សែន​ស្តាយ (មីដាដា)

១.សែន​ស្តាយពេល​វេលា​​ សែន​ស្តាយ​ឱកាស ទុក​ឲ្យ​កន្លង​ហួស​ឥតន័យ អូន​ធ្វើល្អ​គ្រប់​យ៉ាង បង​មិន​ដឹង​មិន​យល់​ចិត្ត​ស្រី នឹកឡើងអាណិតហួស​វាចា។

២.សែន​ស្តាយ​មនុស្ស​ដែល​ល្អ​ ចិត្ត​ស្មោះ​សរ​បរិសុទ្ឋ ពេល​រសាត់​បាត់​ពី​ហត្ថា ទើប​ដឹង​ខ្លួន​ថា​ខុស អភ័យទោស​វិល​វិញ​ជីវ៉ា បង​សន្យា​ថា​ស្នេហ៍​តែ​អូន​ម្នាក់។

R. ព្រោះ​បង​ធ្លាប់​ឈឺ ចាប់​ធ្លាប់​ខក​ចិត្ត​រឿង​ស្នេហ៍ ឈឺ​ព្រោះតែ​ទុក​ចិត្ត​ជឿ​ជាក់ ខ្លាចបង​ខ្លាច អូន​ដូចគេ​ម្នាក់​នោះ បង​គិត​ខុស​មិន​ស្គាល់ទោស​គុណ។

៣. ខ្យល់ពពក ជួយ​នាំ​យក​វាចា ប្រាប់​ពុំងារ​ថា​ខ្ញុំ​ខុសធ្ងន់ សូម​ឲ្យ​នាង​វិល​មក ឲ្យ​ខ្ញុំ​បាន​តប​ស្នង​សង​គុណ សង​ដោយ​ក្តី​ស្រឡាញ់​លើស​លប់។

Advertisements