មិន​ដឹ​ថា​ខ្ញុំ​ភ្លេច​មិន​ចាំ ឬ​ក៏​មាន​អ្នក​ណា​ផ្ញើរ​របស់​មួយ​នៅ​ក្នុង​កាបូប​ស្ពាយ​សំរាប់​ដាក់​ឯកសារ​ទៅ​សាលា​របស់​ខ្ញុំ។

ខ្ញុំ​មិន​ដឹង​ថា​របស់​នោះ​នោ​ក្នុង​កាបូប​ខ្ញុំ​តាំងពីពេលណា​មក​ទេ។

របស់​នោះ​គឺ​បន្តោង​សោរ​មួយ​ដែល​ជា​ចម្លាក់​ឈើ​ធម្មតា​ គេ​ឆ្លាក់​និង​រចនា​ជា​រូប​កូន​ក្រមុំ​វៀតណាម។

បន្តោង​សោ​នោះ​គ្មានអី​គួរ​អោយ​ចាប់​អារម្មណ៍​ទេ តែ​អ្វី​ដែល​ខ្ញុំ​ឆ្ងល់​រក​នឹក​មិន​ឃើញ​នោះ​គឺមិន​ដឹង​អ្នក​ណា​ជូន​ខ្ញុំ​ ឬ ក៏​មាន​អ្នក​ណា​ផ្ញើរអោយ​ខ្ញុំទុក​អោយ…..

……..ខ្ញុំ​ខំ​រក​នឹក​ដែរ​តែ​នៅ​តែ​រក​នឹក​មិន​ឃើញ…..