​PAST—NOW—FUTURE

Daily Archives: February 5, 2008

cum.jpg

flu-respiratory.gif

++++++++++++++++++++++++++++++++++++++++++++++++++

ផ្តាសាយ

ជំងឺ​ផ្តាសាយ​ជា​ជំងឺ​ឆ្លង​ទាន់​ហន់​មួយ​តាម​រយៈ​ផ្លូវ​ដង្ហើម​បង្ករ​ដោយ​វិរុស​ផ្តាសាយ​ ហើយ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស។

១.​រោគសញ្ញា៖

» ផ្តាសាយ​មាន​រោគ​សញ្ញា​ជាក់​ស្តែង​ជា​ច្រើន,​ រោគសញ្ញា​ដែល​តែង​​ជួប​ប្រទះគឺ៖ ក្រោយ​ពេល​ឆ្លង​វិរុស​ផ្តាសាយ​មួយ​រយៈ(ប្រ​ហែល​មួយ​ថ្ងៃ),ជំងឺ​លេច​ឡើង​ភ្លាមៗ: អ្នក​ជំងឺ​ក្តៅ​ខ្លួន,រងារញាក់​ច្រើន​លើក​ក្នុងមួយ​ថ្ងៃ,កំដៅ​ខ្លួន​ឡើង​ដល់​៣៩-៤០​អង្សារ​,អូស​បន្លាយ​ពី​៣​ទៅ​៥​ថ្ងៃ,​អ្នក​ជំងឺ​អស់​កំលាំង,ឈឺ​ពេញ​ទាំង​ខ្លួន,ឈឺ​ក្បាល,ឈឺ​សាច់​ដុំ,ឈឺ​ឆ្អឹង,សន្លាក់។​ រោគ​សញ្ញា​ទាំង​នេះ​ថយ​ចុះ​បន្តិច​ម្តងៗ​ក្នុង​ដំនាក់​កាល​ ៥​-៧​ថ្ងៃ។មនុស្ស​ចាស់​ រោគសញ្ញា​នេះ​តែង​តែ​អូស​បន្លាយ​យូរ​ជាង​ហើយ​ការ​ជា​សះ​ស្បើយ​ក៏យឺត​ជាង​មនុស្ស​ពេញ​វ័យ។

» ជំងឺ​ផ្តាសាយ​លើ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​មាន​លក្ខណៈ​ស្រាល​ជាង​,ចំពោះ​ទារក​ទើប​នឹង​កើត​​,លេច​ចេញ​នូវ​រោគ​សញ្ញា​ដូច​ជា៖ ឈឺ​ត្រចក​ក្នុង​(ដោយ​សារ​ការ​រលាក​ត្រ​ចៀក្នុង),រលាក​បំពង់​សំលេង​,ក្នុង​ករណី​ធ្ងន់​ធ្ងរ​អាច​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​(ប្រព័ន្ឋ​សសៃរ​ប្រ​សាទ)។

២.​បំរែ​បំរួល​របស់​ជំងឺ និង ផល​ប៉ះពាល់៖

» ផ្លូវ​ដង្ហើម​ទទួល​រង​នុវ​ផល​ប៉ះ​ពាល់​ច្រើន​ជាង​គេ​និង​ធ្ងន់​ធ្ង​រ​ជាង​គេ: ក្នុង​ចំនោម​ផល​ប៉ះ​ពាល់​ទាំង​នោះ​ជំងឺ​រលា​ក​សួត​ជា​ជំងឺ​មួយ​តែង​ជួប​ប្រ​ទះ​ជាង​គេ​និង​មាន​លក្ខណៈ​ធ្ងន​ធ្ងរ,រោគសញ្ញា​ដូច​ជា កំដៅ​ខ្លួន​មិន​បាន​ថយ​ចុះក្នុង​រយៈ​ពេល​ ៥-៧​ថ្ងៃ​(អ្នក​ជំងឺ​ធម្មតា​គឺ​កំដៅ​ខ្លួន​ថយ​ចុះ​ក្នុង​ដំណាក់​កាល​នេះ),ក្រោយ​មក​មាន​រោគ​សញ្ញា​ពិ​បាក​ដក​ដង្ហើម,​ស្លេក​ស្លាក,ខាក​មក​មាន​ស្លែស​ច្រើន​​ ជួន​កាល​មាន​លាយ​ឡំ​ជា​មួយ​ឈាម ក្លាយ​មក​វិវត្ត​យ៉ាង​លឿន​ទៅ​រក ភាព​ខ្សោយ​ដំនក​ដង្ហើម,​ខ្សោយ​ប្រ​ព័ន្ឋ​របត់​ឈាម ក្រោយ​មក​អាច​ស្លាប់​ប្រ​សិន​បើ​មិន​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល។

» ជំងឺ​ផ្តាសាយ​ក៏​នៅ​មាន​ឥទ្ឋិពល​ជួយ​ដាស់​ជំងឺ​ដែល​សំងឺ​នៅ​ក្នុង​ខ្លួន​យើង​ឲ្យ​កើត​ឡើង​ដូចជា​ជំងឺ​រលាក​ត្រចៀក​ក្នុង,រលាក​ច្រ​មុះ,រលាក​ប្រព័ន្ឋ​ផ្លូវ​នោម……

» ជំងឺ​ផ្តាសាយ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​តែ​ង​បង្ករ​ផល​ប៉ះ​ពាល់​ដល់​សួត​និង អាច​បង្ករ​ឲ្យ​រលូត។ ប្រ​សិន​បើ​មាន​ជំងឺ​ផ្តាសាយ​ក្នុង​រយៈ​ពេល​៣​ខែ​ដំបូង​នៃ​រយៈ​ពេល​មាន​ផ្ទៃ​ពោះ វា​អាច​​បង្ករ​ជំងឺ​ឲ្យ​ទារក​ក្នុង​ផ្ទៃ,ជា​ពិសសេស​គឺ​ជំងឺ​ខួរក្បាល(សសៃរ​ប្រ​សាទ)។

» ជំងឺ​ផ្តាសាយ​ទាន់​ហន់​មិន​សូវ​ជួប​ប្រទះ​ តែ​វាមាន​អត្រា​មរណភាព​ខ្ពស់,ជំងឺ​ចាប់​ផ្តើម​ដូច​ជំ​ងឺ​ផ្តាសាយ​ធម្មតា ក្រោយ​មក​មាន​ប្រជុំ​រោគសញ្ញា​ខ្សោយ​ប្រព័ន្ឋ​ដំណក​ដង្ហើម​ដោយ​សារ​ហើម​សួត,ក្រោយ​មក​អ្នក​ជំងឺ​ទទួល​មរណភាព​ដោយ​សារ​កង្វះ​អុក​ស៊ីសែន​ដក​ដង្ហើម។

៣.​កា​រ​ព្យាបាល

» ការ​ព្យាបាល​សំខាន់​គឺ​ព្យាបាល​រោគ​សញ្ញា​​ចំពោះ​ប្រ​ភេទ​ផ្តាសាយ​ដែល​មិន​មាន​បំរែ​បំរួល៖ ព្យាបាល​នៅ​ផ្ទះ,សំរាក​សំរាន​ឲ្យ​បាន​គ្រប់​គ្រាន់,ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន,​ទទួល​ទាន​អាយារ​រាវ​ក្តៅៗ​(ដូចជា​បបរ),បំប៉ន​វីតាមីន​អោយ​បាន​​ច្រើន​ ជា​ពិសេស​គឺ​វិតាមីន​C។

» ថ្នាំ៖ ថ្នាំ​បញ្ចុះកំដៅ,ខ្ពុរ​មាត់​ជាមួយ​ទឹក​ខ្ពុរ​មាត់​ឬ​ជាមួយ​ទឹក​អំបិល,ថ្នាំ​បន្តក់​ច្រ​មុះ(បន្ថយ​អាការៈ​តឹង​ច្រ​មុះ)។ សូម​ប្រ​យ័ត្ន សូម​កុំ​ប្រើ​ថ្នាំ​Antibiotics ដើម្បី​បង្ការ​ជំងឺ​ឆ្លង​បាកតេរី​ផ្សេងៗ​ក្នុង​កំឡុង​ព្យាបាល​ជំងឺ​ផ្តាសាយ,ព្រោះ​វា​អាច​មាន​ផល​ប៉ះ​ពាល់​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត។

៤.​ វិធី​បង្ការ៖

» ពេល​ផ្តាសាយ​ចាប់​ផ្តើម,គួរ​រក​វិធី​បង្ការ​ឲ្យ​បាន​ជាក់​ស្តែង​ទាន់​ពេល​វេលា។

» ពេល​ដែល​ដឹង​ថា​មាន​អ្នក​ជំងឺ​ផ្តាសាយ​ ត្រូវ​ផ្តាច់​អ្នក​ជំងឺ​ឲ្យ​នៅ​ដោយ​ឡែក​មួយ​រយៈ​ដើម្បី​ទទួល​ការ​ព្យាបាល​និង​កុំ​ឲ្យ​ឆ្លង​ដល់​អ្នក​ដទៃ។

» ពេល​មាន​ទំនាក់ទំនង​ជាមួយអ្នក​ជំងឺ, មនុស្ស​ធម្មតា,ភ្នាក់ងារ​សុខាភិបាល​ត្រូវ​ពាក់​ម៉ាស​(Mask)ដែល​មាន​កំរាស់​៤​ស្រទាប់ ដើម្បី​បង្ការ​,ជៀស​វាង​និយាយ​ឬ​ធ្វើ​ទំនាក់ទំនង​ជា​មួយ​អ្នក​ជំងឺ​ក្នុង​ចំងាយ​មួយ​ជិត​(ជិត​គ្នា​ជាង​១ម)។

» ពេល​ផ្តាសាយ​ក្លាយ​ជា​ជំងឺ​ឆ្លង​, ត្រូវ​បិទ​ទ្វារ​សាលា​រៀន​បណ្តោះ​អសន្ន,ផ្អាក​ការ​ជួប​ប្រ​ជុំជា​លក្ខណៈ​សមូហភាព​មួយ​រយៈ។

» ប្រើ​ថ្នាំ​បង្ការ៖ Antivirus, Interferon, vaccine…..

 

សូម​ថែទាំ​សុខភាពរបស់​លោកអ្នក​ឲ្យ​បាន​ល្អ

ដើម្បី​សុ​ភមង្គល​របស់​លោក​អ្នក និង​ គ្រួសារលោក​អ្នក

សូម​អរគុណ!!