Posts Mentioning RSS Toggle Comment Threads | Keyboard Shortcuts

  • សំណាង 5:18 pm on February 1, 2009 Permalink | Reply  

    បំរុង​ប្រ​យ័ត្ន​ក្នុង​ការ​ប្រើ​វីតាមីន 

    សព្វ​ថ្ងៃ​នេះ មាន​បង​ប្អន​ស្រ្តី​យើង​ជា​ច្រើន​តែ​ងតែ​ ប្រើ​ថ្នាំ​​លេប,​ថ្នាំ​ចាក់, ថ្នាំ​លាប​លើ​ស្បែក​មាន​ជាតិ​វីតាមីន​ដើម្បី​ជួយ​អោយ​ស្បែក​រលោង​ម៉ត់​​ទន់,​ក្មេង​ជាង​វ័យ,​ប្រឆាំង​នឹង​ភាព​ជ្រីវ​ជ្រួញ។ ប៉ុន្តែ​ តាម​អ្នក​ជំនាញ​ការ​ខាង​​សើ​​ស្បែក​​ បាន​អោយ​ដឹង​ថា​ប្រើ​វីតាមីន​មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត អាច​នាំ​មក​នូវ​គ្រោះ​ថ្នាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ធ្ងន់​ធ្ងរ។
    Vitamin E

    ពេល​ប្រើ​វីតាមីន​លើស​កំរិត​ មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ???

    សារពាង្គកាយ​ធម្មតា​របស់​យើង​ត្រូវ​ការ​តែ​បរិមាណ​វិទាមីន​តិច​តួច​បំផុត​ដើម្បី​ប្រើ​ប្រាស់។ ប្រ​សិន​បើ​យើង​ប្រើ​វិតាមីន​ជាមួយ​បរិមាណ​ច្រើន​ហួស​តំរូវ​ការ នោះ​នឹង​មិន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សរីរាង្គ​យើង​ទៀត​ឡើយ។ ៦០​មីលី​ក្រាម​ក្នុង​១​ថ្ងៃ​ អាច​ជួយ​ការពារ​សារពាង្គកាយ, តែ​ប្រ​សិន​បើ​ប្រើ​លើស​កំរិតខាង​លើ​ធ្វើ​អោយ​បាត់​តុល្យ​ភាព ធ្វើ​អោយ​សរីរាង្គ​ផ្ទុក​បង្គុំ​ម៉ូលេគុល​​មាន​គ្រោះ​ថ្នាក់,​ បន្ទុក​សារធាតុ​លើស​នេះ​មាន​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​បង្ករ​នូវ​ជំងឺ​មួយ​ចំនួន​ដូចជា ៖ មហារីក, ជំងឺ​សន្លាក់, ខ្លាញ់​សសៃរ​ឈាម…..

    ប្រើ​វីតាមីន C ​ហួស​កំរិត​​អាច​បង្ករ​អោយ​កើត​Alergy ,​ បន្ថយ​សម្រូប ជាតិ​ទង់​ដែង, នីកែល ធ្វើ​អោយ​ឆ្អឹង​វិវត្តន៍​យឺត​យ៉ាវ, ងាយ​ប្រែ​ប្តូរ​រូប​រាង និង រលាក​មមី​ភ្នែក។
    លេប​វីតាមីន​ញឹក​ញាប់ (ដូចជា​វិតាមីន​ដាក់​ទឹក​ពុះ, វិតាមីន​គ្រាប់​បៀប) ធ្វើ​សរីរាង្គ​កាយ​យើង​ស្គាល់​ថ្នាំ, ពេល​​មិន​ប្រើ​ថ្នាំ​ធ្វើអោយ​យើង​មាន​ងារម្មណ៍​ថា​អស់​កម្លាំង​ហេវ​ហត់។

    ការ​ព្យួរ​សេរ៉ូម​មាន​ជាតិ​វិតាមីន​ឬ​ការ​ចាក់​វិតាមីន​ C ក្នុង​គោល​បំណង​ធ្វើ​អោយ​​ស្បែក​ស្រស់​ស្អាត​នៅ​តាម​ផ្ទះ​អាច​បង្ករ​អោយ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​​ដោយ​មិន​បាន​រក្សា​នូវ​គោល​ការណ៍​ភាព​​ស្អាត​អំពី​បាក់តេរី និង មិន​បាន​តាម​ដាន​អ្នក​ជំងឺ​អោយ​បាន​ដិត​ដល់​ក្នុង​ការ​ព្យួរ​សេរ៉ូម ឬ ​ចាក់​ថ្នាំ។ ការ​ចាកើ​វីតាមីន​អាច​បង្ករ​អោយ​មាន​បាតុភូត​Alergy ធ្ងន់​ធ្ងរ និង​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត។

    ក្រៅ​ពី​វិតាមីន​ C ក៏​នៅ​មាន​វិតាមីន​E ដែល​បង​ប្អូន​ស្រ្តី​យើង​តែង​តែ​ប្រើ​ក្នុង​គោល​បំណង​បំបាត់​ភាព​ចាស់​ជ្រីវ​ជ្រួញ និង ធ្វើ​អោយ​សក់​ទន់​រលោង​ស្អាត។ តែ​យើ​ង​គួរ​ដឹង​ថា​ ចំពោះ​សារធាតុ​វីតាមីន​នេះ​ ការ​ប្រើ​មាន​លក្ខណៈ​បុគ្គល​ភាព​ មាន​ន័យ​ថា​ បរិមាណ​ប្រើ​ប្រាស់ ក៏​ដូចជា​ពេល​វេលា​ប្រើ​ប្រាស់​ខុស​ៗ​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់ៗ។ ក្នុង​ស្ថានភាព​ជាក់​ស្តែង, អ្នក​ដែល​មាន​ស្បែក​មាន​ខ្លាញ់​ច្រើន ពេល​ប្រើ​​វិតាមីន​E ធ្វើ​អោយ​រន្ឋ​ញើស​ត្រូវ​បិទជិត, ញើស​ និង សារធាតុ​ពុល​ដែល​ត្រូវ​បញ្ចេញ​ចោល​តាម​ញើស​​នឹង​ត្រូវ​ជាប់​សល់​ក្នុង​ស្បែក​ជា​មូល​ហេតុ​នាំ​អោយ​កើត​មុន,​អង្គែរ​ស្បែក​ក្បាល។ ដូច្នេះ​ការ​ប្រើ​ប្រាស់​វិតាមីន​មិន​អាច​តាម​ចិត្ត​ចង់​បាន​ទេ។

    ———————————-

    ដក​ស្រង់​ និង កែ​សម្រួល​ដោយ ទេព សំណាង ពី​ ប្រភព​ដើម

     
  • សំណាង 1:39 pm on February 1, 2009 Permalink | Reply  

    ១២ ប្រការ “មិនគួរ” ក្រោយពេលទទួលអាហារ 

    ក្នុងជិវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងនៅមានទ៉លាប់អាក្រក់ជាច្រើនដែលជះ​ឥទ្ឋិពលមិនក្អដល់សុខភាព។ ខាងក្រោមនេះជាទម្លាប់អាក្រក់មួយចំនួនដែលយើងតែធ្វើក្រោយពេលទទួលទានអាហារ, ហើយលោកអ្នកចាំមើលថាតើប្រការណាដែលលោកអ្នកកំពុងធ្វើ។
    ១. ទំនាក់ទំនងផ្លូវភេទ
    sex
    បញ្ហានេះខ្ញុំសុំមិនបកស្រាយ តែគ្រាន់តែសុំបញ្ជាក់បញ្ហានេះមិនគួរអនុវត្តក្រោយពេលទើបទទួលអាហាររួច។
    ២.ផឹកតែ
    tea
    សារធាតុ Tannic ក្នុងតែ ធ្វើអោយមានបាតុភូត”កករ”ជាមួយប្រូតេអ៊ីនក្នុងអាហារធ្វើអោយពិបាករំលាយអាហារ, បន្ថែមសំពាធដល់ក្រពះរបស់យើងថែមមួយកំរិតទៀត។
    សារធាតុ Tannic ចងសំព័ន្ឋជាមួយប្រូតេអ៊ីនទៅជាបង្គុំ protein-tannin ធ្វើអោយចលនារបស់ក្រពះថយចុះ ជាមូលហេតុធ្វើអោយទល់លាមក។ មិនតែប៉ុណ្ណោះធ្វើអោយសារធាតុពុលមួយចំនួនមានឱកាសជ្រាបច្រាសចូលក្នុង សារពាង្គកាយវិញ។ ក្រៅពីនេះ បង្គុំ protein- tannin ក៏អាចអោយធ្វើអោយរាំងស្ទះដល់សំរូបសារធាតុដែកក្នុងចំណីអាហារចូលក្នុងឈាម។
    ដូច្នេះហើយ , ក្រោយពេលពិសារបាយរួច លោកអ្នកមិនគួរ ទទួលទានតែភ្លាមទេ ជាពិសេសតែចត់។
    ៣. ជក់បារី
    cigarette
    ក្រោយពេលទួលអាហាររួច, ក្រពះនិងពោះវៀនមានចលនាខ្លាំង, ថាមពលកំដៅកើនឡើង, សរីរាង្គជាច្រើនក្នុងសារពាង្គកាយស្ថិតក្នុងស្ថានភាព”ភ្ញោច” , ប្រព័ន្ឋរបត់ឈាមកើនឡើង។ ក្នុងខណៈពេលនេះប្រសិនបើលោកអ្នកជក់បារី នោះសារពាង្គការនឹងស្រូបយកជាតិពុលក្នុងផ្សែងបារីជាអតិមរមាចូលក្នុងសារពាង្គកាយ។

    ៤. ទទួលទឹកត្រជាក់
    glass of ice
    ក្រពះ និង ប្រព័ន្ឋរំលាយអាហាររបស់មនុស្សចាស់ មានរំញោចខ្លាំងជាមួយទឹកត្រជាក់,ដូច្នេះក្រោយពេលទទួលទានអាហាររួចបើទទួលទាន ទឹកត្រជាក់ ឬ ភេសជ្ជៈ ត្រជាក់ធ្វើអោយក្រពះធ្វើការខ្លាំង ជាមូលហេតុធ្វើអោយឈឺពោះ, រាគរូស, និង ធ្វើអោយប្រព័ន្ឋរំលាយអាហារមិនល្អ។
    ៥.ទទួលទានផ្លែឈើ
    ផ្លែ​ឈើ
    នៅក្នុងផ្លែឈើសំបូរទៅដោយសារធាតុស្ករទោល (វ៉ាឡង់១) , ប្រភេទស្ករនេះស្រូបល្អក្នុងពោះវៀនតូច។ ទទួលទានផ្លែឈើក្រោយពេលទទួលទានអាហារធ្វើអោយស្ករទាំងនោះមិនអាចចុះមក ពោះវៀនតូចភ្លាមទេ គឺនៅក្នុងក្រពះ បើនៅក្នុងក្រពះកាន់តែយូរ សារធាតុស្ករទាំងនោះនឹងឡើងមេរ និង ធ្វើអោយមានរោគសញ្ញា ៖ហើមពោះ,រាគរូស, អាស៊ីតក្នុងក្រពះបញ្ចេញច្រើន និង ទល់លាមក។
    ផ្លែឈើគួរតែ ទទួលទានក្នុងរង្វង់ ២ទៅ៣ ម៉ោងក្រោយពេលទទួលទានអាហារ ឬ ១ម៉ោងមិនពេលទទួលទានអាហារ។
    ៦.ដុសធ្មេញ
    clean teeth
    ដុសធ្មេញក្រោយពេលទទួលអាហារ ធ្វើអោយគុណភាពធ្មេញខូច។
    ៧. ងូតទឹក
    take shower
    ងូតទឹកធ្វើអោយសសៃរប្តូរជើងដៃរីក ធំឡើង,ទឹករងៃរប្រមូលម្តុំឡើងផ្នែកខាងលើរបស់សារពាង្គកាយ,ធ្វើអោយបរិមាណឈាមនៅក្នុងប្រដាប់រំលាយ អាហារត្រូវធ្លាក់ចុះ,រសរំលាយអាហារបញ្ចេញតិច, ជះឥទ្ឋិពលមិនល្អដល់តួនាទីរំលាយអាហារ។
    ដូច្នេះ ល្អបំផុតគួរតែងូតទឹកក្រោយទទួលអាហារប្រមាណ ១ ទៅ ៣ម៉ោង។
    ៨.ដើរ

    រត់
    ក្រោយបេលទទួលទានអាហាររួច ក្រពះស្ថិតក្នុងស្ថានភាពពេញ, រ៉ាប់ទាំងក្នុងករណីធ្វើចលនាតិចៗក៏ជះឥទ្ឋិពលដល់ក្រពះ។
    មានអារម្មណ៍ងងុយគេងពេលទទួលទានអាហាររួចដោយសារបរិមាណឈមប្របូលម្តុំ នៅក្នុងប្រដាប់រំលាយ អាហារ។
    ចំពោះមនុស្សចាស់ជរាដើរក្រោយពេលទទួលទានអាហាររួចអាចបណ្តាលអោយទៅជា ខ្យល់គ,ចំពោះអ្នកជំងឺក្រពះ នោះជំងឺក្រពះកាន់តែធ្ងន់ធ្ងរជាង។
    ដូច្នេះល្អបំផុតគួរតែសំរាក ៣០ នាទីរួចសឹមដើរ ឬ ធ្វើសកម្មភាពផ្សេងៗ។
    ៩. ធ្វើការ
    work
    ក្រោយពេលទទួលអាហាររួចចាប់ផ្តើមចូលអង្គុយក្នុងofficeធ្វើការភ្លាមអាចជះឥទ្ឋិពល មិនល្អដល់ការផ្គត់ផ្គង់ឈាមអោយប្រដាប់ រំលាយអាហារ និង ប៉ះពាល់ដល់លទ្ឋភាពសំរូបជីវជាតិពីចំណីអាហារ។
    ១០. អានពត៌មាន ឬ អានសៀវភៅ
    read
    ពេលអានសៀវភៅឬពត៌មាន ឈាមត្រូវប្រមូលផ្តុំឡើងទៅខួរក្បាល ដូច្នេះប្រដាប់រំលាយអាហារមិនបានផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ នាំអោយជះឥទ្ឋិពលមិនល្អដល់តួនាទីរំលាយអាហារ។
    ១១.ដោះខ្សែក្រវ៉ាត់
    belt
    ពេលទទួលទានអាហាររួមមិនគួរបន្ឋូរខ្សែក្រវ៉ាត់ភ្លាមៗទេ ព្រោះបើបន្ឋូរភ្លាមនាំអោយសំពាធក្នុងពោះខ្សោយចុះ, កំលាំងជំនួយដល់ការរំលាយ អាហារត្រូវថយចុះ , បន្ថែមសំពាធដល់ប្រដាប់រំលាយអាហារ។
    ១២. ច្រៀងការ៉ាអូខេ
    sing

    ពេលទទួលទានអាហររួចក្រពះកំពុងតែពេញ,បរមាណឈាមមកប្រមូលផ្តុំនៅ ក្នុងប្រដាប់ រំលាយអាហារកំពុងតែកើនឡើង បើយើងច្រៀងពេលនេះវានឹងធ្វើអោយសំពាធដល់ក្រពះ តិចតួចអាចធ្វើអោយប្រព័ន្ឋរំលាយអាហារមិនល្អ បើច្រៀងញឹកញាប់អាចបណ្តាលអោយជំងឺផ្លូវរំលាយអាហារ។
    ———-

    ដក​ស្រង់​ និង កែ​សំរួល​ ដោយ ទេព សំណាង ពី ​ប្រ​ភព​ដើម

     
    • រ៉ាមណា 8:34 am on February 3, 2009 Permalink | Reply

      ចុះ​បើ​ញ៉ាំ​បាយ​បណ្តើរ​ផឹក​ទឹក​ត្រជាក់​បណ្តើរ​វាបណ្តាល​អោយ​កើត​អី​អត់?

    • សំណាង 12:15 pm on February 3, 2009 Permalink | Reply

      ដូច​តែ​ផឹក​ពេល​ទទួល​ទាន​រួច​ចឹង!អាច​ទៅ​ជា​ឈឺ​ពោះ រាគ​រួស…..

    • សុភា 7:00 pm on February 3, 2009 Permalink | Reply

      អីយ៉ាសុទ្ធតែបញ្ហាមិនដែលដឹងសោះ ត្រូវប្រុងប្រយត្នកនយើង :D

    • vandakimseok 8:25 am on February 5, 2009 Permalink | Reply

      បើមើលអោយមែនទែនទៅសុទ្ធតែមានតណ្ហាលោកអ៊ើយ។ ប្រការស្ទើរតែទាំងអស់នេះ ខ្ញុំបាននឹងកំពុងតែប្រព្រឹត្តទេតើ?
      អីយ៉ូយ​ !ចាប់ផ្តើមភ័យ ពុកពោះហើយពីពេលនេះទៅ ប្រយ័តបានបាន។

    • សំណាង 4:03 pm on February 5, 2009 Permalink | Reply

      hehee កែ​បណ្តើរ​ៗទៅ​ល្បង​អើយ!!!

    • duongchan 10:21 am on February 11, 2009 Permalink | Reply

      សំណាង ករណីទី១ ហេតុអ្វី? បើប្រាប់ទីនេះមិនបាន អាចផ្ញើរមកមែលចន្ទបាន។ សូមអរគុណ! :D
      sengsokunthy99@yahoo.com

    • Bandith 9:56 am on April 18, 2009 Permalink | Reply

      យ៉ាហ៊ីចាន់អាម៉េចបានជាសួរចង់ដឹងអាទីមួយហ្នឹង​ម៉េសមើលទៅដូចជាចាប់អារម្មណ៍ប្លែក ដូចជាសង្ស័យដល់ហើយខ្ញុំ :lol: ។ ទុកខ្ញុំទាយក៍បាន បើយើងចាប់ផ្ដើមប្រតិ្តបត្តភ្លាមៗបន្ទាប់ពីញ៉ាំរួច បាយនៅពេញពោះ ចឹងហើយពេលធ្វើចលនា​ទៅវាអាចទៅជាឆ្អល់ពោះមែនអត់?? ហើយបើឆ្អល់ពោះច្រើនតែធ្វើអីមិនបានគ្រប់គ្រាន់​មែនអត់? ដល់តែពេលមិនគ្រប់គ្រាន់វាទៅជាម៉ួម៉ៅ មែនអត់?? ដល់តែអាសារម៉ួម៉ៅចឹងគ្រួសារមិន សូវមានសុភមង្គល មិនថាចឹងកនយើង?? ហេហេហេហ… ចុះខ្ញុំសួរវិញ បើញ៉ាំរួច ចូលបង្គន់អឺអឺសបានអត់??

    • duongchan 12:01 pm on April 19, 2009 Permalink | Reply

      អូ ចឹងហ្អលោកគ្រូពេទ្យឌិត?! :P អរគុណច្រើន។

    • Ream 10:41 pm on May 3, 2009 Permalink | Reply

      Hi man. long time no see.I have one question: What should we can do after Nham Bai heuy ?

    • សំណាង 7:11 pm on May 5, 2009 Permalink | Reply

      Hello everyone, sorry for my reply late.
      Busy x 100000000000000=???????
      Chan: សុំទោស​ណា!​អត់​មាន​ពេល​ទំនេរ,​ចាំ​ការពារ​សារណា​ហើយ​ផ្ញើរ​អោយ(មិន​ទាន់​ប្រែ​សំរួល)
      ឌិត៖ លោក​បង​អើយ​ បក​ស្រាយ​ចឹង​ក៏​ម្យ៉ាង​ ហេហេ ចេះ​​រក​នឹក​ឃើញណ៎…កិកិកិ
      Ream: Hi guy, how about there? iam ok but busy for G and D (kekeke)
      You want to know what we should to do after Bai… Dok ar 12 khang leu neng tov tver ban tang ors…
      Tai sao lai arso kropeass tov vinh?

    • Ream 12:21 pm on May 12, 2009 Permalink | Reply

      Ok, now i’m fine. everything is ok here. but i’m a bit busy with assignment and the master thesis… have a good day… see you later when back to Cambodia!!! Good luck for your thesis defending!

    • naryphing 11:51 am on June 3, 2009 Permalink | Reply

      so that mean after eat i can lay down .

c
compose new post
j
next post/next comment
k
previous post/previous comment
r
reply
e
edit
o
show/hide comments
t
go to top
l
go to login
h
show/hide help
esc
cancel