dtd-o-tre-em.jpg

ជំងឺ​ទឹក​នោម​ផ្អែម​លើ​កូន​ក្មេង

dtd-o-ng-gia.gif

ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែម​( Diabetes mellitus)

១.ទឹកនោម​ផ្អែម​ប្រភេទ​១​(Type 1) : ​(មុន​នេះ​គេ​ហៅ​ថា​ជំងឺ​ទឹក​នោម​ផ្អែម​អាស្រ័យ​ Insullin),​ មូល​ចំបង​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​គឺ​មក​ពី​កង្វះ​ insulin កំរិត​២ ដោយ​សារ​កោសិការ​ បេតា​របស់​លំ​ពែង​ដែល​ជា​កន្លែង​ផលិត​ Insullin ត្រូវ​រង​ការ​បំផ្លាញ​ឬ​ចុះ​ខ្សោយ​សកម្មភាព​ផលិត Insullin​,​មាន​កត្តា​មួយ​ចំនួន​ដែល​នាំឲ្យ​លំពែង​(កោសិការ​ បេតា)ទទួល​រង​ការ​​វាយ​ប្រ​ហារ​គឺ ដោយ​សារ​ជំងឺ​ self- immunization(ជំងឺ​សារពាង្គកាយ​ប្រឆាំង​នឹង​ប្រ​ព័ន្ឋ​ភាព​ស៊ាំ​របស់​ខ្លួន​ឯង),​វា​កើត​ឡើង​ចំពោះ​មុខ​សញ្ញា​ដែល​មាន​សែន​រំញោច​ខ្លាំង​(highly discerning)។​ករណី​មួយ​ចំនួន​ទៀត​ដោយ​សារ​ការ​បាត់​បង់​លទ្ឋភាព​ផលិត​ អ៊ីនសូលីន​ដែល​មិន​ច្បាស់​មូល​ហេតុ។ កង្វះ​ Insullin ​នាំ​ឲ្យ​កំរិត​ស្ករ​(Glucose) និង អាស៊ីត​ខ្លាញ់​ក្នុង​ឈាម​កើន​ខ្ពស់​បណ្តាល​ឲ្យ​មាន​បាតុ​ភូត នោម​ច្រើន​ដោយ​សារ​សំរូប​អូស្មូស(polyurie Osmotic) និង​ ឆ្លង​សេតូន​(ceton)។​ជា​ធម្មតា​ អ្នក​ជំងឺ​​ស្គម​ស្គាំង​ដោយ​សារ​ជាលិការ​ខ្លាញ់​និងជាលិការ​សាច់​ដុំ​ត្រូវ​ទទួល​ការ​រំលាយ និង​ដោយ​សារ​បាត់​បង់​ជាតិ​ទឹក​។​ជំងឺ​នេះ​កើតឡើង​នៅ​​មនុស្ស​វ័យ​កុមារ​(វ័យ​ជំទង់)​និង​យុវវ័យ​ឡើង​ទៅ,​​តែ​ទោះ​ជា​យ៉ាង​ណា​គេ​សង្កេត​ឃើញ​ថា​មាន​កើត​នៅ​ស្ទើរ​គ្រប់​វ័យ។ ជំងឺ​នេះ​វា​មាន​លក្ខណៈ​អា​ស្រ័យ​ទៅ​នឹង​ Insullin​ ដូច្នេះ​ការ​ព្យា​បាល​ភាគ​ច្រើន​ត្រូ​វ​ប្រើ​ Insullin។

២.​ទឹកនោម​ផ្អែម​ប្រភេទ​២​(Type 2) : (ជំងឺ​ទឹក​នោម​ផ្អែម​មិន​អា​ស្រ័យ​ Insullin) មាន​ចំនួន​​៨០%​នៃ​ចំនួន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់,ជំងឺ​មាន​យន្តការ​សំបូរ​បែប,​ជា​ពិសេស​គឹ​មាន​លក្ខណៈ​​កើន​កំរិត​ជាតិ​ស្ករ​ក្នុង​​ឈាម​(Glucose)ល​ក្ខណៈ​រ៉ាំ​រ៉ៃ​ និង​ មាន​រួម​ផ្សំ​ជាមួយ​ការ​ធាត់​ហួស​កំរិត​ ប្រ​មាណ​៦០-៨០%​ករណី។ ជា​ធម្មតា​ជំងឺ​នេះ​កើត​លើ​មនុស្ស​ចាប់​ពី​វ័យ​ ៣០ឆ្នាំ​ឡើង​ទៅ​, មួយ​ភាគ​ធំ​អ្នក​ជំ​ងឺ​មាន​ដំណាក់​កាល​​ធាត់​មួយ​រយៈ​មុន​ពេល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​នេះ។​ ជំងឺ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​កត្តា​តំណរ​ពូជ​ និង​ ស្ត្រែស(stress)។ ក្នុង​ការ​ព្យាបាល​ ជួន​កាល​ក៏​នៅ​ប្រើInsullin, ប៉ន្តែ​ភាគ​ច្រើន គេ​ប្រើ​បណ្តា​ថ្នាំ​ក្រុម Sulfamid, Biguanid…..