Recent Updates Page 2 RSS Hide threads | Keyboard Shortcuts

  • បំរុង​ប្រ​យ័ត្ន​ក្នុង​ការ​ប្រើ​វីតាមីន 

    សំណាង 5:18 pm on February 1, 2009 Permalink | Reply

    សព្វ​ថ្ងៃ​នេះ មាន​បង​ប្អន​ស្រ្តី​យើង​ជា​ច្រើន​តែ​ងតែ​ ប្រើ​ថ្នាំ​​លេប,​ថ្នាំ​ចាក់, ថ្នាំ​លាប​លើ​ស្បែក​មាន​ជាតិ​វីតាមីន​ដើម្បី​ជួយ​អោយ​ស្បែក​រលោង​ម៉ត់​​ទន់,​ក្មេង​ជាង​វ័យ,​ប្រឆាំង​នឹង​ភាព​ជ្រីវ​ជ្រួញ។ ប៉ុន្តែ​ តាម​អ្នក​ជំនាញ​ការ​ខាង​​សើ​​ស្បែក​​ បាន​អោយ​ដឹង​ថា​ប្រើ​វីតាមីន​មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត អាច​នាំ​មក​នូវ​គ្រោះ​ថ្នាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ធ្ងន់​ធ្ងរ។
    Vitamin E

    ពេល​ប្រើ​វីតាមីន​លើស​កំរិត​ មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ???

    សារពាង្គកាយ​ធម្មតា​របស់​យើង​ត្រូវ​ការ​តែ​បរិមាណ​វិទាមីន​តិច​តួច​បំផុត​ដើម្បី​ប្រើ​ប្រាស់។ ប្រ​សិន​បើ​យើង​ប្រើ​វិតាមីន​ជាមួយ​បរិមាណ​ច្រើន​ហួស​តំរូវ​ការ នោះ​នឹង​មិន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សរីរាង្គ​យើង​ទៀត​ឡើយ។ ៦០​មីលី​ក្រាម​ក្នុង​១​ថ្ងៃ​ អាច​ជួយ​ការពារ​សារពាង្គកាយ, តែ​ប្រ​សិន​បើ​ប្រើ​លើស​កំរិតខាង​លើ​ធ្វើ​អោយ​បាត់​តុល្យ​ភាព ធ្វើ​អោយ​សរីរាង្គ​ផ្ទុក​បង្គុំ​ម៉ូលេគុល​​មាន​គ្រោះ​ថ្នាក់,​ បន្ទុក​សារធាតុ​លើស​នេះ​មាន​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​បង្ករ​នូវ​ជំងឺ​មួយ​ចំនួន​ដូចជា ៖ មហារីក, ជំងឺ​សន្លាក់, ខ្លាញ់​សសៃរ​ឈាម…..

    ប្រើ​វីតាមីន C ​ហួស​កំរិត​​អាច​បង្ករ​អោយ​កើត​Alergy ,​ បន្ថយ​សម្រូប ជាតិ​ទង់​ដែង, នីកែល ធ្វើ​អោយ​ឆ្អឹង​វិវត្តន៍​យឺត​យ៉ាវ, ងាយ​ប្រែ​ប្តូរ​រូប​រាង និង រលាក​មមី​ភ្នែក។
    លេប​វីតាមីន​ញឹក​ញាប់ (ដូចជា​វិតាមីន​ដាក់​ទឹក​ពុះ, វិតាមីន​គ្រាប់​បៀប) ធ្វើ​សរីរាង្គ​កាយ​យើង​ស្គាល់​ថ្នាំ, ពេល​​មិន​ប្រើ​ថ្នាំ​ធ្វើអោយ​យើង​មាន​ងារម្មណ៍​ថា​អស់​កម្លាំង​ហេវ​ហត់។

    ការ​ព្យួរ​សេរ៉ូម​មាន​ជាតិ​វិតាមីន​ឬ​ការ​ចាក់​វិតាមីន​ C ក្នុង​គោល​បំណង​ធ្វើ​អោយ​​ស្បែក​ស្រស់​ស្អាត​នៅ​តាម​ផ្ទះ​អាច​បង្ករ​អោយ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​​ដោយ​មិន​បាន​រក្សា​នូវ​គោល​ការណ៍​ភាព​​ស្អាត​អំពី​បាក់តេរី និង មិន​បាន​តាម​ដាន​អ្នក​ជំងឺ​អោយ​បាន​ដិត​ដល់​ក្នុង​ការ​ព្យួរ​សេរ៉ូម ឬ ​ចាក់​ថ្នាំ។ ការ​ចាកើ​វីតាមីន​អាច​បង្ករ​អោយ​មាន​បាតុភូត​Alergy ធ្ងន់​ធ្ងរ និង​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត។

    ក្រៅ​ពី​វិតាមីន​ C ក៏​នៅ​មាន​វិតាមីន​E ដែល​បង​ប្អូន​ស្រ្តី​យើង​តែង​តែ​ប្រើ​ក្នុង​គោល​បំណង​បំបាត់​ភាព​ចាស់​ជ្រីវ​ជ្រួញ និង ធ្វើ​អោយ​សក់​ទន់​រលោង​ស្អាត។ តែ​យើ​ង​គួរ​ដឹង​ថា​ ចំពោះ​សារធាតុ​វីតាមីន​នេះ​ ការ​ប្រើ​មាន​លក្ខណៈ​បុគ្គល​ភាព​ មាន​ន័យ​ថា​ បរិមាណ​ប្រើ​ប្រាស់ ក៏​ដូចជា​ពេល​វេលា​ប្រើ​ប្រាស់​ខុស​ៗ​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់ៗ។ ក្នុង​ស្ថានភាព​ជាក់​ស្តែង, អ្នក​ដែល​មាន​ស្បែក​មាន​ខ្លាញ់​ច្រើន ពេល​ប្រើ​​វិតាមីន​E ធ្វើ​អោយ​រន្ឋ​ញើស​ត្រូវ​បិទជិត, ញើស​ និង សារធាតុ​ពុល​ដែល​ត្រូវ​បញ្ចេញ​ចោល​តាម​ញើស​​នឹង​ត្រូវ​ជាប់​សល់​ក្នុង​ស្បែក​ជា​មូល​ហេតុ​នាំ​អោយ​កើត​មុន,​អង្គែរ​ស្បែក​ក្បាល។ ដូច្នេះ​ការ​ប្រើ​ប្រាស់​វិតាមីន​មិន​អាច​តាម​ចិត្ត​ចង់​បាន​ទេ។

    ———————————-

    ដក​ស្រង់​ និង កែ​សម្រួល​ដោយ ទេព សំណាង ពី​ ប្រភព​ដើម

     
  • ១២ ប្រការ “មិនគួរ” ក្រោយពេលទទួលអាហារ 

    សំណាង 1:39 pm on February 1, 2009 Permalink | Reply

    ក្នុងជិវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងនៅមានទ៉លាប់អាក្រក់ជាច្រើនដែលជះ​ឥទ្ឋិពលមិនក្អដល់សុខភាព។ ខាងក្រោមនេះជាទម្លាប់អាក្រក់មួយចំនួនដែលយើងតែធ្វើក្រោយពេលទទួលទានអាហារ, ហើយលោកអ្នកចាំមើលថាតើប្រការណាដែលលោកអ្នកកំពុងធ្វើ។
    ១. ទំនាក់ទំនងផ្លូវភេទ
    sex
    បញ្ហានេះខ្ញុំសុំមិនបកស្រាយ តែគ្រាន់តែសុំបញ្ជាក់បញ្ហានេះមិនគួរអនុវត្តក្រោយពេលទើបទទួលអាហាររួច។
    ២.ផឹកតែ
    tea
    សារធាតុ Tannic ក្នុងតែ ធ្វើអោយមានបាតុភូត”កករ”ជាមួយប្រូតេអ៊ីនក្នុងអាហារធ្វើអោយពិបាករំលាយអាហារ, បន្ថែមសំពាធដល់ក្រពះរបស់យើងថែមមួយកំរិតទៀត។
    សារធាតុ Tannic ចងសំព័ន្ឋជាមួយប្រូតេអ៊ីនទៅជាបង្គុំ protein-tannin ធ្វើអោយចលនារបស់ក្រពះថយចុះ ជាមូលហេតុធ្វើអោយទល់លាមក។ មិនតែប៉ុណ្ណោះធ្វើអោយសារធាតុពុលមួយចំនួនមានឱកាសជ្រាបច្រាសចូលក្នុង សារពាង្គកាយវិញ។ ក្រៅពីនេះ បង្គុំ protein- tannin ក៏អាចអោយធ្វើអោយរាំងស្ទះដល់សំរូបសារធាតុដែកក្នុងចំណីអាហារចូលក្នុងឈាម។
    ដូច្នេះហើយ , ក្រោយពេលពិសារបាយរួច លោកអ្នកមិនគួរ ទទួលទានតែភ្លាមទេ ជាពិសេសតែចត់។
    ៣. ជក់បារី
    cigarette
    ក្រោយពេលទួលអាហាររួច, ក្រពះនិងពោះវៀនមានចលនាខ្លាំង, ថាមពលកំដៅកើនឡើង, សរីរាង្គជាច្រើនក្នុងសារពាង្គកាយស្ថិតក្នុងស្ថានភាព”ភ្ញោច” , ប្រព័ន្ឋរបត់ឈាមកើនឡើង។ ក្នុងខណៈពេលនេះប្រសិនបើលោកអ្នកជក់បារី នោះសារពាង្គការនឹងស្រូបយកជាតិពុលក្នុងផ្សែងបារីជាអតិមរមាចូលក្នុងសារពាង្គកាយ។

    ៤. ទទួលទឹកត្រជាក់
    glass of ice
    ក្រពះ និង ប្រព័ន្ឋរំលាយអាហាររបស់មនុស្សចាស់ មានរំញោចខ្លាំងជាមួយទឹកត្រជាក់,ដូច្នេះក្រោយពេលទទួលទានអាហាររួចបើទទួលទាន ទឹកត្រជាក់ ឬ ភេសជ្ជៈ ត្រជាក់ធ្វើអោយក្រពះធ្វើការខ្លាំង ជាមូលហេតុធ្វើអោយឈឺពោះ, រាគរូស, និង ធ្វើអោយប្រព័ន្ឋរំលាយអាហារមិនល្អ។
    ៥.ទទួលទានផ្លែឈើ
    ផ្លែ​ឈើ
    នៅក្នុងផ្លែឈើសំបូរទៅដោយសារធាតុស្ករទោល (វ៉ាឡង់១) , ប្រភេទស្ករនេះស្រូបល្អក្នុងពោះវៀនតូច។ ទទួលទានផ្លែឈើក្រោយពេលទទួលទានអាហារធ្វើអោយស្ករទាំងនោះមិនអាចចុះមក ពោះវៀនតូចភ្លាមទេ គឺនៅក្នុងក្រពះ បើនៅក្នុងក្រពះកាន់តែយូរ សារធាតុស្ករទាំងនោះនឹងឡើងមេរ និង ធ្វើអោយមានរោគសញ្ញា ៖ហើមពោះ,រាគរូស, អាស៊ីតក្នុងក្រពះបញ្ចេញច្រើន និង ទល់លាមក។
    ផ្លែឈើគួរតែ ទទួលទានក្នុងរង្វង់ ២ទៅ៣ ម៉ោងក្រោយពេលទទួលទានអាហារ ឬ ១ម៉ោងមិនពេលទទួលទានអាហារ។
    ៦.ដុសធ្មេញ
    clean teeth
    ដុសធ្មេញក្រោយពេលទទួលអាហារ ធ្វើអោយគុណភាពធ្មេញខូច។
    ៧. ងូតទឹក
    take shower
    ងូតទឹកធ្វើអោយសសៃរប្តូរជើងដៃរីក ធំឡើង,ទឹករងៃរប្រមូលម្តុំឡើងផ្នែកខាងលើរបស់សារពាង្គកាយ,ធ្វើអោយបរិមាណឈាមនៅក្នុងប្រដាប់រំលាយ អាហារត្រូវធ្លាក់ចុះ,រសរំលាយអាហារបញ្ចេញតិច, ជះឥទ្ឋិពលមិនល្អដល់តួនាទីរំលាយអាហារ។
    ដូច្នេះ ល្អបំផុតគួរតែងូតទឹកក្រោយទទួលអាហារប្រមាណ ១ ទៅ ៣ម៉ោង។
    ៨.ដើរ

    រត់
    ក្រោយបេលទទួលទានអាហាររួច ក្រពះស្ថិតក្នុងស្ថានភាពពេញ, រ៉ាប់ទាំងក្នុងករណីធ្វើចលនាតិចៗក៏ជះឥទ្ឋិពលដល់ក្រពះ។
    មានអារម្មណ៍ងងុយគេងពេលទទួលទានអាហាររួចដោយសារបរិមាណឈមប្របូលម្តុំ នៅក្នុងប្រដាប់រំលាយ អាហារ។
    ចំពោះមនុស្សចាស់ជរាដើរក្រោយពេលទទួលទានអាហាររួចអាចបណ្តាលអោយទៅជា ខ្យល់គ,ចំពោះអ្នកជំងឺក្រពះ នោះជំងឺក្រពះកាន់តែធ្ងន់ធ្ងរជាង។
    ដូច្នេះល្អបំផុតគួរតែសំរាក ៣០ នាទីរួចសឹមដើរ ឬ ធ្វើសកម្មភាពផ្សេងៗ។
    ៩. ធ្វើការ
    work
    ក្រោយពេលទទួលអាហាររួចចាប់ផ្តើមចូលអង្គុយក្នុងofficeធ្វើការភ្លាមអាចជះឥទ្ឋិពល មិនល្អដល់ការផ្គត់ផ្គង់ឈាមអោយប្រដាប់ រំលាយអាហារ និង ប៉ះពាល់ដល់លទ្ឋភាពសំរូបជីវជាតិពីចំណីអាហារ។
    ១០. អានពត៌មាន ឬ អានសៀវភៅ
    read
    ពេលអានសៀវភៅឬពត៌មាន ឈាមត្រូវប្រមូលផ្តុំឡើងទៅខួរក្បាល ដូច្នេះប្រដាប់រំលាយអាហារមិនបានផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ នាំអោយជះឥទ្ឋិពលមិនល្អដល់តួនាទីរំលាយអាហារ។
    ១១.ដោះខ្សែក្រវ៉ាត់
    belt
    ពេលទទួលទានអាហាររួមមិនគួរបន្ឋូរខ្សែក្រវ៉ាត់ភ្លាមៗទេ ព្រោះបើបន្ឋូរភ្លាមនាំអោយសំពាធក្នុងពោះខ្សោយចុះ, កំលាំងជំនួយដល់ការរំលាយ អាហារត្រូវថយចុះ , បន្ថែមសំពាធដល់ប្រដាប់រំលាយអាហារ។
    ១២. ច្រៀងការ៉ាអូខេ
    sing

    ពេលទទួលទានអាហររួចក្រពះកំពុងតែពេញ,បរមាណឈាមមកប្រមូលផ្តុំនៅ ក្នុងប្រដាប់ រំលាយអាហារកំពុងតែកើនឡើង បើយើងច្រៀងពេលនេះវានឹងធ្វើអោយសំពាធដល់ក្រពះ តិចតួចអាចធ្វើអោយប្រព័ន្ឋរំលាយអាហារមិនល្អ បើច្រៀងញឹកញាប់អាចបណ្តាលអោយជំងឺផ្លូវរំលាយអាហារ។
    ———-

    ដក​ស្រង់​ និង កែ​សំរួល​ ដោយ ទេព សំណាង ពី ​ប្រ​ភព​ដើម

     
    • រ៉ាមណា 8:34 am on February 3, 2009 Permalink | Reply

      ចុះ​បើ​ញ៉ាំ​បាយ​បណ្តើរ​ផឹក​ទឹក​ត្រជាក់​បណ្តើរ​វាបណ្តាល​អោយ​កើត​អី​អត់?

    • សំណាង 12:15 pm on February 3, 2009 Permalink | Reply

      ដូច​តែ​ផឹក​ពេល​ទទួល​ទាន​រួច​ចឹង!អាច​ទៅ​ជា​ឈឺ​ពោះ រាគ​រួស…..

    • សុភា 7:00 pm on February 3, 2009 Permalink | Reply

      អីយ៉ាសុទ្ធតែបញ្ហាមិនដែលដឹងសោះ ត្រូវប្រុងប្រយត្នកនយើង :D

    • vandakimseok 8:25 am on February 5, 2009 Permalink | Reply

      បើមើលអោយមែនទែនទៅសុទ្ធតែមានតណ្ហាលោកអ៊ើយ។ ប្រការស្ទើរតែទាំងអស់នេះ ខ្ញុំបាននឹងកំពុងតែប្រព្រឹត្តទេតើ?
      អីយ៉ូយ​ !ចាប់ផ្តើមភ័យ ពុកពោះហើយពីពេលនេះទៅ ប្រយ័តបានបាន។

    • សំណាង 4:03 pm on February 5, 2009 Permalink | Reply

      hehee កែ​បណ្តើរ​ៗទៅ​ល្បង​អើយ!!!

    • duongchan 10:21 am on February 11, 2009 Permalink | Reply

      សំណាង ករណីទី១ ហេតុអ្វី? បើប្រាប់ទីនេះមិនបាន អាចផ្ញើរមកមែលចន្ទបាន។ សូមអរគុណ! :D
      sengsokunthy99@yahoo.com

    • Bandith 9:56 am on April 18, 2009 Permalink | Reply

      យ៉ាហ៊ីចាន់អាម៉េចបានជាសួរចង់ដឹងអាទីមួយហ្នឹង​ម៉េសមើលទៅដូចជាចាប់អារម្មណ៍ប្លែក ដូចជាសង្ស័យដល់ហើយខ្ញុំ :lol: ។ ទុកខ្ញុំទាយក៍បាន បើយើងចាប់ផ្ដើមប្រតិ្តបត្តភ្លាមៗបន្ទាប់ពីញ៉ាំរួច បាយនៅពេញពោះ ចឹងហើយពេលធ្វើចលនា​ទៅវាអាចទៅជាឆ្អល់ពោះមែនអត់?? ហើយបើឆ្អល់ពោះច្រើនតែធ្វើអីមិនបានគ្រប់គ្រាន់​មែនអត់? ដល់តែពេលមិនគ្រប់គ្រាន់វាទៅជាម៉ួម៉ៅ មែនអត់?? ដល់តែអាសារម៉ួម៉ៅចឹងគ្រួសារមិន សូវមានសុភមង្គល មិនថាចឹងកនយើង?? ហេហេហេហ… ចុះខ្ញុំសួរវិញ បើញ៉ាំរួច ចូលបង្គន់អឺអឺសបានអត់??

    • duongchan 12:01 pm on April 19, 2009 Permalink | Reply

      អូ ចឹងហ្អលោកគ្រូពេទ្យឌិត?! :P អរគុណច្រើន។

    • Ream 10:41 pm on May 3, 2009 Permalink | Reply

      Hi man. long time no see.I have one question: What should we can do after Nham Bai heuy ?

    • សំណាង 7:11 pm on May 5, 2009 Permalink | Reply

      Hello everyone, sorry for my reply late.
      Busy x 100000000000000=???????
      Chan: សុំទោស​ណា!​អត់​មាន​ពេល​ទំនេរ,​ចាំ​ការពារ​សារណា​ហើយ​ផ្ញើរ​អោយ(មិន​ទាន់​ប្រែ​សំរួល)
      ឌិត៖ លោក​បង​អើយ​ បក​ស្រាយ​ចឹង​ក៏​ម្យ៉ាង​ ហេហេ ចេះ​​រក​នឹក​ឃើញណ៎…កិកិកិ
      Ream: Hi guy, how about there? iam ok but busy for G and D (kekeke)
      You want to know what we should to do after Bai… Dok ar 12 khang leu neng tov tver ban tang ors…
      Tai sao lai arso kropeass tov vinh?

    • Ream 12:21 pm on May 12, 2009 Permalink | Reply

      Ok, now i’m fine. everything is ok here. but i’m a bit busy with assignment and the master thesis… have a good day… see you later when back to Cambodia!!! Good luck for your thesis defending!

    • naryphing 11:51 am on June 3, 2009 Permalink | Reply

      so that mean after eat i can lay down .

  • សារ​ប្រ​យោជន៍​របស់​មើម​ខ្ទឹម 

    សំណាង 6:20 pm on January 29, 2009 Permalink | Reply

    នៅក្នុងមើមខ្ទឹមមានសារធាតុមួយចំនួន៖ ប្រូតេអ៊ីន ៦%, សារធាតុស្ករ ២៣.៥%, បណ្តាសារធាតុវិតាមីន B1,B2, C និង anlixin​(ជាសារធាតុ​មានប្រសិទ្ឋ​ភាពខ្ពស់​ក្នុងការ​សម្លាប់​បាក់តេរី, ចាត់ទុកថាជាantibiotics ធម្មជាតិ)។ ខ្ទឹមក្រហម មានប្រសិទ្ឋភាពជាងខ្ទឹមសរ។

    garlic

    ក្នុងមើមខ្ទឹមមានជាតិអ៊ីយ៉ូត, សេលែន និង សារធាតុប្រឆាំងអុកស៊ីកម្ម ដូច្នជហើយវាមានប្រសិទ្ឋភាមក្នុងការប្រឆាំងនឹងភាពចាស់ជរាបានយ៉ាងល្អ។ ទទួលទានខ្ទឹមអោយបានជាប់លាប់អាចបង្ការបាននូវជំងឺមួយចំនួនដូចជា ជំងឺបេះដូង, ជំងឺលើសឈាម, ជំងឺខ្វះឈាម, ជំងឺខ្លាញ់ក្នុងសសៃរឈាម….។ក្រៅពីនេះនៅមានសារធាតុមួយចំនួនទៀតនៅក្នុងមើមខ្ទឹមមានប្រសិទ្ឋភាពក្នុងការបង្ករាជំងឺមហារីកបានយ៉ាងល្អ។
    ស្រាថ្នាំត្រាំមើមខ្ទឹមជាឱសថមួយក្នុងការព្យាបាលជំងឺលើសឈាម។ ក្នុងមួយថ្ងៃទទួលទានតែ ២០ទៅ៥០តំណក់ស្រាម់មខ្ទឹម អាចជួយព្យាបាលជំងឺលើសឈាមបាន។ ចូរប្រយ័ត្នក្នុងការទទួលទានស្រាមើមខ្ទឹម មិនអាចទទួលច្រើនជាងការកំណត់បានទេ ព្រោះវាមិនត្រឹមតែធ្វើអោយសំពាធឈាមធ្លាក់ចុះនៅទេ វាអាចធ្វើអោយសំពាធឈាមឡើងខ្ពស់ដោយសារបាតុភូតរំញោញសសៃរប្រសាទ។ ប្រើស្រាមើមខ្ទឹមតែនៅពេលមានជំងឺលើសឈាម(សំពាធឈាម ១៤០/៩០)។
    ក្រៅពីប្រសិទ្ឋភាពក្នុងការព្យាបាលជំងឺលើសឈាមមើមខ្ទឹមក៏នៅមានប្រសិទ្ឋភាព​ក្នុងការព្យាបាលជំងឺមួយចំនួនទភៀតដូចជា៖ បង្ការជំងឺគ្រុនពោះវៀន,ជំងឺរលាកក្រពះ,ជំងឺក្អកយូរថ្ងៃ ជាពិសេសមានប្រសិទ្ឋភាពក្នុងការព្យាបាលជំងឺផ្តាសាយ (បុកមើមខ្ទឹមអោយម៉ត់ឆុងជាមូយទឹកក្តៅទទួលទាន)។
    មើមខ្ទឹមក្រហមក៏នៅមានប្រសិទ្ឋភាពក្នុងក្នុងការព្យាបាលជំងឺជ្រុះសក់ ដោយគ្រាន់តែយកមើមខ្ទឹមក្រហម បកសំបកចេញ ពុះមើមជាពីរ រួចជូតចុះជូតឡើងត្រង់ស្បែកក្បាលដែលជ្រុះសក់ មួយថ្ងៃ ២ទៅ៣ដង។

    ============================

    ដកស្រង និង កែរំរួលដោយ ទេព សំណាង ពី ប្រភពដើម

     
    • Ramana 3:54 am on January 30, 2009 Permalink | Reply

      អត់​ចូល​ចិត្តទេ​ ញ៉ាំអត់​ឆ្ងាញ់​ផង ហើយ​ក្លិន​មាត់​អាក្រក់​ទៀត​ :P

      • សំណាង 4:04 am on January 30, 2009 Permalink | Reply

        ហេហេ! អត់​ទាន់​មាន​ជំងឺ​ចឹង​ហើយ ពេល​មាន​ជំងឺ​អី​បាន​ដែរ

    • Ramana 4:22 am on January 30, 2009 Permalink | Reply

      ថា​មិន​ត្រូវ​ដែរ​ ប្រហែល​ជាសុខ​ចិត្ត​ឈឺ​ហើយ​មើលទៅ​

    • សំណាង 5:26 am on January 30, 2009 Permalink | Reply

      កុំ​ចង់​ឈឺ​អី! មិន​ស្រួល​ទេ…… ឈឺ​មាន​អ្នក​ថែ​រក្សា​មិន​អី ទេ​ខ្ហាច​តែ​ឈឺ​ទៅ​គ្មាន​អ្នក​រក្សា​ចប់​ម៉ង!

    • Posoky 6:16 am on January 30, 2009 Permalink | Reply

      ហេលោកដុកទ័រ ខ្ញុំមិនដឹងកើតអីទេ ពេលឃ្លានក៍ឆ្អល់ ញាំcocacola pepsi>>ជូរ ហឹល អត់បានឈឺ ក្រហាយ ពាលខ្លះភ្ញាក់ពីដេកអស់កំលាំងរលីង ពេលធ្វើទុកមែនទែន ដកដង្ហើម ថប់ៗ ពេលខ្លះញាំ ច្រើន តែនៅតែស្គមទៅៗ ជួយប្រាប់ផង រោគអីពិតប្រកដ ហើយព្យាបាលដូចម្តេច តមម្តេចខ្លះ?

    • ទឹម បឿន 12:07 pm on January 30, 2009 Permalink | Reply

      ជំងឺ​របស់​បង​សុគី ខ្ញុំ​ចេះ​ព្យាបាល​តើ! តែ​ចាំ​ប្រាប់​ស្ងាត់ៗ​ចុះ ហេហេ ។

      ខ្ញុំ​មិន​ចូលចិត្ត​ស៊ី​ទេ មើម​ខ្ទឹម​ហ្នឹង តែ​ធ្លាប់​ស៊ី​ពេល​ក្អក​ដែរ ។ ស៊ី​ហើយ​ធូរ​របស់​គេ​តើ ។

    • សំណាង 2:32 pm on January 30, 2009 Permalink | Reply

      បង​ posoky : រឿង​ពេល​ឃ្លាន​ទៅ​ជា​ឈឺ​ឆ្អល់,ញ៉ាំ​កូកា​ ប៉ិបស៊ីទៅ​ឈឺ​ក្រហាយ​ក្នុង​ពោះ​ប្រ​ហែល ជា​រោគ​ក្រពះ​ហើយ​បង គួរ​តែ​ទៅ​ពេទ្យ​ឆ្លុះ​មើល​ម្តង​ទើប​ដឹង​ច្បាស់។
      ចំនែក​រឿង​អស់​កម្លាំង​ល្ហិត​ល្ហៃ​​អាច​មក​ពី​ដំណើរការឈាម​រត់​មិន​ល្អ។ បង​គួរ​តែ​ធ្វើ​លំហាត់​ប្រាណ​អោយ​បាន​ទៀង​ទាត់​រួម​ជាមួយ​របប​អាហារ​ផង។

    • សុភា 2:40 pm on January 30, 2009 Permalink | Reply

      អីយួយលោកដុកទ័រពូកែមែន ខ្ញុំគិតថាលំហាត់ប្រាណមិនអាចខកខានបានទេ។

    • Posoky 4:20 pm on January 30, 2009 Permalink | Reply

      អុញជួយប្រាប់បុណ្យផងទៅបឿន រកអី? ហេហ អរគុណសំណាង។

    • Srey Rath 11:52 am on February 1, 2009 Permalink | Reply

      នៅតែមិនបាន​ទៀតបងអើយ ឲ្យតែខាំម៉ិន ចូលតែ​ក្នុង​ស្ពេម​របស់គេ​មិនដឹងជា​វា​ចាត់ទុក​ប្លុករបស់​ខ្ញុំជាស្អីទេ ដល់ហើយខ្ញុំ

    • សំណាង 4:50 pm on February 8, 2009 Permalink | Reply

      បាន​ហើយ​រដ្ឋ​អើយ! ខំមិន្ត​​បាន​ហើយ។ បង​ក៏​មិន​ដឹង​យ៉ាង​ម៉េច​បាន​ទៅ​ជា​ចូល​ក្នុង​ស្ពេម​ទៅ​វិញ,​ទាល់​តែ​សួរ​អ្នក​ជំនាញ​ការ​ខាង​WP​ហើយ​ទើប​ដឹង។

    • សុភា 6:23 pm on February 8, 2009 Permalink | Reply

      ហើយចុះមេច WP ណឹងអត់ស្គាល់ប្លក់បងធំចឹងហា អ្នកធ្វើការនៅណឹងសំតែដក់ចោល។ កុំអោយគេដឹងប្រយ័ត្នគេលុបប្លក់ខ្ញុំចោល :D

    • សំណាង 4:31 pm on February 10, 2009 Permalink | Reply

      ប្រ​ហែល​មិន​ដឹង​ថា​ប្លក​បង​ធំ​ហើយ​បាន​ជា​ហ៊ា​ន​មក​រា​រាំង​ចឹង…. សុភា​ដក​ចោល​មួយ​ពីរ​អោយ​ពួក​ហ្នឹង​ដឹង​ខ្លួន​ម្តង​មើល​(ជួយ​លាក់​ផង​ក្រែង​ទៅ​ទាំង​ប្លក​ខ្ញុំ​ទៀត)

  • រាត្រី​បង្ហូរ​ឈាម 

    សំណាង 5:42 pm on January 29, 2009 Permalink | Reply

    គ្រាន់​តែ​រួច​ការ សសេរ​ផូស្តិ៍​ឡើង​ភ្លាម………………..

    យប់​នេះ​ជា​យប់​ដែល​សមាជិក​ក្នុង​បន្ទប់​ខ្ញុំ​សហការ​គ្នា​ក្នុង​សម​រភូមិ​ប្រ​យុទ្ឋ​ប្រ​ឆាំង​ជា​មួយ​សត្វ​កណ្តុរ​ចង្រៃ។ ម៉ោង​ជាង​១២ អាធ្រាត​ទៅ​ហើយ​ មិត្ត​ភ័ក្ត្រ​រួម​បន្ទប់​ចូល​គេង​ទៅ​ហើយ នៅ​តែ​ខ្ញុំ​គេង​ក្រោយ​គេ. ស្រាប់​តែ​ឮ​សំលេង​ក្រោក​ក្រាក​នៅ​ក្បែរ​ទូរ​ខោ​អាវ​ខ្ញុំ​ដឹង​ច្បាស់​ថា​វា​ជា​សត្វ​កណ្តុរ​មួយ​ក្បាល​ដែល​វា​លួច​ចូល​បន្ទប់​ពេល​តែ​ខ្ញុំ​បើក​ទ្វារ​ចំហរ​ពេល​ថ្ងៃ។
    គ្រាន់​តែ​ឮ​សំលេង​វា​ភ្លាម​ ខ្ញុំ​ដាស់​មិត្ត​ភ័ក្ត្រ​ទាំងអស់​អោយ​ក្រោក​ឡើង​មាន​អាវុធ​គ្រប់​ដៃ​រុក​រើ​រុក​រក​តាម​សម្លាប់​ដល់​ទី​បំផុត។ ចុង​ក្រោយ​វា​រត់​ចូល​បន្ទប់​ជា​មរណា​ចុង​ក្រោយ​របស់​វា។
    ស្អប់​ណាស់​អា​សត្វ​កណ្តុរ​ហ្នឹង វាកាត់​ខ្ទេច​ខ្ទី​របស់​របរ………….

     
    • Ramana 3:39 am on January 30, 2009 Permalink | Reply

      គួរ​ឱ្យ​ខ្លាច​ណាស់​ ខ្ញុំ មិនដែល​ហ៊ាន​សំលាប់​វា​ទេ បាន​ត្រឹម​តែ​សំលឹង​មើល​វា​រត់ចុះ​ រត់​ រត់​ឡើង​ :P

      • សំណាង 3:52 am on January 30, 2009 Permalink | Reply

        ជា​មួយ​បង​មិន​បាន​ទេ! ជា​មួយ​អាសត្វ​កណ្តុរ​គ្មាន​គិត​រឿង​បុណ្យ​បាប​អីជា​មួយ​វា​ទេ! ត្រូវ​តែ​កំចាត់​ចេញ។ ទុក​វា​មិន​ចំរើន​អី​ទេ វាជា​ប្រ​ភព​​ចម្លង​រោគ

    • Ramana 4:18 am on January 30, 2009 Permalink | Reply

      តែខ្ញុំមិនដឹង​ជា​សំលាប់​យ៉ាងម៉េច ឃើញ​វា​ក៏​ខ្លាច​ទៅ​ហើយ

    • សំណាង 5:28 am on January 30, 2009 Permalink | Reply

      ដូច​ដារាវុធ និង ពួក​ម៉ាក​បង​​ដែរ​បាន​ត្រឹម​តែ​មើល​កណ្តុរ​រត់ មាន​តេ​បង​ទេ​រហសនាម​ហៅយ​ថា ឆ្មា​ពិឃាត…..កិកិកិ

    • សុភា 2:37 pm on January 30, 2009 Permalink | Reply

      អីយួយ លោកឆ្មារពិឃាត កាចដល់ហើយណ៎ សំលាប់កណ្តុរមួយបើកយុទ្ធនាការម៉ាបន្ទប់។ កាលខ្ញុំនៅរៀនមានបញ្ហាររឿងស្រមោចមែនទែន ព្រោះខ្ញុំចូលចិត្តញ៉ាំនំពេលធ្វើការងារ។ ចឹងហើយ ទាញដប់ថ្នាំបាញ់មូសម៉ៅ ឆែតៗៗៗ អស់។ ណឹងពិឃាតស្រមោច :D

      • សំណាង 2:43 pm on January 30, 2009 Permalink | Reply

        ហេហេ! ថ្វី​ត្បិត​តែ​ជា​ឆ្មារពិឃាត តែ​ចៀស​មិន​ផុត​ពី​សហការជា​មួយ​អ្នក​ក្លា​ហាន​ក្នុង​ពិភព​គុណ!…..កិកិកិ
        ពិឃាត​ស្រ​មោច​តាម​វិធី​ហ្នឹង​សង្ស័យ​ថា​ទៅ​ទាំង​មនុស្ស​ទេ​ដឹង……….កិកិ:D:D:D

    • សុភា 2:53 pm on January 30, 2009 Permalink | Reply

      ដឹងដែរថាវាមិនល្អ តែលឿន ហើយមិនដឹងថាធ្វើមេច។ បាញ់ហើយបិទទ្វាទៅ​មើលទូរទស្សន៏ម៉ារឿងទៅ​ ម៉ោវិញបាត់ធុំខ្លិនហើយ។ ចឹងមានវិធីសាស្ត្រផ្សេងទេ?

    • សំណាង 5:37 pm on January 30, 2009 Permalink | Reply

      ហេហេ!​លឿន​ក៏​លឿន​ទៅ………អត់​មាន​វិធី​ផ្សេង​ទេ!

  • រូប​ភាព​ថ្ងៃ​នេះ! 

    សំណាង 4:45 pm on January 28, 2009 Permalink | Reply

    ចូល​ឆ្នាំ​យួន-ចិន​មិន​ដឹង​ទៅណា ជិះ​អា​សម្លាញ់​ទៅ​មើល​ម្តុំ​ៗ​គេ​លក់​របស់​របរ​ចូល​ឆ្នាំ​អត់​មាន​ឃើញអី​ជាប់​នេត្រា​មួយ​សោះ……..ថតរូប​ ដប់​ម្ភៃ​ប៉ុស្តិ៍​ទុក​មើល!
    ចែក​ជូន​បង​ប្អូន​គយ​គន់​ម៉ា​ប៉ុស្តិ៍​ទៅ​ចុះ
    សំណាង

    អា​មួយ​ហ្នឹង​សង្ហារ​ជាង​អាត្មា​ទៅ​ទៀត……………………………..

     
    • Ramana 3:35 am on January 30, 2009 Permalink | Reply

      មែន​សង្ហារ​មែន​ វា​សង្ហារ​ជាង​បងឯង​ :P

      • សំណាង 3:49 am on January 30, 2009 Permalink | Reply

        ថត​ជីត​វា​បង​ទៅ​ជា​លែង​សង្ហារ​បាត់​ហើយ!កិកិកិ

    • Ramana 4:19 am on January 30, 2009 Permalink | Reply

      បងឯង​កំពុង​តែ​មិនសូវ​ផង វា​ដណ្តើម​យក​ទៅ​ទៀត :P

    • សំណាង 5:26 am on January 30, 2009 Permalink | Reply

      ចឹង​បាន​ថា​ហ្នឹង​ណា៎!!!

  • ជំងឺ​ទទួល​ទាន​ដំណេក​មិន​លក់ (???) 

    សំណាង 7:11 pm on January 19, 2009 Permalink | Reply

    Keg

    ស្ថានភាពទទួលទានដំណេលមិនលក់បង្ករអោយមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់គុណភាពជិវិតរស់នៅរបស់មនុស្សម្នាក់ៗ។ មានមិនតិចមូលហេតុដែលនាំទៅដល់ស្ថានភាពទទួលទានដំណេកមិនបាន។
    គេមិនអាចអាចបកស្រាយបានពេញលេញពីស្ថានភាពទទួលទានដំណេកមិនលក់ តែទោះជាយ៉ាងណាក៏ដោយ មានមូលហេតុមួយចំនួនដូចខាងក្រោមនេះដែលនាំទៅដល់ការ គេងមិនលក់៖
    1. សតិអារម្មណ៍ស្មារតីមិនប្រក្រតី
    សតិអារម្មណ៍មិនប្រក្រតីនាំទៅដល់សំរានមិនស្កប់ស្កល់។ ប្រសិនបើមិនធ្វើការព្យាបាលអោយទាន់បេលវេលាទេ អាចមានផលលំបាកយ៉ាងគ្រោះថ្នាក់ដូចជា បាត់តុល្យភាពខាងផ្នែកស្មារតី ឬ សរីរាង្គចុះខ្សោយ។ ជួបជាញឹកញាប់ជាងគេគឺអ្នកដែលមានជំងឹគេងមិនលក់រ៉ាំរ៉ៃរាប់ឆ្នាំ។
    2. ស្ថានភាពរបស់សារពាង្គកាយ
    ស្ថានភាពសារពាង្គកាយកំណត់ដោយប្រព័ន្ឋសសៃរប្រសាទ , ប្រព័ន្ឋដំណកដង្ហើម និង សកម្មភាពរបស់ខួរក្បាល។ អ្នកដែលមានជំងឺសសៃរប្រសាទមួយចំនួនដូចជា Parkison (ជំងឺស្ពឺកញ័រសសៃរប្រសាទ), ជំងឺ Alzheimer (ជំងឺភ្លេចភ្លាំង), ជំងឺសសៃរឈាម….សុទ្ឋតែប្រឈមមុចនឹងជំងឺទទួលទានដំណេកមិនលក់។
    3. ផលិតផលឱសថ និង សារធាតុគីមី
    ផលិតផលឱសថ, ក្នុងសារធាតុផ្សំមានសារធាតុភ្ញោចជាច្រើនជះឥទ្ឋិពលដលការទទួលទានដំណេករបស់អ្នកប្រើប្រាស់ឱសថ។ ឱសថព្យាបាលជំងឺស្ពឺកខ្សោយសរីរាង្គជាឱសថមានផលប៉ះពាល់ខ្លាំងបំផុតដល់ការទទួលទានដំណេកដោយសាររូបមន្តរបស់សារធាតុគីមីរបស់ឱសថនោះ។ ផលិតផល ឬក៏ឱសថដែលមានសារជាតិកាហ្វេ ឬ កាហ្វេអ៊ីន (ថ្នាំលេប ឬ ផឹក) ក៏បង្ករអោយមានផលប៉ះពាល់ដល់ការទទួលទានដំណេក។
    4. ទម្លាប់អាក្រក់មួយចំនួន
    ទទួលទានស្រា, ប៊ៀរ ច្រើន ឬ ទទួលទានមុនពេលចូលគេងមិនអាចទទួលបានដំណេកដ៏ស្កប់ស្កល់បានទេ។មិនតែប៉ុណ្ណោះវាមានភ្ជាប់នូវរោគសញ្ញាមួយចំនួនដូចជា ពិបាកដកដង្ហើម, ញ័រដៃជើង។ បណ្តាថ្នាំបន្ថយការឈឺចាប់ក៏មានផ្ទុកនូវសារធាតុ Cocain ក៏មានផលប៉ះពាល់ដល់ការទទួលទានដំណេក។

    (—-> ងុយ​គេងណាស់​ ទៅ​គេង​សិន​ចាំ​ស្អែក​បន្តទៀត——>)

     
    • សុភា 7:40 pm on January 20, 2009 Permalink | Reply

      សំណាងសុំសួរមួយ ក្នុងកាហ្វេមានជាតិអី មេចបានញ៉ាំទៅគេងអត់លក់។ ខ្ញុំចូលចិត្តញ៉ាំកាហ្វេណាស់ តែឡូវនេះមិនហ៊ានញ៉ាំទៀតទេ។ ញ៉ាំង៉ៃណា គេងអត់លក់ង៉ៃនោះ។
      ឥឡូវនេះខ្ញុំមិនទាន់មានជំងឺគេងអត់លក់ទេ ព្រោះថាខ្វះតែពេលគេងផងពេលខ្លះ :D

    • vandakimseok 1:42 am on January 21, 2009 Permalink | Reply

      ល្បងអ៊ើយបើគេងមិនលក់អាចឹង ដាក់តែ២​ -៣ កំប៉ុងនឹង លក់ស្រួលណាស់។ មិនអញ្ចឹង?
      ហា ហា ហា!….កិកិកិ!
      សូមសួរល្បងមួយដែរគេថា ញ៉ាំកាហ្វេច្រើននាំអោយធាត់មែនរឺមិនមែន?
      ពីមុនខ្ញុំចូលចិត្តញ៉ាំដល់លឺប្រធានខ្ញុំជនជាតិអាមេរិកាំងថា ញ្ចាំកាហ្វេ មិក(mix coffee) ធ្វើអោយធាត់
      ដល់អាលូវអត់ហ៊ានញ៉ាំសោះ។

    • សំណាង 12:40 pm on January 21, 2009 Permalink | Reply

      មិន​មែន​ទេ​ដឹង​ល្បង!
      ល្បង​សាក​អាន​ប្រ​ការ​ទី​៤​​ខាង​លើ​​នោះ ញ៉ាំ​ជាតិ​ស្រ​វឹង​​មិន​មែន​ជា​វិធី​សាស្ត្រ​ធ្វើ​អោយ​គេង​លក់​ទេ, ទោះ​ជា​គេង​បាន​ក៏​គេង​មិន​ស្កប់​ដែរ។

    • សំណាង 12:49 pm on January 21, 2009 Permalink | Reply

      សុភា៖ នៅ​ក្នុង​កាហ្វេ​មាន​ជាតិ​ចាហ្វេ​អ៊ីន ។ កាហ្វេ​អ៊ីន​បាន​ឥទ្ឋិពល​ភ្ញោច​សសៃរ​ប្រ​សាទ​របស់​យើង​អោយ​កំរើក​ជា​រឿយៗ​ ធ្វើ​អោយ​ខួរ​ក្បាល​ស្រឡះ​ បន្ថែម​កំលាំង​ធ្វើ​ការ​របស់​ខួរ​ក្បាល។
      តែ​សូម​ប្រ​យ័ត្ន​, ពេលណា​យើង​ប្រើ​កាហ្វេ​អ៊ីន​ញឹក​ញាប់​ កន្លែងទទួល (Receptor)​ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​សសៃរ​ប្រសាទ​ខួរ​ក្បាល​រីង​ស្ងួត (មាន​ន័យ​ថា​អស់​Receptor) នោះ​កាហ្វេអ៊ីន​លែង​មាន​ប្រ​សិទ្ឋភាព​ទៀត​ហើយ។ មាន​ន័យ​ថា​ញ៉ាំ​កាហ្វេ​ញឹក​ញាប់​ពេក លែង​មាន​ប្រ​សិទ្ឋភាព​ហើយ។

    • សំណាង 12:52 pm on January 21, 2009 Permalink | Reply

      ល្បង​វណ្ណដា៖ កាហ្វេ​ មិក ហ្នឹង​ជា​កាហ្វេ​លាយ​មែន​ទេ! មិន​យល់​ដែរ​ តែ​ខ្ញុំ​ក៏​ដឹង​​ដែរ​ថា​ញ៉ាំ​កាហ្វេ​មិក​ទៅ​ឡើង​ទម្ងន់​មែន​ឬ​ក៏​អត់។ អត់​ដែល​ប្រទះ​ករណី​ហ្នឹង​ទេ​ល្បង​អើយ។

    • សុភា 12:55 pm on January 21, 2009 Permalink | Reply

      បើកាហ្វេធ្វើអោយខួរក្បាលស្រលះចឹង អាចមានស្តង់ដាញ៉ាំទេ ព្រោះថាខ្ញុំចូលចិត្តងងុយគេងពេលរៀនណាស់ ញ៉ាំកាហ្វេប្រហែលជាអាចជួយបានមើលទៅ។

      ចឹងអ្នកខ្លះគេថា ទោះញ៉ាំការហ្វេក៏នៅតែគេងលក់ ចឹងមានន័យថា Receptor ត្រូវអស់ហើយចឹង។

    • សំណាង 1:44 pm on January 21, 2009 Permalink | Reply

      ញ៉ាំ​បា​ន​ តែ​កុំ​ញ៉ាំ​ជាប់​គ្នា​រាល់​ថ្ងៃ​អី ពេល​ញ៉ាំ​ជាប់​គ្នា​រាល់​​ថ្ងៃ​​​​ receptor របស់​កាហ្វេ​អស់, ជួន​កាល​វា​មិន​អស់​តែ​វា​ទទួល​កាហ្វេ​ទៀត (ធ្វើ​ការ​ច្រើន​ពេក​ Receptor នឿយ​ហត់)។
      ត្រូវ​ហើយ​ញ៉ាំ​កា​ហ្វេ​ហ់យ​នៅ​តែ​ងងុយ​គេង​ទៀត​គឺ​មាន​ន័យ​ថា វា​លែង​រួស( sensitive)​នឹង​កាហ្វេ​ទៀត​ទេ។ គួរ​សំរាក​ ឈប់​ញ៉ាំ​មួយ​រយៈ ព្រោះ​កាហ្វេ​ញ៉ាំ​ច្រើន​ពេក​ក៏​មិន​ល្អ​ម៉ាន​ដែរ។

    • សុភា 4:12 pm on January 29, 2009 Permalink | Reply

      សុំសួរមួយ ធ្វើមេចព្យាបាលជំងឺគេងច្រើន? ខ្ញុំសួរមែនទែនណា អត់លេងសើចទេ។ ខ្ញុំអោយតែបាយហើយ ចង់តែគេងត្មង។ ទន់ដៃទន់ជើង CPU ខ្ញុំក៏បិទ Memory ក៏ឈប់ដើរ។ ចឹងតែញ៉ាំបាយហើយ ទៅរៀនម៉ោងណាសុតតែមេរៀនអី ច្បាស់ជាលង់លក់មិនខានទេ​។ ធ្វើមេចទៅចឹង?

    • សំណាង 5:00 pm on January 29, 2009 Permalink | Reply

      ហេហេ!​មិន​មាន​អ្វី​ពិ​បាក​ទេ…… ពេល​ទទួល​ទាន​អាហារ​ឆ្អែត​ឈាម​ត្រូវ​ប្រ​មូល​ប្តុំ​នៅ​ក្នុង​spore និង ប្រ​ដាប់​រំលាយ​អាហារ (ធម្មតា​ឈាម​ត្រូវ​ត្រូវ​ផ្គត់​ផ្គង​ជា​សំខាន់) ដើម្បី​ផ្តល​ថាមពល​អោយ​ប្រ​ដាប់​រំលាយ​អាហារ​ធ្វើ​ការ។ សរីរាង្គ​ផ្សេង​ ក្រៅ​ពី​ប្រ​ដាប់​រំលាយ​អាហារ​ត្រូវ​សំរាក រួម​ទាំង​ខួរ​ក្បាល​ផង​ដែរ ដូច្នេះ​ហើយ​ធ្វើ​អោយ​យើង​ងងុយ​គេង។ បាតុភូតុ​នេះ​ជា​បាតុភូត​ធម្មជាតិ​របស់​សរីរាង្គ។

    • សំណាង 5:06 pm on January 29, 2009 Permalink | Reply

      បញ្ហា​គេង​ច្រើនមក​ពី​សតិ​អារម្មណ៍​ឬ​មក​ពី​ទំលាប់….អ្នក​ណា​ក៏​ងងុយ​គេង​ដែរ​គ្រាន់​តែ​ថា​​ស្ថាន​ភាព​សតិ​អារម្មណ៍​មនុស្ស​ម្នាក់​ផ្សេង​ៗ​គ្នា ដូចជា​កំពុង​តែ​រៀន​ដើម្បី​ត្រៀម​ប្រ​ឡង,ជិត​ចេញ​ដំណើរ​ទៅ​ណា​មក​ណា…..​គេង​មិន​លក់​ទេ​ខ្លាច​ខក​ការ។
      អា​រឿង​វីធី​ការពារ​កុំ​អោយ​ងងុយ​គេង​នោះ​វា​គ្មាន​ទេ ក្រៅពី​ញ៉ាំ​កាហ្វេ​ មាន​តែ​ការ​តាំង​ចិត្ត​តែ​ប៉ុណ្ណោះ។

    • vireakstyle 10:25 am on February 26, 2009 Permalink | Reply

    • សំណាង 3:18 pm on February 26, 2009 Permalink | Reply

      Em vao day khong thay noi gi vay ? heheh

  • រឿងចម្លែក:បាតជើងក្នុងខួរក្បាលរបស់ទារកអាយុ៣ថ្ងៃ 

    សំណាង 5:57 pm on January 19, 2009 Permalink | Reply

    រូប​រាង​ជា​បាត​ជើង​ក្នុង​ខួរ​ក្បាល​របស់​ Esquibel

    ក្នុងការវះកាត់ខួរក្បាលរបស់ទារកអាយុ៣ថ្ងៃរបស់លោកវេជ្ជបណ្ឌិត Paul Grabb នៅ Corolado (USA) មានការភ្ញាក់ផ្អើលជាខ្លាំងពេលដែលប្រទះឃើញសាច់ដុះរាងជាបាតជើងមនុស្ស និង សរីរាង្គផ្សេងៗកំពុងតែវិវត្តក្នុងខួរក្បាលរបស់ទារក Esquibel។
    ក្រុម​គ្រួសារ​របស់​ទារក Esquibel
    ស្នាម​វះកាត់​ខួរ​ក្បាល

    ក្នុងនាមជាវេជ្ជបណ្ឌិតម្នាក់ដែលពោរពេញទៅដោយបទពិសោធន៍ក្នុងការវះកាត់សាច់ដុះក្នុងខួរក្បាល ក៏នៅមានការរន្ឋត់ពេលដែលប្រទះឃើញបាតុភូតុបែបនេះ, នេះជាសំដីរបស់លោកវេជ្ជបណ្ឌិត Grabb ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ករណីនេះវាដូចទៅនឹងទារកមួយកំពុងតែកើតក្នុងខួរក្បាលរបស់ទារកមួយផ្សេងទៀត, ករណីនេះជាករណីមហាសែនកម្រកើតមាន អាចនិយាយបានថាមិនដែលឮពីមុនមក។
    លោកវេជ្ជបណ្ឌិតមិនបានបកស្រាយពីមូលហេតុដែលបណ្តាលអោយកើតបាតុភូត្ខាងលើ គ្រាន់តែបន្ថែមថានេះជាបាតុភូតុដុះសាច់ពីកំណើត, តែជាធម្មតាសាច់ដុះទាំងនោះមិនមានដៃជើងដូច្នេះទេ។
    ប៉ុន្តែ តាមអ្នកជំនាញការខាងផ្នែកសាច់ដុះជឿជាក់ថា នេះជាបាតុភូត “គភ៌ ក្នុង គភ៌”- មានន័យថាភ្នាសគភ៌មួយកំពុងកើតនិងរីកចំរើនក្នុងភ្នាសគភ៌មួយទៀត។ ប៉ុន្តែបញ្ហាសំខាន់នៅពេលនេះ គឺថាបាតុភូត “គភ៌ ក្នុង គភ៌”មហាកម្រកើតឡើងនៅក្នុងខួរក្បាល។
    ក្រុមគ្រួសាររបស់ទារក Esquibel មិនចង់បកស្រាយបំភ្លឺអ្វីទាក់ទងទៅហ្នឹងសាច់ដុះនៅក្នុងខួរក្បាលរបស់ Esquibel។

    ——————————————-
    ==================================
    ——————————————-

    ដក​ស្រង់​ និង ប្រែ​សំរួល​ពី ប្រភព​ដើម ដោយ​ ទេព សំណាង

     
    • សុភា 6:26 pm on January 19, 2009 Permalink | Reply

      ក្រាន់តែអានចំណងជើង ឡើងព្រឺក្បាលតែម្តង

    • សំណាង 6:30 pm on January 19, 2009 Permalink | Reply

      ខ្ញុំ​ប្រែ​ចប់​ ផូស្ត​ឡើង​ម៉ិញ​ហ្នឹង​ក៏​ព្រឺ​ក្បាល​ណាស់​ដែរ …​ចម្លែក​មែន។

    • ទឹម បឿន 2:14 am on January 20, 2009 Permalink | Reply

      ព្រះ! ដក​ដង្ហើម​ធំ​មួយ​សិន…

    • សំណាង 12:22 pm on January 20, 2009 Permalink | Reply

      ដក​ដង្ហើម​​អី​បឿន! ……

  • វះ​កាត់​ក្រពះ និង ការ​ទទួល​ទាន​សុរា 

    សំណាង 5:13 pm on January 18, 2009 Permalink | Reply

    ក្រពះតូចពេលបងប្អូនទទួលទានគ្រឿងស្រវឹងងាយនឹងស្រវឹងជាងអ្នកដែលមានក្រពះ​ធំជាង។ និយាយមួយបែបទៀត អ្នកដែលធ្លាប់វះកាត់ក្រពះដើម្បី​បន្ថយទម្ងន់​នឹង​ ងាយ​ស្រវឹង នៅពេលទទួលទានសុរា។ នេះជាការរបកគំហើញថ្មីមួយរបស់អ្នកស្រាវជ្រាវអាមេរិក។
    តាមការស្រាវជ្រាវរបស់អាមេរិកបានអោយឃើញថាអ្នកដែលបានធ្លាប់វះកាត់ក្រពះ​នឹងងាយស្រវឹង និង ប្រើរយៈពេលយូរជាងក្នុងការបន្សាបស្រា។
    ការស្រាវជ្រាវនេះត្រូវបានអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Stanford យកមកអនុវត្ត និង ទទួលស្គាល់ថាការវះកាត់ក្រពះដើម្បីបន្ថយទម្ងន់មានប្រសិទ្ឋភាពបង្គួរ ប៉ុន្តែបែរជាមានបញ្ហាដល់ការប្រើបាស់គ្រឿងស្រវឹង។
    ដើម្បីត្រួតពិនិត្យកំរិតនៃផលប៉ះពាល់របស់សុរា, អ្នកស្រាវជ្រាវបានជ្រើសរើសអ្នកស្ម័គចិត្តចំនួន ១៩នាក់ដើម្បីវះកាត់ក្រពះ និង១៧ នាក់ផ្សេងទៀតមិនមានវះកាត់ក្រពះ រួចហើយអញ្ញើញពួកគាត់ទាំងអាស់គ្នាទទួលទានស្រាក្រហមមួយកែវមានបរិមាណ​ប្រហែល ១៥៥ក្រាម។ អ្នកទាំងអស់គ្នាទទួលទានស្រាអស់ក្នុងរង្វង់ ១៥ នាទី។
    ក្រោយមកគ្រប់មុខសញ្ញាត្រូវបានពិនិត្យដោយការវាស់កំហាប់អាល់កុរក្នុងខ្យល់ដក​ដង្ហើម ៥នាទីម្តង រហូតដល់កំហាប់អាល់កុរក្នុងខ្យល់ដកដង្ហើមចុះមកដល់កំរិត សូន្យ។

    អ្នកដែលបានធ្វើការវះកាត់ក្រពះ មានកំហាប់អាល់កុរខ្ពស់បំផុត គឺ ០.០៨% ធៀបទៅនឹងអ្នកដែលមិនវះកាត់ក្រពះ គឺ ០.០៥%។
    នៅសហរដ្ឋអាមេរិក កំហាប់អាល់កុរចាប់ពី ០.០៨%ឡើងទៅចាប់ទុកថាខុសច្បាប់។
    អ្នកដែលធ្វើការវះកាត់ក្រពះក៏ត្រូវការចំនាយពេលច្រើនក្នុងការបន្សាបស្រាជាមធ្យម គឺ ១០៨ នាទី ធៀបទៅនឹងអ្នកដែលមិនមានវះកាត់ក្រពះគឺ ៧២នាទី។
    ការស្រាវជ្រាវនេះបានបង្ហាញអោយឃើញថាការវះកាត់ក្រពះ ​ដើម្បី​បង្រួម ​ចំណុះក្រពះ​​មាន ផលប៉ះពាល់ ដល់សំរូប គ្រឿង​ស្រវឹង​ចូលក្នុងឈាម។​ លទ្ឋផលនេះ​នឹងត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ។

    (ខ្ញុំអត់ទាន់វះកាត់ក្រពះផងផឹកតិចតួចស្រវឹងបាត់ហើយ ទំរាំកាត់ក្រពះទៀត ហិតខ្លិនស្រាក៏ស្រវឹងដែរ…កិកិកិកិ)

    ដក​ស្រង់​ពី ប្រភព​ដើម

     
    • សុភា 6:24 pm on January 19, 2009 Permalink | Reply

      ញ៉ាំស្រាឆាប់ស្រវឹងចឹង ចំនេញលុយ :D

    • សំណាង 6:29 pm on January 19, 2009 Permalink | Reply

      មិន​មែន​ចំណេ​ញ​ទេ​ដឹង! ចូល​លុយ​គ្នា​ស្មើ​ ញ៉ាំ​បាន​តិច​ ខាត​ទៅ​វិញ​តើ……ហេហេហេ :D :D:D

    • សុភា 11:34 pm on January 19, 2009 Permalink | Reply

      អូមែន ស្មានតែនារីៗទេ គិតគូល្អិតល្អន់រឿងលុយកាក់ ដឹងអីបុរសៗក៏មិនណយដែរ :D

    • សំណាង 12:23 pm on January 20, 2009 Permalink | Reply

      ហេហេ! រឿង​ខាត​ត្រូវ​តែ​គិត ជា​ពិសេស​ផឹក​ស៊ី​មិន​អោយ​ខាត​ទេ….កិកិកិ

c
compose new post
j
next post/next comment
k
previous post/previous comment
r
reply
e
edit
o
show/hide comments
t
go to top
l
go to login
h
show/hide help
esc
cancel