____________++++______________

គង់​មាន​ថ្ងៃ​អូន​ដឹង

១. ឈាន​ជើង​ចេញ​ទាំង​ទឹក​ភ្លែក​ហូរ បេះ​ដូង​ថ្ងូរ​អាសូរខ្លួនឯង ស្នេហា​យើង​អូន​ទុក​ដូច​រឿង​កំប្លែង អូន​គិត​ថា​វាជា​ល្បែង​ស្នេហា។

២.អូន​ប្រាប់​បង​ខ្លាច​គេ​ឈឺ​ចាប់ អូន​មិន​ចង់​សម្លាប់​ចិត្ត​គេ ចុះ​រូប​បង​ម្នាក់​នេះ​ចេះ​ឈឺ​ចាប់​ទេ មាន​បេះ​ដូង​ដូចគេ​ដែរណា​ស្រី។

បន្ទរ៖ ក្បត់​បង​ហើយ​ ម៉្តេច​ឡើយ​មក​ឌឺ សំដី​អូន​បង​ឮ​ស្ទើរ​ឆ្អួត ថ្ងៃ​នេះ​ការ​ឈឺ​ចាប់​បង​អ្នក​ជួប បើ​ចិត្ត​អូន​នៅ​តែ​ក្បត់​នឹង​មាន​ថ្ងៃ​អូន​ម្តង។