ប្រមាណជាងមួយខែកន្លងមកនេះមិនបានមកអើតមើលប្លកទេ រវល់ការងារប្រទេសជាតិមិនអាចដកឃ្លារួច។ តាមលទ្ឋផលនៃការបោះឆ្នោតជ្រើសរើសប្រធានសមាគមន៍និស្សិតកម្ពុជាភូមិភាគខាងជើងវៀតណាមអណត្តិទី១៨ ខ្ញុំ ទេព សំណាង ត្រូវបានជាប់ប្រធានសមាគមន៍កាន់កាប់ក្តាប់រួមរបស់សមាគមន៍ទាំងមូល។
មហាសន្និបាតនិស្សិតភូមិភាគខាងជើងវៀតណាមត្រូវបានប្រារព្ឋឡើងនៅថ្ងៃទៅ២៦ ខែកញ្ញា ឆ្នាំ២០០៨ (ម្សិលម៉ិញ), ជាមហាសន្និបាតប្រារព្ឋឡើងដើម្បីផ្ទេរប្រគល់ការងាររបស់ប្រធានសមាគមន៍អណត្តិចាស់អណត្តិទី១៧មកអោយយើងខ្ញុំជាសមាគមន៍និស្សិតអណត្តិថ្មីអណត្តទី១៨។
តំណែងកាន់តែខ្ពស់កាតព្វកិច្ចកាន់តែធំ, ក្នុងនាមជាអ្នកដឹកនាំម្នាក់ទាមទារបទពិសោធន៍ការងារ និង ពេលវេលាគ្រប់គ្រាន់ដើម្បីបំរើការងារបានប្រកបដោយផ្លែផ្កា។
សមាជិកក្នុងសមាគមន៍យើងខ្ញុំមានចំនួន ០៧ រូប ៖
១. លោក ទេព សំណាង ប្រធានទូទៅ
២.លោក ភូ សុផល អនុប្រធាន
៣.លោក ឈាង ដាវុធ ប្រធានផ្នែក បច្ចេកទេស
៤.លោក គីម សេងឡុង ប្រធានផ្នែក សង្គមកិច្ច
៥.លោក អ៊ាម អប់ ប្រធានផ្នែក អប់រំ
៦.លោក សំរិត សុខលៀង ប្រធានផ្នែក កីឡា
៧.លោក ខាន់ សុខខេង ប្រធានផ្នែក សិល្បៈ
មហាសន្និបាតនិស្សិតកម្ពុជាភូមិភាគខាងជើងអណត្តីទី១៨
សេចក្តីសំរេចរបស់ស្ថានឯកអគ្គរាជទូតស្តីពីសមាសភាពសមាគមន៍និស្សិតអណត្តទី១៨
ការងាររបស់ខ្ញុំដែលត្រូវដោះស្រាយ
ខ្ញុំឡើងថ្លែងសន្ទរកថាទទួលតំណែង និង ធ្វើការប្តេជ្ញាចិត្ត
សមាគមន៍យើងខ្ញុំនឹងខិតខំបំពេញការងារដើម្បីផលប្រយោជន៍រួមរបស់បងប្អូននិស្សិតនៅទីនេះ!!!


















Posoky 5:26 am on September 30, 2008 Permalink |
សូមអបអរផង តែកុំខមប្រឹងពេក គិតរឿងមុខវិជ្ចាវិញព្រោះជាស្ពានរបស់អណាគត យើង ណាមួយជាមុខវិជ្ចាដល់ល្អផង ។ជូនពរសុខសប្បាយ
vandakimseok 2:54 am on October 2, 2008 Permalink |
សូមអបអរសាទរល្បង(អូរ មិនមែនទេ គឺ សមមិត្ត ទេព សំណាង)កិកិកិ!
ដែលបានទទួលជ័យជំនះដល់ភ្លូកទឹកភ្លូកដីលើការបោះឆ្នោត
ល្បងពិតជាអស្ចារ្យមែន អីឡូវក្លាយជាអ្នកដឹកនាំហើយកាងារ
កាន់តែច្រើន ណាមួយកាងារ ជំនាញដែលត្រួវសិក្សាណាមួយ
ការងារ ប្រទេសជាតិនិង បងប្អូននិស្សិត….
តែល្អដែល ល្បងនឹងក្លាយជាអ្នកដឹកនាំ និងបទពិសោធន៏ល្អ
សំរាប់យកមកប្រើប្រាស់នៅប្រទេសយើង។
អស្ចារ្យមែនទែន! សូមអបអរសាទរ! សូមទទួលបានជោគជ័យ
ក្នុងការងារ និង ការសិក្សាផង!
…
ramana 8:06 am on October 10, 2008 Permalink |
សូមអបអរសាទរ បងប្រុស, ឡើងតំណែងធំចឹងអត់ជប់លៀងញ៉ាំផឹកអីទេឬបង? តែយាយទៅថាបងសប្បាយចិត្តក៏មិនត្រូវមើលឡើងទៅថ្លែងសុន្ទរកថាដូចគេយកទៅបាញ់ចោលចឹងនៀក
vandakimseok 1:47 am on October 11, 2008 Permalink |
ហាសហា!និយាយអញ្ចឹងភ្លេចមើលមុខល្បងគឹមតែ រ៉ាមាណានិយាយអត់ចាប់អារម្មណ៍សោះ
សង្ស័យមានជាប់បំណល់គេ រឿងខ្ចីលុយទិញសាច់ក្លែមតាម៉ងហើយ……….កិកិក!
សំណាង 6:39 am on October 11, 2008 Permalink |
បងposoky:អតគុណបងច្រើនណា៎! បងសុខសប្បាយទេបង!
រ៉ាមណា៖ អរគុណប្អូនស្រី! មុខចឹងមិនមែនគេយកទៅចងបាញ់តែ តែកំពុងធ្វើមុនអោុមាំតិចទើបគេខ្លាច! កិកិកិកិកិកិកិកិកិកិកិកិ
ល្បងវណ្ណដា៖ មានទៅជំពាក់លុយសាច់ក្លែមគេឯណាគ្រាន់តែ ជំពាក់ថ្លៃស្រាសរគេតើ……ហិហិហិ!!!!ជិតបានទៅវិញហើយ គិតថាទៅជួបល្បងម្តងអោយល្បងជួយណែនាំរឿងក្នុងក្រៅខ្លះៗៗៗ….កិកិកិ
vandakimseok 7:27 am on October 11, 2008 Permalink |
ស្វាគុមល្បងដែលនឹងមកស្រុកកម្ពុជា!
មានគំរោងមកស្រុកខ្ញុំអង្កាល់ដែលហ្នឹង!
អាលខ្ញុំត្រៀមស្រា និង សាច់ក្លែមទុកអោយ។
កុំភ្លេចទាក់ទងមកខ្ញុំ អារឿងផឹកស៊ីតេស្មាលណាដល់ស្មាលហ្នឹង
សំណាង 12:13 pm on October 11, 2008 Permalink |
អៃយ៉ា មានខ្នងបង្អែកហើយតើខ្ញុំ!!!! មានគំរោងទៅឆ្នាំក្រោយឯណោះទេ គ្រាន់តែគិតទុកមុនអោយហើយ……
អារឿងស្រា ស្រី ល្បែងអីអស់ហ្នឹងខ្ញុំឈប់យូរហើយល្បងអឺយ (សូមកុំយប់ច្រឡំ ពាក្យថា “ឈប់”ហ្នឹងមិនមែនឈប់ប្រព្រឹត្តិទេ គឺ ឈប់អោយ ម៉ែឳ ដឹងទៀតហើយ)…..កិកិកិកិ
naraths 2:06 am on October 12, 2008 Permalink |
ជូនពរសំណាងល្អ និងសុខភាពល្អណាល្បង…
សំណាង 5:11 am on October 12, 2008 Permalink |
អូ!!! បាត់មុខបាត់មាត់យូរអត់ឃើញមកអើតផ្ទះខ្ញុំសុំសោះលោកប្អូនរដ្ឋ…កិកិកិ ។
អរគុណណា៎ តែរវល់ដល់កហើយ ហិហិហិហិ
Khmer Star 9:22 am on October 13, 2008 Permalink |
សូមសម្តែងការអបអរសាទរចំពោះការជ្រើសរើសជាប្រធានសមាគននេះ សង្ឃឹមថា លោកដឹកនាំសមាគមនេះបានល្អនៅនាពេលខាងមុខនេះ។
សំណាង 12:54 pm on October 13, 2008 Permalink |
សុំអរគុណ khmer Star ខ្ញុំក៏កំពុងតែខំប្រឹងប្រែងណាស់ដែរ ឥឡូវនេះបញ្ហានិស្សិតយើងមានច្រើនណាស់……..
naraths 1:03 pm on October 14, 2008 Permalink |
ញ៉ុមអត់មានទៅណាឆ្ងាយទេល្បងអើយ គ្រាន់តែមិនសូវបានដើរលេងផ្ទះញាតិមិត្រឆ្នាំនេះ ហេហេ មានអី ខ្ញុំឧស្សាហ៍អើតតាមរបងដែរតើ គ្រាន់មិនបានចូលក្នុង ណាមួយផ្ទះខ្ញុំឧស្សាហ៍មានបុណ្យទានពេក។
SAYON 3:01 am on October 17, 2008 Permalink |
សួស្តី បង! មិនទាន់បានអប់អរបងនឹងគេផង!
ឥលូវអត់មានម៉ាសីន ទើបអត់បានអើតផ្ទះអ្នកណាសោះ!
ជូនពរបង ជោគជ័យក្នុងការងារណា!