ចូល​ឆ្នាំ​ខ្មែរ​បាន​កន្លង​ផុង​ទៅ​ជាង​៣​ខែទៅ​ហើយ​​ post រូប​ភាព, ពេល​មើល​រូប​ថត​កាល​ចូល​ឆ្នាំ​ដូចជា​សប្បាយ​ម៉្យាង​ដែរ។

ខ្ញុំ​បាន​អញ្ជើញ​មិត្ត​ភ័ក្ត្រ​រួម​ថ្នាក់​មក​ចូលរួម​រាំ​លេង​កំសាន្ត​តាម​ប្រពៃណី​ខ្មែរ, បង្រៀន​ពួកគេ​រៀន​រាំ​តាម​បទចង្វាក់​ភ្លេង​ខ្មែរ។

មិត្ត​ភ័ក្ត្រ​ខ្ញុំ​នរណាៗ​ក៏​លាន់​មាត់​ថា​ចូល​ឆ្នាំ​ខ្មែរ​អី​ក៏​សប្បាយ​ម្លេះ!!!!!!!!!!!

ចូល​ឆ្នាំ​វៀតណាម​អត់​មាន​កម្មវិធីរាំ​កំសាន្ត​ដូច​យើង​ទេ, ពេល​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ជួប​ជុំ​បង​ប្អូន​នៅ​តែ​ក្នុង​ផ្ទះ​និយាយ​គ្នា​លេង (មិន​ត្រូវ​នឹង​ចំនង់​ចំនូល​ចិត្ត​របស់​យុវវ័យ​ទេ),យុវវ័យគេ​ត្រូវ​ការ​សប្បាយ។ ពេល​បានពួក​យើងអញ្ជើញ​ចូល​រួម​រាំ​រែក​ចឹង​ពួកគេ​សប្បាយ​ចិត្ត និង ប្លែកអារម្មណ៍​ខ្លាំងណាស់។

+++++++++++++++++

+++++++++

++++

++

+

បង្រៀន​មិត្ត​ភ័ក្ត្រ​រាំ​​លេង!

(មើល​ពី​ក្រោយ​ខ្ញុំ​រាំ​ស្អាត​រ៉េ????)

+++++++++++

+++++

++

+

ពួកម៉ាក​ញ៉ុម​ស្អាត​រ៉េ???????

(ម៉ាស៊ីន​អន់​ ថតទៅ​ចង់​ឆេះ​មុខ​ញ៉ុម)

================

ដំណាក់កាល​មួយ​នៃ​ជិវិតដែល​គួរ​ឲ្យ​ចង​ចាំ!