ruou-bo-222.jpg

 

ស្រាថ្នាំ​,​ស្រា​ប៉ូវ,ស្រា​តុកកែ,ស្រា​យីនស៊ិន,​ស្រា​ថ្នាំ​ត្រាំ​ពស់​ត្រាំ​ក្អែប……​មាន​លក់​ពេញ​ទី​ផ្សា​តាំង​ពី​ហាង​តូច​តាច​រហូត​ដល់​ហាង​ធំៗ​ជា​ហូរ​ហែរ, តែ​ប្រ​សិទ្ឋភាព​របស់​វា​មិន​ដូច​គ្នា​ទេ វា​អា​ស្រ័យ​ទៅ​តាម​មនុស្ស​ម្នាក់ៗ!!

គេ​តែង​មាន​ជំនឿ​ថា​ខ្សោយ​ផ្នែក​ណា​តរូវ​ញ៉ាំ​ផ្នែក​នោះ​ចូល​ទៅ​ដូចជា​ញ៉ាំថ្លើម​ប៉ូវ​ថ្លើម,ញ៉ាំ​បេះ​ដូង​ប៉ូវ​បេះដូង,ញ៉ាំ​គ្រលាន​ប៉ូវ​គ្រលាន…..។​តែ​តាម​ការ​ពិត​ទៅ​គេ​នេះ​គ្រាន់​តែ​ជា​ជំនឿ​មួយ​ប៉ុណ្ណោះ ហើយ​គេ​មិន​ទាន់​ស្រាវ​ជ្រាវ​បក​ស្រាយ​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ។

ចំពោះ​ស្រា​ថ្នាំ​សរា​ប៉ូវ​ក៏​ចឹង​ដែរ ប្រសិទ្ឋ​ភាព​របស់​វា​មិន​ដុចគ្នា​ទេ មិន​មែន​សុទ្ឋ​ប៉ូវ​គ្រប់​មនុស្ស​ទាំង​អស់​នោះ​ទេ! ដូចជា​អ្នក​ជំងឺ​លើស​ឈាម​ ទទួលទាន​ស្រា​ថ្នាំ​ត្រាំ​យិន​ស៊ិន​វា​កាន់​តែ​ធ្វើឲ្យ​សំពាធ​ឈាម​កាន់​តែ​កើន​ឡើង​ថែម​ទៀត,ចឹង​ហើយ​គ្រប់​អ្នក​ជំងឺ​លើស​ឈាម​ត្រូវ​ហាម​ផ្តាច់​មិន​ឲ្យ​ទទួល​ទាន​ស្រា​ រាប់​ទាំង​ស្រា​ថ្នាំ​ស្រា​ប៉ូវ។

តាម​ខ្ញុំ​ យើង​មិន​គួរ​ទទួល​ទាន​ស្រា​ថ្នាំ​ក្នុង​គោល​ដៅ​ប៉ូវ​នោះ​ទេ​ព្រោះ​មាន​ផ្តល់​ផល​វិបាក​ជា​ច្រើន,សមាសធាតុ​ដែល​នៅ​ក្នុង​វត្ថុ​ធាតុ​ដែល​យើង​ត្រាំ​នោះ​មិន​មែន​គ្រាន់​ធាតុ​ដែល​ចាំ​បាច់​នៅ​ទេ​ វា​មាន​តាំង​ពី​សារធាតុ​មួយ​ចំនួន​ទៀត​ដែល​មិន​ផ្តល់​ផល​ប្រ​យោជន៍​ដល់​យើង​ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​អាច​បង្ករ​គ្រោះ​ថ្នាក់​ឲ្យ​យើង​ថែម​ទៀត​ផង។

សូម​ថែរក្សា​សុខភាព​របស់​លោក​អ្នក​

ដើម្បី​សុភមង្គល​របស់​លោក​អ្នក​ និង គ្រួសារលោក​អ្នក

សូម​អរគុណ!