ស្នេហា​ដែល​មិន​ច្បាស់​ក្នុង​ចិត្ត ចុង​ក្រោយ​គឺ​មាន​តែ​នាំ​ម​កនូវ​ក្តី​សោកា ការ​ស្តាយ​ក្រោយ អ្វី​ៗ​វា​បាន​ហួសអស់ទៅ​ហើយ មិន​អាច​វិល​ត្រលប់​ម​កវីញ​បាន​ឡើយ។
បង​ជា​កូន​ប្រុស បង​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​លើ​គ្រួសារ មាន​សច្ចភាព មិន​អាន​កែ​ប្រែ​ពាក្យ​សម្តី​តាម​ចិត្ត​ខ្លួន​ឯង​បាន​ទេ បងត្រូវ​តែ​គិត​អនាគត​របស់​នារី​ម្នាក់​ដែល​បង​បាន​សន្យា​ថា​នឹង​មើល​ថែ​នាង​អស់​មួយ​ជិវិត។

បង​នៅ​តែ​ស្រឡាញ់អូន​ពេញ​បេះ​ដូង​ បង​ស្ទើរ​តែ​ដុត​ចោល​រោងការ​ដែលកំពុង​តែ​រៀប​ចំ​ដើម្បី​រៀប​ការ​បង​និង​នារី​ម្នាក់​ដែល​មិន​មែន​ជា​អូន ហើយ​នារី​នោះ​ជា​នារី​គួរ​អោយ​អាណិត។ បង​ត្រូវ​រក្សា​សច្ចភាព​បង​និង​គ្រួសារ​បង ព្រោះ​បង​ជា​កូន​ប្រុស។

ពេល​បង​ចូល​រោង​ការ​ទើប​អូន​ឆ្លើយ​ថា​អូន​ស្រឡាញ់​បង ហេតុ​អ្វី​ពាក្យ​ដ៏​សែន​មាន​ន័យ​នេះ​មិន​បន្លឺ​អោយ​នង​បាន​បាន​ដឹង​មុន​ពេល​បង​ចូល​រោង​ការ? ហេតុ​អ្វី​ពេល​បង​សុំ​ស្នេហ៍​អូន​ អូន​មិន​ព្រម​ប្រណី?

អ្វី​ៗ​បាន​ហួស​អស់ទៅ​ហើយ បង​សុំ​លាអូន​ចូល​រោង​ការ​ដើម្បី​បំពេញ​មុខ​ជា​កូន​ប្រុស​ក្នុង​គ្រួសារ កិត្តិយស​គ្រួសារ​វា​ធំ​ជា​ស្នេហា​របស់​យើង​ណាអូន។

អនុស្សារិយ៍បង​និងអូន​ទុក​ជា​ក្តី​សុបិន្ត​ដ៏​មាន​ន័យ​សម្រាប់​យើង​ទាំង​ពីរ​ទៅចុះ។

រវាង​បង​និង​អូន​គ្មាន​អ្នក​ណា​ខុសទេ មាន​តែពាក្យ​ថា​សោក​ស្តាយ​ប៉ុណ្ណោះ……………….

” នេះ​គ្រាន់​តែ​អារម្មណ៍​របស់​ខ្ញុំ​មាន​លើ​បទចំរៀង​ប៉ុណ្ណោះ

=========================