ​ដឹង​ពី នេះ ក៏​ល្អ​ដែរ​ព្រោះ ខ្លាច​នរណា​មាន​អាការះ
      ដូច​ជំងឺ​ដែល​បាន​សូរ​នោះ គឺ ខ្ញុំ​អាច​ប្រាប់​គេ​បាន​ខ្លះ។
      អរគុណច្រើន!

    • Sphea 1:49 pm on August 17, 2008 Permalink | Reply

      សូម​រៀប​ចំ ម្តង​ទៀត​ព្រោះ ខ្ញុំ​អត់​អាច​ចូល​អាន​
      បាន​ទេ!
      សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​អាន​បាន​នៅ ពេល​ក្រោយ!

    • Souphea 1:58 pm on August 17, 2008 Permalink | Reply

      ខ្ញុំ​មិន​អាច​នូវ​ចំលើយ​បាន​ទេ​ព្រោះ ចុច​ទៅ
      វា​ប្រាប់​ថា​គ្មាន​ផូហ្ស៍!

    • សំណាង 6:37 am on August 18, 2008 Permalink | Reply

      ម៉េច​ចឹង​អូន! Link ត្រឹម​តត្រូ​តើ​! បង​បាន​ពិនិត្យ​មើល​វា​ម្តង​ទៀត​ហើយ!
      មិនអី​ទេ បង​យក​​វា​មក​ដាក់​វានៅនេះ​ដោយ​ផ្ទាល់​ក៏​បាន​ដែរ។
      ====================================================
      តប​ទៅនឹងសំនួរ​របស់​ស្រីភា

      ១, តើ​ជំងឺ មហារីក​ខួរ​ក្បាល​ឈាន​ដល់​កំរិត​ណា​ទើប
      អាច​ធ្វើ​អោយ​បាត់​បង់​ជីវិត​មនុស្ស​នោះ?

      ចំពោះ​សំនួរទី១​របស់​ស្រីភា សួរ​អំពី​ មហារីក​ខួរ​ក្បាល​ឈាន​ដល់​កំរិតណា​ទើប​ធ្វើ​អោយ​បាត់​បង់​ជិវិត​មនុស្ស​បាន?

      បញ្ហា​ដំណាក់​កាល​របស់​ជំងឺ​បណ្តាល​អោយ​អ្ន​កជំងឺ​បាត់​បង់​ជិវិត​នោះ​វា ​មិន​អាស្រ័យ​ទាំង​ស្រុង​ទៅ​ហ្នឹង​ជំងឺ​នេះ​ទាំង​អស់​នោះ​ទេ ពេល​មាន​ជំងឺ​នេះ​កើត​ឡើង​វាមាន​ជំងឺ​ផ្សេង​ៗទៀត​ ដែល​គេ​ហៅ​ថា​ជំងឺ​ឱកាស​និយម​វាយ​ប្រ​ហារ​មក​លើ​អ្នក​ជំងឺ ប្រ​សិន​បើ​អ្នក​ជំងឺ​យល់​ដឹង​ពី​ការ​ថែ​រក្សា​ខ្លួន​កុំអោយ​ជំងឺ​ឱកាស​និយម ​វាយ​ប្រ​ហារ​បាន​នោះ​អាច​បន្តជិវិត​បាន​យូរ​ថែម​ទៀត។ ដូច​ដែល​បង​បាន​បញ្ញាក់ពី​រោគ​សញ្ញា​មួយ​ចំនួន​របស់​មហារីកខួរ​ក្បាល​ខាង​លើ បញ្ញាក់​អោយ​ឃើញ​ថា​បើ​សិនជា​តំបន់​មួយ​នៃ​ខួរ​ក្បាល​មាន​កើត​ដុំ​ ពក(មហារីក)​វា​ងាយ​នឹង​រាល​ដាលទៅ​តំបន់​ជិត​ខាង​ក្នុង​ខួរ​ក្បាល ចឹង​ហើយ​ប្រ​សិន​បើ​យើង​មិន​បាន​ទៅពិគ្រោះពិនិត្យ​និង​អេកូ​មើល​អោយ​ដឹងពី​ ជំងឺ​អោយ​បាន​ឆាប់​រហ័យ និង​ប្រើ​ថ្នាំ​អោយ​បាន​ទាន់​ពេល​វេលា​ទេ វា​អាច​នាំ​អោយ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ឬ​អាចទទួល​មរណភាព​ក្នុង​រយៈពេល ​ខ្លី។

      ២, តើ​មាន​វិធី ណា​ដែល​អាច​ការពារ​ជំងឺ​នេះ​មិន​អោយ
      ផ្តាច់​ជីវិត​របស់​មនុស្ស​ទេ?

      បើ​សិនជា​មាន​ជំងឺ​នេះ​គេ​អាច​ព្យាបាល​វា​ដោយ​ការ​ប្រើ​ថ្នាំ​ ឬ ដោយ​ការ​វហ​កាត់​ឬប្រើ​ទាំងពីរ​ករណី​គួប​ផ្សំ​ជាមួយ​គ្នា​ដើម្បី​បង្កើន​ ប្រសិទ្ឋិភាព។ បង​មិន​ហ៊ាន​អះ​អាង​ថា​វា​អាច​ជា​បាន​១០០%​ភាគ​រយ​ទេ តែ​អ្វី​ដែល​គួរ​កត់​សំគាល់​នោះ​គឺ​ការ​វះ​កាត់​ខួរ​ក្បាល​វា​តែង​តែ​ជះ​ ឥទ្ឋិពល​យ៉ាង​ខ្លាំង​ដល់​តំបន់​ខួយរ​ក្បាល, បញ្ហា​នេះ​វា​អា​ស្រ័យទៅ​ហ្នឹង​បច្ចេកទេស​វះ​កាត់។

      ចំពោះ​អស់​លោក​អ្នក​ដែល​មាន​ការ​ព្រួយ​បារម្ភពី​ជំងឺ​នេះ​ លោក​អ្នក​ក៏​អាច​ចាក់​វ៉ាក់សាំង​ការពារ​បាន​, វ៉ាក់សាំថ​នោះ​បាន​ឈ្មោះ​ថា​ DCVax-Brain ដែល​ក្រុម​ហ៊ុន​ឱសថ​របស់អាមេរិក​ ឈ្មោះ​ថា​ NorthWest Biotherapeutics បាន​ដាក់​ចេញ​លក់​លើ​ទី​ផ្សា​ថ្មី​ៗ​នេះ។វ៉ាកសាំង​នេះ​មាន​ប្រសិទិ្ខភាព​ ក្នុង​ការ​រារាំង​មិន​អោយ​កើត​ជំងឺ​មហារីក​ខួរ​ក្បាល​បាន។ ចំនុច​អវិជ្ជមាន​របស់​វ៉ាក់សាំង​នេះ​គឺ​មាន​តំលៃ​ខ្ពស់ មិន​សម​ស្រប​ជា​មួយ​ប្រទេស​យើង​ដែល​ជា​ប្រទេស​ក្រី​ក្រ​នៅ​ឡើយ។
      ៣, តើ​ជំងឺ​នេះ​អាច​បណ្តាល​អោយ​មាន​អាការៈ​យ៉ាង​ណា
      ខ្លះ?

      រោគ​សញ្ញា​របស់​ជំងឺ​នេះ​វា​អាស្រ័យ​ទៅ​នឹង​ទំហំ, ប្រភេទ និង ទីតាំង​របស់​ដុំ​មហារីក​ក្នុង​តំបន់​ខួរក្បាល។ពេល​មាន​ដុំ​មហារីក​ក្នុង​ តំបន់​ខួរ​ក្បាល​វា​បង្ករអោយ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

      Ø ពឺត​ក្បាល,​ជានិច្ចកាល​គឺ​ឈឺ​ក្បាល​នៅ​ពេល​ព្រឹក

      Ø រក​កល​ក្អួត​ចង្អុរ,ក្អួត

      Ø មាន​ការ​ផ្លាស់​ប្តូរ​គួរ​កត់​សំគាល់​ពី​សំលេង​និយាយ,​លទ្ឋភាព​ក្នុង​ការ​ស្តាប់,​មើល

      Ø មាន​លំបាក​ក្នុង​ការ​រក្សា​លំនឹង​ខ្លួនពេល​ឈរ​ឬ​ពេល​ដើរ

      Ø មាន​ការ​ផ្លាស់​ប្តូរ​ខាង​ផ្នែក​ស្មារតី​(ខ្សោយ)

      Ø បាត់​ឬ​ថយ​ការ​ចង​ចាំ

      Ø ដៃ​ជើង​ញ័រញាក់​មិន​អាច​គ្រប់​គ្រប​បាន

      Ø បាត់​អារម្មណ៍​ឈឺ​ពេល​យក​វត្ថុ​ស្រួច​មក​ចាក់​លើ​សាច់​ដុំ​ដៃ​ជើង

      ពេល​មាន​អាការៈ​គួរ​អោយ​សង្ស័យ​លោក​អ្នក​ត្រូវ​ប្រញាប់​ទៅពិគ្រោះ​ជា​មួយ ​គ្រូពេទ្យ​អោយ​បាន​ឆាប់​រហ័ស​ដើម្បី​ទទួល​ការ​ព្យាបាល​អោយ​បាន​ឆាប់​រហ័ស។
      ៤, តើ​ការ​គិត​ច្រើន​អាច​ឈាន​ទៅ រក​ជំងឺ នេះ បាន​ទេ​បង?

      ជំពោះ​ការ​គិត​ច្រើន​ គ្មាន​ឯកាសារ​ណា​មួយ​បញ្ញាក់​ថា​វា​នឹង​កើត​ជា​ជំងឺ​មហារីក​ខួរ​ក្បាល​ដែរ តែ​បង​ក៏​មិន​ហ៊ាន​អះ​អាង​ថា​មិន​មាន​ដែរ​ថា​វា​មិន​អាច​ គ្រាន់​តែ​ពុំទាន់​មាន​ឯក​សារ​ណា​បញ្ញាក់​ប៉ុណ្ណោះ។តាម​បង​គិត​ថា​ទោះ​ជា​វា ​អាច​កើត​ក៏​អត្រា​កើត​ដោយ​សារ​ការគិត​ច្រើន​នោះ​វា​តិច​ណាស់​បើ​ធៀប​ទៅ​នឹង ​កត្តា​ផ្សេងៗ​ទៀត។
      បង​ច្រើន​ពេក​ទេ​ដឹង​បង?

      មិនអី​ទេអូន! ស្វាគមន៍​ជានិច្ច​រាល់​សំនួរ​របស់​អូន!

      បង​ក៏​សុំទោដ​ផងដែរ​ចំពោះ​ការ​យឺត​យ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​សំនួរ។

    • សំណាង 6:42 am on August 18, 2008 Permalink | Reply

      ចំពោះ​សំនួរ​របស់​លោក​sith ខ្ញុំ​សុំ​ពេល​មួយ​រយៈ​ក្នុង​ការរៀប​ចំអត្ថបទ,សុំ​អភ័យ​ទោស​ផង​ចំពោះ​ការ​យឺត​យ៉ាវ​!

    • Souphea 1:37 pm on August 18, 2008 Permalink | Reply

      វា​មិន​អី​ចំពោះ​ការ​យឺត​យ៉ាវ!
      គឺ មាន​កាលះ​ទេសះ​របស់​គេ​ដែរ!។

  • ស្នាម​ញញឹម​សម្រាប់……..??? 

    សំណាង 5:12 pm on August 5, 2008 Permalink | Reply

    ក្តី​សង្ឃឹម​នៅ​តែ​មាន​ពេលដែល​អ្នក​នៅមាន​កំឡាំង​ចិត្តហើយ​ពុះពារគ្រប់​ឧបសគ្គ

    មោទនភាព​ ព្រោះ​ខ្លួន​យើង​គឺជាខ្លួន​យើង

    ញញឹម​សម្រាប់អនាគត​​ថ្មី!

    ជីវិត​ត្រូវ​តែ​​មាន​សុ​ទិដ្ឋិនិយម

    ញញឹម​ដើម្បី​ក្តី​សង្ឃឹម​របស់​យើង!!!!

    ++++++++

    +++

    +

     
    • vandakimseok 6:19 am on August 6, 2008 Permalink | Reply

      ហេឡូល្បង!
      បែកគ្នាយូរដល់ហើយ អាឡែងតែរវល់ការងារនេះតិច នោះតិច
      ធ្វើអោយរវល់សឹងដកដង្ហើមមិនបាន, ល្បងសុខទុក្ខយ៉ាងណាដែរ?
      រឿងប្រពន្ធកូន ស្រីស្នែ ហ៍? ញ៉ុម ម៉ាង៉ៃៗ ការងារក៏ច្រើន សូម្បីតែពេលមកអើតប្លុកល្បងក៏គ្មាន រកពេលខុម្មិនក៏អត់ទៀត…
      ហ៊ើស! យ៉ាប់ដល់ហើយ…
      និយាយអាចឹងមើលរូបល្បងដែលគូរទៅ​ដូចជាអស្ចារ្យតាម៉ង
      មិនដឹងជាល្បងប្រើស្ទីលអីគូរទេ បានជាឡូយៗម៉េះ?
      ល្បងជាមនុស្សមានរឿងរ៉ាវមិនចេះចប់មិនចេះហើយអាចឹង​ល្បងក៏
      មានបទពិសោធន៍នឹងខ្សែជីវិតច្រើន គិតទៅល្អម្យ៉ាងដែលណាល្បង។
      ជីវិតគឺជាការតស៊ូ!

    • ស្រីភា 8:59 am on August 6, 2008 Permalink | Reply

      បង!ដឹងទេថា!ពេលប្អូនមកដល់ទំព័រនេះគឺគួរអោយអស់សំនើចណាស់!
      អស់សំនើចព្រោះវាជារឿងល្អមិនមែន……ទេ!
      ញញឹមសុទ្ធតែមានន័យ!
      បងវណ្ណាៈស្ទីលរបស់គាត់គឺនៅក្នុង
      http://www.photofunia.com
      ពិតណាស់!ជីវិតគឺជាការតស៊ូ!
      ស៊ូៗៗៗៗដើម្បីជីវិត!

    • ស្រីភា 2:08 pm on August 6, 2008 Permalink | Reply

      បងណាង!សូមសំដែងការត្រេកអរផងណាបង!

    • ស្រីភា 2:16 pm on August 6, 2008 Permalink | Reply

      បងសួរមួយណាបង!
      បើមនុស្សណាដែលរលាកស្រោមខួរក្បាលរឺកើតមហារីកខួរក្បាលហើយ
      តើអាចមានសង្ឃឹមរស់ដែរទេបង?
      ពេលមនុស្សយើងប្រែពីភាពរួសរាយមកជាភាពស្រពប់ស្រពោនវិញតើវា
      អាចផ្តល់ផលវិបាកអ្វីខ្លះដល់ហើយទៅបង?
      សង្ឃឹមថាបងមិនភ្លេចទៀតទេណាបង?

    • សំណាង 2:15 pm on August 7, 2008 Permalink | Reply

      វណ្ណដា៖ រវល់​ការ​ងារ​ចឹង​បាន​ជា​មិន​ឃើញ​ទំនេរ…​ស្មាន​ថា​មប្រពន្ឋ​ឃាត់​មិន​អោយ​មក​លេង​ប្លក​របស់​ញ៉ុម?? ហេហេ និយាយ​លេង​ទេ​ល្បង​អើយ។
      ខ្ញុំ​សុខ​ធម្មតា​ទេ​ល្បង​អើយ​ តែ​រវល់​ដែរ​ហ្នឹង​ ម៉ាង៉ៃៗ​នៅ​តែ​សាលា​ទេ​ល្ងាច​ងងឹត​ទើប​មក​ដល់​ផ្ទះ។
      អារឿង​ប្រ​ពន្ឋកូន,​ស្រី​ស្នេហ៍​…ញ៉ុម​ឈប់​យូរ​ហើយ(កុំ​យល់​ច្រ​ឡំ​អីណា មិន​មែន​ខ្ញុំ​ទៅ​បួស​ទេ អា​ការ​ដែល​ថា​ឈប់​ហ្នឹង​គឺ​ថា “ឈប់​អោយ​ម៉ែឳ​ដឹង​ហើយ” ហេហេ)។
      ខ្ញុំ​មិន​ចេះ​អស់​រឿង​មែន​ហ្នឹង បើ​ថា​ចង់​បរិយាយ​នោះ​មិនអស់​ទេ….តែ​ខ្ជិល​រឿង​ខ្លះ​បិទ​ភ្នែក​អោយ​ផុតៗ​ទៅ សោះ​នឹង​គិត​នាំ​ឈឺ​ក្បាល។
      អូនភា៖ ញញឹម​ត្រូវ​តែ​មាន​ន័យ​ចឹង​ហើយ……កិកិ
      សំនួរ​លើ​ក​នវ​ដូចជា​ជ្រៅ​តិច​ហើយ​ តែ​មិន​អី​ទេ​បង​នឹង​ឆ្លើយ​តប​ទៅអូនតាម៉ង​មិន​ជឿ​ជំពាក់​ទៀត​ទេ, បើ​បង​Commentនោះ​នេះ​ ឃើញ​ថា​វា​វែង​អន្លាយ​ពេក​ ចឹង​ហើយ​បង​បាន​ផូស​អត្ថបទ​ថ្មី​មួយ​អំពី​មហារីក​ខួរក្បាល​(អត្ថបទ​ខាង​លើ)។ ទោះ​ជា​វា​មិន​បាន​ក្បោះ​ក្បាយ​តែ​បង​សង្ឃឹម​ថា​អូន​នឹង​អាច​ទទួល​ដឹង​ពត៌មាន​ខ្លះ​ពី​ជំងឺ​នេះ។
      http://samnangphar.wordpress.com/2008/08/07/%E1%9E%8F%E1%9E%BE%E2%80%8B%E1%9E%93%E1%9E%9A%E1%9E%8E%E1%9E%B6%E2%80%8B%E1%9E%81%E1%9F%92%E1%9E%9B%E1%9F%87%E2%80%8B%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E2%80%8B%E2%80%8B%E1%9E%94%E1%9F%92/

    • vandakimseok 7:27 am on August 8, 2008 Permalink | Reply

      អីឡូវការងារមិនសូវជារវល់ប៉ុន្មានទេ! មកដល់អូហ្វីសធ្វើ រីផត
      អោយមេបញ្ជាការតិចតួចទៅ ហើយដើរក្រវែលជុំវិញរោងចក្រមួយជុំ
      ពីរនិយាយលេងជាមួយប្រធានក្រុម ម៉ាម៉ាត់ពីរ សួរពួកគេថាយប់មិញមានបានដាក់…ទេ? ជួបមេសន្តិសុខសួរបរិយាកាស និង​ស្ថានភាពពេលរាត្រីមានស្ថានការយ៉ាងម៉េចខ្លះ?…
      បន្ទាប់មកដល់ពេលប្រតិបត្តិការអានពត៌មាន អាស៊ីសេរី និង កោះ។
      និងចាប់ផ្តើមទទួលទូរសាប់ពី ភ្ញៀវ និង​បាយ័រ តាមរយះ ស្កាយភី
      …..គិតទៅធ្វើមេគេស្រួលម្យ៉ាងដែរណ?
      និយាយរឿងប្រពន្ធអីហ្នឹង!
      ហាហានិយាយដូចអួតទៅចុះ!
      មិនដែលហ៊ានហក់ទេ,
      ហាស​ហាស….!

    • សំណាង 3:02 pm on August 14, 2008 Permalink | Reply

      ល្អណាស់​ល្បង!​ល្បង​បាន​ធ្វើ​មេ​គេ​ចឹង​ទៅ​វិញ​ស្រួល​ប៉ាវ​ខ្ញុំ​ផឹក​ស៊ី (ហេហេ ខ្ញុំ​កូន​ចៅ​គេ​ទេ)
      រឿង​ប្រពន្ឋ​ខ្ញុំ​មិន​ទាន់​មាន​អត់​ទាន់​មាន​បទពិសោធន៍​ទេ យ៉ាងណាៗ​ល្បង​ចែក​រំលែក​បទ​ពិសោធន៍​ផង

      យី!!​សុទ្ឋ​តែ​ប្រពន្ឋ​មិន​ហ៊ាន​ហក់! ឮ​ល្បី​ថា​ខ្លាច​ប្រពន្ឋ​សោះ​ហ្នឹងណា៎!! អត់​ខ្លាច​ប្រពន្ឋ​ខឹង​ទេអី!!ហេហេ និយាយ​លេង​ទេ​ល្បង​អើយ!

c
compose new post
j
next post/next comment
k
previous post/previous comment
r
reply
e
edit
o
show/hide comments
t
go to top
l
go to login
h
show/hide help
esc
cancel