image-upload-beophi.jpg

images1383291_tieuduongcms_skin.jpg
ធាត់​ហួស​គីឡូ                                                 ​ រលាក​ស្បែក​ជា​រោគ​សញ្ញា​ក្រោ​យ​ពី​កើត​ជំងឺ​

សូម​ជំរាប​សួរ​បង​ប្អូន​ទាំង​អស់​សារ​ជា​ថ្មី​ម្តង​ទៀត​ជា​មួយ​នឹង​​ប្រ​ធាន​បទ​ “ជំងឺ​ទឹកនោម​ផ្អែម”

តាម​ពិត​ទៅ​ខ្ញុំ​ក៏មិន​មែន​ជា​ដុកទ័រ​អី​ដែរ គ្រាន់​តែ​ជា​អ្នក​រៀន​ខា​ង​ឱសថ​សាស្រ្ត​ថ្នាក់​មហាវិទ្យា​ល័យ​ធម្មតាៗ​តែ​ប៉ុណ្ណោះ,​តែ​ទោះ​ជា​យ៉ាង​ណា​ ផ្នែក​លើ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​បាន​ធ្វើ​ខ្ញុំ​នឹង​ខិត​ខំ​ជួយ​ចែក​រំលែក​ជូន​បង​ប្អូន​យើង​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ដំណឹង​ផ្សេងៗ​ខាង​ផ្នែក​វេជ្ជសាស្ត្រ។ អ្វី​ដែល​ខ្ញុំ​មិន​ច្បាស់​ខ្ញុំ​នឹង​ស្រាវ​ជ្រាវ​បន្ថែម ខ្ញុំ​មិន​និយាយ​នូវ​អ្វី​ដែល​មិន​ច្បាស់​ ព្រោះ​នេះ​ជា​អាយុ​ជិវិត​មនុស្ស,​បើ​និយាយ​ខុស​តែ​មួយ​ពាក្យ​ក៏​អាចបណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់​ដោយ​សារ​ខ្លួន​ នេះ​ជា​ផ្នែក​ជា​មួយ​នៃ​សុ​ជីវធម៌​របស់​វេជ្ជសាស្រ្ត។

ដូច​អត្ថបទ​ដែល​ខ្ញុំ​បាន​ផូស​ខាង​លើ ជំងឺ​ទឹក​នោម​ផ្អែម​ចែក​ជា​ពីរ​ប្រ​ភេទ​គឺ Type1 និង Type2.

យោង​ទៅ​តាម​អត្ថបទ​ផូស​មុន​របស់​ខ្ញុំ​បាន​បញ្ជាក់​ខ្លះ​មក​ហើយ​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ទៅ​តាម​ប្រ​ភេទ​និមួយៗ(Type1 and Type2)។

១.​ទឹក​នោម​ផ្អែម​​Type1: មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​ប្រ​ភេទ​ជំងឺ​នេះ​មាន​ដូច​តទៅ៖

A. បណ្តា​កោសិការ​ បេតា របស់​លំពែង​ត្រូ​វ​ទទួល​រង​ការ​ខូច​ខាត​និង​ចុះ​ខ្សោយ​សកម្មភាព​ផលិត​ Insullin ដោយ​សារ​​បាតុ​ភូត​ Autoimmune or Self-immunization(សារពាង្គកាយ​ប្រ​ឆាំង​នឹង​ប្រព័ន្ឋ​ភាព​ស៊ាំ​របស់​ខ្លួន)។

B. ដោយ​សារ​ប្រព័ន្ឋ​សែន​ដែល​មាន​រំញោច​ខ្លាំង​(Highly Discerning Gen) ដែលមាន​ភាព​រំញោច​ជា​មួយ​នឹង​ប្រភេទ​ទឹក​នោម​ផ្អែម​​Type1។​សែន​​ដែល​មាន​រំញោច​ទាំង​នោះ​ជា​ធម្មតា​គឺ​សែន​ HLR DR3 និង​ HLR DR4.

C. កត្តា​មជ្ឈដ្ឋាន​បរិស្ថាន:​ឆ្លង​បាក់តេរី​,​ជាតិ​ពុល,ស្ត្រែស​​គឺ​ជា​កត្តា​ជំរុញ​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត។

២. ទឹក​នោម​ផ្អែម​Type2:

A. បង្ករ​បាតុភូត​ប្រ​ឆាំង​នឹង​ Insullin និង​ធ្វើ​អោយ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផលិត​និង​បញ្ចេញ​ Insullin. ពេល​ដែ​ល​កំហាប់ អ៊ីន​ស៊ូលីន​ក្នុង​ឈាម​​ថយ​ចុះ​នាំ​អោយ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​នាំ​ទៅ​ដល់​ជំងឺ​ទឹក​នោម​ផ្អែម។

នៅ​ពេល​​កំហាប់​Insullinក្នុង​ឈាម​ថយ​ចុះ​ វា​នឹង​ភ្ញោច​ខួរ​ក្បាល​អោយ​សរីរាង្គ​ផលិត​Insullin អោយ​បាន​ច្រើន​ដើម្បី​បំ​ពេញ​នូវ​អ្វី​ដែល​បាតើ​បង់​ តែ​ Insullin ទាំង​នេះ​គ្មាន​ប្រ​សិទ្ឋភាព​ក្នុង​ការ​បន្ថយ​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម​ទេ, ដូច្នេះ​ហើយ​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង ទោះ​បីជា​កំហាប់​ Insullin មិន​បាន​ថយ​ចុះ​ក៏​ដោយ។

ក៏​ដោយ​សារ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផលិត​Insullin នេះ​ដែរ, សរីរាង្គ​បង្កើត​ សារធាតុ​ដើម​របស់​​ Insullin ជា​ច្រើន​​ដែល​គេ​ហៅ​ថា​ proinsullin។proinsullin​គ្មាន​ប្រ​សិទ្ឋភាព​ក្នុង​ការ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ទេ។

ស្ថានភាព​ជំងឺ​កាន់​តែ​រ៉ាំ​រ៉ៃ​ធ្វើ​អោយ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផលិត​Insullin កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។

B. កត្តា​តំណ​ពូជ: អ្នក​ដែល​មាន​គ្រួសារ​ឪពុក​ម្តាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ប្រឈម​មុខ​នឹង​ជំងឺ​នេះ​ខ្ពស់។ មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​គេ​មិន​ទាន់​កំណត់​បាន​ថា​សែនណា​មួយ​ជា​អ្នក​កំណត់​អោយ​កើត​ជា​ជំងឺ​ទឹក​នោម​ផ្អែម​តពូជក្នុង​គ្រួសារ​ ប៉ុន្តែ​បាន​កំណត់​សែន​មួយ​ចំនួន​ដែល​ជាប់​ទាក់​ជាមួយ​ទឹកនោម​​Type2 ដូចជា​សែន​ដែល​ជាប់​ទាក់​ទង​ជាមួយ​នឹង​ Glucokinase, រេសិបទ័រ (Receptor) Insullin, រេសិបទ័រ(Receptor)Glucagon, Glucogen Synthetase.

C. រូប​រាង​ធាត់​ហូស​គីឡូ ជា​កត្តា​ជំរុញ​អោយ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។

D. សកម្មភាព​លំហាត់​ប្រាណ:​ ធ្វើ​លំហាត់​ប្រាណ​មិន​បាន​ទៀត​ទាត់ មិន​ស្រប​តាម​បច្ចេកទេស នាំ​អោយ​រាង​កាយ​ធាត់​ក៏​នាំ​អោយ​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោម​ផ្អែម​នេះ​ដែរ។