ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ទី ១២ ខែក​ ០៧ ឆ្នាំ​២០០៨ មាន​និស្សិត​ជំនាន់ទី​ K58 ត្រូវជា​ជំនាន់​សិស្ស​ច្បង​របស់​ខ្ញុំ​មួយ​ជំនាន់ ទើ​ប​នឹង​ទទួល​សញ្ញាប័ត្រ​ឱសថសាស្ត្រ​ថ្មីៗ បាន​ទទួល​មរណភាព​ដោយ​សារ​លេប​ថ្នាំ​សំលាប់​ខ្លូន!

ខ្ញុំ​ឮ​ពត៌មាន​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​រន្ឋត់​អារម្មណ៍យ៉ាង​ខ្លាំ​ង​ដោយ​សារ​ និសិ្សត​រូប​នោះ​គឺ​ជា​និសិ្សត​រួម​សាលា​ ទោះ​ជា​មិន​មែនជា​មិត្ត​រួម​ថ្នាក់​ឬជា​បង​ប្អូន​ក៏​ដោយ​ ក៏​ខ្ញុំ​សូម​សំដែង​ការ​សោក​ស្តាយ​ចំពោះ​ការ​គិត​មិន​វែង​របស់​និស្សិត​រូប​នោះ។

ចំពោះ​មូល​ហេតុ​នៅ​មិន​ទាន់​មាន​នរណា​ម្នាក់​បាន​បង្ហាញ​​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ។ គ្រប់​គ្នា​នៅ​ក្នុង​សាលា​ទាំង​មូល​​កំពុង​តែ​សំដែង​ការ​កាន់​ទុក្ខ​ចំពោះ​យុវនិស្សិត ដែល​បាន​បញ្ចប់​សញ្ញាប័ត្រ​ឱសថ​សាស្រ្ត​ហើយ​បាន​លាចាក​លោក​ទៅ​ដោយ​បន្សល់ទុក្ខ​ក្តី​នឹក​រឮក​ និង សោក​ស្តាយ​ពី​សំនាក់​ក្រុម​គ្រួសារ បង​ប្អូន​សាច់​ញាតិ និង​មិត្ត​ភ័ក្ត្រ​រួម​សាសា​ក៏​ដូចជា​មិត្ត​ភ័ក្ត្រ​រួម​អាជីព។

យុវនិស្សិត​រូប​នោះ​បាន​លេប​ថ្នាំ​ងងុយ​ដេក​អស់​យ៉ាង​ច្រើ​នគ្រាប់​ (ខ្ញុំ​មិន​ដឹង​ថា​ប៉ុន្មាន​គ្រាប់​ទេ) ហើយ​បន្ទាប់​មក​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​របស់​ខ្លួននៅ​ទី​ក្រុង​ហាណូយ។

ការ​លេប​ថ្នាំ​ងងុយ​គេង​សម្លាប់​ខ្លួន​នេះ​មិន​អាច​នរណា​ជួយ​ទាន់​ទេ​ ដោយ​សារ​តែ​អ្នក​ដទៃ​ស្មាន​តែ​ជន​រង​គ្រោះ​គេង​លក់ តាមពីត​ទៅ​ជន​រង​គ្រោះ​​បាន​ស្លាប់​បាត់ទៅ​ហើយ។

ខ្ញុំ​បាន​និយាយ​លេង​ថា​ វីធី​ទី​១០​ ក្នុង​ការ​សម្លាប់​ខ្លួន​នោះ​គឺ​ការ​លេប​ថ្នាំ​ងងុយ​គេង​ដើម្បី​សម្លាប់​ខ្លួន! អា​វិធី​ហ្នឹង​ស្លាប់ទៅ​ស្រួល​ណាស់ អត់​ចេះ​ប្រកាច់​​ប្រឡាក់​ប្រឡូស​អី​ទេ, លេប​រួច​គេង​ផ្អៀង គឺ​នៅ​តែ​ផ្អៀង, គេង​ផ្ងារ​គឺ​នៅ​តែ​ផ្ងារ, គេង​កាន់​ផ្កា​គឺ​ដៃ​នៅ​តែ​កាន់​ផ្កា, គេង​ពាក់អាវ​ធំ​គឺ​តែ​ពាក់​អាវ​ធំ………………

និយាយ​លេង​ទេ! ទោះ​ជា​យ៉ាងណា​ក៏​សូម​ចូល​រួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះដែល​បាន​លាចាក​លោក​ទៅ!

នេះ​ជា​ដំណឹង​ដ៏​ទុក្ខ​សោក​មួយ​សម្រាប់​និសិ្សត​រួម​សាលា!!!!