លទ្ឋផលនៃ​ការ​ពិសោធន៍​របស់​អ្នក​វិទ្យាសាស្រ្ត​ខាង​វេជ្ជសាស្រ្ត​និង​ឱសថ​សាស្ត្រ​ អាមេរិក​បាន​ប្រ​កាស​ឲ្យ​ដឹង​ថា​មាន​ថ្នាំមួយ​ប្រភេទ​ដែល​មាន​ប្រសិទ្ឋភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្តាសាយ​ធម្មតា អាច​រាំង​ខ្ទប់​ការ​ឆ្លង​រាលដាល​របស់​ជំងឺ​ផ្តាសាយ​បក្សី​ដែល​បាន​ធ្វើ​អោយ​មនុស្ស​រាប់​សិប​នាក់​នៅ​អាស៊ី​បាត់​បង់​ជិវិត។

ប្រភេទ​ថ្នាំ​នេះ​គឺ Oseltamivir, មាន​លក់​នៅ​តាម​ហ្វាម៉ាស៊ី និង​ស្តង់​លក់ថ្នាំ​ផ្សេងៗ​ក្រោម​ឈ្មោះ​ថា Tamiflu , បាន​ធ្វើ​ពិសោធន៍​លើ​សត្វ​កណ្តុរ​ដែល​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី(ចាក់​វិរុស​​ H5N1​ចូល​ក្នុង​សរីរាង្គ​របស់​កណ្តុរ), លទ្ឋផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​អត្រា​រស់​រាន​មាន​ជិវិត​របស់​សត្វកណ្តុរ​ទាំង​នោះ​បាន​កើន​ឡើង​ក្រោយ​ពី​បាន​ប្រើ​ថ្នាំ​ Tamiflu ។

អ្នក​វិទ្យាសាស្រ្ត​បាន​ពិសោធន៍​សត្វកណ្តុរ​ចំនួន​៦០​ដែល​បាន​ឆ្លង​វិរុស​ H5N1 ​ដោយ​ការ​ឲ្យ​ពួក​វា​ផឹក​ថ្នាំ ​Oseltamivir ជាមួយនឹង​កំរិត​ថ្នាំ​ប្រើ​ប្រាស់​ខុស​គ្នា ក្នុង​រយៈ ពេល​ ៥-៨​ថ្ងៃ និង​ សត្វ​កណ្តុរ​ ២០​ ផ្សេង​ទៀត​គ្រាន់​តែ​អោយ​ពួក​វា​ផឹក​ថ្នាំ​ងងុយ​ដេក​។ លទ្ឋផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ថ្នាំ​ Oseltamivir (Tamiflu) បាន​កាត់​បន្ថយ​លទ្ឋភាព​ភ្ជាប់​ខ្លួន​របស់​វិរុស​ជាមួយ​កោសិការ និង បន្ថយ​ការឆ្លង​រាល​ដាល​ពី​កោសិការ​មួយ​ទៅ​កោសិការ​មួយ​ទៀត​ដែល​មិន​ទាន់​ឆ្លង​វិរុស​នោះ។

អំពី​ពេល​វេលា​ប្រើ​ប្រាស់​ថ្នាំ, ក្រុម​សត្វ​កណ្តុរ​ដែល​ប្រើ​ថ្នាំ​ក្នុង​រយៈពេល​ ៨ ថ្ងៃ មាន​លទ្ឋភាព​រស់​រាន​មាន​ជិវិត​ច្រើន​ជាង​ដោយ​សារ​មាន​ពេល​វេលា​ច្រើន​ជាង​ក្នុង​ការ​រាំង​ទប់​សកម្មភាព​របស់​វិរុស ព្រោះ​ថា​ក្រោយ​ពេល​ឈប់​ប្រើ​ប្រាស់​ថ្នាំ​វិរុស​ទាំង​នេះ​អាច​រើ​ធ្វើ​សកម្មភាព​ឡើង​វិញ (ខ្មែរ​យើង​ហៅ​ថា​ លាប់)​ ដោយ​សារ​ការ​ប្រ​ថ្នាំ​មិន​គ្រប់គ្រាន់​ពេល​វេលា។

អំពី​​កំរិត​ថ្នាំ​ត្រូវ​ប្រើ​ប្រាស់, ពេល​ប្រើ​កំរិតទាប​(Low Dosage)មាន​តែ​សត្វ​កណ្តុរ​១/១០​អាច​រស់​រានមាន​ជិវិត​, កំរិត​មធ្យម​ មាន​ ចំនួន​ ៦/១០ រស់ និង កំរិត​ខ្ពស់ មាន​ ៨/១០ មាន​ជិវិត​រស់​ក្រោយ​ពេល​ប្រើ​ថ្នាំ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ​, ក្រុម​សត្វ​កណ្តុរ​ដែល​ប្រើ​ថ្នាំOseltamivir ក្នុង​រយៈ​ពេល​៥​ ថ្ងៃ ជាមួយ​នឹង​កំរិត​ថ្នាំ​ខ្ពស់​បំផុត​ រស់​រានមាន​ជិវិត ទោះ​បី​ជា​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​ Oseltamivir បាន​សម្លាប់​វិរុស​ក្នុង​ខ្លួន​កណ្តុរ​ទាំង​នោះ​ក៏​ដោយ តែ​ក្រោយ​ពេល​បញ្ឈប់​ការ​ប្រើ​ប្រាស់​ថ្នាំ​ក្នុង​រយៈពេល​៥​ថ្ងៃ វិរុស​ទាំង​នៅ​នឹង​រើ​សកម្មភាព​ឡើង​វិញ។ ចំនែក​ក្រុម​កណ្តុរ​ដែល​ប្រើ​តែ​ថ្នាំ​ងងុយ​ដេក​នោះ​គឺ​គ្មាន​មួយ​ណា​រស់​ (ទៅ​និព្វាន​ទាំងអស់)។