តាមការស្រាវជ្រាវមួយរបស់សកលវិទ្យាល័យវេជ្ជសាស្ត្រ Yale បានរកឃើញថ្នាំមួយប្រភេទដែលមានប្រសិទ្ឋិភាពអាចផ្តាច់ទាំងស្រា និង បារីបានយ៉ាងមានប្រសិទ្ឋិភាព។ អ្នកញៀនបារី និងស្រាកំរិតធ្ងន់ក្រោយពីបានប្រើថ្នាំ Varenicline មួយរយៈបានអោយឃើញថាកំរិតញៀនស្រានិងបារីបានថយចុះបើធៀបទៅនឹងអ្នកញៀនបារីនិងស្រាតែបានប្រើនូវថ្នាំបន្លំភ្នែក។

តាមការស្រាវជ្រាវខាងលើបានអោយឃើញថា ក្រុមអ្នកជំងឺដែលបានប្រើថ្នាំ Varenicline ជាថ្នាំមួយប្រភេទដែលអាចបន្ថយបាននូវកំរិតញៀនបារីមួយប្រភេទមានឈ្មោះថា Chanax។ថ្នាំនេះផងដែរក៏អាចបន្ថយបាននូវអារម្មណ៍ចង់ផឹកស្រា និង បន្ថយភាពស្រវឹងពេលផឹកស្រា។ ក្រុមអ្នកជំងឺទាំងនោះក៏អាចនូវរក្សាបានរបបអាហារទៀងទាត់បើធៀបទៅនឹងអ្នកជំងឺដែលទទួលទានថ្នាំបន្លំភ្នែក។
ជាងនវទៅទៀត មិនមានប្រតិកម្មមិនល្អរវាងកំរិតថ្នាំស្រាវជ្រាវជាមួយស្រា។ ពេលផ្សំថ្នាំVareniclineជាមួយស្រាកំរិតទាបមិនធ្វើអោយប្រែប្រួលសំពាធឈាម និងចង្វាក់បេះដូងហើយក៏មិនធ្វើអោយមានអារម្មណ៍ចង់ក្អួតចង្អុរ និងវិលមុខ។
……………………………………………….
ប្រសិនបើថ្នាំនេះមានលក់និងតម្លៃសមរម្យនៅស្រុកខ្មែរមិនដឹងជាសង្គ្រោះបានមនុស្សប៉ុន្មានពាន់នាក់ទេ។ តែប្រហែលជានៅយូរទៀតទើបមកដល់ស្រុកខ្មែរព្រោះថ្នាំទើបនឹងរកឃើញ………..
Varencline អាចបន្ថយការញៀនបារី និង សុរា
-
សំណាង













vandakimseok 10:50 am on March 11, 2009 Permalink |
ថ្នាំប្រភេទហ្នឹងមានលក់នៅស្រុកយើងទេ?
ថ្លៃរឺទេល្បង? បែបមិនត្រូវហ្នឹងខ្ញុំទេ ព្រោះថាបើបន្សាបទៅបានអីផឹកទៅ?
ហា ហា ហា ហា!
សំណាង 2:31 pm on March 11, 2009 Permalink |
ហេហេហេ អតតទាន់មានលក់នៅស្មែរយើងទេល្បងអើយ!ទើបហ្នឹងរកឃើញចឹងទាល់តែយូរតិចបានដល់ខ្មែរ។
អារឿងតម្លៃបបថោកទេ ព្រោះថ្នាំទើបរកឃើញមានឡាយសិន ខ្ពស់ណាស់។
ត្រូវហើយល្បង ប្រើថ្នាំហ្នឹងទៅផឹកអត់ស្រវឹងទៅជាបញ្ហាកំសត់វិញហើយ មិនដឹងជាអស់លុយប៉ុន្មានទើបស្រវឹង។ចង់រកប្រភេទថ្នាំណាដែលប្រើទៅឆាប់ស្រវឹងវាល្អជាង….ហាហាហា