ជិវិត​របស់​មនុស្ស​យើង​មិន​ដូច​គ្នា​ទេ! ព្រោះ​តែ​ប្រាថ្នា​, ព្រោះ​តែ​ការ​ចង់​បាន​តាម​បំណង​មនុស្ស​អាច​ធ្វើ​បាន​គ្រប់​យ៉ាង! ជួន​កាល​មិន​បាន​ខ្វល់​ពី​អ្នក​ដទៃ​យ៉ាង​ណា​នោះ​ទេ ការ​ចង់​បាន​បាន​ធ្វើ​អោយ​មនុស្ស​ផ្លាស់​ប្តូរគ្រប់​យ៉ាង។

ជួន​កាល​ខ្ញុំ​គិត​ថា​គួរ​តែ​ធុញ​ទ្រាន់​នឹងជិវិត​របៀប​នេះ​ណាស់ តែ​ខ្ញុំ​រស់​នៅ​ក្នុង​សង្គម​ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​ដែល​កំពុង​មើល​ឃើញ​នៅ​នឹង​មុខ, យល់​កាលៈទេសៈ សង្គម​ជា​ការ​ល្អ​បំផុត។

មិនធ្លាប់​ចាញ់​មិន​ដឹង​ថា​ឈ្នះ​មាន​ន័យ​ប៉ុណ្ណា​នោះ​ទេ! តែ​ការ​ចាញ់​ក៏​មិន​មែនជា​បំណង​ប្រាថ្នា​របស់​មនុស្ស រួម​ទាំង​ខ្ញុំ​ផងដែរ។​ថ្ងៃ​នេះ​យើង​ចាញ់​តែ​យើង​នឹង​ឈ្នះ​នៅ​ថ្ងៃ​ក្រោយ​ តែ​ការ​ចាញ់​នៅ​ថ្ងៃ​នេះ​ក៏​មិន​មែន​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ។​ការ​បរាជ័យ​គឺ​ជា​បិតា​នៃ​ជ័យ​ជំនះ​ តែ​ខ្ញុំ​មិន​មាន​បំនង​មាន​បិតា​របៀប​នេះ​ទេ។ បរាជ័យ​គឺ​ជា​បទ​ពិសោធន៍​សំរាប់​ឈានទៅ​ដល់​ជ័យ​ជំនះ តែ​ខ្ញុំ​មិន​ចង់​ទទួល​បទ​ពិសោធន៍​យ៉ាង​នេះ​ទេ….។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ តែ​ភាព​ពិត​វា​មិន​មែន​បាន​តាម​ក្តី​ប្រាថ្នា​របស់​យើង​នោះ​ទេ ត្រូវ​តែ​ហ៊ានទទួល​យក​ការពិត ទទួល​យក​នូវ​អ្វី​ដែល​ជាក់​ស្តែង និង ខំ​ប្រឹង​ប្រែង​ជៀស​អោយ​បាន​នូវ​រាល់​កំហុស​ឆ្គង​ទៅ​​ថ្ងៃ​ក្រោយ។

ខ្ញុំ​ស៊ូរ​នឿយ​ហត់​កំលាំង​កាយ​ ខ្ញុំ​មិន​ទ្រាំ​នឿយ​ហត់​កំឡាំង​ចិត្ត​ទេ, វា​គួរ​អោយ​ធុញ​ទ្រាន់​, វាគួរ​អោយ​ស្អប់….

មនុស្ស​ដែល​ទៀង​ត្រង់ជា​មនុស្ស​ល្ងង់​មែន​ទេ, មនុស្ស​ដែល​ចេះ​គេច​កែ​មាន​ល្បិច​ល្បាយ​ច្រើនជា​មនុស្ស​ឆ្លាត​មែនទេ??? សង្គម​ត្រូវ​ការ​មនុស្ស​របៀប​ណា??

ឈឺ​ក្បាល        ​មិន​ចង់គិត…………………