normal-function-of-pancreas.jpg

តួនាទី​របស់​លំពែង​(ផលិត​Insullin) ក្នុង​ការ​សំរប​សំរួល​កំរិត​ជាតិ​ស្កតរក្នុង​ឈាម
17194.jpg
ទីតាំង​របស់​លំពែង
+++++++++++++++

ជំងឺ​ទឹក​នោម​ផ្អែម​ជា​ជំងឺ​មួយ​មិន​អាច​ព្យាបាល​បាន​ឲ្យ​ជា​ដាច់​ស្រឡះ​ដោយ​ប្រើ​ថ្នាំ​លេប​ឬ​ថ្នាំ​ចាក់​បាន​ទេ, ទោះ​បី​ជា​ប្រភេទ​ type1​ឬ​ក៏​Type2​ក៏​ដោយ។គ្រប់​ឱសថ​ទាំង​ឡាយ​ដែល​ប្រើ​ក្នុង​ការ​ប្យាបាល​ជំងឺ​នេះ​បាន​ត្រឹម​តែ​សំរប​សំរួល​កំរិត​ជាតិ​​ស្ករ​នៅ​ក្នុង​​ឈាម​កុំ​ឲ្យ​ឡើង​ខ្ពស់​តែ​ប៉ុណ្ណោះ! យ៉ាង​នេះ​ហើយ​បាន​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ប្រើ​ថ្នាំ​​ជា​រៀង​រហូត។​ទន្ទឹម​នឹង​នោះ​ដែរ​ត្រូវ​មាន​របប​អាហារ​ត្រូវ​តាម​ការ​កំ​ណត់​ទើប​មិន​បណ្តាល​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន។​

ថ្មី​ៗ​នេះ​នៅ​វិទ្យា​ស្ថាន​​ជំងឺ​ទឹក​នោម​ផ្អែម​របស់​វៀតណាម​ ​បាន​ធ្វើ​សន្និសិទ​មួយ​ស្តី​ពី​ការ​ព្យាបាល​​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ផ្តល់​ប្រ​សិទ្ឋភាព​ខ្ពស់​បំផុត​ ដែល​អាច​និយាយ​បាន​ថា​អាច​ព្យាបាល​អោយ​ជា​ដាច់​ជំងឺ​ទឹក​នោម​ផ្អែម​នេះ​បាន។ នៅ​សន្និសិទ​នោះ​ដែរ​ក៏​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​ការ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ដែល​សុទ្ឋ​សឹង​ជា​វេជ្ជ​បណ្ឌិត​និង​អ្នក​ស្រាវ​ជ្រាវ​ពី​ជំងឺ​ទឹក​នោម​ផ្អែម។មាន​សំនួរ​ចោទ​ឆ្លើយ​ជា​ច្រើន​ដែល​រវាង​​អ្នក​ចូល​រួម​ជាមួយ​នឹង​អ្នក​ជំនាញ​ការ​របស់​វិទ្យាស្ថាន,​ ខ្ញុំ​សូម​ធ្វើការ​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​ដូច​តទៅ៖

សំនួរ៖ យើង​បាន​ដឹង​ថា​​ប្រ​ទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​កំពុង​តែ​​ប្រើ​វិធី​ផ្សាំ​លំពែង​(Pancreas graft)ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម។​​សូម​លោក​​ជួយ​បំ​ភ្លឺ​អំពី​វិ​ធី​នេះ​ឲ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​បាន​ទេ??

អ្នក​ជំនាញ​ការ៖ ទាក់​ទង​ទៅ​នឹង​ការ​ផ្សាំ​លំពែង​ វា​ចែក​ចេញ​ជា​ពីរ​វិ​ធាន។​ទី​១​​គឹ​យើង​ផ្សាំ​លំ​ពែង​ទាំង​មូល និង​ ទី​២ គឺ​យើង​ផ្សាំ​លំ​ពែង​មួយ​ផ្នែក,​មាន​ន័យ​ថា​រាល់​កោះ​តូច(small Islandឬ​ Islet : ភាសា​ក្នុងវេជ្ជសាស្រ្ត​,​ជា​ឯកត្តា​ផលិត​Insullin នៅ​រាត់​រាយ​ក្នុង​លំពែង,​​ដូច​ទៅ​នឹង​កោះ​ទាំង​ឡាយ​ដែល​នៅ​រាត់​រាយ​ក្នុង​សមុទ្រ​)។

បច្ចុប្បន្ន​នេះ លើ​ពិភព​លោក​មាន​ជាង​ ៦០០០​ករណី​ផ្សាំ​​លំពែង​ហើយ​ជា​ធម្មតា​គេ​តែ​ង​តែ​និយម​ផ្សាំ​ទាំង​លំពែង​និង​ផ្សាំ​ទាំង​តំរងនោម​(Kidney Graft)។ ភាគ​ច្រើន​វិធី​នេះ​ប្រើ​លើ​អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់​ធ្ងរ,​ឧ​ទាហរណ៍​ដូចជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដល់​ដំណាក់​កាល​ខ្សោយ​តំរងនោមធ្ងន់​ធ្ងរ។​ ដូច្នេះ​ហើយ​វិធី​ព្យាបាល​នេះ​គេ​ហៅ​ថា​ការ​វះ​កាត់​ដ៏​ធំ​មួយ​និង​ភាគ​ច្រើន​ទទួល​បាន​ប្រ​សិទ្ឋ​ភាព​​ខ្ពស់។

សំនួរ៖ ចុះ​ហេតុ​ម្តេច​បាន​ជា​គេ​ចាំ​ដល់​ពេល​ខ្សោយ​តំរងនោមទើប​គេ​អនុវត្តន៍​វិធី​ផ្សាំ​លំពែង? ចំពោះ​អ្នក​ជំងឺដែល​ត្រូវ​ការ​ផ្សាំ​លំពែង​ក្នុង​ខណៈ​ពេល​ដែល​ជំងឺ​មិន​ទាន់​បង្ករ​មហន្តរាយ​ដល់​តំរងនោម​តើ​ធ្វើ​បាន​ទេ​?

អ្នក​ជំនាញ​ការ៖ ពេល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​​, អាយុ​ជីវិ​ត​ត្រូវ​ទទួល​ការ​គំរាម​កំហែង​ ករណី​នេះ​អ្នក​ជំងឺ​ត្រូវ​តែ​ប្រើ​វិធី​​ផ្សាំ​លំពែង។ ក្នុង​ករណី​ផ្សាំ​លំពែង,​​តែ​តំរងនោម​ក៏​បាន​ខ្សោយ​ទៅ​ហើយ​នោះ​ត្រូវ​តែ​ផ្សាំ​ទាំងតំរងនោម​ថែម​ទៀត។​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មិន​ចាំ​បាច់​ដល់​ដំណាក់​កាល​តំរងនោម​និង​លំពែង​ខ្សោយ​ទើប​ធ្វើ​​ការ​ផ្សាំ​នោះ​ទេ,​យើង​អាច​ផ្សាំ​មុន​ពេល​អ្វី​ប្រែ​ក្លាយ​ទៅ​ជា​សភាព​ធ្ងន់​ធ្ងរ។ ក្នុង​ករណី​​ខ្សោយ​លំពែង​​ប៉ុន្តែ​តំរងនោម​មិន​ទាន់​ខ្សោយ​ យើង​អាច​ផ្សាំ​តែ​លំពែង​ក៏​បាន,ដោយ​មិន​ចាំ​បាច់​ផ្សាំ​តំរងនោម។

សំនួរ៖ តើ​នេះ​ជា​ការ​ផ្សាំ​លំពែង​ឬ​ជាការ​ដាំ​លំពែង?​តើត្រូវ​យល់​យ៉ាង​ណា​ឲ្យ​ច្បាស់​អំពី​បញ្ហា​នេះ?

អ្នក​ជំនាញ​ការ៖ ការ​ពិត​ទៅ​នោះ​នៅ​លើ​ពិភព​លោក​គេ​ប្រើ​ពាក្យ​”ផ្សាំ​លំពែង”​តែ​មួយ​គត់។​ប៉ុន្តែ​នៅ​វៀតណាម,​ផ្សាំ​លំពែង​ត្រូវ​បាន​យល់​ថា​ជាការ​ផ្សាំ​លំពែង​ទាំង​មូល,ចំនែក​ឯការ​ដាំ​លំពែងមាន​ន័យ​ថា​គ្រាន់​តែ​យក​មួយ​ផ្នែក​តូច​របស់​កោសិការ​កោះតូច(small islandឬ Islet )ដែល​បូម​ចេញ​ពី​វ៉ែន​​សសៃរ​ឈាម​​ចូល​ទៅ​ថ្លើម​​ហើយ​បណ្តុះ​លើ​សរីរាង្គ​ផ្សេង,​បន្ទាប់​មក​វា​ផលិត​​Insullin នៅ​ទី​នោះ​តែ​ម្តង។

សំនួរ៖ ចុះ​ផ្សាំ​លំពែង​និង​ដាំ​លំពែង​មួយ​ណា​ល្អជាង?

អ្នក​ជំនាញ​ការ៖ ប្រសិន​បើ​ប្រើ​វិធី​ផ្សាំ​លំពែង​ ពេល​វេលា​អនុវត្ត​វែង​ពី​៨​ដល់​១០​ម៉ោង, ចំនែក​វីធី​ដាំ​លំពែង​វា​សមញ្ច​ជាង​,​លឿន​ជាង។ប៉ុន្តែ​ការ​ដាំ​លំបែង​វា​មាន​ចំនុច​ខ្សោយ​មួយ​គឺ​ថា​វា​ពិបាក​ក្នុង​ការ​កំណត់​ចំនួន​កោសិការ​កោះ​តូច​ដែល​សម​ស្រប​ទៅ​តាម​សភាព​របស់​អ្នក​ជំងឺ​និមួយៗ។​ប្រ​សិន​បើ​យក​តិច​ពេក​វា​មិន​អាច​ផលិត​Insullin ឲ្យ​បាន​គ្រប់​គ្រាន់,​តែ​បើ​យក​ច្រើន​ពេក​វា​នាំ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត។

សំនួរ៖ ក្រោយ​ពី​ការ​វះ​កាត់​តើ​អ្នក​ជំងឺ​នៅ​ប្រើ​​ថ្នាំ​លេប​ឬ​នៅ​ប្រើ​ថ្នាំ​ចាក់​ Insullin បន្ថែម​ទៀត​ទេ?

អ្នក​ជំនាញ​ការ៖ ក្រោយ​ពេល​វះកាត់​អ្នក​ជំងឺ​មិន​ប្រើ​ថ្នាំ​ចាក់​ឬ​ថ្នាំ​លេប​ទៀត​ទេ,​តែ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​បំបែក​បន្សាំ​ដូច​ក្នុង​ករណី​ផ្សាំ​ថ្លើម,​ផ្សាំ​តំរងនោម។​លំពែង​អាច​យក​ពី​អ្នក​នៅរស់​រាន​មាន​ជិវិត និង​​ មាន​គ្រប់​កត្តា​បន្សាំ​រវាង​អ្នក​ទទួល​និង​អ្នក​ផ្តល់,​អ្នក​ផ្តល់​មិន​ចាំ​បាច់​ជា​សាច់​ញាតិ​ក៏​អាច​ផ្តល់​បាន​ដែរ។

សំនួរ៖​​នៅ​វៀតណាម​អាច​អនុវត្ត​បច្ចេកទេស​ផ្សាំ​លំពែង​នេះ​បាន​ឬ​នៅ?

អ្នក​ជំនាញការ៖ ផ្សាំ​លំពែងមាន​ការទាក់​ឬង​ដល់​ការ​ផ្សាំ​កោសិការ​កោះ​តូច, បច្ចុប្បន្ន​នេះ​វៀតណាម​នៅ​មិនទាន់​អនុវត្ត​បាន​នៅ​ឡើយ​ទេ។​ពី​ព្រោះ​ថា​ប្រសិន​បើ​ផ្សាំ​កោសិការ​កោះតូច​​វេជ្ជបណ្ឌិត​វៀតណាមត្រូវ​ប្រឈម​មុខ​នឹង​ការ​បំបែក​បំនែក​ផ្សាំ​,​អ្នក​ជំងឺ​ត្រូវ​ប្រើ​វីធី​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ក្នុង​ការ​ទប់​ស្កាត់​ប្រតិកម្ម​របស់​ប្រព័ន្ឋភាព​ស៊ាំ​ ដើម្បី​ឲ្យ​លំពែង​ដំនើរ​ការ​បាន​ល្អ។​ចំនែក​ប្រទេស​​រីក​ចំរើន​ខាង​បច្ចេកវិទ្យា​វេជ្ជសាស្រ្ត​មួយ​ចំនួន​ គេ​បាន​អនុវត្ត​វីធី​ព្យាបាល​នេះ​ហើយ​ ហើយ​ទទួល​បាន​លទ្ឋផល​ល្អ។

ក្នុង​ការ​ផ្សាំ​លំពែង,​កត្តា​សំខាន់​ដែល​កំណត់​ការ​ជោគ​ជ៍យ​គឺ​ថា​ធ្វើ​យ៉ាង​យក​ឲ្យ​បាន​គ្រប់​គ្រាន់​សមាសភាគ​របស់​លំពែង​មនុស្ស​មក​ផ្សាំ,​ ការ​អនុវត្ត​បច្ចេកទេស​នេះ​វៀតណាម​នៅ​មាន​កំរិត និង តំលៃ​ខ្ពស់។ ដូច្នេះ​ហើយ,​ដើម្បី​អនុវត្ត​វីធី​ផ្សាំ​លំពែង​បាន វេជ្ជបណ្ឌិត​វៀត​ណាម​ត្រូវ​បញ្ចូន​​អ្នក​ជំងឺ​របស់​ខ្លួន​ទៅ​ទៅ​ព្យាបាល​នៅ​ប្រទេស​ក្រៅ​ដែល​មាន​បច្ចេកទេស​ទំនើប។

សំនួរ៖ ចំពោះ​ការ​​វះ​កាត់​នៅ​ប្រទេស​ក្រៅ​មាន​តំលៃ​ប៉ុន្មាន​ដែរ?

អ្នកជំនាញ​ការ៖ តំលៃ​សំរាប់​ការ​វះ​កាត់​ផ្សាំ​លំពែង​ក៏​ដូចជា​ការ​ផ្សាំ​សរីរាង្គ​ខាង​ក្នុង​ផ្សេង​ដែរ គឺ​ថា​ថ្លៃ​គួរសម,​ជា​ធម្មតា​មាន​តំលៃ​ប្រហែល​ ១.៥​កោដ្ឋ​ទៅ​២​កោដ្ឋ​ដុង(ជាង​៩​ម៉ឹន​ទៅ​ជិត​១៣​ម៉ឹន​ដូឡា​អាមេរិក)។ចំពោះ​អ្នក​ជំងឺ​វៀតណាម​យើង​អាច​ស្វែង​រក​ការ​ព្យាបាល​នៅ​ប្រទេស​ជិត​ខាង​ដូចជា​សិង្ហបូរី,​នៅ​ក្នុង​នោះ​មជ្ឍមណ្ឌល​Parkway ជា​មជ្ឍមណ្ឌល​មួយ​ដែល​ល្បី​ល្បាញ​នៅ​ក្នុង​តំបន់។

សូម​អរគុណ​ក្រុម​ជំនាញ​ការ!

++++++++++++++++++

តាម​រយៈ​ពត៌មាន​ខាង​លើ​នេះ​ខ្ញុំ​គិត​ថា​ប្រសិន​បើ​អ្នក​ជំងឺនៅ​ស្រុក​ខ្មែរ​យើង​ប្រ​ហែលជា​ពិបាក​នឹង​ព្យាបាល​ណាស់​ព្រោះ​ថា​តំលៃ​ខ្ពស់,​មាន​តែ​ប្រើ​​ថ្នាំ​លេប​​ឬ​ថ្នាំ​ចាក់​ជា​រៀង​រហូត​ហើយ។ ចំពោះ​អ្នក​មាន​ប្រ​ហែលជា​មិន​ខ្លាច​នឹង​ចំនាយ​ទេ​សំរាប់​ទំ​ហំ​លុយ​ប៉ុណ្ណឹង​ តែ​អ្នក​ក្រ​វិញ​ទោះ​ជា​ដេក​ស្រមៃ​ក៏​ប្រ​ហែ​ល​ជា​មិនអាច​ដែរ។