ថ្ងៃ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០០៨​ ខ្ញុំ​បាន​ទៅ​ចូល​រួប​អប​អរ​បង​ៗ​​ទទួល​សញ្ញាប័ត្រ​ឱសថ​សាស្ត្រ​ជំនាន់​ទី​៥៨​នៅ​មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ​ហាណូយ (សាលា​ខ្ញុំ​ហ្នឹង)។ និស្សិត​ដែល​ទើប​នឹង​បញ្ញប់​ការ​សិក្សា​ថ្មី​​​ ត្រូវ​បាន​សាលា​រៀបចំ​ចែក​សញ្ញាប័ត្រ​ជូន​ដើម្បី​ចេញ​ទៅ​ធ្វើ​ការ​ឬ​រៀន​បន្តរ​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​តាម​ជំនាញ​ផ្សេង​ៗ​ដែល​ពួក​គេ​បាន​ត្រៀម​ទុក។ ក្នុង​ឱកាស​នោះ​ដែរ សង្កេត​ឃើញ​ថា​ គ្រប់​និស្សិត​​ទាំង​អស់​ដែល​កំពុង​រង់​ចាំ​ដល់​វេន​ខ្លួន​ឡើង ទទួល​សញ្ញាប័ត្រ​សុទ្ឋ​តែ​មាន​ទឹក​មុខ​សប្បាយ​រីក​រាយ ខ្លះ​និយាយ​គ្នា​លេង ខ្លះ​ទៀត​ថត​រូប​ទុក​ជា​អនុស្សារិយិ៍,​ខ្លះ​ទៀត​មាន​នាំ​ទាំង​ម៉ែ​ឳ​បង​ប្អូន​មក​ចូល​រួម​យ៉ាង​កុះករ, អនិច្ចារ​តែ​និសិ្សត​ខ្មែរ​យើង​ទេ អត់​មាន​ប៉ា​ម៉ាក់​បង​ប្អូន​ទៅ​អប​អរ​នឹង​គេ មើល​ទៅ​គួរ​ឲ្យ​កណ្តោច​កណ្តែង​តា​ម៉ង តែ​ធ្វើ​ម៉េច​បើ​យើង​រៀន​ឆ្ងាយ​ស្រុក​ចឹង!!!!!!!!!!!!!

ពិធី​ចែក​សញ្ញាប័ត្រ​នៅ​យួន ខុស​ពី​ខ្មែរ​យើង​ដាច់!!😀

នៅ​ខ្មែរ​ពេល​បញ្ចប់​ការ​សិក្សា​គេ​អត់​ទាន់​ទទួល​សញ្ញាប័ត្រ​ភ្លាមៗ​ទេ គេទុក​រក​ឱកាស​អ្នក​ធំ​ទំនេរ​ទើប​គេ​រៀ​ប​ចំ​ពីធីចែក​សញ្ញាប័ត្រ ព្រោះ​គេ​យក​តែម​អ្នក​ធំ​ទៅ​រក​​ការ​ងារ។

នៅ​យួន​គេ​អត់​គិត​រឿង​សញ្ញាប័ត្រ​នរណាជា​អ្នក​ចែក​ទេ សំខាន់​ឲ្យ​តែ​មាន​សញ្ញាប័ត្រ​គឺ​អូខេ! ចឹង​ហើយ​ការ​ចែក​សញ្ញាប័ត្រ​នៅ​នេះ​មហា​សមញ្ញ​ គ្រូ​ជា​អ្នក​ចែក​តាម៉ង!

ឃើញ​បង​ទទួល​សញ្ញាប័ត្រ​ចឹង​ដូជា​ចង់​បាន​សញ្ញាប័ត្រ​ដូច​គេ​ដែរ​តែ​ធ្វើ​ម៉េច​បើ​កមក​ក្រោយ​គេ…….. គិត​ម្នាក់​ឯង​ក្នុង​ចិត្ត​ថា​ “ហេតុ​អ្វី​មិន​មែន​ជា​ខ្ញុំ”

សិស្សច្បង​ទាំង​២​របស់ខ្ញុំ! ញញឹម​ទទួល​សញ្ញាប័ត្រ!!

សុំ​សង្ហារ​ក្បែរ​ឡាន​បស់​គេ​មួយ​សិន……..កិកិកិកិកិ

មិន​ដឹង​ថ្ងៃ​ណា​មាន​លុយ​ទិញ​ឡាន​ជិះដូចគេ​ណ៎!!!​:D:D:D