menor.jpg
X-ray របេង

rifampicin.gif

 

Rifampicin

20060309182240pyrazinamid.png

Pyrazinamid

isoniazid_tablets-01.jpg

Isoniazid

anteriorliver.gif

ថ្លើម

RIFAMPICIN + PYRANZINE មាន​​គ្រោះ​ថ្នាក់​​ចំពោះ​ថ្លើម​ខ្លាំង​ជាង​ ISONIAZID

តាម​ការ​ស្រាវ​ជ្រាវ​យ៉ាង​ម៉ត់​ចត់​បាន​ឲ្យ​ឃើញ​ថា ទោះ​បី​ជា​ការ​ព្យាបាល​របេង​ដោយ​ការ​ប្រើ​ថ្នាំ​ Rifampicin+Pyranamide​ មាន​រយៈ​ពេល​តែ​២​ខែ​ក៏​ដោយ តែ​មាន​មាន​ផល​គ្រោះ​ថ្នាក់​ដល់​ថ្លើម​ធ្ងន់​ធ្ងរ​ជាង​ ការ​ប្រើ​ថ្នាំ​លេប Isoniazid (INH)​ដែល​មាន​រយៈ ពេល​ព្យាបាល​អូស​បន្លាយ​ដល់​ទៅ៦​ខែ តែ​មាន​បង្ករ​​គ្រោះ​ថ្នាក់​ចំពោះ​ថ្លើម​តិច​ជាង​ថ្នាំ​២​មុខ​ខាង​លើ។

ក្នុង​ឆ្នាំ​ ១៩៩៩-២០០១, តាម​ដាន​ចំនួន ២២៤ អ្នក​ជំងឺ ចាប់​ផ្តើម​ការ​ព្យាបាល​តាម​លំនាំ​២​ខែ​ដោយ​ការ​ប្រើ​ថ្នាំ​ Pyrazinamide 15mg/kg/day + Rifampicin 10mg/kg/day ឬ ប្រើ​​ការ​ព្យាបាល​តាម​លំនាំ​ ៦​ខែ ដោយ​ប្រើ​ Isoniazid 300mg/day។​ តួនាទី​របស់​ថ្លើម​ត្រូវ​បាន​ត្រួត​ពិនិត្យជា​មូលដ្ឋាន​ដំបូង បន្ទាប់​មក​ត្រួត​ពិនិត្យ​ប្រ​ចាំ​ខែ។ អ្នក​ជំងឺ​ដែល​ប្រើ​ថ្នាំ​ RIFAMPICIN + PYRANZINE ឃើញ​ថា​​មាន​ផល​គ្រោះ​ថ្នាក់​ដល់​ថ្លើម​យ៉ាង​ច្រើន​(SGPT>160 ខ្នាត/លីត្រ)​ត្រូវ​បាន​​ផ្តាច់​ចេញ​ពី​ការ​ស្រាវ​ជ្រាវ។

បញ្ចប់​ការ​ព្យាបាល​ លទ្ឋផល​បាន​បញ្ជាក់​ថា​ ក្រុម​អ្នក​ជំងឺ​អ្នក​ជំងឺ​ដែល​ប្រើ​ថ្នាំ Rifampicin + Pyrazinamide មាន​ចំនួន​១៣%​ទៅ​១៤%ដែល​មាន​ផល​គ្រោះថ្នាក់​ដល់​ថ្លើម និង​ ចំពោះ​អ្នក​ជំងឺ​ដែល​ប្រើ​ Isoniazid មាន​ផល​គ្រោះ​ថ្នាក់​ដល់​ថ្លើម​​ចំនួន​ ៤%​ទៅ​៥%។ ភាគ​ច្រើន​ផល​គ្រោះ​ថ្នាក់​នេះ(ជាតិ​ពុល​របស់​ថ្នាំ)​កើត​ឡើង​ក្នុង​រយៈ​ពេល​ប្រើ​ថ្នាំ​បាន​ ២​ទៅ​៤​សប្តាហ៍។