5211_11.jpg

ថ្ងៃ​ហ្នឹង​ចុង​អាទិត្យ​ ក្រុម​ ពស់​ព្រ​លិត​មាន​រិទ្ឋ ​របស់​ខ្ញុំ​(រូប​ខាង​លើ) បាន​បបួលគ្នា​ទៅ​ផឹក​ស៊ី ទុក​ជាការ​ជប់​លាង​បិទ​វគ្គ​ឆមាស​ទី​១។ មាន​អី​ដំបូង​សប្បាយ​សឹង​អី, ផឹក​ស៊ី​បាន​ម៉ា​សន្ទុះ​មាន​អា​ម៉ាក​​មួយ​នោះ​មិន​ដឹ​ង​ជា​វា​​មាន​រឿង​អី​ពី​ណា​ម៉ោ ត្រូវ​ស្រ​វឹង​តិច​ៗ​ផង​ក៏​រ៉ាយ​រ៉ាប់​រឿង​កំសត់​របស់​គេ​ប្រាប់​ខ្ញុំ, តាំងពី​វា​ចាប់​ផ្តើម​រ៉ាយ​រ៉ាប់​រឿ​វា​ម៉ោ, ខ្ញុំ​ជាមិត្ត​ល្អ​អង្គុយ​កំដរ​វា​រហូត (សូម​បញ្ញាក់​មិន​មែន​ត្រឹមតែ​អង្គុយ​ស្តាប់​ទេ វា​ថែម​ទាំង​បបួល​ខ្ញុំ​លើក​ដាច់​រហូត….) មាន​អី​ ល្ងាច​វិល​មក​ដល់​ផ្ទះ​រក​បន្ទប់​មិន​ចង់​ឃើញ។តែ​ទោះ​ជា​យ៉ាងណា​ក៏អាណិត​វា​ណាស់​ដែរ,​បង​ប្អូន​ជួយ​គិត​មើ​ល​ទៅ,​ខ្លឹម​សារ​សង្ខេប​ខ្ញុំ​សូម​លើក​យក​មក​បរិយាយ​ដូច​ខាង​ក្រោម៖

រឿង​រ៉ា​វ​ជីវិត​គ្មាន​នរណា​អាច​ប្រ​កែក​បាន​ថា​វា​ជា​រឿង​មិន​សម​ហេតុ​ផល​នោះ​ទេ, គ្រប់​យ៉ាង​វា​ស្ថិត​លើ​អារម្មណ៍​របស់​មនុស្ស​ម្នាក់​ៗ វា​ស្តែ​ង​ចេញ​នូវ​ភាព​ក្រៀម​ក្រំ, ការ​សប្បាយ​រីក​រាយ, ការ​ប្រច័ណ្ឌ​ប្រ​ណែន​, ការ​តូច​ចិត្ត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ អ្វី​ដែល​មិន​បាន​ដូច​ប្រាថ្នា​របស់​ខ្លួន​រមែង​តែ​មាន​សេចក្តី​ទុក្ខសោក,​មិនសុខ​ចិត្ត, ចង់​យក​ឈ្នះ…. ។​មាន​មនុស្ស​ខ្លះ​ខំ​ស្វែង​រក​របស់​ដែល​ខ្លួន​បាន​ដឹង​ច្បាស់​ថា​ក្នុង​លោក​នេះ​មិន​មាន, មាន​អ្នក​ខ្លះទៀត​ខំ​ត្រ​ដរ​តស៊ូ​នឹង​អ្វី​ដែល​ខ្លួន​ដឹង​ច្បាស់​ថា​មិន​មាន​ថ្ងៃ​ណា​នឹងបាន​មក, ឯ​អ្នក​ខ្លះ​ទៀត​ខំ​ស្រែក​សួរ​មេឃ សួរ​ដី​ទាំង​ដឹង​ថាមេឃ​ដី​មិន​អាច​​ឆ្លើយ​នឹង​សំនួរ​ខ្លួន​បាន, មាន​អ្នក​ខ្លះ​ទៀត​ខំ​​បន់​អង្វរ​ព្រះ​ទាំង​ដឹង​ថា​ព្រះ​មិន​ដែល​ជួយ​អ្វី​បាន,​មាន​អ្នក​ខ្លះ​ទៀត​ទ្រាំ​ទទួល​ការ​ឈឺ​ចាប់​មិន​ដែល​រា​ខ្លាច…….​ ចិត្ត​មនុស្ស​រឹង​រួស ហើយ​ក៏​ងាយ​នឹង​ទន់​ជ្រាយ​ណាស់​ដែរ។​ពេល​ដែល​យើង​និយាយ​ថា​យើង​ពិបាក​ចិត្ត​មាន​មិត្ត​ភ័ក្ត្រ​ច្រើនណាស់​ចាំ​លួម​លោម​យើង​,ផ្តល់​កំឡាំង​ចិត្ត​ដល់​យើង, ផ្តល់​គំនិត​ឲ្យ​យើង….​ភាគ​ច្រើន​មតិ​យោបល​ទាំ​ឡាយ​ល្អ​ៗ​ដែល​គួរ​នឹង​យក​តម្រាប់​តាម តែរាល់គំនិត​មតិ​ទាំង​អស់​មិន​ដែល​បាន​សំរេច​ទេ….​ដោយ​សារ​អ្វី​ទៅ? ក៏​ដោយ​សារ​តែ​ចិត្ត​រឹង​រួស, សន្តាន​មនុស្ស​ពិបាក​កែ។

យើងមិន​អាច​បន្ទោស​បាន​ទេ,​អ្វី​ដែល​គេកិត​ថា​ជាការពេញ​ចិត្ត​របស់​គេ​ គេ​នឹង​ធ្វើ,គេ​មិន​ដែល​រា​ខ្លាច​នឹង​អ្វី​ដែល​នៅ​ចំពោះ​មុខ​នើ​ទេ, សេក្តី​សុខ​ក្នុង​ផ្លូវ​ចិត្ត​ទោះ​ដឹង​ថា​នោះ​បាន​ត្រឹម​តែ​ជា​សេចក្តី​ស្រ​មៃ​ក៏​គេ​នៅ​តែ​សប្បាយ​ចិត្ត​នឹ​ង​ធ្វើ​ទោះ​មាន​គេ​និយាយ​ថា​នោះ​ជា​អំំពើ​ឆោត​ល្ងង់​មិន​ដឹង​ខ្យល់​ក៏​គេ​មិន​ដែល​ខ្វល់ខ្វាយ​នោះ​ដែរ,គេ​គិត​ត្រឹម​តែ​គេ​បាន​សប្បាយ​ចិត្ត។​ពេល​គេ​ដាស់​តឿន​ថា​គេ​ជា​មនុស្ស​រោគ​ចិត្ត​គេ​មិន​ដែល​ច្រ​ឡោត​ខឹង​អ្វី​ទាំង​អស់​ព្រោះ​គេ​នៅមាន​សតិ​គ្រប់​១០​។

ហេហេ​!!!!​ដល់តែ​វា​បរិយាយ​ចឹង​ទៅខ្ញុំមិន​ដឹង​ជា​ប្រាប់​វា​ថា​ម៉េច!!!!!​បាន​ត្រឹម​តែ​ងក់​ក្បាល!

Advertisements