កាលពីបួនឆ្នាំមុនខ្ញុំបានស្គាល់មិត្តម្នាក់មានអត្តចរិកល្អគួររាប់អាន, មានពូជពង្សវង្សត្រកូលល្អ បានទាំងចរិយានិងរូបសម្បត្តិ។
៤ឆ្នាំហើយដែលគាត់បានបែកពីខ្ញុំទៅរៀននៅសាលាផ្សេង, ថ្វីត្បិតតែនៅកន្លែងតែមួយតែខ្ញុំនិងគាត់មិនសូវបាននិយាយគ្នាប៉ុន្មានទេ ព្រោះរៀនសាលាផ្សេងគ្នា។
ជាហេតុចៃដន្យកាលមានយប់មួយខ្ញុំបានទៅជប់លាងជាមួយមិត្តភ័ក្ត្រនៅក្បែរបន្ទប់របស់គាត់ ខ្ញុំមិនដឹងថាមិត្ត្រខ្ញុំក៏អញ្ជើញគាត់មកចូលរួមដែរ, ពេលកំពុងជប់លាង ជាមួយមិត្តភ័ក្ត្រ ខ្ញុំក៏បានឃើញគាត់ចូលមក ខ្ញុំក៏និយាយសួរសុខទុក្ខជាធម្មតា។
រឿងដែលខ្ញុំមិននឹកស្មានដល់នៅគឺថាគាត់មានផ្លាស់ប្តូរយ៉ាងច្រើនរហូតដល់ខ្ញុំសឹងតែមិនអាចគិតថាគាត់ឥឡូវនិងកាលពីមុនជាមនុស្សតែមួយ។
កាលពីមុនគាត់មិនដែលចេះញ៉ាំស្រា ញ៉ាំបៀរ ឬ ចាក់ស្រាចាក់បៀរដូច្នេះទេ, គាត់ជានារីរម្យទមថ្លៃថ្នូគួរអោយគោរព…….. តែមកដល់ឥឡូវគាត់ផ្លាស់ប្តូទាំងអស់ផ្លាស់ទាំងអត្តចរិតកាយវិការ និងការនិយាយស្តី, ចេះញ៉ាំបៀរ ញ៉ាំស្រា មិនតែប៉ុណ្ណោះគាត់ពូកែហួសខ្ញុំទៅទៀត និយាយរួមទៅបច្ចេកទេសផឹកស៊ីរបស់គាត់ស្ទាត់ជំនាញដូចអ្នកផឹកស៊ីអាជីពចឹង។ ខ្ញុំមើលគាត់ក្រោមក្រសែភ្នែកងឿងឆ្ងល់ និងអស់សង្ឃឹម។
ពេលជប់លាងបានមួយស្របក់គាត់ក៏បានលាទៅមុនព្រោះតាមខ្ញុំដឹងគាត់ក៏ដឹងថាខ្ញុំកំពុងគិតអ្វី គាត់មានការខ្មាស់ខ្លួនឯង គាត់មិនអាចនៅជប់លាងទៀតបាន។ កាលពី៤ឆ្នាំមុនខ្ញុំជាមនុស្សម្នាក់ដែលគាត់ទុកចិត្ត និងគោរព តែឥឡូវគាត់មានការផ្លាស់ប្តូយ៉ាងនេះ មិនដឹងថាគាត់គិតយ៉ាងណា។
តែទោះជាយ៉ាងណា ខ្ញុំក៏មិនហ៊ាននិយាយអ្វីដែរ ព្រោះនេះជាសិទ្ឋិបុគ្គល គ្រាន់តែអស់សង្ឃឹមលើអ្វីដែលខ្ញុំធ្លាប់ជឿជាក់ពីមុនមក។















ការពិតថ្ងៃនេះ 5:57 pm on October 26, 2008 Permalink |
ប្រទេសខ្មែរទឹកដីខ្មែរ
សំណាង 6:07 am on October 27, 2008 Permalink |
បាទ, ប្រទេសខ្មែរ ទឹកដីខ្មែរ តែខ្ញុំអត់យល់ បងចង់និយាយពីអីហ្នឹង?
Posoky 6:49 am on October 27, 2008 Permalink |
តំណឹងល្អ នឹងឪកាសល្អសំរាប់ជនជាតិខ្មែរ ឆ្នោតផ្សងសំណាងដែលបានទទួល Green crad រស់នៅស្របច្បាប់ក្នុងសហរដ្ឋអាមេរិច សំរាប់ខ្មែរមានសំណាងច្រើនជាងគេ ចាប់ថ្តើមតាំងពី ថ្ងៃ៣តុលា នឹងចប់ ដល់ខែ១២ ពេលខ្ញុំមកដលើទីនេះសាសន័ដទៃច្រើនដែលបានជាប់ នឹងមករស់នៅលើដីអាមេរិច ជួយប្រាប់តៗគ្នាផងហើយងាយស្រួលនឹងដាក់ណាស់(តាម វេបសាយ អនឡាញ)http://www.dvlottery.state.gov/
ក្នុងមួយឆ្នាំមាន តែម្តងទេ៕
មានចំងល់ក្នុងការដាក់ សូមទាក់ទងមកខ្ញុំចុះអោយតែខ្មែរ ខ្ញុំជួយទាំងអស់ (តាមរយះវេបសាយខ្ញុំ)។
សំណាង 7:05 am on October 27, 2008 Permalink |
អូ!ឱកាសល្អណាស់! បងជួយណែនាំខ្ញុំមួយផង!
vandakimseok 11:04 am on October 27, 2008 Permalink |
នេះជារឿងពិតរបស់ល្បងមែនទេ?
ពេលវេលាកែប្រែអ្វីៗទាំងអស់
(រដូវផ្ការីកអាចវិលត្រលប់មកវិញដោយនាំមកនូវផ្កាទាំងឡាយរីក
ស្កុះស្គាយបាន តែក្តីស្នេហាខ្ញុំដែលបែកបាក់ទៅហើយនោះ វានឹងរឺក៏គ្មាននរណាអាចនាំវាមកភាពដូចដើមវិញទេ)
(ហាសហានេះជាសុភាសិតកូរ៉េហ្តើ!)
(붐은다시 돌아오지만 떠나간 내사랑은 내가 …)
សំណាង 3:28 pm on October 27, 2008 Permalink |
ហ្នឹងហើយល្បងអើយ រៀងពិតរបស់ខ្ញុំមែនតើ! ខ្ញុំបានបាត់បង់មនុស្សល្អម្នាក់បាត់ទៅហើយ នៅសល់តែមនុស្សម្នាក់ដែលខ្ញុំមិនចង់ឃើញគាត់ក្នុងសភាពបែបហ្នឹង។ ប្រហែលជាគាត់ក្មេងពេក មិនបានគិតវែងឆ្ងាយ សប្បាយតាមចរិកយុវ័យ ឥឡូវអ្វីៗវាបានកែប្រែអស់បាត់ទៅហើយ។
សុភាសិតកូរេរបស់ល្បងពិតជាមានន័យមែន…..កិកិកិកិ
អត់ចេះសុភាសិតអីហ្នឹងគេម៉ាមាត់
Original Lab 5:16 pm on November 16, 2008 Permalink |
nice to visit ur blog. I really love the phrase say : “ជឿជាក់លើសមត្ថភាពខ្លួនឯង”. me too, I always believe in and do anything by myself
Anyway, I think people living around always change every time just like you said it’s their right. But the most important thing is Relationship.
Hope we can share each other ideas.
ramana 9:15 am on November 20, 2008 Permalink |
បងអើយទៅធ្វើម៉េចបើគេផ្លាស់ប្តូរ ទៅហើយកុំទៅគិតអីច្រើន ។ ជាទូទៅគឺចឹង ពេលវេលាធ្វើអោយមនុស្សផ្លាស់ប្តូរ សូម្បីតែខ្លួនយើងក៏ផ្លាស់ប្តូរដែរ ទៅរំពឹងអីអ្នកដទៃនោះ ។ តែក៏មិនប្រាកដថាការផ្លាស់ប្តូររបស់គាត់អាក្រក់ណាហ្អី គ្រាន់តែចេះញ៉ាំនឹង ។
Rath 2:21 am on November 23, 2008 Permalink |
រីករាយណាស់ដែលបានមកចូលក្នុងប្លុកបង។ សូមក្ដីរាប់អានផងណាបង ទើបតែស្គាល់រសជាតិប្លុកនិងគេទេណាបង
សំណាង 9:18 am on November 23, 2008 Permalink |
»»»»»Original Lab: hi i always do anything by myself but sometime we must someone ideas to make our works are colorful. ជឿជាក់លើសមត្តភាពខ្លួនឯង តែក៏មិនភ្លេចទទួលរាល់មតិអ្នកដទៃដើម្បីពង្រឹងការងាររបស់យើង។
សុំអរគុណ Orginal Lab ដែលបានចូលមកលេងផ្ទះរបស់ខ្ញុំ សូមស្វាគមន៍!!
»»»»» រ៉ាមណា៖ ពេលខ្លះបងក៏គិតដូចអូនចឹងដែរ បងកគ្រាន់តែស្តាយនូវអ្វីដែលវាភាពបវរ , នៅមានការប្រែប្តូរមួយចំនួនទៀតដែលបងមិននិយាយព្រោះបងទុកកិត្តិយសអោយគាត់ (មិនមែននិយាយដើមគេទេណា៎ គ្រាន់តែសម្តែងអារម្មណ៍តិចប៉ុណ្ណោះ..)
»»»»» Rath ៖ រីករាយណាស់ដែលបានស្គាល់ Rath សូមស្វាគមន៍ជានិច្ចរាល់ការមកដល់ផ្ទះរបស់ខ្ញុំ។ សូមអរគុណ!
Rath 7:21 pm on November 23, 2008 Permalink |
ចាស សូមអរគុណ ហើយកុំភ្លេចជួយដាក់ Link ឲ្យមួយផងណាបង សូមអរគុណទុកជាមុន
សំណាង 4:00 am on November 24, 2008 Permalink |
បាទ!រីករាយជានិច្ចក្នុងការភ្ជាប់Link ជូន!
អាកាសធាតុកំពុងតែមានការផ្លាស់ប្តូរ សូមថែរក្សាសុខភាព ជូនពរសុខភាពល្អគ្រប់ៗគ្នា!
sakal 8:07 am on November 28, 2008 Permalink |
បីឆ្នាំមុន ខ្ញុំមិនផឹកស្រា តែពេលនេះមិនត្រឹមតែស្រាទេ សូម្បីតែបារីក៏ខ្ញុំជក់ដែរ៕
ហេស ហេ ! សូម្បីតែខ្លួនខ្ញុំក៏មិនយល់ពីខ្លួនឯងដែរ!!!
សំណាង 5:40 pm on November 28, 2008 Permalink |
ពេលខ្លះមនុស្សយើងយកទម្លាប់អាក្រក់មកអនុវត្តដោយមិនដឹងខ្លួន តែហេតុអ្វីបានជាយើងថានោះជាទម្លាប់អាក្រក់??? ដោយសារតែសង្គម មជ្ឈដ្ឋានជុំវិញយើងជាអ្នកអូសទាញ ទោះជាចិត្តរឹងប៉ុណ្ណាក៏មិនអាចធន់នឹងកំឡាំងអូសទាញរបស់សង្គមដែរ។
បើខ្ញុំវិញមិនភ្លើឲ្យសង្គមអូសទាញទេ ខ្ញុំជាអ្នកអូសទាញសង្គមអោយមកខូចជាមូយខ្ញុំវិញ (ហេហេហេ និយាយលេងទេបងប្អូន)
Posoky 6:27 am on December 12, 2008 Permalink |
កុំតែកុយអិត គិតតែពីរៀនសំរាប់អាណាគត លើលោកនេះគ្មានអ្នកណា គិតខ្លួនឯងច្រើនជាងខ្លួនឯងទេ ហើយក័គ្មានអ្នកណាមកបង្ខំអោយយើងដើរលើរ ផ្លូវដែលមិនត្រូវដើរដែរ គឺខ្លួនឯងជាអ្នកតំរង់ទិសដៅដោយខ្លួនឯង។
និយាយអីចឹងបែបរវល់ណាស់ពានអត់ឃើញអាប់ដេតអីសោះ។
ramana 10:38 am on December 25, 2008 Permalink |
Merry Christmas, wish you all the best…
vandakimseok 12:57 am on December 30, 2008 Permalink |
រីករាយឆ្នាំថ្មី!
ជានិច្ចកាល ខ្ញុំតែងតែឆៀងចូលលេងផ្ទះល្បងតែមិនឃើញមាន
អ្វីប្លែកសោះ ។
មិនដឹងជាម្ចាស់រវល់យ៉ាងណាយ៉ាងណីទេ….ចយដឹកអ៊ីយ!
បើរវល់ខ្លាំងយ៉ាងនេះ ទុកផ្ទះចោលអញ្ចឹង ដីហុយប្រលាក់ប្រម៉ក
ហើយ មិនគិតបោសជូតខ្លះទេ….
ហា ហា ហា និយាយលេងទេ!
ឆ្នាំថ្មីជោគជ័យថ្មី!
Khmer IT 6:30 am on January 4, 2009 Permalink |
Hi! sorry for late to wish u on Happy New Year 2009
May The Lord bless you
and always keep you
May heaven’s light shine
I wish this all and so much more
May all your dreams come true
And a Happy New Year , too ..
May you count your blessings, one by one And when totaled by the lot May you find all you’ve been given To be more than what you sought May your journeys be short, your burdens light May your spirit never grow old May all your clouds have silver linings And your rainbows pots of gold
duongchan 5:17 pm on January 5, 2009 Permalink |
សំណាងបែបធ្លាប់លូចស្រលាញ់នាងទេដឹង? បានជាពិបាកចិត្តម្លឹង?
បើទេ កុំទៅខ្វល់ច្រើន នាំឆាប់ចាស់។ មនុស្សយើងម្នាក់ៗ មានគំនិត
និងរបៀបរស់នៅខុសគ្នា និងអ្វីៗកើតទ្បើងសុទ្ធតែមានមូលហេតុ។
យើងមិនមែនសាម៉ីខ្លូន យើងមិនអាចយល់ច្បាស់ដូចម្ចាស់ខ្លូនទ្បើយ។
ធ្វើចិត្តឲ្យទូលាយ នោះសំណាងពិតជារស់នៅរីករាយជានិច្ច។
សំណាង 8:48 am on January 18, 2009 Permalink |
hehe អត់មានរឿងអីទេ! សួរស្តីបងប្អូនសារជាថ្មី!