
គ្រុមហ៊ុនផលិត និង ចែកចាយឱសថ GSK GlaxoSmithKline ជាក្រុមហ៊ុនធំទី២លើពិភពលោកដែលកំពុងមានឈ្មោះបោះសំលេងយ៉ាងល្បីរន្ទឺ ហើយក៏ជាក្រុមហ៊ុនដែលទទួលបាននូវទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនអ្នកប្រើប្រាស់ក៏ដូចជាតាមមន្ទីរពេទ្យនានា។ ក្រុមហ៊ុនមានគំរោងបញ្ចុះតំលៃឱសថជូនឲ្យប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដែលកំពុងជួបការខ្វះខាតខាងវិស័យសុខាភិបាល។
លោក Telegraph, Andrew Witty អគ្គនាយកក្រុមហ៊ុន GSK នៅប៉ែកខាងត្បូងនៃទីក្រុង London បានមានប្រសាសន៍ថា លោកនឹងធ្វើការបញ្វុះតំលៃឱសថគ្រប់ប្រភេទ,ក្នុងនោះឱសថព្យាបាលជំងឺអេដស៍ អោយប្រទេសក្រីក្របំផុត ចំនួន ៥០ បញ្ចុះមកត្រឹម ២៥% នៃតំលៃលក់នៅ អង់គ្លេស និង អាមេរិក។ ក្រុមហ៊ុមក៏បានត្រៀមអត្រាកំរៃជូនមន្ទិរពេទ្យនានាចំនួន២០% និង មានចែករំលែកជូននូវចំណេះដឹងអំពីឱសថខ្លាំងៗមួយចំនួនដែលកំពុងតែស្រាវជ្រាវ។
មានក្រុមហ៊ុនឱសថជាច្រើនមិនបានធ្វើការបញ្ចុះតំលៃឱសថព្យាបាលជំងឺអេដស៍ក្នុងពេលដែលមានអ្នកជំងឺអេដស៍ជាច្រើនបានស្លាប់ជាបន្តបន្ទាប់នៅអាហ្វ្រិច និងអាស៊ី។
ការបញ្ចុះតំលៃថ្នាំព្យាបាលជំងឺអេដស៍របស់GSK ជាក្តីសង្ឃឹមថ្មីមួយរបស់អ្នកជំងឺអេដស៍ និងប្រទេសក្រីក្រនៅលើពិភពលោក។
“ឱសថជាអាវុធមុខពីរ”













រ៉ាមណា 7:59 am on March 5, 2009 Permalink |
មានថ្នាំព្យាបាលអេដស៍ដែរ? តើប្រាកដទេដែលគេគ្រាន់តែចង់ជួយប្រទេសក្រីក្រមិនមែនដោយសារសល់ថ្នាំទើបបញ្ចុះតម្លៃនោះ
សំណាង 3:30 pm on March 5, 2009 Permalink |
តាមពិតទៅថ្នាំព្យាបាលជំងឺអេសដ៍ជាថ្នាំដែលគ្រាន់តែពន្យាអាយុតែបណ្ណោះ ព្រោះHIV ក្លាយទៅជា AIDs Syndrome ហើយវាមានជំងឺឱកាសនិយមជាច្រើនវាយប្រហារអ្នកជំងឺព្រោះវិរុសHIV វាវាយប្រហារទៅលើប្រព័ន្ឋភាពស៊ាំរបស់អ្នកជំងឺ ប្រៀបដូចជាផ្ទះដែលគ្មានរបដការពារចឹងដែរ។ ជំងឺឱកាសនិយមមួយចំនួនតែងតែយាយីអ្នកជំងឺដូចជារបេង,បាក់តេរីស្បែក បំពង់ក,សួត….. ជំងឺទាំងនេះបណ្តាលអោយអ្នកជំងឺបាត់បង់ជិវិតបានយ៉ាងឆាប់រហ័ស។
រឿងថាក្រុមហ៊ុនគេចង់ជូយឬមិនមែនបងមិនដឹងដែរ គ្រាន់តែថាឱសថមិនមែនបន្លែទេ មានកាលកំណត់ប្រើប្រាស់ត្រឹមត្រូវ មានស្ថាប័នគ្រប់គ្រងច្បាស់លាស់ មិនអាចលក់ដូរតាមចិត្តចង់បានទេ។
បងគិតថា មិនខ្វល់ថាក្រុមហ៊ុនមានគោលបំណងអីទេ តែគ្រាន់តែដឹងថាប្រទេសយើងនៅក្រណាស់ បើមានកម្មវិធីជំនួយខាងផ្នែកសុខាភិបាលចឹងគឺប្រពៃខ្លាំងណាស់។ តើប្រជាជនខ្មែរមានប៉ុន្មានភាគរយដែលទទួលបានសេវ៉ាថែរក្សាសុខភាព គឺតិចណាស់។អ្នកមានលុយទិញសុទ្ឋតែថ្នាំល្អ ថ្លៃៗមកប្រើ ទៅជាជំងឺនោះវាមហាសែនស្រាល តែអ្នកក្រវិញជំងឺធ្ងន់ស្ទើរតែមិនអានរស់គ្រាន់តែថ្នាំបញ្ចុះកំដៅធម្មតាក៏រារែកក្នុងការទិញ គួរអោយអាណិត។
សំណាង 6:08 am on November 9, 2009 Permalink |
មិននឹកស្មានថាចុងក្រោយខ្ញុំមកនៅជាមួយ GSK.