អ្វីជាជំងឺមហារីក?

 

 

ជំងឺមហារីកជាអ្វី? មហារីកជាក្រុមមហារីកដែលមានជាង១០០ប្រភេទ មហារីកខុសគ្នា។ ជំងឺមហារីកអាចកើតឡើងតែនៅក្នុងសរីរាង្គរបស់ មនុស្សយើងតែប៉ុណ្ណោះ។

តើជំងឺមហារីកកើតឡើង និង វិវត្តន៍យ៉ាងដូចម្តេច? សរីរង្គនៅក្នុងសារពាង្គកាយរបស់ យើងជាកន្លែងផលិតនូវកោសិការ។ បណ្តាកោសិការទាំងនោះធ្វើការបំបេកជាបន្តបន្ទាប់ និង មានច្រើន ប្រភេទ ដើម្បីបំពេញតំរូវការរបស់សារពាង្គកាយប្រើប្រាស់ដើម្បី ស្ថាបនាសរីរាង្គនិងសារពាង្គកាយទាំងមូល។ នៅពេលបណ្តាកោសិការ ទាំងនោះចេះតែបន្តការរីកលូតលាស់ និង មានកំនើនច្រើនហួស តំរូវ ការរបស់សារពាង្គកាយ ពេលនោះហើយនឹងមានដំពក ឬ សាច់ដុះ នៅ សរីរាង្គដែលកោសិការមានការលូតលាស់ខុសប្រក្រតីនោះ។ សាច់ដុះ ឬ ដុំពកនោះ គេហៅថាមហារីក។

ពពួកសាច់ដុះទាំងនោះមានតួនាទីកំណត់លក្ខណៈរបស់ជំងឺមហារីក ជា លក្ខណៈមហារីកសាហាវ ឬ ជាសាច់ដុះធម្មតា។

សាច់ដុះធម្មតាវាមិនបណ្តាលឲ្យក្លាយជាជំងឺមហារីកទេ ពេលព្យាបាល ដោយប្រើថ្នាំ និង គួបផ្សំជាមួយការវះកាត់នូវសាច់ដុះនោះចេញ ជំងឺ អាចជា១០០%។ ចំនែកឯ មហារីកសាហាវ វាជាមូលហេតុដ៏ចំបងមួយ ដែលបណ្តាលឲ្យក្លាយជាជំងឺមហារីករ៉ាំរ៉ៃ និង ជូបឧបសគ្គច្រើន ក្នុងការព្យាបាលឲ្យជាសះស្បើយ,​ម៉្យាងដោយជំងឺមហារីកនេះជាជំងឺ ដែលងាយប្រឆាំងជាមួយថ្នាំ ធ្វើឲ្យថ្នាំបាត់បង់ប្រសិទ្ឋិភាព។