កាល​ពី​យប់​ម៉ិញ​ ខ្ញុះ​បាន​ជួប​រឿង​ខក​ពបំ​នង​មួយ ដែល​ជា​រឿង​មិន​គួរ​នឹង​និយាយ​ទាល់​តែ​សោះ។​ ខ្ញុំ​តែ​លើ​ក​នេះ​ហើយ​ដែ​ល​ខ្ញុំ​ជួប​​វា​ក្នុង​ជីវិត​របស់​ខ្ញុំ ប្រហែល​នេះ​មក​ពី​ខ្ញុំ​ជា​មនុស្ស​ចិត្ត​ទូ​លាយ​ពេក​ ដែល​រហូត​ដល់​គិត​ពី​ប្រយោជន៍​អ្នក​ដ៏ទៃ​ជាង​ខ្លួនឯង។ រឿង​នោះ​វា​បាន​កើត​ឡើង​រយៈ​ពេល​ជិត​១​ខែ​កន្លង​មក​ហើយ​តែ​ខ្ញុំ​មិន​ដឹង​ពី ​វា​ទាល់​តែ​សោះ, ទើប​តែ​យប់​ម៉ិញ​នេះ​ខ្ញុំ​ស្ទើរតែ​ផុត​សង្ខារ​ដោយ​សារ​សំដី​មួយ​ឃ្លាដ៏​សែន ​គ្រោតគ្រាត​បំផុត។

សូម​បង​ប្អូន​កុំ​យល់​ច្រឡំ​រឿង​ផ្សេងអី​ នោះជា​រឿង​រៀន​សូត្រ​ទេ,​ រឿង​នោះ​មាន​ដូច​តទៅ៖ យប់​ម៉ិញ​ខ្ញុំ​បាន​បើក​សៀវ​ភៅ​លំហាត់​សេដ្ឋកិច្ច​​ឱសថ​របស់​ខ្ញុំ​មើល​ឡើង​ វិញ​ដើម្បី​រំឮក​មេ​រៀន​ឡើង​វិញ បាន​ជួប​អក្សរ​មួយ​ឃ្លា​យ៉ាង​ចំលែក​ដែ​លខ្ញុំ​ដឹង​ថា​នោះ​មិន​មែន​ជា​អក្សរ​ របស់​ខ្ញុំ​ទេ, គឺ​ជា​អក្សរ​របស់​អ្នក​គ្រូ​សេដ្ឋកិច្ច​​ឱសថ​ដែល​ខ្ញុំ​បាន​ទៅ​រៀន​ជាមួយ, អ្នក​គ្រូ​រូប​នោះ​បាន​សសេរ​ថា”Chép bài từ Vanhphenh”ដែល​ប្រែ​ថា”ចំលង​លំហាត់​ពី​Vanhphenh “(Vanhphenh is my lao friend who my group).​ Vanhphenh​ នាង​ជា​ជន​ជាតិ​ឡាវ​ដែល​តែង​តែ​អង្គុយ​ជិត​ខ្ញុំ​ជា​និច្ច​ដើម្បី​ចំលង​ មេរៀន​ដែល​នាង​កត់​មិន​ទាន់ , រាល់​ការ​ងារ​ទាំង​អស់​ខ្ញុំ​តែង​តែ​ជួយ​នាង​ក្នុង​នាម​ជា​មិត្ត​ភ័ក្ត​ដែ​ល ​យល់​ដល់​ចិត្ត​និសិ្សត​បរទេស​ដូច​គ្នា។​ថ្ងៃ​នោះ​ក្នុង​ម៉ោង​ពិសោធ​មេរៀន​ សេដ្ឋកិច្ច​ឱសថ​នាង​ឈឺ​ក្បាល​មិន​ស្រួល​​ខ្លួន​ខ្ញុំក៏​មិន​បង្ខំ​ឲ្យ​នាង​ ជួយ​ធ្វើ​លំហាត់​ខ្ញុំ​ដែរ(គ្រូ​បែង​ចែក​មួយ​លំហាត់​ធ្វើ​រួម​គ្នាពី​នាក់), ខ្ញុំ​រាប់​រង​ធ្វើ​តែ​ម្នាក់​ឯង​រហូត​ដល់​ចប់​សព្វ​គ្រប់​រួច​ក៏​ឲ្យ​នាង​ ចំលង​ទៀត​ដើម្បី​ប្រមូល​ឲ្យ​គ្រូ,​តែ​លទ្ឋផល​ចុង​ក្រោយ​គឺ​ខ្ញុំ​ជា​អ្នក​ ចំលងនាង(ឃ្លា​ក្នុង​សេចក្តី​ចារ​របស់​អ្នក​គ្រូ​រូប​នោះ)។

នេះ​ជា​សេចក្តី​ឈឺ​ចាប់​បំផុត​ក្នុងជីវិត​សិក្សា​របស់​ខ្ញុំ តាំង​ពីតូច​មក​ខ្ញុំ​មិន​ដែល​មាន​អ្នក​គ្រូ លោក​គ្រូ​ណា​ហ៊ាន​ចារ​ឲ្យ​ខ្ញុំ​យ៉ាង​ដូច្នេះ​ឡើយ, សូម្បី​តែ​ពុក​ម៉ែ​របស់​ខ្ញុំ​ក៏​មិន​ដែល​ហាមាត់​ប្រដៅ​ខ្ញុំ​ពី​ការ​រៀន​ សូត្រ​ដែរ…តែ​លើក​នេះ​ខ្ញុំ​បាន​ជួប​រឿង​អយុត្តិ​ធម៌​យ៉ាង​នេះ​វា​ពិត​ជា​ ឈឺ​ចាប់​ខ្លាំងណាស់… តែទោះ​ជា​យ៉ាង​ណា​ក៏​ខ្ញុំ​ត្រូវ​តែ​ខំដើម្បី​បញ្ជាក់​ឲ្យ​គ្រូ​រូប​នោះ​ដឹង ​ថា​ខ្ញុំ​មិន​ដូច​អ្វី​ដែល​គ្រូនោះ​បាន​ចារ……..គួរ​ឲ្យ​ខឹង​ខ្លាំង​ ណាស់