សារប្រយោជន៍របស់មើមខ្ទឹម
នៅក្នុងមើមខ្ទឹមមានសារធាតុមួយចំនួន៖ ប្រូតេអ៊ីន ៦%, សារធាតុស្ករ ២៣.៥%, បណ្តាសារធាតុវិតាមីន B1,B2, C និង anlixin(ជាសារធាតុមានប្រសិទ្ឋភាពខ្ពស់ក្នុងការសម្លាប់បាក់តេរី, ចាត់ទុកថាជាantibiotics ធម្មជាតិ)។ ខ្ទឹមក្រហម មានប្រសិទ្ឋភាពជាងខ្ទឹមសរ។

ក្នុងមើមខ្ទឹមមានជាតិអ៊ីយ៉ូត, សេលែន និង សារធាតុប្រឆាំងអុកស៊ីកម្ម ដូច្នជហើយវាមានប្រសិទ្ឋភាមក្នុងការប្រឆាំងនឹងភាពចាស់ជរាបានយ៉ាងល្អ។ ទទួលទានខ្ទឹមអោយបានជាប់លាប់អាចបង្ការបាននូវជំងឺមួយចំនួនដូចជា ជំងឺបេះដូង, ជំងឺលើសឈាម, ជំងឺខ្វះឈាម, ជំងឺខ្លាញ់ក្នុងសសៃរឈាម….។ក្រៅពីនេះនៅមានសារធាតុមួយចំនួនទៀតនៅក្នុងមើមខ្ទឹមមានប្រសិទ្ឋភាពក្នុងការបង្ករាជំងឺមហារីកបានយ៉ាងល្អ។
ស្រាថ្នាំត្រាំមើមខ្ទឹមជាឱសថមួយក្នុងការព្យាបាលជំងឺលើសឈាម។ ក្នុងមួយថ្ងៃទទួលទានតែ ២០ទៅ៥០តំណក់ស្រាម់មខ្ទឹម អាចជួយព្យាបាលជំងឺលើសឈាមបាន។ ចូរប្រយ័ត្នក្នុងការទទួលទានស្រាមើមខ្ទឹម មិនអាចទទួលច្រើនជាងការកំណត់បានទេ ព្រោះវាមិនត្រឹមតែធ្វើអោយសំពាធឈាមធ្លាក់ចុះនៅទេ វាអាចធ្វើអោយសំពាធឈាមឡើងខ្ពស់ដោយសារបាតុភូតរំញោញសសៃរប្រសាទ។ ប្រើស្រាមើមខ្ទឹមតែនៅពេលមានជំងឺលើសឈាម(សំពាធឈាម ១៤០/៩០)។
ក្រៅពីប្រសិទ្ឋភាពក្នុងការព្យាបាលជំងឺលើសឈាមមើមខ្ទឹមក៏នៅមានប្រសិទ្ឋភាពក្នុងការព្យាបាលជំងឺមួយចំនួនទភៀតដូចជា៖ បង្ការជំងឺគ្រុនពោះវៀន,ជំងឺរលាកក្រពះ,ជំងឺក្អកយូរថ្ងៃ ជាពិសេសមានប្រសិទ្ឋភាពក្នុងការព្យាបាលជំងឺផ្តាសាយ (បុកមើមខ្ទឹមអោយម៉ត់ឆុងជាមូយទឹកក្តៅទទួលទាន)។
មើមខ្ទឹមក្រហមក៏នៅមានប្រសិទ្ឋភាពក្នុងក្នុងការព្យាបាលជំងឺជ្រុះសក់ ដោយគ្រាន់តែយកមើមខ្ទឹមក្រហម បកសំបកចេញ ពុះមើមជាពីរ រួចជូតចុះជូតឡើងត្រង់ស្បែកក្បាលដែលជ្រុះសក់ មួយថ្ងៃ ២ទៅ៣ដង។
============================


















Ramana 3:54 am on January 30, 2009 Permalink |
អត់ចូលចិត្តទេ ញ៉ាំអត់ឆ្ងាញ់ផង ហើយក្លិនមាត់អាក្រក់ទៀត
សំណាង 4:04 am on January 30, 2009 Permalink |
ហេហេ! អត់ទាន់មានជំងឺចឹងហើយ ពេលមានជំងឺអីបានដែរ
Ramana 4:22 am on January 30, 2009 Permalink |
ថាមិនត្រូវដែរ ប្រហែលជាសុខចិត្តឈឺហើយមើលទៅ
សំណាង 5:26 am on January 30, 2009 Permalink |
កុំចង់ឈឺអី! មិនស្រួលទេ…… ឈឺមានអ្នកថែរក្សាមិនអី ទេខ្ហាចតែឈឺទៅគ្មានអ្នករក្សាចប់ម៉ង!
Posoky 6:16 am on January 30, 2009 Permalink |
ហេលោកដុកទ័រ ខ្ញុំមិនដឹងកើតអីទេ ពេលឃ្លានក៍ឆ្អល់ ញាំcocacola pepsi>>ជូរ ហឹល អត់បានឈឺ ក្រហាយ ពាលខ្លះភ្ញាក់ពីដេកអស់កំលាំងរលីង ពេលធ្វើទុកមែនទែន ដកដង្ហើម ថប់ៗ ពេលខ្លះញាំ ច្រើន តែនៅតែស្គមទៅៗ ជួយប្រាប់ផង រោគអីពិតប្រកដ ហើយព្យាបាលដូចម្តេច តមម្តេចខ្លះ?
ទឹម បឿន 12:07 pm on January 30, 2009 Permalink |
ជំងឺរបស់បងសុគី ខ្ញុំចេះព្យាបាលតើ! តែចាំប្រាប់ស្ងាត់ៗចុះ ហេហេ ។
ខ្ញុំមិនចូលចិត្តស៊ីទេ មើមខ្ទឹមហ្នឹង តែធ្លាប់ស៊ីពេលក្អកដែរ ។ ស៊ីហើយធូររបស់គេតើ ។
សំណាង 2:32 pm on January 30, 2009 Permalink |
បង posoky : រឿងពេលឃ្លានទៅជាឈឺឆ្អល់,ញ៉ាំកូកា ប៉ិបស៊ីទៅឈឺក្រហាយក្នុងពោះប្រហែល ជារោគក្រពះហើយបង គួរតែទៅពេទ្យឆ្លុះមើលម្តងទើបដឹងច្បាស់។
ចំនែករឿងអស់កម្លាំងល្ហិតល្ហៃអាចមកពីដំណើរការឈាមរត់មិនល្អ។ បងគួរតែធ្វើលំហាត់ប្រាណអោយបានទៀងទាត់រួមជាមួយរបបអាហារផង។
សុភា 2:40 pm on January 30, 2009 Permalink |
អីយួយលោកដុកទ័រពូកែមែន ខ្ញុំគិតថាលំហាត់ប្រាណមិនអាចខកខានបានទេ។
Posoky 4:20 pm on January 30, 2009 Permalink |
អុញជួយប្រាប់បុណ្យផងទៅបឿន រកអី? ហេហ អរគុណសំណាង។
Srey Rath 11:52 am on February 1, 2009 Permalink |
នៅតែមិនបានទៀតបងអើយ ឲ្យតែខាំម៉ិន ចូលតែក្នុងស្ពេមរបស់គេមិនដឹងជាវាចាត់ទុកប្លុករបស់ខ្ញុំជាស្អីទេ ដល់ហើយខ្ញុំ
សំណាង 4:50 pm on February 8, 2009 Permalink |
បានហើយរដ្ឋអើយ! ខំមិន្តបានហើយ។ បងក៏មិនដឹងយ៉ាងម៉េចបានទៅជាចូលក្នុងស្ពេមទៅវិញ,ទាល់តែសួរអ្នកជំនាញការខាងWPហើយទើបដឹង។
សុភា 6:23 pm on February 8, 2009 Permalink |
ហើយចុះមេច WP ណឹងអត់ស្គាល់ប្លក់បងធំចឹងហា អ្នកធ្វើការនៅណឹងសំតែដក់ចោល។ កុំអោយគេដឹងប្រយ័ត្នគេលុបប្លក់ខ្ញុំចោល
សំណាង 4:31 pm on February 10, 2009 Permalink |
ប្រហែលមិនដឹងថាប្លកបងធំហើយបានជាហ៊ានមករារាំងចឹង…. សុភាដកចោលមួយពីរអោយពួកហ្នឹងដឹងខ្លួនម្តងមើល(ជួយលាក់ផងក្រែងទៅទាំងប្លកខ្ញុំទៀត)