សព្វថ្ងៃនេះ មានបងប្អនស្រ្តីយើងជាច្រើនតែងតែ ប្រើថ្នាំលេប,ថ្នាំចាក់, ថ្នាំលាបលើស្បែកមានជាតិវីតាមីនដើម្បីជួយអោយស្បែករលោងម៉ត់ទន់,ក្មេងជាងវ័យ,ប្រឆាំងនឹងភាពជ្រីវជ្រួញ។ ប៉ុន្តែ តាមអ្នកជំនាញការខាងសើស្បែក បានអោយដឹងថាប្រើវីតាមីនមិនត្រឹមត្រូវតាមក្បួនខ្នាត អាចនាំមកនូវគ្រោះថ្នាក់អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

ពេលប្រើវីតាមីនលើសកំរិត មានគ្រោះថ្នាក់យ៉ាងណាខ្លះ???
សារពាង្គកាយធម្មតារបស់យើងត្រូវការតែបរិមាណវិទាមីនតិចតួចបំផុតដើម្បីប្រើប្រាស់។ ប្រសិនបើយើងប្រើវិតាមីនជាមួយបរិមាណច្រើនហួសតំរូវការ នោះនឹងមិនផ្តល់អត្ថប្រយោជន៍ដល់សរីរាង្គយើងទៀតឡើយ។ ៦០មីលីក្រាមក្នុង១ថ្ងៃ អាចជួយការពារសារពាង្គកាយ, តែប្រសិនបើប្រើលើសកំរិតខាងលើធ្វើអោយបាត់តុល្យភាព ធ្វើអោយសរីរាង្គផ្ទុកបង្គុំម៉ូលេគុលមានគ្រោះថ្នាក់, បន្ទុកសារធាតុលើសនេះមានតួនាទីយ៉ាងសកម្មក្នុងការបង្ករនូវជំងឺមួយចំនួនដូចជា ៖ មហារីក, ជំងឺសន្លាក់, ខ្លាញ់សសៃរឈាម…..
ប្រើវីតាមីន C ហួសកំរិតអាចបង្ករអោយកើតAlergy , បន្ថយសម្រូប ជាតិទង់ដែង, នីកែល ធ្វើអោយឆ្អឹងវិវត្តន៍យឺតយ៉ាវ, ងាយប្រែប្តូររូបរាង និង រលាកមមីភ្នែក។
លេបវីតាមីនញឹកញាប់ (ដូចជាវិតាមីនដាក់ទឹកពុះ, វិតាមីនគ្រាប់បៀប) ធ្វើសរីរាង្គកាយយើងស្គាល់ថ្នាំ, ពេលមិនប្រើថ្នាំធ្វើអោយយើងមានងារម្មណ៍ថាអស់កម្លាំងហេវហត់។
ការព្យួរសេរ៉ូមមានជាតិវិតាមីនឬការចាក់វិតាមីន C ក្នុងគោលបំណងធ្វើអោយស្បែកស្រស់ស្អាតនៅតាមផ្ទះអាចបង្ករអោយមានគ្រោះថ្នាក់យ៉ាងខ្លាំងដោយមិនបានរក្សានូវគោលការណ៍ភាពស្អាតអំពីបាក់តេរី និង មិនបានតាមដានអ្នកជំងឺអោយបានដិតដល់ក្នុងការព្យួរសេរ៉ូម ឬ ចាក់ថ្នាំ។ ការចាកើវីតាមីនអាចបង្ករអោយមានបាតុភូតAlergy ធ្ងន់ធ្ងរ និងមានគ្រោះថ្នាក់ដល់អាយុជិវិត។
ក្រៅពីវិតាមីន C ក៏នៅមានវិតាមីនE ដែលបងប្អូនស្រ្តីយើងតែងតែប្រើក្នុងគោលបំណងបំបាត់ភាពចាស់ជ្រីវជ្រួញ និង ធ្វើអោយសក់ទន់រលោងស្អាត។ តែយើងគួរដឹងថា ចំពោះសារធាតុវីតាមីននេះ ការប្រើមានលក្ខណៈបុគ្គលភាព មានន័យថា បរិមាណប្រើប្រាស់ ក៏ដូចជាពេលវេលាប្រើប្រាស់ខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ។ ក្នុងស្ថានភាពជាក់ស្តែង, អ្នកដែលមានស្បែកមានខ្លាញ់ច្រើន ពេលប្រើវិតាមីនE ធ្វើអោយរន្ឋញើសត្រូវបិទជិត, ញើស និង សារធាតុពុលដែលត្រូវបញ្ចេញចោលតាមញើសនឹងត្រូវជាប់សល់ក្នុងស្បែកជាមូលហេតុនាំអោយកើតមុន,អង្គែរស្បែកក្បាល។ ដូច្នេះការប្រើប្រាស់វិតាមីនមិនអាចតាមចិត្តចង់បានទេ។
———————————-












