គ្មាន​នរណា​ម្នាក់​ដឹង​ពីមូល​ហេតុ​អោយ​ច្បាស់​លាស់​ថា​មហារីក​ខួរ​ក្បាល​បណ្តាល​មកពី​មូល​ហេតុអ្វី​អោយ​ច្បាស់​លាស់​នោះ​ទេ, តែ​បញ្ហា​ដែល​ប្រាកដ​ប្រជា​នោះ​គឺ​ជំងឺ​មហារីក​មិន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដូចជា​ជំងឺ​ឆ្លង​នោះ​ទេ។

ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​មាន​កត្តា​ធ្វើ​អោយ​កើន​ឡើង​នូវ​អត្រា​មហារីក​ខួរ​ក្បាល(Risk Factors), មនុស្ស​ដែល​មាន​ជាប់​ទាក់​ទិន​នឹង​កត្តា​បង្ករ​នេះ មាន​អត្រា​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ខួរ​ក្បាល។

កត្តា​ទាំង​នោះ​រួម​មាន​៖

  • ភេទ: បុរស​ភេទ​មាន​អត្រា​កើត​ជំងឺ​មហារីក​ខួរ​ក្បាល​ច្រើន​ជាង​ស្រ្តី​ភេទ
  • ពូជ: ជនជាតិ​ស្បែក​ស​មាន​អត្រា​ខ្ពស់​ជាង​ជនជាតិ​ផ្សេង
  • អាយុ: តែង​កើត​លើ​មនុស្ស​ដែល​មាន​កំរិត​អាយុ​ ៧០​ឆ្នាំ និង កូន​ក្មេង​។
  • បរិស្ថាន​រស់​នៅ​មាន​ជាតិ​ពុល​ដោយ​កាំ​រស្មី និង សារធាតុគីមី:កាំរស្មី​ក្នុង​រោង​ចក្រ​នុយក្លេអ៊ែ, សារធាតុ​ហ្វកម៉ាល់​ដេ​ហ៊ីត(Formaldehyde), វីនីល​ក្លរីដ(Vinyl chloride), អាក្រី​ឡូនីទ្រីល(Acrylonitrile).
  • ……….

ភាគ​ច្រើន​មនុស្ស​ដែល​មាន​កត្តា​ខាង​លើ​តែ​ង​តែ​មាន​អត្រា​កើត​ជំងឺ​មហារីក​ខួរ​ក្បាល​ច្រើ​នជាង​អ្នក​ផ្សេង,ទោះជា​យ៉ាង​នេះ​ក៏​ដោយ​ក៏មាន​ករណី​មួយ​ចំនួន​មហារីក​ខួរ​ក្បាល​កើត​ឡើង​មិន​មែន​ដោយ​សារ​បណ្តា​ករណី​ខាង​លើ។

ខាង​ផ្នែក​វេជ្ជសាស្រ្ត​មិន​ទាន់​បាន​ធ្វើ​ការពិសោធន៍​បញ្ញាក់​អំពី​ទ្រឹស្តី​ដែល​បាន​និយាយ​ថា​ការ​ប្រើ​ទូ​រស័ព្ទ​ដៃ​មាន​ជាប់​ទាក់ទង​ទៅនឹង​ជំងឺ​មហារីក​ខួរ​ក្បាល​នៅ​ឡើយ ហើយ​ក៏​នៅ​មិន​ទាន់​បាន​ធ្វើ​ការ​ពិសោធន៍​ថា​ការ​របួស​ផ្នែក​ក្បាល​មាន​ជាប់​ទាក់ទង​(អត្រាកំនើន)​ទៅ​នឹង​ជំងឺ​មហារីក​ខួរ​ក្បាល​ដែរ។

ទោះ​ជា​យ៉ាងណា គួរ​តែ​ប្រយ័ត្ន​ទៅ​វា​ល្អ​ជាង………

ជំងឺ​មហារីក​ខួ​ក្បាល​អាចជាជំងឺ​មាន​សភាព​ស្លូត(ហៅ​ថា​ មហារីក​ខួរ​ក្បាល​ស្លូត) និង មហារីក​កាច​សាហាវ
១. មហារី​ខួរក្បាលស្លូត: ដុំ​ពក​ក្នុង​ខួរ​ក្បាល​គ្មាន​កោសិកា​មហារីក

  • មហារីក​ខួរ​ក្បាល​ស្លូត​អាច​ជា​ដាច់​ និង មិន​រើ​ឡើង​វិញ
  • ជ្រុង​របស់​កោសិការ​ដុំ​ពក​ងាយ​ស្រួល​នឹង​រាប​បាត់​ទៅ​វិញ​ និង មិន​បង្ករ​ការ​រាល​ដាល​ដល់​កោសិការ​ផ្សេង​ទៀត។ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​កំរិត​គំរាម​កំហែង​វា​អា​ស្រ័យ​ទៅ​នឹង​ទី​តាំង​របស់​ដុំពក​ដែល​មាន​នៅ​ក្នុង​ខួរ​ក្បាល​វា​ស្ថិត​នៅ​ទី​តាំង​សំខាន់​របស់​ខយរ​ក្បាល​ឬ​ក៏​អត់។
  • មហារីក​ខួរ​ក្បាល​ស្លូត​វា​កម្រ​នឹង​ឈាន​ក្លាយទៅ​ជា​ប្រ​ភេទ​មហារីក​កាច​​សាហាវ, ទោះ​ជា​យ៉ាងណា​ក៏​នៅ​មាន​ករណី​លើក​លែង​មួយ​ចំនួន។

២. មហារីក​កាច​សាហាវ:

  • ប្រភេទ​មហារីក​នេះ​តែង​តែ​គំរាម​កំហែង​ដល់​អាយុ​ជិវិត​របស់​អ្នក​ជំងឺ
  • ប្រភេទ​មហារីក​នេះមាន​ការ​វិវត្តន៍​យ៉ាង​ឆាប់​រហ័ស​ និង ស៊ី​ជ្រៅ​ដល់​កោ​សិការ​ដែល​នៅ​ជុំវិញ។ ជួន​កាល​កោសិការ​មហារីក​ត្រូវ​​បាន​ស្រោប​ដោយ​ស្រទាប់​ការពារ​មួយ​ដែល​វា​ជា​ប្រហែល​កោសិការ​ធម្មតា​, ករណី​នេះ​វា​ជួយ​ដល់​យើង​ក្នុង​ការ​វះ​កាត់​ដុំ​ពក​(មហារីក)​ចេញ​ពី​ខួរ​ក្បាល។
  • ជួន​កាល​ មហារីក​ប្រភេទ​នេះ​អាច​រីក​រាល​ដាល​ដល់​កន្លែង​ផ្សេង ទៀ​ត​ដែល​មិន​មែន​ជា​តំបន់​ខួរ​ក្បាល។