ល្ងាច​ម៉ិញ(០៨/១២/២០០៧) ខ្ញុំ​ទៅ​ប្រ​ឡង​ មុខ​វិជ្ជា​ដំបូង​ក្នុង​ឆមាស​នេះ ឃើញ​ថា​យ៉ាប់​មែន​ទែន​ខ្ញុំ​ហ្នឹង។ មិន​មែន​វិញ្ញាសារ​ពិបាក​នោះ​ទេ​ តែ​ខ្ញុំ​ធ្វើ​ធ្វេស​ប្រ​ហែស​មែនទែន…ចង់​តែ​ស្រែក​យំ​ទេ​ខ្ញុំ។ មុខ​វិជ្ជា​ប្រលង​កាល​ពី​ល្ងាច​ម៉ិញ​ហ្នឹង​គឺ​មុខ​វីជ្ជា​ pharmacology ,​ រាល់​សំនួរ​ទាំង​អស់​សុទ្ឋ​តែ​ត្រូវ​បាន​រៀន​យ៉ាង​ច្បាស់​ទាំង​អស់​តែ​ពេល​ប្រឡង​ខ្ញុំ​ប្រហែស​ពេក​ សសេរ​មិន​អស់​សេចក្តី​របស់​វា។ គួរ​ឲ្យ​ស្តាយ​ណាស់……………….

សំនួរ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​ផុត​ដង្ហើម​នោះ​គឺ​ គេ​សួរ​ថា៖ ចូរ​លើកយក​ និង បក​ស្រាយ​បង្ហាញ​ឲ្យ​បាន​ច្បាស់​ពី​ប្រត្តិកម្ម និង លំនាំ​ប្រត្តិកម្ម​របស់​ ឌីហ្គោ​ស៊ីន​ (Digoxin) ។(បក​ប្រែ​មក​ពី​ភាសា​វៀត​ណាម៖ Hãy nêu ra và giải thích về tác dụng và cơ chế tác dụng của Digoxin)

ឌីហ្គោស៊ីន ជា​ថ្នាំ​ជំនួយ​បេះដូង​ប្រើ​ក្នុង​ករណី​អ្នក​ជំងឺ​ខ្សោយ​បេះ​ដូង,​​ធ្វើ​ឲ្យ​បេះ​ដូង​លោត​បាន​ខ្លាំង, យឺត​ និង​ ស្មើ​គ្នា​ល្អ។ វា​ជា​ថ្នាំមួយ​ដែល​សព្វ​ថ្ងៃ​នេះ​កំពុង​​ និង បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ការ​ព្យា​បាល​ជំងឺ​ ខ្សោយ​បេះ​ដូង។

digoxin_250.jpgdigoxin250.jpg

ថ្នាំ​ ឌី​ហ្គោ​ស៊ីន​ ប្រ​ភេទ​ថ្នាំ​គ្រាប់ 0.25​mg
vien-thuoc.jpg
គ្រាប់​ថ្នាំ​ Digoxin
digoxin-thuoc-dong-lo.jpg
Digoxin ប្រភេទ​ស៊ីរ៉ូ
digoxin.gif
រូបមន្ត​គីមី​របស់​ Digoxin
digitalis-purpurea.jpg
ថ្នាំ​ Digoxin ត្រូ​វ​បាន​ចំរាញ់​ចេញ​ពី​រុក្ខជាតិ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា Digitalis purpurea
​ពត៌មាន​លំអិត​នៅទីនេះ