ក្នុងជិវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងនៅមានទ៉លាប់អាក្រក់ជាច្រើនដែលជះឥទ្ឋិពលមិនក្អដល់សុខភាព។ ខាងក្រោមនេះជាទម្លាប់អាក្រក់មួយចំនួនដែលយើងតែធ្វើក្រោយពេលទទួលទានអាហារ, ហើយលោកអ្នកចាំមើលថាតើប្រការណាដែលលោកអ្នកកំពុងធ្វើ។
១. ទំនាក់ទំនងផ្លូវភេទ

បញ្ហានេះខ្ញុំសុំមិនបកស្រាយ តែគ្រាន់តែសុំបញ្ជាក់បញ្ហានេះមិនគួរអនុវត្តក្រោយពេលទើបទទួលអាហាររួច។
២.ផឹកតែ

សារធាតុ Tannic ក្នុងតែ ធ្វើអោយមានបាតុភូត”កករ”ជាមួយប្រូតេអ៊ីនក្នុងអាហារធ្វើអោយពិបាករំលាយអាហារ, បន្ថែមសំពាធដល់ក្រពះរបស់យើងថែមមួយកំរិតទៀត។
សារធាតុ Tannic ចងសំព័ន្ឋជាមួយប្រូតេអ៊ីនទៅជាបង្គុំ protein-tannin ធ្វើអោយចលនារបស់ក្រពះថយចុះ ជាមូលហេតុធ្វើអោយទល់លាមក។ មិនតែប៉ុណ្ណោះធ្វើអោយសារធាតុពុលមួយចំនួនមានឱកាសជ្រាបច្រាសចូលក្នុង សារពាង្គកាយវិញ។ ក្រៅពីនេះ បង្គុំ protein- tannin ក៏អាចអោយធ្វើអោយរាំងស្ទះដល់សំរូបសារធាតុដែកក្នុងចំណីអាហារចូលក្នុងឈាម។
ដូច្នេះហើយ , ក្រោយពេលពិសារបាយរួច លោកអ្នកមិនគួរ ទទួលទានតែភ្លាមទេ ជាពិសេសតែចត់។
៣. ជក់បារី

ក្រោយពេលទួលអាហាររួច, ក្រពះនិងពោះវៀនមានចលនាខ្លាំង, ថាមពលកំដៅកើនឡើង, សរីរាង្គជាច្រើនក្នុងសារពាង្គកាយស្ថិតក្នុងស្ថានភាព”ភ្ញោច” , ប្រព័ន្ឋរបត់ឈាមកើនឡើង។ ក្នុងខណៈពេលនេះប្រសិនបើលោកអ្នកជក់បារី នោះសារពាង្គការនឹងស្រូបយកជាតិពុលក្នុងផ្សែងបារីជាអតិមរមាចូលក្នុងសារពាង្គកាយ។
៤. ទទួលទឹកត្រជាក់

ក្រពះ និង ប្រព័ន្ឋរំលាយអាហាររបស់មនុស្សចាស់ មានរំញោចខ្លាំងជាមួយទឹកត្រជាក់,ដូច្នេះក្រោយពេលទទួលទានអាហាររួចបើទទួលទាន ទឹកត្រជាក់ ឬ ភេសជ្ជៈ ត្រជាក់ធ្វើអោយក្រពះធ្វើការខ្លាំង ជាមូលហេតុធ្វើអោយឈឺពោះ, រាគរូស, និង ធ្វើអោយប្រព័ន្ឋរំលាយអាហារមិនល្អ។
៥.ទទួលទានផ្លែឈើ

នៅក្នុងផ្លែឈើសំបូរទៅដោយសារធាតុស្ករទោល (វ៉ាឡង់១) , ប្រភេទស្ករនេះស្រូបល្អក្នុងពោះវៀនតូច។ ទទួលទានផ្លែឈើក្រោយពេលទទួលទានអាហារធ្វើអោយស្ករទាំងនោះមិនអាចចុះមក ពោះវៀនតូចភ្លាមទេ គឺនៅក្នុងក្រពះ បើនៅក្នុងក្រពះកាន់តែយូរ សារធាតុស្ករទាំងនោះនឹងឡើងមេរ និង ធ្វើអោយមានរោគសញ្ញា ៖ហើមពោះ,រាគរូស, អាស៊ីតក្នុងក្រពះបញ្ចេញច្រើន និង ទល់លាមក។
ផ្លែឈើគួរតែ ទទួលទានក្នុងរង្វង់ ២ទៅ៣ ម៉ោងក្រោយពេលទទួលទានអាហារ ឬ ១ម៉ោងមិនពេលទទួលទានអាហារ។
៦.ដុសធ្មេញ
ដុសធ្មេញក្រោយពេលទទួលអាហារ ធ្វើអោយគុណភាពធ្មេញខូច។
៧. ងូតទឹក

ងូតទឹកធ្វើអោយសសៃរប្តូរជើងដៃរីក ធំឡើង,ទឹករងៃរប្រមូលម្តុំឡើងផ្នែកខាងលើរបស់សារពាង្គកាយ,ធ្វើអោយបរិមាណឈាមនៅក្នុងប្រដាប់រំលាយ អាហារត្រូវធ្លាក់ចុះ,រសរំលាយអាហារបញ្ចេញតិច, ជះឥទ្ឋិពលមិនល្អដល់តួនាទីរំលាយអាហារ។
ដូច្នេះ ល្អបំផុតគួរតែងូតទឹកក្រោយទទួលអាហារប្រមាណ ១ ទៅ ៣ម៉ោង។
៨.ដើរ

ក្រោយបេលទទួលទានអាហាររួច ក្រពះស្ថិតក្នុងស្ថានភាពពេញ, រ៉ាប់ទាំងក្នុងករណីធ្វើចលនាតិចៗក៏ជះឥទ្ឋិពលដល់ក្រពះ។
មានអារម្មណ៍ងងុយគេងពេលទទួលទានអាហាររួចដោយសារបរិមាណឈមប្របូលម្តុំ នៅក្នុងប្រដាប់រំលាយ អាហារ។
ចំពោះមនុស្សចាស់ជរាដើរក្រោយពេលទទួលទានអាហាររួចអាចបណ្តាលអោយទៅជា ខ្យល់គ,ចំពោះអ្នកជំងឺក្រពះ នោះជំងឺក្រពះកាន់តែធ្ងន់ធ្ងរជាង។
ដូច្នេះល្អបំផុតគួរតែសំរាក ៣០ នាទីរួចសឹមដើរ ឬ ធ្វើសកម្មភាពផ្សេងៗ។
៩. ធ្វើការ

ក្រោយពេលទទួលអាហាររួចចាប់ផ្តើមចូលអង្គុយក្នុងofficeធ្វើការភ្លាមអាចជះឥទ្ឋិពល មិនល្អដល់ការផ្គត់ផ្គង់ឈាមអោយប្រដាប់ រំលាយអាហារ និង ប៉ះពាល់ដល់លទ្ឋភាពសំរូបជីវជាតិពីចំណីអាហារ។
១០. អានពត៌មាន ឬ អានសៀវភៅ

ពេលអានសៀវភៅឬពត៌មាន ឈាមត្រូវប្រមូលផ្តុំឡើងទៅខួរក្បាល ដូច្នេះប្រដាប់រំលាយអាហារមិនបានផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ នាំអោយជះឥទ្ឋិពលមិនល្អដល់តួនាទីរំលាយអាហារ។
១១.ដោះខ្សែក្រវ៉ាត់

ពេលទទួលទានអាហាររួមមិនគួរបន្ឋូរខ្សែក្រវ៉ាត់ភ្លាមៗទេ ព្រោះបើបន្ឋូរភ្លាមនាំអោយសំពាធក្នុងពោះខ្សោយចុះ, កំលាំងជំនួយដល់ការរំលាយ អាហារត្រូវថយចុះ , បន្ថែមសំពាធដល់ប្រដាប់រំលាយអាហារ។
១២. ច្រៀងការ៉ាអូខេ

ពេលទទួលទានអាហររួចក្រពះកំពុងតែពេញ,បរមាណឈាមមកប្រមូលផ្តុំនៅ ក្នុងប្រដាប់ រំលាយអាហារកំពុងតែកើនឡើង បើយើងច្រៀងពេលនេះវានឹងធ្វើអោយសំពាធដល់ក្រពះ តិចតួចអាចធ្វើអោយប្រព័ន្ឋរំលាយអាហារមិនល្អ បើច្រៀងញឹកញាប់អាចបណ្តាលអោយជំងឺផ្លូវរំលាយអាហារ។
———-
ដកស្រង់ និង កែសំរួល ដោយ ទេព សំណាង ពី ប្រភពដើម













រ៉ាមណា 8:34 am on February 3, 2009 Permalink |
ចុះបើញ៉ាំបាយបណ្តើរផឹកទឹកត្រជាក់បណ្តើរវាបណ្តាលអោយកើតអីអត់?
សំណាង 12:15 pm on February 3, 2009 Permalink |
ដូចតែផឹកពេលទទួលទានរួចចឹង!អាចទៅជាឈឺពោះ រាគរួស…..
សុភា 7:00 pm on February 3, 2009 Permalink |
អីយ៉ាសុទ្ធតែបញ្ហាមិនដែលដឹងសោះ ត្រូវប្រុងប្រយត្នកនយើង
vandakimseok 8:25 am on February 5, 2009 Permalink |
បើមើលអោយមែនទែនទៅសុទ្ធតែមានតណ្ហាលោកអ៊ើយ។ ប្រការស្ទើរតែទាំងអស់នេះ ខ្ញុំបាននឹងកំពុងតែប្រព្រឹត្តទេតើ?
អីយ៉ូយ !ចាប់ផ្តើមភ័យ ពុកពោះហើយពីពេលនេះទៅ ប្រយ័តបានបាន។
សំណាង 4:03 pm on February 5, 2009 Permalink |
hehee កែបណ្តើរៗទៅល្បងអើយ!!!
duongchan 10:21 am on February 11, 2009 Permalink |
សំណាង ករណីទី១ ហេតុអ្វី? បើប្រាប់ទីនេះមិនបាន អាចផ្ញើរមកមែលចន្ទបាន។ សូមអរគុណ!
sengsokunthy99@yahoo.com
Bandith 9:56 am on April 18, 2009 Permalink |
យ៉ាហ៊ីចាន់អាម៉េចបានជាសួរចង់ដឹងអាទីមួយហ្នឹងម៉េសមើលទៅដូចជាចាប់អារម្មណ៍ប្លែក ដូចជាសង្ស័យដល់ហើយខ្ញុំ
។ ទុកខ្ញុំទាយក៍បាន បើយើងចាប់ផ្ដើមប្រតិ្តបត្តភ្លាមៗបន្ទាប់ពីញ៉ាំរួច បាយនៅពេញពោះ ចឹងហើយពេលធ្វើចលនាទៅវាអាចទៅជាឆ្អល់ពោះមែនអត់?? ហើយបើឆ្អល់ពោះច្រើនតែធ្វើអីមិនបានគ្រប់គ្រាន់មែនអត់? ដល់តែពេលមិនគ្រប់គ្រាន់វាទៅជាម៉ួម៉ៅ មែនអត់?? ដល់តែអាសារម៉ួម៉ៅចឹងគ្រួសារមិន សូវមានសុភមង្គល មិនថាចឹងកនយើង?? ហេហេហេហ… ចុះខ្ញុំសួរវិញ បើញ៉ាំរួច ចូលបង្គន់អឺអឺសបានអត់??
duongchan 12:01 pm on April 19, 2009 Permalink |
អូ ចឹងហ្អលោកគ្រូពេទ្យឌិត?!
អរគុណច្រើន។
Ream 10:41 pm on May 3, 2009 Permalink |
Hi man. long time no see.I have one question: What should we can do after Nham Bai heuy ?
សំណាង 7:11 pm on May 5, 2009 Permalink |
Hello everyone, sorry for my reply late.
Busy x 100000000000000=???????
Chan: សុំទោសណា!អត់មានពេលទំនេរ,ចាំការពារសារណាហើយផ្ញើរអោយ(មិនទាន់ប្រែសំរួល)
ឌិត៖ លោកបងអើយ បកស្រាយចឹងក៏ម្យ៉ាង ហេហេ ចេះរកនឹកឃើញណ៎…កិកិកិ
Ream: Hi guy, how about there? iam ok but busy for G and D (kekeke)
You want to know what we should to do after Bai… Dok ar 12 khang leu neng tov tver ban tang ors…
Tai sao lai arso kropeass tov vinh?
Ream 12:21 pm on May 12, 2009 Permalink |
Ok, now i’m fine. everything is ok here. but i’m a bit busy with assignment and the master thesis… have a good day… see you later when back to Cambodia!!! Good luck for your thesis defending!
naryphing 11:51 am on June 3, 2009 Permalink |
so that mean after eat i can lay down .