ពេលមានអាការៈឈឺក្បាលពេលទទួលទានសុរា មិនគួរ ឬ ដាច់ខាតមិនគួរប្រើថ្នាំ Paracetamol ដើម្បីបន្ថយអាការៈឈឺក្បាល ជាពិសេសអ្នកមានជំងឺថ្លើម(រលាកថ្លើម A,B,C ,ក្រិនថ្លើម,រសប្រម៉ាត់បញ្ចេញមិនប្រក្រតី…), ហេតុអ្វី?
Updates from February, 2009 Hide threads | Keyboard Shortcuts
-
Alcol & paracetamol
សំណាង
-
Mùa đông không lạnh (រដូវត្រជាក់តែបងមិនរងារ)
សំណាង
អផ្សុកដាក់ចម្រៀងបងប្អូនវៀតណាមយើងស្តាប់មួយមើល៍ ហាហាហា!
ពិរោះដល់ក!

1.Anh gặp em giữa trời đông buốt giá mắt ta nhìn tựa đã quen từ lâu em cười tươi như mặt trời cuối đông nụ cười đó làm sao anh quên.
2. Ta cách xa muôn trùng mây từng dòng thư gởi kèm nỗi nhớ thương
anh nhớ em đêm từng đêm lòng thầm mong thấy em trong phút giây.
3.Dợi gặp em đi bên em không nói được câu gì ngồi kề em sao mùa đông thấy không giá lạnh ngày gặp em sương đêm rơi gió rét từng cơn lạnh lùng sao lòng anh thấy ấm nồng cuộc tình đầu tiên.
4.Giờ chia ly em quay đi che giấu bờ mi lệ rơi ta xa nhau mong đến một ngày gặp lại , giờ chia ly anh xa em nhưng sẽ nhớ em người ơi trái tim anh trái tim em không rời xa……………
…………………………………………………………………. -
បំរុងប្រយ័ត្នក្នុងការប្រើវីតាមីន
សំណាង
សព្វថ្ងៃនេះ មានបងប្អនស្រ្តីយើងជាច្រើនតែងតែ ប្រើថ្នាំលេប,ថ្នាំចាក់, ថ្នាំលាបលើស្បែកមានជាតិវីតាមីនដើម្បីជួយអោយស្បែករលោងម៉ត់ទន់,ក្មេងជាងវ័យ,ប្រឆាំងនឹងភាពជ្រីវជ្រួញ។ ប៉ុន្តែ តាមអ្នកជំនាញការខាងសើស្បែក បានអោយដឹងថាប្រើវីតាមីនមិនត្រឹមត្រូវតាមក្បួនខ្នាត អាចនាំមកនូវគ្រោះថ្នាក់អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

ពេលប្រើវីតាមីនលើសកំរិត មានគ្រោះថ្នាក់យ៉ាងណាខ្លះ???
សារពាង្គកាយធម្មតារបស់យើងត្រូវការតែបរិមាណវិទាមីនតិចតួចបំផុតដើម្បីប្រើប្រាស់។ ប្រសិនបើយើងប្រើវិតាមីនជាមួយបរិមាណច្រើនហួសតំរូវការ នោះនឹងមិនផ្តល់អត្ថប្រយោជន៍ដល់សរីរាង្គយើងទៀតឡើយ។ ៦០មីលីក្រាមក្នុង១ថ្ងៃ អាចជួយការពារសារពាង្គកាយ, តែប្រសិនបើប្រើលើសកំរិតខាងលើធ្វើអោយបាត់តុល្យភាព ធ្វើអោយសរីរាង្គផ្ទុកបង្គុំម៉ូលេគុលមានគ្រោះថ្នាក់, បន្ទុកសារធាតុលើសនេះមានតួនាទីយ៉ាងសកម្មក្នុងការបង្ករនូវជំងឺមួយចំនួនដូចជា ៖ មហារីក, ជំងឺសន្លាក់, ខ្លាញ់សសៃរឈាម…..
ប្រើវីតាមីន C ហួសកំរិតអាចបង្ករអោយកើតAlergy , បន្ថយសម្រូប ជាតិទង់ដែង, នីកែល ធ្វើអោយឆ្អឹងវិវត្តន៍យឺតយ៉ាវ, ងាយប្រែប្តូររូបរាង និង រលាកមមីភ្នែក។
លេបវីតាមីនញឹកញាប់ (ដូចជាវិតាមីនដាក់ទឹកពុះ, វិតាមីនគ្រាប់បៀប) ធ្វើសរីរាង្គកាយយើងស្គាល់ថ្នាំ, ពេលមិនប្រើថ្នាំធ្វើអោយយើងមានងារម្មណ៍ថាអស់កម្លាំងហេវហត់។ការព្យួរសេរ៉ូមមានជាតិវិតាមីនឬការចាក់វិតាមីន C ក្នុងគោលបំណងធ្វើអោយស្បែកស្រស់ស្អាតនៅតាមផ្ទះអាចបង្ករអោយមានគ្រោះថ្នាក់យ៉ាងខ្លាំងដោយមិនបានរក្សានូវគោលការណ៍ភាពស្អាតអំពីបាក់តេរី និង មិនបានតាមដានអ្នកជំងឺអោយបានដិតដល់ក្នុងការព្យួរសេរ៉ូម ឬ ចាក់ថ្នាំ។ ការចាកើវីតាមីនអាចបង្ករអោយមានបាតុភូតAlergy ធ្ងន់ធ្ងរ និងមានគ្រោះថ្នាក់ដល់អាយុជិវិត។
ក្រៅពីវិតាមីន C ក៏នៅមានវិតាមីនE ដែលបងប្អូនស្រ្តីយើងតែងតែប្រើក្នុងគោលបំណងបំបាត់ភាពចាស់ជ្រីវជ្រួញ និង ធ្វើអោយសក់ទន់រលោងស្អាត។ តែយើងគួរដឹងថា ចំពោះសារធាតុវីតាមីននេះ ការប្រើមានលក្ខណៈបុគ្គលភាព មានន័យថា បរិមាណប្រើប្រាស់ ក៏ដូចជាពេលវេលាប្រើប្រាស់ខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ។ ក្នុងស្ថានភាពជាក់ស្តែង, អ្នកដែលមានស្បែកមានខ្លាញ់ច្រើន ពេលប្រើវិតាមីនE ធ្វើអោយរន្ឋញើសត្រូវបិទជិត, ញើស និង សារធាតុពុលដែលត្រូវបញ្ចេញចោលតាមញើសនឹងត្រូវជាប់សល់ក្នុងស្បែកជាមូលហេតុនាំអោយកើតមុន,អង្គែរស្បែកក្បាល។ ដូច្នេះការប្រើប្រាស់វិតាមីនមិនអាចតាមចិត្តចង់បានទេ។
———————————-
-
១២ ប្រការ “មិនគួរ” ក្រោយពេលទទួលអាហារ
សំណាង
ក្នុងជិវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងនៅមានទ៉លាប់អាក្រក់ជាច្រើនដែលជះឥទ្ឋិពលមិនក្អដល់សុខភាព។ ខាងក្រោមនេះជាទម្លាប់អាក្រក់មួយចំនួនដែលយើងតែធ្វើក្រោយពេលទទួលទានអាហារ, ហើយលោកអ្នកចាំមើលថាតើប្រការណាដែលលោកអ្នកកំពុងធ្វើ។
១. ទំនាក់ទំនងផ្លូវភេទ

បញ្ហានេះខ្ញុំសុំមិនបកស្រាយ តែគ្រាន់តែសុំបញ្ជាក់បញ្ហានេះមិនគួរអនុវត្តក្រោយពេលទើបទទួលអាហាររួច។
២.ផឹកតែ

សារធាតុ Tannic ក្នុងតែ ធ្វើអោយមានបាតុភូត”កករ”ជាមួយប្រូតេអ៊ីនក្នុងអាហារធ្វើអោយពិបាករំលាយអាហារ, បន្ថែមសំពាធដល់ក្រពះរបស់យើងថែមមួយកំរិតទៀត។
សារធាតុ Tannic ចងសំព័ន្ឋជាមួយប្រូតេអ៊ីនទៅជាបង្គុំ protein-tannin ធ្វើអោយចលនារបស់ក្រពះថយចុះ ជាមូលហេតុធ្វើអោយទល់លាមក។ មិនតែប៉ុណ្ណោះធ្វើអោយសារធាតុពុលមួយចំនួនមានឱកាសជ្រាបច្រាសចូលក្នុង សារពាង្គកាយវិញ។ ក្រៅពីនេះ បង្គុំ protein- tannin ក៏អាចអោយធ្វើអោយរាំងស្ទះដល់សំរូបសារធាតុដែកក្នុងចំណីអាហារចូលក្នុងឈាម។
ដូច្នេះហើយ , ក្រោយពេលពិសារបាយរួច លោកអ្នកមិនគួរ ទទួលទានតែភ្លាមទេ ជាពិសេសតែចត់។
៣. ជក់បារី

ក្រោយពេលទួលអាហាររួច, ក្រពះនិងពោះវៀនមានចលនាខ្លាំង, ថាមពលកំដៅកើនឡើង, សរីរាង្គជាច្រើនក្នុងសារពាង្គកាយស្ថិតក្នុងស្ថានភាព”ភ្ញោច” , ប្រព័ន្ឋរបត់ឈាមកើនឡើង។ ក្នុងខណៈពេលនេះប្រសិនបើលោកអ្នកជក់បារី នោះសារពាង្គការនឹងស្រូបយកជាតិពុលក្នុងផ្សែងបារីជាអតិមរមាចូលក្នុងសារពាង្គកាយ។៤. ទទួលទឹកត្រជាក់

ក្រពះ និង ប្រព័ន្ឋរំលាយអាហាររបស់មនុស្សចាស់ មានរំញោចខ្លាំងជាមួយទឹកត្រជាក់,ដូច្នេះក្រោយពេលទទួលទានអាហាររួចបើទទួលទាន ទឹកត្រជាក់ ឬ ភេសជ្ជៈ ត្រជាក់ធ្វើអោយក្រពះធ្វើការខ្លាំង ជាមូលហេតុធ្វើអោយឈឺពោះ, រាគរូស, និង ធ្វើអោយប្រព័ន្ឋរំលាយអាហារមិនល្អ។
៥.ទទួលទានផ្លែឈើ

នៅក្នុងផ្លែឈើសំបូរទៅដោយសារធាតុស្ករទោល (វ៉ាឡង់១) , ប្រភេទស្ករនេះស្រូបល្អក្នុងពោះវៀនតូច។ ទទួលទានផ្លែឈើក្រោយពេលទទួលទានអាហារធ្វើអោយស្ករទាំងនោះមិនអាចចុះមក ពោះវៀនតូចភ្លាមទេ គឺនៅក្នុងក្រពះ បើនៅក្នុងក្រពះកាន់តែយូរ សារធាតុស្ករទាំងនោះនឹងឡើងមេរ និង ធ្វើអោយមានរោគសញ្ញា ៖ហើមពោះ,រាគរូស, អាស៊ីតក្នុងក្រពះបញ្ចេញច្រើន និង ទល់លាមក។
ផ្លែឈើគួរតែ ទទួលទានក្នុងរង្វង់ ២ទៅ៣ ម៉ោងក្រោយពេលទទួលទានអាហារ ឬ ១ម៉ោងមិនពេលទទួលទានអាហារ។
៦.ដុសធ្មេញ
ដុសធ្មេញក្រោយពេលទទួលអាហារ ធ្វើអោយគុណភាពធ្មេញខូច។
៧. ងូតទឹក

ងូតទឹកធ្វើអោយសសៃរប្តូរជើងដៃរីក ធំឡើង,ទឹករងៃរប្រមូលម្តុំឡើងផ្នែកខាងលើរបស់សារពាង្គកាយ,ធ្វើអោយបរិមាណឈាមនៅក្នុងប្រដាប់រំលាយ អាហារត្រូវធ្លាក់ចុះ,រសរំលាយអាហារបញ្ចេញតិច, ជះឥទ្ឋិពលមិនល្អដល់តួនាទីរំលាយអាហារ។
ដូច្នេះ ល្អបំផុតគួរតែងូតទឹកក្រោយទទួលអាហារប្រមាណ ១ ទៅ ៣ម៉ោង។
៨.ដើរ
ក្រោយបេលទទួលទានអាហាររួច ក្រពះស្ថិតក្នុងស្ថានភាពពេញ, រ៉ាប់ទាំងក្នុងករណីធ្វើចលនាតិចៗក៏ជះឥទ្ឋិពលដល់ក្រពះ។
មានអារម្មណ៍ងងុយគេងពេលទទួលទានអាហាររួចដោយសារបរិមាណឈមប្របូលម្តុំ នៅក្នុងប្រដាប់រំលាយ អាហារ។
ចំពោះមនុស្សចាស់ជរាដើរក្រោយពេលទទួលទានអាហាររួចអាចបណ្តាលអោយទៅជា ខ្យល់គ,ចំពោះអ្នកជំងឺក្រពះ នោះជំងឺក្រពះកាន់តែធ្ងន់ធ្ងរជាង។
ដូច្នេះល្អបំផុតគួរតែសំរាក ៣០ នាទីរួចសឹមដើរ ឬ ធ្វើសកម្មភាពផ្សេងៗ។
៩. ធ្វើការ

ក្រោយពេលទទួលអាហាររួចចាប់ផ្តើមចូលអង្គុយក្នុងofficeធ្វើការភ្លាមអាចជះឥទ្ឋិពល មិនល្អដល់ការផ្គត់ផ្គង់ឈាមអោយប្រដាប់ រំលាយអាហារ និង ប៉ះពាល់ដល់លទ្ឋភាពសំរូបជីវជាតិពីចំណីអាហារ។
១០. អានពត៌មាន ឬ អានសៀវភៅ

ពេលអានសៀវភៅឬពត៌មាន ឈាមត្រូវប្រមូលផ្តុំឡើងទៅខួរក្បាល ដូច្នេះប្រដាប់រំលាយអាហារមិនបានផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ នាំអោយជះឥទ្ឋិពលមិនល្អដល់តួនាទីរំលាយអាហារ។
១១.ដោះខ្សែក្រវ៉ាត់

ពេលទទួលទានអាហាររួមមិនគួរបន្ឋូរខ្សែក្រវ៉ាត់ភ្លាមៗទេ ព្រោះបើបន្ឋូរភ្លាមនាំអោយសំពាធក្នុងពោះខ្សោយចុះ, កំលាំងជំនួយដល់ការរំលាយ អាហារត្រូវថយចុះ , បន្ថែមសំពាធដល់ប្រដាប់រំលាយអាហារ។
១២. ច្រៀងការ៉ាអូខេ

ពេលទទួលទានអាហររួចក្រពះកំពុងតែពេញ,បរមាណឈាមមកប្រមូលផ្តុំនៅ ក្នុងប្រដាប់ រំលាយអាហារកំពុងតែកើនឡើង បើយើងច្រៀងពេលនេះវានឹងធ្វើអោយសំពាធដល់ក្រពះ តិចតួចអាចធ្វើអោយប្រព័ន្ឋរំលាយអាហារមិនល្អ បើច្រៀងញឹកញាប់អាចបណ្តាលអោយជំងឺផ្លូវរំលាយអាហារ។
———-ដកស្រង់ និង កែសំរួល ដោយ ទេព សំណាង ពី ប្រភពដើម
-
រ៉ាមណា
ចុះបើញ៉ាំបាយបណ្តើរផឹកទឹកត្រជាក់បណ្តើរវាបណ្តាលអោយកើតអីអត់?
-
Ream
Hi man. long time no see.I have one question: What should we can do after Nham Bai heuy ?
-
Ream
Ok, now i’m fine. everything is ok here. but i’m a bit busy with assignment and the master thesis… have a good day… see you later when back to Cambodia!!! Good luck for your thesis defending!
-













សុភា 7:38 pm on February 7, 2009 Permalink |
អត់ដឹងទេ ទាល់តែសុំអោយសំណាងជួយប្រាប់ហើយ
សំណាង 1:29 pm on February 8, 2009 Permalink |
ហេហេ ស្មានថាសុភាដឹងជួយបកស្រាយអោយតិចម៉ោ!
មិនទាន់បានផូស្តហ្នឹណា៎!ម៉ានង៉ៃហ្នឹងដូចជារវល់ជាប់ម៉ង!
Posoky 5:07 am on February 10, 2009 Permalink |
មូលហេតុអីទៅ លោកដុកទ័រ
Cambodia economy 10:25 am on February 12, 2009 Permalink |
ជាទូទៅ យើងមិនត្រូវញាំថ្នាំទេ នៅពេលយើងញាំស្រានោះ លោកអ្នកគួរតែជៀសវាងវាទៅ។