​PAST—NOW—FUTURE

១.ចិត្ត​ឥត​សង្ឃឹម​(សាមុត)

ផ្គរ​រន្ទះ​បាន​គំរាម​ចិត្ត​ខ្ញុំ​អោយ​តក់​ស្លុតអារម្មណ៍ ធ្លាប់​តែ​សុខ​សាន្តជាមួយ​គូរ​ស្នេហ៍​ដ៍​សែន​រមនា តែ​ឥឡូវ​អ្វី​ៗ​វា​បាន​ក្លាយជា​ផ្សេង​ដែល​អណ្តែត​ហើរ​ទៅ​បាត់​តាម​ការ​បក់​ផាត់​របស់​ខ្យល់។ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ បង​នៅ​តែ​រង់​ចាំ​អូនជា​និច្ច……..

(ចាំ​ទៅ………..)

************

២.សម្រស់​នាង​ចែវទូក​ (សាមុត)

[Audio http://samnangphar.tripod.com/Samnang/jestuktamsteng.mp3%5D

វាសនា​មនុស្ស​មិន​ដូច​គ្នា​ទេ, កើត​មក​មិន​បាន​គ្រប់​លក្ខណៈដូចអ្នកដទៃ​ គួរអោយ​អាណិត​អាសូរ​នាង។ ក្នុង​នាម​ជាកូន​កសិករ​ ប្រ​កប​របរ​ជា​អ្នក​អុំទុក​ចំលង​ភ្ញៀវទៅ​មក, ទោះ​បីជា​អូន​ក្រ​ធន​តែ​អូន​មាន​ចរិយា​មាយាទ​ល្អ​គួរ​បេតី។ រឿង​ដែល​គួរ​អា​សូរ​នាង​ទៀត​នោះ​គឺ​នាង​គ​និយាយ​មិន​រួច,បាន​ត្រឹម​តែ​ សម្លឹង​ភ័ក្ត្រា​ដ៏​សែន​ស្រគត់ស្រគំ​របស់​នាង​ តែ​បង​មិន​អាច​ឆ្លើយ​ឆ្លង​វាចា​ទៅ​មក​រក​នាង​អោយ​ដូច​តាម​ក្តី​ប្រាថ្នា​បាន ​ទេ។ តើ​ផល​កម្ម​អ្វី​ទើប​អោយ​រូប​ស្រី​មាន​ពារ​បែប​នេះ….

៣.ស្តាយ​ថ្ពាល់​ស្តាំ (សាមុត)

ស្នេហា​ដែល​មិន​ច្បាស់​ក្នុង​ចិត្ត ចុង​ក្រោយ​គឺ​មាន​តែ​នាំ​ម​កនូវ​ក្តី​សោកា ការ​ស្តាយ​ក្រោយ អ្វី​ៗ​វា​បាន​ហួសអស់ទៅ​ហើយ មិន​អាច​វិល​ត្រលប់​ម​កវីញ​បាន​ឡើយ។
បង​ជា​កូន​ប្រុស បង​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​លើ​គ្រួសារ មាន​សច្ចភាព មិន​អាន​កែ​ប្រែ​ពាក្យ​សម្តី​តាម​ចិត្ត​ខ្លួន​ឯង​បាន​ទេ បងត្រូវ​តែ​គិត​អនាគត​របស់​នារី​ម្នាក់​ដែល​បង​បាន​សន្យា​ថា​នឹង​មើល​ថែ​នាង ​អស់​មួយ​ជិវិត។

បង​នៅ​តែ​ស្រឡាញ់អូន​ពេញ​បេះ​ដូង​ បង​ស្ទើរ​តែ​ដុត​ចោល​រោងការ​ដែលកំពុង​តែ​រៀប​ចំ​ដើម្បី​រៀប​ការ​បង​និង​នារី ​ម្នាក់​ដែល​មិន​មែន​ជា​អូន ហើយ​នារី​នោះ​ជា​នារី​គួរ​អោយ​អាណិត។ បង​ត្រូវ​រក្សា​សច្ចភាព​បង​និង​គ្រួសារ​បង ព្រោះ​បង​ជា​កូន​ប្រុស។

ពេល​បង​ចូល​រោង​ការ​ទើប​អូន​ឆ្លើយ​ថា​អូន​ស្រឡាញ់​បង ហេតុ​អ្វី​ពាក្យ​ដ៏​សែន​មាន​ន័យ​នេះ​មិន​បន្លឺ​អោយ​នង​បាន​បាន​ដឹង​មុន​ពេល​ បង​ចូល​រោង​ការ? ហេតុ​អ្វី​ពេល​បង​សុំ​ស្នេហ៍​អូន​ អូន​មិន​ព្រម​ប្រណី?

អ្វី​ៗ​បាន​ហួស​អស់ទៅ​ហើយ បង​សុំ​លាអូន​ចូល​រោង​ការ​ដើម្បី​បំពេញ​មុខ​ជា​កូន​ប្រុស​ក្នុង​គ្រួសារ កិត្តិយស​គ្រួសារ​វា​ធំ​ជា​ស្នេហា​របស់​យើង​ណាអូន។

អនុស្សារិយ៍បង​និងអូន​ទុក​ជា​ក្តី​សុបិន្ត​ដ៏​មាន​ន័យ​សម្រាប់​យើង​ទាំង​ពីរ​ទៅចុះ……………….

៤.នឹក​ឃើញ​យប់​ម្សិល​ម៉ិញ (សុទ្ឋា)

[Audio http://samnangphar.webng.com/nek khernh yob masel menh.mp3]

នឹក​ឃើញ​យប់​ម្សិល​ម៉ិញ ជា​បទ​ចំរៀង​មួយ​រស់​អ្នក​ស្រី​ រស សេរី​សុទ្ឋា មិន​ដឹង​ថា​អត្ថន័យ​របស់​គាត់​ចង់​មាន​ន័យ​ថា​យ៉ាងណា​ទេ ស្តាប់​ទៅ​ដូចជា​មិន​យល់​ន័យ​បង្កប់​របស់គាត់​សោះ​ យល់​បាន​តែ​ន័យ​ត្រង់​របស់​ចំរៀង,

“នឹក​ឃើញ​យប់​ម្សិល​ម៉ិញ​ ពិត​ពេញ​មួយ​រាត្រី ខ្ញុំ​ស្រ​វឹង​ស្រា​ភ្លេច​​ស្មារតី​ ភ្លេច​អស់​អ្វីៗ ភ្លេច​ទាំង​សម្តី​ដែល​បាន​វា​ចា”

“ស្រ​វាំង​នេត្រា​មើល​អ្វី​មិន​យល់​ ហើយ​ខ្ញុំ​នឹក​ឆ្លល់​តើ​ហេតុ​អ្វី​បាន​ជា ខ្ញុំ​ផឹក​ស្រា​ស្រ​វឹង​ដូច្នេះ បើ​ខ្ញុំ​មិន​ចេះ​ទាំង​ផឹក​ផង ”

“ទឹក​ភ្នែក​ខ្ញុំ​ក៏​ហូរ ហូរ​ទាំង​ក្តី​មួហ្មង ហូរ​មក​ទាំង​មិន​ដេង​ខ្លួន​ផង តើ​ទឹក​ភ្នែក​ខ្ញុំ​ស្រក់ទាំង​ក្រៀម​ក្រំ យំ​ព្រោះ​រឿងអ្វី ……………….”


23 Comment(s)

  1. Sunnya

    June 17, 2009 at 3:04 am

    ខ្ញុំស្តាប់បទចំរៀង ហើយខ្ញុំក៏នឹកដល់រឿងរបស់ខ្ញុំ…មកដល់ពេលនេះហើយខ្ញុំនៅតែមិនយល់ ថាតើហេតុអ្វីបានជាគាត់ទៅចោលខ្ញុំ? គាត់ថាដើម្បីគ្រួសារ…ចុះរូបខ្ញុំ?ខ្ញុំមិនមានន័យសម្រាប់គាត់ទេ?អនុស្សារិយ៍ខ្ញុំនិងគាត់ទាំងអស់បានក្លាយទៅជាផ្សេងដែលអណ្តែតហើរទៅបាត់តាមខ្យល់អស់ហើយ។ ខ្ញុំយំ…ខ្ញុំយំអស់ទឹកភ្នែកខ្ញុំហើយ…ក៏មិនមានន័យទេ…មានតែក្តី​សោកានិងស្តាយក្រោយ…នេះហើយវាសនាខ្ញុំមែនទេ?បងសន្យាថានឹងមើលថែអូនអស់មួយជិវត…នឹក​ឃើញទេបង?ឆ្លើយមកអូនមក…​​​



  2. សំណាង

    June 17, 2009 at 2:06 pm

    កុំ​សោក​ស្តាយ​អី អូន​!​គ្រប់​យ៉ាង​វា​បាន​កន្លង​ហួស​អស់​បាត់​ទៅ​ហើយ! បង​មិន​មែន​មិន​ចង់​រក្សា​ស្នេហ៍យើង​ទេ តែ​​គ្រួសារ​ និង ស្នេ​ហា​បង​យក​មួយ​ណា!



  3. Sunnya

    June 18, 2009 at 4:12 pm

    គ្រប់យ៉ាងវាបានកន្លងហួសអស់បាត់ក៏ព្រោះតែបង…បងមិនចង់រក្សារស្នេហ៍យើង…បងយកគ្រួសារបងជាធំ​ក៏ព្រោះតែបងបានស្រឡាញ់នារីម្នាក់…តែអូនមិនដឹង…នេះមែនទេការស្រឡាញ់របស់បង?កុំភរអូនអីបង…អូនសោកស្តាយដែលបានស្រឡាញ់បង…ទៅចុះ…ទៅបំពេញមុខជាកូនប្រុសក្នុងគ្រួសារដែលមានកិត្តិយស…ស្នេហារបស់បងមិនមានន័យទៀតទេ!!!​​​



  4. សំណាង

    June 18, 2009 at 4:22 pm

    បង​ដឹង​បង​​ឋុស​ព្រោះ​បង​មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​ស្នេ​ហ៍​យើង តែ​អូន​ត្រូវ​យល់​ថា​អ្នក​ណា​ក៏​មាន​គ្រួសារ គ្រួសារ​ជា​អ្វីៗ​ទាំង​អស់​សម្រាប់​បង​, ទោះ​បង​ត្រូវ​ក្ស័យ​ជីវី​ក៏​បង​ព្រម​ដែរ ពុក​ម៉ែ​ បង​ប្អូន​ដែល​ធ្លាប់​មាន​គុណ​ចំពោះ​បង​តាំង​ពី​តូច​មក​តើ​បង​ចោល​ពួកគេ​ម៉េច​បាន។ ចំពោះ​នារី​ម្នាក់​ដែល​បង​ព្រម​ទទួល​ជា​គួរ​អនាគត​បង​ក៏​ត្រូវ​មាន​ទំនួល​ខុល​ត្រូវ​លើ​ជិ​វិត​នាង បើ​បង​រៀប​ការ​ហើយ​ បង​ព្រ​ងើយ​កន្តើយ​ចំពោះ​រូប​នាង​​តើ​សម​ដែរ​ឬ​អត់!
    ចំពោះ​រៀង​ស្នេហ៍​យើង​បាន​ត្រឹម​តែ​សាង​ស្នេហ៍​ក្នុង​សុបិន បង​ក៏​សោក​ស្តាយ​ ហើយ​គ្មា​ន​ពាក្យ​អី​ក្រៅ​ពី​សុំ​លោកិយ​អភ័យ​ទោស​គ្រប់​យ៉ាង​ចំពោះ​រឿង​ដែល​កន្លង​ផុត​ទៅ!!!



  5. Sunnya

    June 18, 2009 at 7:35 pm

    ពេលនេះបងថាគ្រួសារវាធំជាងស្នេហារបស់យើង ចុះហេតុអ្វីពីរមុនបងសុំស្នេហ៍អូន…ដើម្បីអ្វីទៅបង? ដើម្បីទៅចោលអូនមែនឬទេ? បងព្រងើយកន្តើយ​ចំពោះអូនតើសមដែរឬអត់!?? បងមានអាសូរអូនឬទេ? បងដឹងទេ អ្នកដែលក្រៀមក្រំគឺរូបអូន តែមិនមែនជារូបបង…បងត្រូវគិតមុនហើយសុំស្នេហ៍ក្រៅយ…កុំអោយមានការសោកស្តាយចំពោះរឿងស្នេហាជាមួយនារីម្នាក់នោះ……យល់រូបនាងផងណាបង… ​ ​



  6. សំណាង

    June 19, 2009 at 7:00 am

    អូន​កុំ​ចឹង​អី! អូន​ត្រូវ​គិត​អោយ​វែង​ឆ្ងាយ បង​ដឹង​ថា​អូន​ឈឺ​ចាប់! រឿង​រ៉ាវ​អតីកាល​កន្លង​មក​រវាង​យើង​ទាំង​ពីរ​មិន​មែន​ជា​កំហុស​របស់​អ្នក​ណា​មួយ​ឡើយ តែ​វា​ជា​រឿង​បុព្វេ។ បង​មិន​អាច​វិល​ត្រឡប់​ថយ​ក្រោយ​​ទៅ​រក​កន្លែង​ចាស់​របស់​ស្នេ​ហ៍​យើង​បាន​ទេ។ អ្វី​ៗ​បាន​ត្រឹម​តែ​សោក​ស្តាយ ស្តាយ​និង​ខំជីក​កប់​អនុស្សាវរិយិ៍​ទាំង​ប៉ុន្មាន​ដែល​យ់​ង​បាន​សាង​អោយ​រលប់​បាត់​ពី​ក្នុង​បេះ​ដូង​។ ចាប់​ពី​ពេល​នេះ​ទៅ​​បង​មិន​អាច​នៅ​មើល​ថែ​អូន​បាន​ទៀត​ទេ, អូន​ត្រូវ​ខំ​ថែ​រក្សា​ខ្លួនឯង​អោយ​បាន​ច្រើន, សម្លឹង​មើល​អនាគត​​ខាង​មុខ។ អូន​អាច​បន្ទោស​បង អូន​អាច​ជឹរ​ស្តី​អោយ​បង​បាន បង​មិន​ថា​ទេ តែ​សូម​អូន​ថែ​រក្សា​ខ្លួន​ ពេល​បង​ដឹង​ថា​អូន​ឈឺ​បង​បារម្ភ​ណាណ់​អូន​ដឹង​ទេ!
    ញញឹម​ទៅ​អូន កុំ​យំ​ចឹ​ង​មិន​ស្អាត​ទេ!



  7. Sunnya

    June 20, 2009 at 6:36 pm

    រូបបងគិតថាជារឿងបុព្វេ តែអូនគិតថាបងជាប្រុសមិនមានការទទួលខុសត្រូវបងបានតែនិយាយទៅទេ…បងគ្មានការគិតខ្លួនងង…អ្វី អ្វីក៏ពុកម៉ែបងប្អូនរបស់បងគិតដែរ…នេះការសុខ​សាន្តរបស់បងទៅអនាគត? ពេលនេះអូនដឹងហើយថាស្រឡាញ់បងបានតែការឈឺចាប់ តែការសោកស្តាយ…នឹងការជឹរស្តីពីរវាសនារបស់អូន។ ទៅចុះប្រុសចិត្តសាវារ…ជិវិតក្រោយក្រោយ កុំអោយយល់បងអ្វី… ​



  8. សំណាង

    June 21, 2009 at 6:34 am

    ចុះ​អូន​ថា​ចឹង​អូន​មាន​គិត​ថា​បង​ពិ​បាក​ចិត្ត​ដែរ​ឬ​អត់​! បើ​បង​បោះ​បង់​ពួក​គេ​ទៅ​រក​អូន​អូន​សប្បាយ​ចិត្ត​ណាស់​មែន​ទេ!អូន​ថា​បង​អាត្មា​នយម​ ចុះអូន? អូន​ថា​អូន​ឈឺ​ចិត្ត​ ចុះ​បង​អូន​មាន​គិត​ថា​បង​ដូច​អូន​ដែរ​ឬ​អត់ ណា​មួយ​គ្រួសារ ណា​មួយ​ស្នេហា!​ អូ​ន​ថា​បង​សាវ៉ា ចុះ​បើ​បង​ទៅ​តាម​ផ្លូវ​ជិវិត​ជា​មួយ​អូន គ្រួ​សារ​បង​គាត់​នឹង​ថា​បង​យ៉ាង​ម៉េច​វិញ? ហើយ​ជាក់​ស្តែង​បង​មិន​អាច​រើស​ទាំង​ពីរ​បាន​ទេ។
    (ខ្ញុំ​មិន​ដឹង​ថា​ sunnya ជា​អ្នក​ណា​ទេ តែ​ខ្ញុំ​អាណិត sunnya ហើយ​ក៏​សុំ​អោយ Sunnya ខំ​កាត់​ចិត្ត​ទៅ កំណាត់​ឈើ​ដែល​បាន​កាច់​ដាច់ពី​គ្នា​ទៅ​ហើយ​គឺ​មិន​អាច​ត​ភ្ជាប់​អោយ​បាន​ដូច​ដើម​បាន​ទេ ហើយ​បើ​ទៅ​ជា​ត​ភ្ជាប់​បាន​ក៏​វា​មិន​មែនជា​កំណាត់​ឈើ​ដើម​​​ដែរ ខ្ញុំ​មាន​តែ​ពាក្យ​ប៉ុណ្ណឹង​ទេ)



  9. Sunnya

    June 22, 2009 at 7:10 pm

    សួរស្តីសំណាង
    ខ្ញុំសុំអរគុណសំណាងហើយ ដែលយកពេលឆ្លើយមកខ្ញុំ…ខ្ញុំមិនអ្វីទេ…ខ្ញុំបានកាច់ចិត្តហើយ​តែខ្ញុំនៅតែសោកស្តាយ…បានតែសោកស្តាយនឹងការឈឺចាប់ទេ…ខ្ញុំដឹង​ថាហួសពេលនឹងស្តាយក្រោយហើយ…ខ្ញុំក៏ត្រូវតែគិតដលអនាគតរបស់ខ្ញុំដែរ…សុំអរគុណ​” ស្នេហាដែលមិនច្បាស់ក្នុងចិត្តចុងក្រោយគឺ​មានតែនាំមកនូវក្តីសោកា ការស្តាយក្រោយអ្វីៗ​វាបានហួសអស់ទៅហើយមិនអាចវិលត្រលប់មកវីញបានឡើយ។ ” —> ត្រូវមែន



  10. សំណាង

    June 23, 2009 at 9:05 am

    បាទ! មិន​ជា​អ្វី​ទេ ទោះ​បី​ខ្ញុំ​មិន​ដឹង​ថា​sunnya ជា​អ្នក​ក៏​ដោយ​ចុះ​តែ​នារី​គ្រប់​រូប​ដែល​ធ្លាក់​ចូល​ក្នុង​សភាព​បែប​នេះ​គឺ​គួរ​អោយ​អាណិត​ណាស់ ខ្លួន​មាន​ស្នេហា​ស្មោះ​ត្រង់​តែ​មួយ​តែ​កម្ម​អី​បើ​យើង​មិន​បាន​ជួប​គ្នា​។ Sunnya គួរ​ធ្វើ​ចិត្ត​អោយ​សប្បាយ​ៗ​ទៅណា៎! យ៉ាង​ហោច​ណាស់​ក៏​នៅ​មាន​មិត្ត​ម្នាក់​ដែល​មិន​ដែល​បាន​ស្គាល់​មុខ​ពី​មុន​មក​ដូច​ជា​ខ្ញុំ​នេះ​នៅ​ចាំ​ជួយ​​ជា​កម្លាំង​ចិត្ត​អោយ​ sunnya ជា​និច្ច។
    ថា​ខ្ញុំ​ជា​មនុស្ស​​រស់​ជា​មួយ​មនោសច្ចេតនា​ក៏​ថា​បាន​តែ​ភាព​ពិត​យើង​គួរ​តែ​មើល​អោយ​ឆ្ងាយ។
    ញញឹម​ទៅ​ទើប​ស្រស់! ហេហេ



  11. Sunnya

    June 23, 2009 at 5:35 pm

    ខ្ញុំសប្បាយចិត្តណាស់ដែលបានធ្វើជាមិត្តរបស់សំណាង។ ខ្ញុំជាមនុស្សម្នាក់ដែលរស់នៅSrok ក្រៅ។ ខ្ញុំចូលចិត្តអានអ្វីដែលសំណាងឆ្លើយមកខ្ញុំ…ព្រោះវាមានអត្ថន័យណាស់…ពេលនេះខ្ញុំយល់ហើយ ​ជិវិតគឺជាការតសួរ !!!



  12. vireakstyle

    July 6, 2009 at 2:52 pm

    anh oi e nghe nhac ko nghe thay dau. Tai sao day?



  13. សំណាង

    July 6, 2009 at 4:52 pm

    vi may files ay bi hong anh chua sua!!



  14. Sunnya

    July 12, 2009 at 3:58 pm

    ខ្ញុំមិនយល់ទេនេះ ថាអីនឹង?



  15. សំណាង

    March 17, 2010 at 3:19 pm

    Sunnya:យូរណាស់​ហើយ​ដែល​ខ្ញុំ​មិន​ថបាន​ចូល​មើល​ប្លក់​របស់​ខ្ញុំ​មិន​ដឹង​ថា​ Sunnya​ ចូល​មក​លេង, ខ្ញុំ​ និង វីរក្ស និយាយ​គ្នា​ជា​ភាសា​វៀតណាម​ធម្មតា​ទេ!



  16. sotheavy

    May 27, 2010 at 8:40 am

    ort yol sach roeung ke soh! lok ery!
    kom te tam dan sman te sangsa ke niyay knea online, deoung ery monus 2 pseng pi knea…yáb mán terb te merl lerk to mouy !



  17. សំណាង

    May 28, 2010 at 2:46 am

    មិន​មែន​គូ​ស្នេហ៍​គូ​ស្និទ្ឋ​អី​ទេ គ្រាន់​តែ​​ចូល​តួ​ម៉ា​ភ្លែត​ហ្នឹង​ណា៎!! ហហេហេ អរគុណ​ដែល​បាន​តាម​ដាន!



  18. វណ្ណនុត

    July 27, 2010 at 10:05 pm

    សូស្តី​​​

    អស្ចារ្យ​ ក្នុង​ការតែងអត្ថបទ មើលហើយគួរអោយតាមដាន



  19. សំណាង

    July 28, 2010 at 5:59 am

    សួស្តី វណ្ណនុត!
    កាល​ពី​ខ្ញុំ​នៅ​រៀន​ខ្ញុំ​ចូល​ចិត្ត​សរសេរ​ប្លក​ណាស់​តែ​ឡូវ​បាត់​មិត្ត​ភ័ក្ត្រ​អស់​ហើយ​មិន​ដឹង​ចា​សរសេរ​អោយ​អ្នក​ណា​មើល​ទេ។ សូម​ស្វាគមន៍​ដែល​បាន​ចូល​មក​ដល់​ប្លក​របស់​ខ្ញុំ!



  20. Rosaty

    April 6, 2012 at 9:48 am

    តើគេដាក់កម្មវិធី Mp3 player ដោយរបៀបណាទៅ សូមជួយប្រាប់ផង?



  21. កវីវ័យក្មេង

    November 6, 2012 at 12:26 pm

    ការ​សន្ទនារបស់​ សំណាង និង Sunnya​ ពិតជាមានន៍យ​ !



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: