ម៉ាន​ង៉ៃ​ហ្នឹង​អត់​បាន​ទំ​នេរ​​ រវល់​ការ​ងារ​រក​ស៊ី សូម្បី​តែ​ផ្ទះ​(blog) ខ្លួន​ឯង​ក៏មិន​បាន​មកអើត​មើល​ផង។ ពេល​ចូល​មក​មើល​មាន​គេ​ចូល​មក​លេង​ឡើងពេញ​ផ្ទះ​ អត់​បាន​លើកទឹក​មកទទួលទេ….កិកិកិ​សុំ​អភ័យ​ទោស​ផង។

ពេល​រក​លុយ​ទើប​ដឹង​ថា​លុយ​ហ្នឹង​វា​ពិបាក​រក​ប៉ុណ្ណា! ធ្លាប់​តែ​ចាយ​ស្រាប់​ៗ​អត់​មាន​ខ្វល់​ខ្វាយពី​ចិត្ត​អ្នក​រក​បន្តិច​សោះ, ដល់ពេល​រក​ខ្លួនឯង​ទើប​ដឹង​ប្រឹង។

ធ្លាប់តែ​ចាយ​លុយ​ម៉ែ! ធូរអើយ​ធូរ​ ពេល​ចាយ​អស់​សុំ​ថែមទៀត ដូច​ម៉ែ​ចេះ​ជប់លុយ​ចឹង​មិន​ដឹង​ថាគាត់​ខំរក​ប៉ុណ្ណាដើម្បី​ឲ្យ​យើង​បាន​ចាយ​វាយ​សប្បាយ​តាម​ចិត្ត​ចង់។ឥឡូវ​សាក​រក​លុយ​ដោយ​ខ្លួនឯង​ទើ​ដឹង​ថា​ម៉ា​កាក់​ម៉ាសេន​វា​មាន​តំលៃ​ខ្លាំង​ណាស់។ ម៉ាន​ង៉ៃ​ហ្នឹង​ទទួល​ការ​ងារ​ពីគេ​មកធ្វើ ការ​ងារ​ក៏​ច្រើ​ន​ពេល​វេលា​ក៏​ខ្លី, ដេកសឹង​មិ​នត្រង់​ខ្នង,ភ្នែក​ស្ទើរ​តែ​មិន​បាន​បិទ, បាយទឹក​ស្ទើរ​តែ​មិន​ត្រង់​មាត់…​រវល់​ខ្វល់​ខ្វាយ​នឹង​ការ​ងារ​របស់​គេ, មិន​ទាន់​រួច​ដៃ​ផង​គេ​តេ​មក​បង្ខំ​ការងារ​ឲ្យ​កាន់​តែ​ឆាប់​កាន់​តែល្អ, មក​ដល់​អាឡូវ​ទើប​ដឹង​ស្តាយ បើ​សិនជា​កើត​មក​មាន​ដៃ​១០០​ក្បាល​៥០ មិន​ដឹង​ស្រួល​ធ្វើ​ការ​ប៉ុណ្ណា។ ខ្ញុំ​មាន​ដៃ​តែ​២ ក្បាល​មាន​តែ​មួយ​ (មោគ​ទៀត​)​​ធ្វើ​ម៉េច​នឹង​លឿន​កើត។

នេះ​ហើ​យ​គេ​ហៅ​ថា​លុយ​ដែល​ចេញ​ពី​ញើស​ពី​ឈាម​វា​មាន​តំលៃ​ចឹង។

ប៉ុណ្ណឹង​សិន​ចុះ​បង​ប្អូន! ទៅ​បង្ហើយ​ការ​ងារ​គេ​សិន!​ប្រហែល​ជា​ស្អែក​នេះ​រួច​ហើយ!!!!

ស៊ូរ! ស៊ូរ! ស៊ូរ! កុំ​ឲ្យ​ស្លាប់…..កិកិកិកិ