ជំងឺមួយចំនួនដែលបុរសភេទតែងជួបប្រទះ
ដើម្បីថែរក្សាសុខភាព និងការពារសុខភាព អស់លោកជាបុរសភេទត្រូវតែអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវរបបអាហារក៏ដូចជាការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈផ្សេងៗ លំហាត់ប្រាណអោយបានទៀងទាត់….. ជំងឺមួយចំនួនដែលតែងទេយាយីបុរសភេទយើងមានដូចខាងក្រោម៖
១.ជំងឺបេះដូង និង សសៃរឈាម
តាមស្ថិតិឆ្នាំ២០០៤បានអោយដឹងថា ជំងឺបេះដូងសសៃរឈាមគឺជាឃាតករសម្លាប់បុរសភេទជាង៤១០.០០០នាក់ក្នុងមួយឆ្នាំ។ បើធៀបទៅនឹងស្ត្រីភេទវិញ អត្រាផ្ទុកជំងឺបវដូងនិងសសៃរឈាមរបស់បុរសភេទខ្ពស់ជាងយ៉ាងច្រើន ហើយបើគិតជាមធ្យម បុរសភេទងាយនឹងមានជំងឺបេះដូងឆាប់ជាងស្ត្រីភេទទៅដល់១០ ទៅ ១៥ឆ្នាំ។
បំរុងប្រយ័ត្ននិងការណែនាំ៖ ហាមជក់បារី និងផលិតផលមានជាតិថ្នាំជក់, ទទួលទានបន្លែគ្រប់មុខ និងផ្លែឈើ, បន្ថយអាហារមានជាតិខ្លាញ់ច្រើន, ធ្វើលំហាត់ប្រាណក្នុងមួយថ្ងៃអោយមានប្រមាណ៣០នាទី, ត្រួតពិនិត្យកំរិត cholesterol ក្នុងឈាមអោយបានទៀងទាត់។
២.ជំងឺមហារីក
ឆ្នាំ ២០០៣ នៅលើពិភពលោកមានដល់ ២៨៨.០០០បុរសភេទមានជំងឺមហារីក និង ពត៌មានដែលគួរអោយរំជួលចិត្តនោះគឺមានដល់ ៩០%នៃជំងឺមហារីកជាជំងឺមហារីកសួតដោយសារការជក់បារី។
វិធីការពារ៖ មិនត្រូវជក់បារី,សម្រកទម្ងន់, ធ្វើលំហាត់ប្រាណអោយបានទៀងទាត់ជារៀងរាល់ថ្ងៃ,បន្ថយធ្វើការឬនៅហាលថ្ងៃ(កំដៅព្រះអាទិត្យ),ទទួលទានសុរាត្រូវមានកំរិតប្រហែល១-2ពែងក្នុងមួយថ្ងៃ, បំរុងប្រយ័ត្នជាមួយបណ្តាជាតិគីមីផ្សេងៗ, ទៅពិនិត្យសុខភាពអោយបានទៀងទាត់,ចូរប្រុងប្រយ័ត្នជាពិសេសប្េសិនបើក្នុងគ្រួសាររបស់អស់លោកមានជំងឺមហារីក។
៣. ជំងឺខ្យល់គ
តាមស្ថិតិរបស់វិទ្យាស្ថានបេះដូង និងសសៃរឈាមបានអោយដឹងថាក្នុងឆ្នាំ២០០៤ មានដល់ទៅជាង ៥៨.០០០បុរស់ភេទស្លាប់ដោយសារជំងឺខ្យល់គ, វាជាឃាតករដ៏សែនគ្រោះថ្នាក់ដែលបង្ករដោយសារកត្តាតំណពូជ ឬដោយសារជំងឺលើសឈាម ទឹកនោមផ្អែមជាដើម។
វិធីការពារ៖ បន្ថយការទទួលទានសារធាតុមានផ្ទុកជាខ្លាញ់មិនឆ្អែត (ក្នុងគីមីសាស្រ្ត), ត្រួតពិនិត្យកំរិត Cholesterol ក្នុងឈាមអោយបានទៀងទាត់, ហាម ជក់បារី, បន្ថយកំរិតស្ករក្នុងឈាម,រក្សាតុល្យភាពទម្ងន់, ជៀសវាងស្ថានភាព Stress, បន្ថយនូវគ្រឿងស្រវឹង។
៤. ជំងឺទាក់ទងទៅនឹងសួត
ជំងឺសួតមួយចំនួនដូចជាមហារីកសួត,ហឺត,ស្ទះផ្លូវដង្ហើម ឬជំងឺសួតរ៉ាំរ៉ៃផ្សេងៗ ជាជំងឺជាប់លំដាប់ថ្នាក់លេខ៤ក្នុងចំនោមជំងឺគ្រោះថ្នាក់ ហើយជំងឺទាំងនេះតែជួបប្រទះលើបុរសភេទច្រើនជាងស្ត្រីភេទ។ អ្នកវិទ្យាសាស្ត្រនៅតែសង្កត់ធ្ងន់ទៅលើការជក់បារីរបស់បុរសភេទជាកកត្តាដែលបង្ករអោយមានជំងឺទាំងនេះ។ អ្នកស្រាវជ្រាវបានបន្តទៀតថាបុរសភេទដែលជក់បារីមានអត្រាផ្ទុកជំងឺមហារីកច្រើនជាង ១២ដងបើធៀបទៅនឹងអ្នកផ្សេងទៀតដែលមិនជក់បារី។
វិធីការពារ៖ ហាមជក់បារី,ចៀសវាងស្រូបផ្សែងបារីពីអ្នកដទៃ,ជៀសវាងរាល់ការប៉ះពាល់ជាមួយសារថាតុគីមីមានជាតិពុលខ្ពស់។
៥. ជំងឺទឹកនោមផ្អែម
មានទៅដល់ ៨០%បុរសភេទមានផ្ទុកជំងឺទឹកនោមផ្អែមដោយសារស្ថានភាពលើទម្ងន់។គួរកត់សំគាល់ដែរថាមានទៅដល់ជាង១/៣នៃជំងឺទឹលនោមផ្អែមដែលបុរសភេទផ្ទុកគឺមិនមានរោគសញ្ញាអ្វីគួរអោយកត់សំគាល់ នេះជាកត្តាគ្រោះថ្នាក់មួយដែលធ្វើអោយជំងឺកាន់តែធ្ងន់ធ្ងរដោយសារការព្យាបាលមិនបានទាន់ពេលវេលា។
វិធីការពារ៖ ទទួលទានបន្លែគ្រប់មុខនិងផ្លែឈើ, បន្ថយទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន,ធ្វើលំហាត់ប្រាណអោយបានទៀងទាត់ជារៀងរាល់ថ្ងៃ, ត្រួតពិនិត្យកំរិតជាតិស្ករក្នុងឈាមអោយបានទៀងទាត់។
៦. ជំងឺតំរងនោម
តាមការស្រាវជ្រាវបានអោយដឹងថាបុរសដែលមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែមអាចនឹងងាយមានជំងឺទាក់ទងទៅនឹងតំរងនោមបើធៀបទៅនឹងអ្នកដែលមិនមានជំងឺខាងលើ ដោយសារការប្រើថ្នាំមួយចំនួនជាពិសេសគឺ Aspirin។
វិធីការពារ៖ ទទួលទានទឹកអោយបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ, ធ្វើលំហាត់ប្រាណអោយបានទៀងទាត់, ត្រួតពិនិត្យទម្ងន់,ហាមជក់បារី, ពិនិត្យកំរិតឈាម និង កំរិតស្ករក្នុងឈាមអោយបានទៀងទាត់, ចៀសវាងអោយបានច្រើនបំផុតការប្រើថ្នាំបន្ថយការឈឺចាប់, ប្រើថ្នាំតាមវេជ្ជបញ្ជា និងការណែនាំរបស់ឱសថការី។
៧.ជំងឺ Alzheimer
ជំងឺមិនត្រឹមតែវាយប្រហារលើបុរសភេទទេ វាវាយប្រហារយ៉ាងធ្ងន់ធ្ងរលើស្រ្តីភេទ។ ទោះបីជាយ៉ាងនេះក៏ដោយ បើគិតមកដល់ពេលនេះមិនទាន់មានការស្រាវជ្រាវណារកឃើញនូវវីធីការពារជំងឺនេះនៅឡើយទេ តែអស់លោកអាចអនុវត្តន៍តាមលំណែនាំដូចខាងក្រោម៖ បន្ថយទំងន់បើអល់លោកលើសទម្ងន់, ធ្វើលំហាត់ប្រាណអោយបានទៀងទាត់,រក្សាសំពាធឈាមអោយបានល្អ, បន្ថយកំរិតជាតិCholesterol ក្នុងឈាម។
_________________
ដកស្រង់ និងកែសម្រួលដោយ ទេព សំណាង ពី ប្រភពដើម















ចំរើន 2:09 pm on March 22, 2009 Permalink |
Good lesson, thank u for posting this article.
So sad that i can’t write khmer unicode from my computer.
សំណាង 3:40 pm on March 22, 2009 Permalink |
អគុណចំរើនច្រើនដែលបានចូលមកផ្ទះរបស់ខ្ញុំ។
មិនអី សសេរខ្មែរមិនបាន សសេរជាអង់គ្លេសក៏បាន…
មានអត្ថបទច្រើនទៀតខ្ញុំចង់ផូសតែរវល់ពេក។
Khmer New Year 11:42 am on April 8, 2009 Permalink |
Good to know thks for sharing.
BaaBoo 11:58 am on July 18, 2009 Permalink |
ហើយចុះម៉េចអត់ឃើញជំងឺស្នេហាចឹង?
សំណាង 1:48 pm on July 25, 2009 Permalink |
ជំងឺស្នេហាអត់ទាន់រាប់ចូលទេបង
អាឡូវមកដល់ខ្មែរវិញហើយ មិនសូវបានចូលផ្ទះប៉ុន្មានទេ ហាហា អត់លុយអត់ហ៊ានចូល
រដ្ឋ 11:24 am on September 12, 2009 Permalink |
ស្ងាត់ល្បងខ្នាងឲ្យច្រៀប! ដល់និពាន្តនិប៉ាំងហើយដឹង ។ អត់ឃើញនិយាយពីសុខភាពអីទៀតសោះ ។
Cambodia economy 3:32 am on October 27, 2009 Permalink |
Good health is important for all people. If you contact maladies, you will be felling unhappily in your whole life. And u need to spend so much money for treatment as well.
សំណាង 4:41 pm on November 6, 2009 Permalink |
ពុទ្ឋោ! មិនបានចូលផ្ទះម៉ានខែស្មៅដុះតាំងពីដំបូលផ្ទះដល់គ្រឹះសសរ។
អរគុណដែលបាននៅចាំខ្ញុំបាទ ខ្ញុំវិលមកវិញហើយ!