យប់​ម្សិល​ម៉ិញ ខ្ញុំ​គេង​មិន​លក់​ស្ទើរ​ពេញ​មួយ​យប់, ក៏​ដូចជា​សព្វ​ដង​ដែរ​មិន​ដែល​ខ្វល់​ខ្វាយ​អី​ទេ គឺ​ខ្ញុំ​អង្គុយ​លេង​អ៊ីនធឺណែត​,អា​នេះ​តិច​អានោះ​តិច​មិន​ប្រាកដ​ថា​លេង​អ្វី​ឲ្យ​ប្រាកដ​, ជួន​កាល​មើល​មេរៀន​តិច​,ចេញ​ទៅ​ខាង​ក្រៅ​បន្ទប់​តិច…. ដើម្បី​រង​ចាំ​មើល​ថា​ពេលណា​ងុយ​គេង​នឹងអាល​ចូលគេង។

យូរ​បន្តិច​ទៅ​ ខ្ញុំ​ទាញ​ទូរស័ព្វ​មក​មើល​ម៉ោង​ឃើញ​​ម៉ោង​៥:៥៥​AM ខ្ញុំ​ក៏​បិទ​ម៉ា​ស៊ីន​​ចូល​គេ​ង, គេង​បាន​មួយ​ស្របក់​នៅ​តែ​មិន​លក់ ខ្ញុំ​ក៏​ក្រោកឡើង​ទៅ​ងូត​ទឹក​រួច​ចេញ​ទៅ​ញ៉ាំ​Breakfast នៅ​ក្រៅ។ ពេលត្រលបប់មក​វិញ​ ម៉ោង​ជិត​៧ ខ្ញុំ​ក៏​ចូលគេងម្តង​ទៀត​ លើក​នេះ​ឃើញ​ថា​ដូចជា​មាន​ប្រសិទ្ឋិភាព ដាក់ភា្លម​លក់ភ្លាម​ មិន​ដឹង​ជា​គេង​អស់​ប៉ុន្មាន​ម៉ោង​ប៉ុន្មាន​នាទី​,មានទាំ​ងយល់សប្តពី​រឿង​នេះ​រឿង​នេះ​មិន​ចេះ​ចប់។

កំពុង​តែ​យល់​សប្ត​ខ្ញុំ​មាន​អា​រម្មណ៍​ថា​មាន​គេ​ស្រែក​ហៅ ពេល​នោះ​ខ្ញុំ​ក៏​ភ្ញាក់ ឃើញ​មិត្ត​ភ័ក្ត្រ​ខ្ញុំ​ម្នាក់​ឈរ​នៅ​ក្បែរ​គ្រែ​របស់​ខ្ញុំ, វា​និយាយ​ថា “ល្មម​ក្រោក​ទៅ​រក​បាយ​រក​ទឹក​ទៅ​ល្បង!!” ខ្ញុំ​ញញឹម​ហើយ​ក៏ទាញ​ទូរស័ព្ទ​មក​មើល​ម៉ោង​ម្តង​ទៀត, ពេល​នោះ​ខ្ញុំ​ភ្ញាក់​ព្រឺត ព្រោះ​ឃើញ​ម៉ោង​៥:៤៥PM ខ្ញុំ​សឹង​តែ​មិន​ជឿ, ស្មាន​ថា​មិត្ត​ភ័ក្ត្រ​ខ្ញុំ​វា​ហៅ​ទៅ​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់ មិន​ដឹង​ថា​វា​ហៅ​ទៅ​ញ៉ាំ​បាយ​ពេលល្ងាច​សោះ។ ខ្ញុំ​ក្រោក​ឡើង​សួរ​វា​ថា៖ ពេ​ថ្ងៃ​ម៉ិញ​ម៉េច​មិនដាស់​គ្នា​ទៅញ៉ាំ​បាយ​ផង? វា​ឆ្លើយ​ថា៖ មិន​ហ៊ាន​ដាស់​ទេព្រោះ​ឃើញ​កំពុង​គេង​លក់​ស្រួល! ដល់​ល្ងាច​មិន​ឃើញ​ក្រោក​ទៀត​ក៏​ដាច់​ចេញ​ដាស់​ព្រោះ​ខ្លាច​អត់​បាយ​ងាប់! ។ ខ្ញុំ​សើច​ទាំង​ហួស​ចិត្ត​ខ្លួន​ឯង។

ក្រោកពី​លើ​គ្រែ​សឹង​មិន​រួច​, ឈឺ​ដៃ​ឈឺ​ជើង,​ឈឺ​ឆ្អឹង​ឆ្អែង​ស្ទើរ​កំរើក​មិន​រួច ព្រោះ​តែ​គេង​ច្រើន​​ពេក!

ងូតទឹក​រួច​ចុះ​ទៅ​ញ៉ាំ​បាយ, មាន​អារម្មណ៍​ថា​បាយ​វៀតណាម​ង៉ៃ​ហ្នឹង​ដូចជា​ឆ្ងាញ់ ព្រោះ​ក្រពះ​កំពុង​តែ​ឃ្លាន​ដល់កហើយ…. ហាស​ហា….