​PAST—NOW—FUTURE

ជំរាប​សួរ​បង​ប្អូន​អ្នក​អាន​ទាំង​អស់, បងប្អូន​មាន​ធ្លាប់​បាន​ខ្វល់​ខ្វាយ​ពី​សុខភាព​របស់​បង​ប្អូន​ដែរឬ​ទេ! ពេល​ណា​យើង​មិន​ស្រួល​ខ្លួន​, មាន​ជំងឺ​ទើប​ទៅ​រក​ពេទ្យ​ ឬក៏​ទៅ​ទិញ​ថ្នាំ​តាម​ទំលាប់​មែន​ទេ! រឿង​ហ្នឹង​វា​ប្រាកដ​ណាស់​ នរណាៗ​ក៏​បារម្ភ​ពី​សុខភាព​របស់​ខ្លួន, សុខភាព​គ្រួសារ​របស់​ខ្លួន។​ សុខភាព ជា​បញ្ហា​ចំបង​ដែល​ត្រូវ​គិត ព្រោះ​ខ្វះ​នូវ​សុខភាព​យើង​មិន​អាច​បំពេញ​ការ​ងារ​បាន​ល្អ​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ​អ្វី​ៗ​ក៏​ត្រូវ​រាំង​ស្ទះ​មិន​អាច​ដំនើរ​ការ​បាន​ស្រួល​នោះ​ដែរ។

ខាង​ក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញជូន​មិត្ត​អ្នកអាន​នូវ​ឱសថ​ព្យា​បាល​ និង បង្ការ​មួយ​ចំនួន​ គោល​ដៅ​ដើម្បី​រួម​ចំនែក​ជួយ​ដល់​ការ​យល់​ដឹង​អំពី​ឱសថ​ទូ​ទៅ, អត្ថបទ​នេះ​គ្រាន់តែ​ណែនាំ​អំពី​ឱសថ​មួយ​ជំនួន​តែ​ប៉ុណ្ណោះ, វា​មិន​មែន​មាន​ន័យ​ថា​ពេល​អាន​ចប់​ទៅ​អ្នក​នឹង​ក្លាយ​ជា​ Doctor ឬក៏ Pharmacist នោះ​ទេ ព្រោះ​អី​មុខ​វិជ្ជា​ខាង​ផ្នែក​វេជ្ជសាស្រ្ត​ និង​ ឱសថសាស្ត្រ​ទាមទារ​ការ​បណ្តុះ​បណ្តាល​យ៉ាង​ត្រឹម​ត្រូវ​តាម​​ក្បួនខ្នាត ស្តង់​ដារ និង​ទាមទារ​បទ​ពិសោធន៍​ជា​ចំបង។

§ ក្រុម​​Antibiotics

§ ថ្នាំ បញ្ចុះ​កំដៅ ក្រុម NSAIDs

§ ថ្នាំ​​ព្យាបាល​ជំងឺ​ទាក់​ទង​នឹង​សសៃរ​ឈាម​និង​បេះ​ដូង

§ ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ក្រពះ និង ពោះវៀន


11 Comment(s)

  1. natana

    January 15, 2008 at 8:56 am

    អូ​សុំ មាន​ចំងល់​មួយ​ តាម​ធម្មតា​នៅ​ពេល​ដែល​ខ្ញុំ​​គេង​មិន​លក់​ខ្ញុំ លេប​ថ្នាំ Alergine ប្រហែល​ជា​ប្រកប​ខុស​ហើយ​ វា​ជា​ថ្នាំ​ផ្តាសាយ​។ ចង់​សួរ​ថា​វា​មាន​ផល​ប៉ះពាល់​ដល់​ខួរក្បាល​ឬ​អត់​ព្រោះ​ខ្ញុំ​ឩស្សាហ៍​លេប​វា​ណាស់ ។​



  2. samnang

    January 16, 2008 at 6:39 am

    អូ! Allergine ជា​ថ្នាំ​ផ្តាសាយ​មែន​! សារធាតុ​គីមី​របស់​វា​គឺ Diphenhydramine។​វា​ជា​ថ្នាំ​ដែល​គេ​ប្រើ​ច្រើន​កាល​ពី​មុន​ដោយ​សារ​តែ​វា​មាន​តំលៃ​ថោក​ ​តែឥឡូវ​គេ​មិន​សូវ​ប្រើ​អាហ្នឹង​ទៀត​ទេ​សារ​វា​ថ្នាំ​ផ្សេង​វា​មាន​ប្រសិទ្ឋភាព​ជាង,​ម្យ៉ាង​វិញ​ទៀត​ Natana មាន​សំនួរ​ថា​ ប្រើ​ថ្នាំ​ហ្នឹង​ច្រើន​មាន​បញ្ហា​អី​ដែរ​ឬអត់?​ ការ​ពិត​ទៅ​គ្រប់​ថ្នាំ​ពេទ្យ​ទាំង​អស់​សុទ្ឋ​តែ​មាន​មុខ​ពីរ​, បើ​យើង​ប្រើ​ត្រឹម​ត្រូវ​តាម​ការ​កំណត់​វា​ផ្តល់​គុណសម្បត្តិ​គឺ​ជាសះ​ស្បើយ​ជំងឺ, ផ្ទុយ​ទៅ​វិញ​បើ​ប្រើ​ខុស​ក្បួន​ខ្នាត,​​លើស​កំរិត​វា​ប្រាកដជា​ផ្តល់​គុណវិបត្ត​ដល់​អ្នក​ប្រើ​ប្រាស់​ជា​មិន​ខាន,ជាក់​ស្តែង​ ចំពោះ​ Allergine ជា​ថ្នាំ​ដែល​គេ​ប្រើ​សំរាប់​ព្យាបាល​រោគ​សញ្ញា​គ្រុន​ផ្តាសាយធម្មតា ប៉ុន្តែ​ពេល​យើង​ប្រើ​វា​លើស​កំរិត​ វា​ក៏​អាច​ផ្តល់គុណ​វិបត្ត​ខ្លះ​មក​ឲ្យ​យើង ដូច​ជា៖ រក​កល​ក្អួត​ចង្អុរ,​ក្អួត,​ងងុយ​គេង​(សូម​ប្រ​យ័ត្ន​ចំពោះ​អ្នក​បើក​បរ និង អ្នក​បញ្ជា​ម៉ាស៊ីន​​គ្រឿង​យន្ត​ផ្សេងៗ),​ស្ងួត​បំពង់ក,ស្ងួត​មាត់,ចេញ​រម៉ាស់​នៅ​ដៃ​ជើង,​អស់​កំលាំង, ធ្វើ​អោយ​បញ្ចេញ​រស​ទងសួត(មូល​ហេតុ​បណ្តាល​អោយ​កើត​ជំងឹ​ហើត), បើ​ប្រើ​ហួស​កំរិត​ធ្ងន់​ធ្ងរ​អាច​នាំ​អោយ​ប្រកាច់(ឆ្កួត​ជ្រូក )។ ប៉ុន្តែ​សូមកុំ​បារម្ភអី ប្រើ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​វា​គ្មាន​បញ្ហា​អី​ទេ!



  3. ramana

    January 16, 2008 at 9:58 am

    អូ! តាម​ពិត​ទៅ ខ្ញុំ​ក៏​ដឹង​ថាថ្នាំ​នឹង​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ​ដូច្នេះ​ហើយ​បាន​ប្រើ​វា​នៅ​ពេល​គេង​ មិន​លក់​ មិន​ចង់​ប្រើ​ថ្នាំ​គេង​លក់​តាំង​ពី​អាយុ​ប៉ុណ្ណឹង​ទៅ​ទេ ។ អរគុណ​ច្រើន​បង​សំណាង ។😀



  4. samnang

    January 16, 2008 at 11:22 am

    បាទ​មិន​អី​ទេ​អូន! រីករាយ​នឹង​កចែក​រំលែក​ជូន!



  5. សំណាង

    July 16, 2008 at 6:21 am

    what is “K” you want to say?



  6. vireakstyle

    February 19, 2009 at 8:29 pm

    Thuoc cua anh nhieu the!



  7. សំណាង

    February 21, 2009 at 3:41 pm

    anh chua thiet ke xong,gio lai ban lam de tai roi…hehe



  8. LoveTruth

    June 29, 2009 at 5:48 pm

    ជំរាបសួរប្អូនសំណាង ខ្ញុំក៏មានបញ្ហាគេងមិនលក់ដែរ ។ ពេលគេងមិនលក់ ខ្ញុំប្រើថ្នាំ Lexomil​​ ។ រយៈពេលប្រើយូរបំផុត គឺត្រឹម ១២ អាទិត្យទេ ។ តើថ្នាំនេះមានផលប៉ះពាល់សុខភាពយ៉ាងម៉េចខ្លះ ? ពេលប្រើថ្នាំនេះដល់ ១២ អាទិត្យហើយ គួរប្រើថ្នាំអ្វីជំនួសវិញ ដើម្បីកុំអោយមានផលប៉ះពាល់ដល់សុខភាពលើរយៈពេលវែង ?

    សូមអរគុណ !!!



  9. keoserey

    September 18, 2010 at 11:14 am

    សូស្តីបងប្រុស, សុខសប្បាយជាទេ? តើការងារយ៉ាងណាហើយបង ដំណើរការបានល្អទេ ?



  10. vannarachin

    December 19, 2011 at 6:49 pm

    ប្លករបស់អ្នកមានចំណាប់អារម្មណ៍ ។ សូមអ្នកសរសេរបន្ថែមទៀតពីឪសថ និង​ផ្លែឈើ ខ្ញុំចង់ដឹងណាស់ ។

    ពីលោកគ្រូ ជិន វណ្ណារ៉ា សាស្រ្តាចារ្យច្បាប់​ ។



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: