រៀន​ធុញ​ពេក​អង្គុយ​អាន​ប្រ​លោម​លោកយួន​លេង ជួប​រឿង​ស្នេហា​កំសត់​មួយ ដែល​បុរស​ម្នាក់​ហ្នឹង​ខំ​ស្រឡាញ​នារី​ម្នាក់​តែ​ទាស់​នាង​មាន​សង្សា​រួច​ទៅ​ហើយ យួន​គេ​ហៅ​ថា​ Tinh yeu don phuong, ខ្ញុំ​សុំ​លើក​យក​មួយ​វគ្គ​ខ្លី​មក​ចែក​ជូន​សណ្តាប់៖

“តើ​មាន​បុរស​ណា​ដែ​មាន​ចិត្ត​ដូច​បង​ទៀត​ទេ​នៅ​លើ​លោកនេះ? ទោះ​ជា​បង​ខំ​ធ្វើ​​ល្អ​ទៅ​លើ​រូប​អូន​យ៉ាងណា​ក៏​បង​មិ​ន​អាច​ជំនួស​គេ​ ម្នាក់​នោះ​បាន​ដែរ, តែ​បង​មិន​ដែល​ចុះ​ចាញ់​ទេ ទោះជា​បងត្រូវ​​ឈឺ​ចាប់​ដល់​កំរិត​ណា​ក៏​បង​ព្រម​ទទួល បង​ទ្រាំ​ឈឺ​ចាប់. គ្រប់​ពេល​ដែល​អូន​នៅ​ជិត​គេ ព្រប់​ពេល​ដែល​អូន​នឹក​ដល់​គេ គ្រប់​យ៉ាង​ដែល​អូន​ធ្វើ​ចំពោះ​គេ​ និង​​ចំពោះ​បង បង​ស្ទើរ​តែ​ក្ស័យ​ជិវិត​ក្នុង​ភព​ស្នេហ៏​ដែល​គ្មាន​កោះ​ត្រើយ​នេះ….. បង​តែង​តែ​សួរ​ខ្លួន​ឯង​ តើ​បង​នោះ​តស៊ូរ​ដល់​ណា?​តស៊ូរ​ដើម្បី​អ្វី? គ្រប់​ពេល​ដែល​អូន​ញញឹម​ដាក់​បង​គ្មាន​ន័យ​ស្នហ៍​ទេ បាន​ត្រឹម​តែ​ជា​មិត្ត​ ជា​អ្នក​ដែល​យល់​ចិត្ត​អូន អូន​ទទួល​អ្វីៗ​ទាំង​ទើស​ទាល់ ព្រោះអូន​នៅ​អាណិត​មិន​ចង់​ឲ្យ​បង​ពិបាក​ចិត្ត។ ទោះ​ជា​យ៉ាង​ណា​ក៏​បង​មិន​អាច​ស្អប់​អូន​ មិនអាច​បំភ្លេច​អូន,កាន់​តែ​បំភ្លេច​បង​កាន់​តែ​នឹក កាន់​តែ​ឈឺ​ចាប់……………”

នៅ​មាន​ច្រើន​ទៀត​ចាំ​ពេល​ទំនេរ​ដាក់​ចែក​ជូន​បន្ត​ទៀត………ស្តាប់​ទៅ​ដូចជា​កំសត់​ដល់​ករ​ហើយ!!