ថ្ងៃ​នេះ(១៥/១២/២០០៧)​ ខ្ញុំ​បាន​ប្រ​ឡង​ថែម​មួយ​មុខ​ទៀត​ហើយ,មុខ​វិជ្ជា​នោះ​គឺ​មុខ​វិជ្ជា​ឱសថ​បូរាណ (Traditional Medica)។ វិញ្ញាសារ​ក៏មិន​ពិបាក​ប៉ុន្មាន​ដែរ​តែ​ដោយ​សារ​វា​ច្រើន​ពេក​មិន​ដឹង​ថា​វា​ចេញ​កន្លែងណា, ពេល​ឃើញ​វិញ្ញាសារ​ចង់​សន្លប់…​សំណាង​ដែរ​ក្នុង​នោះ​ចេះ​បាន​៥​សំនួរ​កន្លះ​ដែរ​ក្នុង​ចំនោម​សំនួរ​ទាំង​៦​…..គិត​ៗ​ទៅ​អា​មុខ​វិជ្ជា​ហ្នឹង​គិត​ថា​មិន​ចង់​រៀន​ទេ​ព្រោះ​វា​មិន​សូវ​សំខាន់​ម៉ាន​ផង ព្រោះ​សម័យ​អា​ឡូវ​ទៅ​ហើយ​មាន​អ្នក​ណា​ទៅ​អើ​ពើ​នឹង​ថ្នាំ​បូរាណ​ទៀត​ តែ​ពេល​រៀន​វា​ទៅ​បាន​ដឹង​ថា​វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ វា​ជា​គ្រឹះ​នៃ​ឱសថ​សម័យ​ទំនើប​យើង​នេះ។ មាន​មួយ​សំនួរ​គេ​សួរ​ពី​ដើម​ឈើ​ម៉ា​ដើម​ដែល​ដើម​ឈើ​ហ្នឹង​សឹង​តែ​គ្មាន​អ្នក​ណា​ស្គាល់ រាប់​ទាំង​ខ្ញុំ​ក៏​មិន​ដឹង​ថា​ ឈ្មោះ​វា​ជា​ភាសា​ខ្មែរ​ថា​ម៉េច​ដែរ​ ខ្ញុំ​ដឹង​តែ​ជា​ភាសា​វៀត​ណាម​​ និង​ ភាសា​ឡា​តាំង​តែ​ប៉ណ្ណោះ, ដើម​នោះ​គឹ Bồ Công Ang ជាភា​សា​​វៀតណាម​ និ​ង ឈ្មោះ​វា​ជា​ភាសា​ឡាតាំង​គឺ Lactuca indica L. Asteraceae(family name).

សូម​បង​ប្អូន​ជួយ​ពិនិត្យ​ខ្ញុំ​ថា​តើ​រុក្ខជាតិ​មួយ​នេះ​ជា​ដើម​អ្វី ជា​ភាសា​ខ្មែរ??

noge09400pxpng.jpg

នេះ​ជា​ផ្កា​របស់​ Lactuca indica L.​ ចូរយើង​ពិនិត្យ​មើល!!

akinonogesi-hana.jpg image216.gif

នេះ​ផ្កា​វា​ជិត​ស្រ​ពោន​ស្វិត​ និង ផ្កា, ទង​ផ្កា​ មើល​ពី​ចំងាយ

akinonogesi-ha.jpg

នេះ​ជា​ស្លឹក​ និង​ ទង​ស្លឹក​របស់Lactuca indica L.

feg_dandelion.jpg

ផ្កា​(លឿង)​មើល​ពី​ចំហៀង

dandelion.jpg

ដើមទាំមូល​​ជាមួយ​ផ្កា (មើលពី​លើ)

dandelion_illustration.jpg

វិភាគ​ដើមទាំងមូល

01.jpg

ដើម​ Bo Cong Anh ក្រៅ​ពី​ធ្វើ​ថ្នាំ​ក៏​អាច​ដាំ​​ដើម្បី​លំអ!!! 

ដូច្នេះ​បើ​បង​ប្អូន​ណា​ស្គាល់​សូម​ជួយ​ផ្តល់​ពត៌មាន​ឲ្យ​ខ្ញុំ​ផង!!! សូម​អរគុណ!!

ពត៌មាន​លំអិត

ភ្ជាប់​ទៅ​link អំពី Dandelion