600px-diagram_of_the_human_heart_croppedsvg.png

បេះ​ដូង

vitd2.gif

រូម​មន្ត​គីមី​របស់​វីតាមីន​D

calvit-d.jpg

ថ្នាំ​គ្រាប់​វីតាមីន​D

 

 

វីតាមីន​D ដែល​គេ​និយម​ហៅ​ថាវីតាមីន “កំដៅ​ព្រះ​អាទិត្យ”, មាន​ប្រសិទ្ឋ​ភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ។ ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​មួយ​របស់​វិទ្យាស្ថាន​ផ្នែក​បេះ​ដូង Framingham បាន​ឲ្យ​ឃើញ​ថា​វី​តាមីន​D ជួយ​រួម​ចំនែក​ការ​ពារ​បេះ​ដូង។

អ្នក​ស្រាវ​ជ្រាវ​បាន​តាម​ដាន​ការ​តាម​ដាន​​ការ​ពិ​សោធន៍​ស្រាវ​ជ្រាវ​យ៉ាង​ម៉ត់​ចត់​​អស់​រយៈ​ពេល​៥​ឆ្នាំ​និង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្រុម​មនុស្ស​ដែល​មាន​កំហាប់​វីតាមីន​D​ក្នុង​ឈាម​ទាប​ងាយ​នឹង​ទទួល​រង​នូវ​ជំងឺ​បេះ​ដូង​ដូច​ជា​ជំងឺ​​ឈឺ​បេះ​ដូង​និង​ជំងឺ​គាំង​បេះ​ដូង​(ខ្យល់​គ)​ ច្រើន​ជាង​២​ដង​​បើ​ធៀប​ទៅ​នឹងក្រុម​មនុស្ស​ដែល​មាន​កំហាប់​វីតាមីន​D​​ក្នុង​ឈាម​ខ្ពស់,ទោះ​ជា​គេ​បាន​វីភាគ​និង​ព្យាបាល​រាល់​កត្តា​​ដែល​ប៉ះ​ពាល់​ដល់​បេះ​ដូង​ក៏​ដោយ​ក៏​ជំងឺ​បេះ​ដូង​មិន​បាន​ប្រ​សើរ​ឡើងដែរ​ចំពោះ​ក្រុម​មនុស្ស​ដែល​ខ្វះ​វីតាមីន​D​​ក្នុង​ឈាម​ទាប។​ បើ​ធៀប​ទៅ​នឹង​ក្រុម​មនុស្ស​ដែល​មាន​កំហាប់​វីតាមីន​D​​ក្នុង​ឈាមខ្ពស់​,​អ្នក​ដែល​មាន​កំហាប់​វីតាមីន​Dក្នុង​ឈាម​ទាប​មាន​អត្រា​កើត​ជំងឺ​បេះ​ដូង​ខ្ពស់​ជាង​ដល់​ទៅ​៦២%។

លទ្ឋផល​​​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​បំផុត​គឺ​ចំពោះ​អ្នក​ជំងឺ​លើស​ឈាម(សម្ពាធ​ឈាម​ខ្ពស់)។ ក្នុង​ចំនោម​ក្រុម​មនុស្ស​ទាំង​នេះ​,អ្នក​ដែល​មាន​កំហាប់​វីតាមីន​Dក្នុង​ឈាម​ទាប​ងាយ​នឹង​មាន​ជំងឺ​បេះ​ដូង​ច្រើន​ជាង​អ្នក​ជំងឺ​លើស​ឈាម​ធម្មតា(កំហាប់​វិតាមីន​D​ក្នុង​ឈាមធម្មតា)​ដល់​ទៅ​២​ដង​ គិត​ទាំង​ក្រោយ​ពេល​ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​គិត​គូ​អំពី​កត្តា​គ្រោះ​ថ្នាក់​ដល់​បេះ​ដូង​​ផង​ដែរ។

វីតាមីនD​មាន​ឥទ្ឋិពល​ទៅ​លើ​បេះ​ដូង​តាម​យន្តការ​ណា? លោក​វេជ្ជ​បណ្ឌិត​ Wang បាន​បក​ស្រាយ​បញ្ជាក់​ថា​ Receptor របស់​វីតាមីន​D មាន​នៅ​ក្នុង​សាច់​ដុំ​រលីង​សសៃរ​ឈាម និង ស្រទាប់​ក្នុង​នៃ​សសៃរ​ឈាម​​ក្នុង​សារពាង្គកាយ,​ ហើយ​​វា​ក៏​ជា​ទំនាក់​ទំនង​មួយ​​រវាង​ជំងឺ​​បេះ​ដូង​ជាមួយ​វីតាមីន​D។​ បញ្ហា​នេះ​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់។

តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ,​គេ​បាន​បញ្ជា​ក់​ថា​”ការ​ព្យា​បាល​ជំងឺ​កង្វះ​វីតាមីន​D តាម​រយៈការ​បំប៉ន​បន្ថែម​វីតាមីនD និង តាម​រយៈថែរក្សា​សុខភាព​ប្រចាំ​ថ្ងៃ​, អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​កើត​ជំងឺ​បេះ​ដូង”