រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០០៧ ជា​វេលា​ដែល​ខ្ញុំ​ត្រូ​វចូល​រួម​ប្រឡង​ឆមាស​មុខ​វិជ្ជា​ ទស្សនៈ​ ហូជីមិញ។ មុន​ពេល​ចូល​រួម​ប្រឡង ខ្ញុំ​មាន​ពេល​៣​ថ្ងៃ​ក្នុង​ការ​ត្រៀម​មេរៀន តែ​ក្នុង​រយៈពេល​នោះ​ខ្ញុំ​មិន​មាន​រៀនអ្វី​ទាំង​អស់, មាន​រឿង​ជា​ច្រើន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ណា​មួយ​ទៀត​មុខ​វិជ្ជា​នេះ​ខ្ញុំ​មិន​ដែល​យក​ភ្នែក​មើល​យ៉ាង​ម៉េច​ទេ​ ជា​មុខ​វិជ្ជា​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត ព្រោះ​និយាយ​អួត​ពី​ ហូជីមិញ​ខ្លាំង​ពេក, នៅ​វៀត​ណាម​វា​រៀប​ចំ​កម្ម​វិធី​សិក្សា​គ្រប់​កំរិត​ត្រូវ​តែ​រៀន​ មុខ​វិជ្ជា​នេះ គ្មាន​នរណា​ម្នាក់​យក​ហេតុ​ផល​អ្វី​មក​ដោះ​សារ​ថា​មិន​រៀន​បាន​ទេ, គោល​ដៅ​របស់​វា​គឺ​ថា​វា​ចង់​អោយ​មនុស្ស​ទាំង​អស់​ដើរ​តាម​មាគ៌ា​របស់​ ហូជីមីញ តែ​មួយ​គត់, ក្នុង​ខ្លឹមសារ​របស់​ទស្សនៈ​នេះ​វា​និយា​លើក​ជើង​ ហូ​ជីមិញ រហូត, ជួន​កាល​និយាយ​​រហូត​ដល់​បាត់​បង់​នូវ​ហេតុផល​សម​ស្រប​គួរ​អោយ​ធុញ​ណាស់!!។

នៅ​វៀត​ណាម​ខ្ញុំ​ឃើញ​ថា​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​មាន​ភាព​សេរី​ទូលំ​ទូលាយ​គ្រាន់​បើ​ តែ​បើ​មាន​អ្នក​ណា​បញ្ចេញ​យោបល់​ប៉ះ​ពាល់​ដល់​កិត្តិនាម​ ហូជីមិញ​ តែ​បន្តិច​ ហាហា!! ​ដេក​គុក​ទៅ​អាអូន!!

នឹក​ឡើង​មិន​ចង់​ហា​ស្តី​ទេ! ប្រលង​ម្សិល​ម៉ិញ​ហ្នឹង​មិន​មែន​តែ​ខ្ញុំ​ទេ​ ដែល​ធុញ​និសិ្សត​យួន​ស្ទើរ​តែ​ទាំងអស់​មាន​ការ​ធុញ​ទ្រាន់​ខ្លាំងណាស់​ជា​មួយ​មុខ​វិជ្ជាហ្នឹង!!។​ម្សិល​ម៉ិញ​ហ្នឹងពេល​កំពុង​ប្រឡង​បាន​ប្រ​ហែល​កន្លះ​ម៉ោង​មាន​សិសិ្ស​ស្រី​(ជន​ជាតិ​យួន)​លួច​បើក​ប៊្រិយុង​មើល​ ពេល​នោះ​អ្នក​គ្រូ​ប្រ​ធាន​ Department​ចាប់​​បាន​,​មាន​អី​ទៀត​ គ្រូ​ហ្នឹង​កំពុង​តែ​កាច​ផង​ សម្លុត​យ៎ ម៉ារយៗ ពេញ​ទំហឹង,​គាត់​ហៀប​នឹង​ដក​ហូត​យក​ក្រដាស់​ប្រឡង​ពី​សិស្ស​ម្នាក់​ហើយ​ក៏​ស្រាប់​ឃើញ​សិស្ស​ម្នាក់​ហ្នឹង មុខ​ឡើង​ស្លេកស្លាំង​រក​ឈាម​គ្មាន, វិល​មុខ​,​ចុក​ពោះជា​តំណំ មិន​បាន​ប៉ុន្មាន​នាទី​ផង​​សិស្ស​ម្នាក់​ក៏​ស្រែក​ប្រាប់​គ្រូ​ថា​នាង​មិន​ស្រួល​ខ្លួន ចង់​ចេញ​ទៅ​ក្រៅ, ពេល​ឃើញ​ស្ថានភាព​ដូចជា​ធ្ងន់​ធ្ងរ​អ្នក​គ្រូ​បាន​អនុញ្ញាតិ​ឲ្យេចេញ​ទៅ, បង​ប្អូន​ដឹងអត់​ពេល​​សិស្ស​នោះ​ដើ​រមិន​បាន​ប៉ុន្មាន​ជំហាន​ផង​ស្រាប់​តែដួល​សន្លប់​ភ្លាម….ពេល​នោះ​ក៏​មាន​ការ​ឆោរ​ឡោ​កើត​ឡើង​ផ្អើល​ទាំង​គេ​ផ្អើល​ទាំង​ខ្ញុំ​មួយ​រំពេច….មិន​បង្អង់​យូរ​លោក​គ្រូ​ម្នាក់​ទៀត​បាន​គ្រា​នាង​ទៅ​បន្ទប់​សង្រ្គោះ…. បាត់​អស់​ម៉ា​សន្ទុះ​មិនដឹង​ជា​ប្រើ​ថ្នាំ​ស្អី​ក៏​ឃើញ​សិស្ស​ម្នាក់​នោះ​ដើរ​មក​វិញ​​ប្រឡង​ជា​ធម្មតា……….. ។

មុខ​វិជ្ជា​ហ្នឹង​ វៀតណាម​រៀប​ចំ​អោយ​និសិ្សត​បរទេស​រៀន​ដើម្បី​អូសទាញ​អោយ​ដើរ​តាម​មាគ៌ា​ទស្សនៈ​ ហូជីមិញ តែ​ស្រ​មៃ​ទៅ​ ត៎​យូរ​បាន​ដើរ​តាម​…………. មិន​មែន​តែ​ខ្ញុំ​ជា​ខ្មែរ​ទេ​ដែល​មិន​ចូល​ចិត្ត​សូម្បី​តែ​អា​យួន​ក៏​វា​មិន​ចូល​ចិត្ត​ម៉ាន​ដែរ​តែ​កម្ម​វិធី​សាលា​វា​ដាក់​អោយ​រៀន​ហើយ​ចេះ​តែ​រៀន​ទៅ……….៕