ghost7.jpg

អានេះគេហៅថាខ្មោចរហេមរហាម!!(អត់មានផ្ទះនៅ)
kerrhigh1.jpg
អាមួយនេះរាកាចបន្តិច!!(គួរឲ្យខ្លាចដែរហ្នឹងណា៎)
hitchfcg.jpg
មួយនេះកុំច្រឡំថាខ្លោច មែនរ៉េ!! (រូបគេភរហ្នឹង)

ខ្មោចលង ឬ លងខ្មោច!!!

យប់ម៉ិញ(ឈានចូលព្រឹកថ្ងៃទី២៧/១១/២០០៧) ខ្ញុំអង្គុយមើលមេរៀនត្រៀបប្រឡងអស់ពេញ មួយយប់មិនហ៊ានដេកទេព្រោះខ្លាចប្រឡងធ្លាក់, ស្រាប់តែមានស្រមោលមួយហោះកាត់បង្អួចបន្ទប់ ខ្ញុំ (សូមបញ្ញាក់ថាកន្លែងអង្គិយរៀនផស់ខ្ញុំហ្នឹងនៅជិតបង្អួចស្រាប់)។​ ធម្មតាខ្ញុំជាមនុស្សនឹងនរ ណាស់ មិនដែលភ័យខ្លាចអីភ្លាមៗទេ, តែលើកនេះឃើញជាក់ស្តែងពេក ចង់បះសក់!!! ខ្ញុំមិនដែល គិតថាវាជាខ្មោចលងទេព្រោះខ្ញុំមិនសូវជឿរឿងហ្នឹង។ ក្រោយពេលតាំងចិត្តបានរឹងមាំហើយខ្ញុំក៏ សំរេចចិត្តបើកបង្អួចឲ្យធំដើម្បីពិនិត្យឲ្យបានច្បាស់នឹងភ្នែក។ កំពុងតែភ័យខ្លាចផង ពេលដែលខ្ញុំ យកដៃបើកបង្អួចនោះ ស្រាប់តែមានអាចង្រៃកណ្តុរដ៏ធំមួយរត់កាត់បង្អួចនោះដែរ ធ្វើឲ្យខ្ញុំអស់ ព្រលឹងពីខ្លួន…..។ ពេលសំរូលអារម្មណ៍បានវិញក៏រកមើលស្រមោលដែលតែងតែហោះកាត់បង្អួច បន្តទៀត…..បងប្អូនដឹងអត់ថាមានអីកើតឡើង……..ព្រះពិតជាលេងសើចនឹងអាត្មាមែន មានអី មាន ខ្មោចឯណា វាគឺជាស្បោងសរមួយដែលនៅជាប់ជំពាក់ជាមួយខ្សែណែតវើក ខាងក្រោយបន្ទប់។ ចង្រៃវាយ៎ ធ្វើឲ្យភ្ញាក់ខាតអាយុអស់ម៉ាសន្ឋឹក!!!